ព័ត៌មាន
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមនុស្សប្រាំពីរនាក់ក្នុងការប្រារព្ធខួបបាញ់់សម្លាប់លោក កែម ឡី
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅ ...
របាយការណ៍ថា គុណភាពប្រជាធិបតេយ្យកម្ពុជា ធ្លាក់ចុះដុនដាប
កម្ពុជាបានក្លាយជាប្រទេសដែលគុណភាពប្រជាធិបតេយ្យបានធ្លាក់ចុះដុនដាប ហើយការអះអាងរបស់រដ្ឋាភិបាលអំពីការអភិវឌ្ឍសេដ្ឋកិច្ច មានលក្ខណៈស្ថិរភាព គឺផ្អែកលើមូលដ្ឋានមិនច្បាស់លាស់។ នេះបើតាមរបាយការណ៍មួយដែលបានបង្ហាញ។ សន្ទស្សន៍ស្តីពីការផ្លាស់ប្តូររបស់មូលនិធិ Bertelsmann Stiftung ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ...
Leonie Kijewski
https://bit.ly/2IVNFZs
អូស្ត្រាលីផ្ដល់ជំនួយរាប់លានដុល្លារដល់កម្ពុជា ខណៈមានក្រុមអ្នកតវ៉ា
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថ្នាក់ដឹកនាំប្រទេសទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឆាំងភេរវកម្ម និងបានប្រកាសថាជា «សករាជថ្មី» មួយនៃទំនាក់ទំនងជិតស្និទ្ធ។ គេក៏សង្កេតឃើញមានបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ...
Erin Handley និង ឆាយ ច័ន្ទនីដា
http://bit.ly/2pmlKJT
ប្រធានគណបក្សយុវជនកម្ពុជាប្ដឹងអ្នកកេងប្រាក់មូលនិធិសពលោក កែម ឡី
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រទៅលើសកម្មជនសង្ឃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង ស្ថាបនិកនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដោយចោទប្រកាន់អ្នកទាំងពីរថាបានកិបកេងប្រាក់ពីមូលនិធិបុណ្យសពលោក កែម ឡី គឺជាអ្នកវិភាគដែលមានឈ្មោះល្បីម្នាក់ត្រូវបានគេ ...
Andrew Nachemson and ម៉ិច ដារ៉ា
http://bit.ly/2xZaxBG
ក្រុមហ៊ុនឈេហ្វរ៉ុនត្រូវបង្គាប់ឳ្យផ្តល់ព័ត៌មានក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី
ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឱ្យផ្តល់ឯកសារ និងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញកាលពីខែកក្កដាឆ្នាំមុន។ ...
Brendan O’Byrne
http://www.cambodiadailykhmer.com/38439
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបុណ្យ លោក កែម ឡី ១ម៉ឺនដុល្លារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថា ក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ ដុល្លារសម្រាប់ចំណាយទៅលើពីធីបុណ្យខួបមួយឆ្នាំ ដែលធ្វើឡើងកាលពីីថ្ងៃទី១០ ខែកក្កដា។ ...
ម៉ិច ដារ៉ា
http://bit.ly/2u6PMT4
មេធាវីលោកសម រង្ស៊ីនិងក្រុមហ៊ុន Chevron ចោទគ្នាដោយសារវីដេអូលោកកែម ឡី
ពាក្យពេចន៍ចោទប្រកាន់គ្នាទៅវិញទៅមកបានកើតមានឡើងរវាងមេធាវីរបស់លោក សម រង្ស៊ី ជាមួយនឹងមេធាវីក្រុមហ៊ុនប្រេង Chevron ដែលការពារជំហររបស់ខ្លួនក្នុងការបដិសេធបណ្តឹងស្នើសុំឯកសារពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិត កែម ឡី។ នេះបើតាមឯកសារដែល VOA ទទួលបានពីគេហទំព័រ ...
ម៉ែន គឹមសេង
http://khmer.voanews.com/a/rainsy-lawyer-and-chevron-accuse-each-other-over-kem-ley-video/3868732.html
ក្រុមហ៊ុនថា លោក សម រង្ស៊ី និងមេធាវីប៉ុនប៉ងនិយាយមិនល្អ
ក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះ Chevron បានអះអាងថាលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងមេធាវីរបស់លោកបានប៉ុនប៉ង «និយាយអាក្រក់» ទៅលើក្រុមហ៊ុនពាក់ព័ន្ធនឹងសំណើសុំព័ត៌មានអំពីឃាតកម្មលោក កែម ឡី។ នេះបើតាមឯកសារដាក់ទៅតុលាការរដ្ឋកាលីហ្វ័រនីញ៉ាមួយកាលពីពេល ...
Erin Handley
http://bit.ly/2q5rV7D
គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក កែម ឡី មានវត្តមាននៅក្នុងការបោះឆ្នោត
បន្ទាប់ពីបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ បានអង្គុយនៅក្នុងទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញសម្រាប់សមាជមុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ពួកគេបានអោនគោរពបិតាស្ថាបនិកនៅក្នុងការ ...
George Wright និង សេក ឧត្តម
https://www.cambodiadaily.com/news/kem-ley-lives-grassroots-democracy-party-elections-130233/
ឃាតករសម្លាប់លោក កែម ឡី ត្រូវជាប់ពន្ធនាគារមួយជីវិត ខណៈការស៊ើបអង្កេតកំពុងបន្ត
អតីតទាហានម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីម្សិលមិញ ពីបទបាញ់សម្លាប់លោក កែម ឡី ខណៈអ្នករិះគន់រដ្ឋាភិបាលរូបនេះកំពុងអង្គុយអានកាសែតពេលព្រឹកនៅហាងកាហ្វេក្នុងស្តាម៉ាតដែលគាត់ចូលចិត្តទៅកាលពីខែកក្កដា។ ...
អ៊ួច សូនី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36948
ជួប សម្លាប់ សារភាពសម្លាប់បណ្ឌិត កែម ឡី តែបដិសេធថាខ្លួនជាកូនកំព្រារគ្មានសាច់ញាតិ
ឈ្មោះ ជួប សម្លាប់ គឺជាឈ្មោះរបស់ក្មេងកំព្រារម្នាក់ដែលបានប្រើដោយពុំបានដឹងថាអ្នកណាជាអ្នកដាក់ឲ្យរហូតដល់បច្ចុប្បន្ន ខណៈដែល លោក អឿត អាង ហៅ ជួប សម្លាប់ បានសារភាពថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2mMRPa6
មេធាវី ជួប សំលាប់ គ្រោងដាក់ពាក្យពន្យារពេលចូលសវនាការថ្ងៃ១មិនា
មេធាវីការពារក្ដីឲ្យឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែលគណៈមេធាវីបានសម្រេចចាត់តាំងឲ្យការពារនោះគ្រោងនឹងដាក់ពាក្យពន្យារពេលចូលរួមសវនាការដែលគ្រោងធ្វើនៅថ្ងៃទី១ខែមីនាដោយសារថា ពុំទាន់មានសំណុំរឿងនៅក្នុងដៃដើម្បីពិនិត្យនៅឡើយ និងពុំទាន់បានពិភាក្សា ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lxDvoI
ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ ទៅបំភ្លឺនៅរដ្ឋសភា
គណៈកម្មការមួយចំនួននៃរដ្ឋសភាដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញករណីឃាតកម្មលើលោកបណ្ឌិតកែមឡីបញ្ហាការធ្លាក់ថ្លៃនៃកសិផលនិងករណីនាំរ៉ែខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ស្របពេលដែលសង្គមស៊ីវិលចំនួន ៤៧ ...
ប៉ិច សុធារី
http://bit.ly/2fexRmg
មិត្តភក្តិ និងគ្រួសារលោក កែម ឡី ច្រានចោលការអះអាងរបស់មន្ត្រី
បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/34218
បងប្អូនពីរនាក់មានគម្រោងត្រឡប់មកកម្ពុជាវិញបន្ទាប់ពីធ្វើដំណើរទៅប្រទេសថៃរយៈពេលមួយខែ
បងប្អូនភ្លោះពីរនាក់ដែលទទួលបានសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសថៃពីអង្គការសហប្រជាជាតិកាលពីខែមុន បាននិយាយកាលពីម្សិលមិញថា ពួកគេមានគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយលើកឡើងពីបរិយាកាសនយោបាយស្ងប់ស្ងាត់ ហើយចង់បន្តសកម្មភាពបរិស្ថានរបស់ខ្លួនវិញ។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/33747
អ្នកវិភាគ៖ គ្រាប់កាំភ្លើងឃាតករសម្លាប់កែម ឡីម្នាក់ តែធ្វើឲ្យរបួសខ្មែររាប់លាននាក់
អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លើកឡើងថា ការធ្វើឃាតលើលោកបណ្ឌិត កែម ឡី ពិតជាបានធ្វើឲ្យមានភាពភ័យខ្លាចខ្លះៗ និងប៉ះពាល់ខ្លាំងដល់សិទ្ធិបញ្ចេញមតិ ប៉ុន្តែ ទន្ទឹមពេលគ្នានេះ ឃាតកម្មនេះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែររាប់លាននាក់ ភ្ញាក់រលឹកនិងមានស្មារតីក្រោកឡើងតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន។ ...
សាយ មុន្នី
http://khmer.voanews.com/a/the-slain-of-kem-ley-drives-many-cambodians-to-speak-up/3423403.html
UN ស្នើស៊ើបអង្កេតករណីលោក កែម ឡី ដោយមិនពាក់ព័ន្ធរដ្ឋាភិបាល
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោសចំពោះការធ្វើឃាតលើអ្នកវិភាគនយោបាយរបស់កម្ពុជា និងជាអ្នកស្រាវជ្រាវពីការវិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ដោយជំរុញឲ្យមានការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យ មិនមានទំនាក់ទំនងនឹងរដ្ឋាភិបាល ខណៈដែលសមត្ថកិច្ចកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ផ្តល់ជំនឿចិត្តក្នុងការស៊ើបអង្កេតស្រាវជ្រាវករណីឃាតកម្មនេះ។ ...
តាំង វីដា
http://bit.ly/29UEhbx
សកម្មជនកម្ពុជា ត្រូវគេបាញ់សម្លាប់នៅក្នុងទីក្រុងភ្នំពេញ
លោក កែម ឡី សកម្មជនហើយជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់របស់កម្ពុជា បានត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសខណៈដែលកំពុងអង្គុយនៅក្នុងហាងកាហ្វេនៅឯស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ។ ...
David Boyle
http://khmer.voanews.com/a/cambodia-killing-of-critic/3411541.html
ក្រុមអ្នកអង្កេតការណ៍ព្រួយបារម្ភពីទំនាក់ទំនងកាន់តែជិតស្និទរបស់កម្ពុជាជាមួយចិន
ការពង្រីក និងការកើនឡើងនូវកម្ចីរបស់កម្ពុជាពីប្រទេសចិន គឺកំពុងតែបង្កើនការព្រួយបារម្ភសម្រាប់ក្រុមអ្នកអង្កេតការណ៍ ដែលពួកគេខ្វល់ថាឥទ្ធិពលហួសហេតុនេះអាចធ្វើឱ្យចិនក្លាយជាមហាអំណាចក្នុងតំបន់។ ...
ហ៊ុល រស្មី
http://www.voacambodia.com/a/cambodia-close-china-ties-concern-observers/3352146.html
ហ៊ុន ម៉ានី៖ យុវជនត្រូវរក្សា និងឲ្យតម្លៃសន្តិភាព
លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវបានជ្រើសរើសជាថ្មីជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ីបានថ្លែងថាសង្គ្រាមឬវិវាទអាចកើតឡើងជាថ្មីដោយសារយុវជនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ ក្នុងការថែរក្សាសន្តិភាព និងមិនឲ្យតម្លៃ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1LOJl8b
អ្នកវិភាគនិយាយថាការធ្វើកំណែទម្រង់NECត្រូវតែឈានដល់ថ្នាក់មូលដ្ឋានដើម្បីឱ្យមានប្រសិទ្ធិភាព
ខណៈពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងស្វែងរកការធ្វើកំណែទម្រង់ស្ថាប័នខ្លួន និងកំណែទម្រង់លើដំណើរការបោះឆ្នោតនេះ អ្នកសង្កេតការណ៍បោះឆ្នោតបាននិយាយថា ការធ្វើកំណែទម្រង់នេះត្រូវបានខកខាននៅកំរិតថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន។ ...
ពិន ស៊ីសុវណ្ណ
http://www.voacambodia.com/content/nec-reforms-must-reach-local-level-to-be-effective-analysts-say/3209656.html
អ្នកជំនាញគាំទ្រគំនិតលោក ហ៊ុន សែន ឱ្យប្តូរមេក្រសួងអសមត្ថភាព
អ្នកជំនាញលើផ្នែកអភិបាលកិច្ចថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវចាប់ផ្តើមធ្វើការផ្លាស់ប្តូរជាបន្ទាន់នូវក្បាលម៉ាស៊ីនដឹកនាំនៅក្នុងក្រសួងនានា ដែលគ្រប់គ្រងដោយរដ្ឋមន្ត្រីវ័យចំណាស់ សម្រាប់កំណែទម្រង់ដ៏វិជ្ជមាន ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជា។ ...
ហ៊ុល រស្មី
http://khmer.voanews.com/content/experts-support-prime-minister-to-resuffle-cabinet/3209902.html
បណ្ឌិត សុខ ទូច លើកឡើងថា ថ្មបីដុំស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជានៅឡើយ
បណ្ឌិតមួយរូបដែលត្រូវបានចាត់តាំងឲ្យចុះសិក្សាស្រាវជ្រាវ ពីព្រំដែនកម្ពុជា-វៀតណាម បានចុះទៅពិនិត្យតំបន់ដែលជាចំណុចនៃភាពតានតឹងផ្នែកនយោបាយ ថ្មីបំផុត គឺភូមិ “ថ្មបីដុំ” នៅក្នុង ...
រដ្ឋមន្ត្រីក្រសួងនិពន្ធសៀវភៅស្តីអំពីសេដ្ឋកិច្ចខ្មែរ
“សេដ្ឋកិច្ចកម្ពុជា៖ នាវាភ្លឺស្វាងទៅកាន់អនាគត” ដែលបានសរសេរឡើងដោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាក្រសួង អប់រំរបស់ប្រទេសកម្ពុជានឹងត្រូវដាក់បង្ហាញជាផ្លូវការនៅថ្ងៃ អង្គារសប្តាហ៍ក្រោយ ដោយអ្នកនិពន្ធផ្ទាល់គឺបណ្ឌិតហង់ជួនណា ...
Chea Takihiro
http://www.khmertimeskh.com/news/18999/minister-pens-book-on-khmer-economy/