ព័ត៌មាន
អភិបាលខេត្តបាត់ដំបង៖ បទល្មើសធនធានធម្មជាតិ និងបញ្ហាទំនាស់ដីធ្លី មានការថយចុះជាបន្តបន្ទាប់
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ តុលាថា ការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ គឺមានការថយចុះជាបន្តបន្ទាប់។ ...
កែវ កិរិយា
https://www.postkhmer.com/national/2022-10-25-0959-242702.html
ពលរដ្ឋជាង២០០គ្រួសារចោទអាជ្ញាធរជាតិអប្សរាថាយកដីពួកគេឱ្យពលរដ្ឋផ្សេងដោយមិនផ្ដល់សំណង
ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានដីអាស្រ័យផលនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ចោទអាជ្ញាធរជាតិអប្សរាថាបានយកដីស្រែរបស់ពួកគេទៅបែងចែកឱ្យពលរដ្ឋផ្សេងទៀត ដោយមិនបានដោះស្រាយសំណង។ ...
តំណាងពលរដ្ឋ២១០គ្រួសារ លើកគ្នាមកតវ៉ានៅសាលាខេត្តសៀមរាបទាមទារសំណងដីធ្លី
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋជាង ២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកគ្នាមកតវ៉ានៅមុខ សាលាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ដើម្បីទាមទារសំណងដីធ្លីសមរម្យតាមតម្លៃទីផ្សារ ខណៈមន្ត្រីធ្លាប់សន្យាថា នឹងទូទាត់សំណងជូនពួកគាត់ តែពួកគេមិនបានគោរពសន្យាឡើយ។ ...
ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
ពលរដ្ឋជាង២០០នាក់មកពីស្រុកមេមត់និងស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បាននាំគ្នាទៅដាក់ញត្ដិនៅសាលាខេត្តត្បូងឃ្មុំនិងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យជួយអន្ដរាគមន៍ពីជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំជាហេតុធ្វើ ...
ពលរដ្ឋខេត្តកោះកុងស្នើរដ្ឋាភិបាលពន្លឿនការដោះស្រាយដីធ្លី ខណៈអាជ្ញាធរចោទពួកគេថាអាស្រ័យផលលើដីតំបន់ការពារ
ប្រជាពលរដ្ឋមួយចំនួននៅស្រុកបូទុមសាគរ ខេត្តកោះកុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព ខណៈអាជ្ញាធរចោទពួកគាត់ថាបានចូលទៅអាស្រ័យផលលើដី «ឧទ្យានជាតិបូទុមសាគរ» ដោយខុសច្បាប់។ ...
ណាត សុភាព
https://www.vodkhmer.news/2022/10/18/koh-kong-residents-ask-government-to-expedite-land-settlement/
ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន
ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/
កូដករ៤រូប ដាក់លិខិតពន្យារពេលចូលបំភ្លឺនៅតុលាការ ក្រោយថៅកែណាហ្គាវើលដ៍ប្តឹងពីបទ«រំលោភលើលំនៅឋាន»
កូដករចំនួន ៤រូប ដាក់លិខិតស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ប្តឹងពួកគេ ពីបទ «រំលោភលើលំនៅឋាន» ដោយអះអាងថា ពួកគេទើបតែទទួលបានដីកាកោះ និងត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។ ...
ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន
ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/
ពលរដ្ឋ ២៥០គ្រួសារនៅជាប់បឹងតាមោក ប្តឹងទៅUNឱ្យជួយឃ្លាំមើលជម្លោះដីធ្លីពួកគាត់
ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បាននាំគ្នាដាក់ញត្តិទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) ដើម្បីស្នើ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/03/thousands-of-mobilised-russians-sent-home-unfit-for-military-duty-2/
ពលរដ្ឋមានវិវាទដីធ្លីជាង៣០០នាក់ ប្រមូលផ្ដុំមុខសាលាឧទ្ធរណ៍ព្រះសីហនុ ខណៈតំណាងម្នាក់ចូលសវនាការនៅថ្ងៃនេះ
ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ៣០០នាក់ មកពីស្រុកចំនួន៣ នៃខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ទរណ៍ព្រះសីហនុ ខណៈតំណាងពលរដ្ឋម្នាក់ចូលសវនាការ នៅថ្ងៃអង្គារនេះ។ ...
សង្គមស៊ីវិល ស្នើឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី
ក្នុងឱកាសប្រារព្ធទិវាសិទិ្ធលំនៅឋានពិភពលោកលើកទី៣៧ អង្គការសង្គមស៊ីវិលចំនួន ៨៤ បានស្នើរាជរដ្ឋាភិបាលឱ្យពន្លឿនការដោះស្រាយទំនាស់ដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាល និងតាកែវ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុក ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-10-04-0843-241741.html
បទយកការណ៍៖ ពលរដ្ឋមានទំនាស់ដីធ្លីជាង១០ឆ្នាំជាមួយក្រុមហ៊ុនស្ករអំពៅឧកញ៉ា លី យ៉ុងផាត់ បន្តរកយុត្តិធម៌ ខណៈមិនទាន់ទទួលបានសំណង
ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីកចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាង១ទស្សវត្សមកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមានវិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លីទាំងអយុត្តិធម៌ និងមិនទាន់ទទួលបានសំណង។ ...
ពលរដ្ឋជាង៤០០នាក់តវ៉ានៅសាលាស្រុកបទុមសាគរ ទាមទារឱ្យពន្លឿនការដោះស្រាយរឿងដីធ្លី
ប្រជាពលរដ្ឋជាង៤០០នាក់ តំណាងឱ្យពលរដ្ឋ៥៥៧គ្រួសារ មកពីសហគមន៍ចំនួន៣ នៃឃុំព្រលាន ស្រុកបទុមសាគរ ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅសាលាស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ដោយអះអាងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានរំលោភយកជិត២០ឆ្នាំមកហើយ។ ...
ពលរដ្ឋខេត្តកំពតជាង ២០គ្រួសារចោទអ្នកមានអំណាចម្នាក់ថា រំលោភយកដី រួចប្ដឹងពលរដ្ឋឱ្យជាប់គុកជាច្រើននាក់
ពលរដ្ឋចំនួន ២៦គ្រួសារនៅខេត្តកែប ដែលមានដីចម្ការនៅខេត្តកំពត ចោទប្រកាន់អ្នកមានអំណាចម្នាក់ រំលោភយកដីរបស់ពួកគាត់ជិត ៦០ហិកតារ ហើយប្ដឹងពលរដ្ឋដាក់គុកជាបន្តបន្ទាប់ ដើម្បីគំរាមបំបាក់ស្មារតីមិនឱ្យតវ៉ា។ ...
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ជៀម ផែន ៤៩គ្រួសារ បន្តសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋ ៤៩គ្រួសាររស់នៅចំណុចចំរាំង ឃុំកែវផុស ខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា ជៀម ផែន ថៅកែស្រាបៀលីអូជាថ្មីទៀត បានបន្តអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យមន្ត្រីក្រោមឱវាទ កាត់ឆ្វៀលដីចម្ការមានទំហំ ៣៥២ហិកតារដល់ពួកគាត់។ ...
ពលរដ្ឋជិត១០០គ្រួសារនៅខេត្តកំពង់ឆ្នាំងបារម្ភពីការបាត់បង់ដីធ្លី ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរ
ពលរដ្ឋជិត១០០គ្រួសារ រស់នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បារម្ភពីការបាត់បង់ដីធ្លី ក្រោយការចរចារកដំណោះស្រាយជាមួយភាគីជម្លោះ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត ពុំមានលទ្ធផលជាវិជ្ជមាន។ ...
ពលរដ្ឋជាង១០០គ្រួសារនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី
ពលរដ្ឋប្រមាណ១៣០គ្រួសារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ស្នើអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី និងអនុញ្ញាតឱ្យពលរដ្ឋអាស្រ័យផលលើដីរបស់ពួកគេវិញ។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/28/more-than-100-families-in-tbong-khmum-demand-authorities-to-resolve-land-issues/
ពលរដ្ឋជាង២០០នាក់នៅខេត្តកោះកុង តវ៉ានៅសាលាស្រុកទាមទារឱ្យមានដំណោះស្រាយដីធ្លី
ពលរដ្ឋជាង២០០នាក់ តំណាងឱ្យ២៧៤គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅសាលាស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយអះអាងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានរំលោភយកជិត២០ឆ្នាំ។ ...
ពលរដ្ឋជិត១ពាន់នាក់នៅខេត្តកោះកុងដាក់ញត្តិស្នើអាជ្ញាធរឃុំរកដំណោះស្រាយដីធ្លី
ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ តំណាងឱ្យពលរដ្ឋជិត ១០០០នាក់ មកពី៥ឃុំ ប្រមូលផ្តុំគ្នាដាក់ញត្តិស្នើសុំអាជ្ញាធរឃុំក្នុងស្រុកស្រែអំបិលរកដំណោះស្រាយដីធ្លីសមរម្យជូនពួកគេ។ ...
អ្នកមានជម្លោះដីធ្លីនៅព្រះសីហនុ អំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយដោះស្រាយនិងដោះលែងពលរដ្ឋ៤នាក់
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំចំនួន២ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពាវនាវទៅរដ្ឋាភិបាលឱ្យជួយដោះស្រាយ និងដោះលែងពលរដ្ឋ៤នាក់ឱ្យមានសេរីភាពវិញ ក្រោយអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្ទះសម្បែងផលដំណាំ និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ ...
ពលរដ្ឋ២៣គ្រួសារនៅខេត្តសៀមរាបចោទអាជ្ញាធរថាយកដីស្រែជាង៨០ហិកតារបស់ពួកគេទៅបែងចែកឱ្យពលរដ្ឋផ្សេង
ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចោទអាជ្ញាធរថាយកដីស្រែជាង៨០ហិកតារបស់ពួកគេ ដើម្បីបែងចែកទៅឱ្យពលរដ្ឋផ្សេងធ្វើកម្មសិទ្ធិយ៉ាងអយុត្តិធម៌។ ...
ក្រុមគ្រួសារជនជាតិដើមភាគតិចរារាំងការទន្ទ្រានយកដីនៅខេត្តកំពង់ស្ពឺ
ក្រុមគ្រួសារជនជាតិដើមភាគតិចសួយនិយាយថាពួកគេបានរារាំងក្រុមហ៊ុនមួយដែលជារបស់ក្មួយប្រុសលោករដ្ឋមន្ត្រី ហ៊ុន ជា មិនឲ្យឈូសឆាយដីស្រែចម្ការរបស់ពួកគេនៅខេត្តកំពង់ស្ពឺ ហើយកំពុងស្វែងរកសំណង។ ...
រី រួន
https://vodenglish.news/indigenous-families-block-land-grab-in-kampong-speu/
ពលរដ្ឋ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនៅខេត្តឧត្ដរមានជ័យ
មន្ត្រីផ្នែកសិទ្ធិមនុស្សនៅខេត្តឧត្ដរមានជ័យ ឱ្យដឹងថា មានពលរដ្ឋចំនួន៧នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/15/7-people-arrested-in-land-dispute-in-oddar-meanchey/
ពលរដ្ឋនៅជាប់បឹងតាមោកតវ៉ាប្រឆាំងអាជ្ញាធរចុះរុះរើកន្លែងចិញ្ចឹមត្រីរបស់ពួកគេ ខណៈជម្លោះដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រហែល៤០នាក់ រស់នៅជាប់បឹងតាមោក ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះរុះរើកន្លែងចិញ្ចឹមត្រីរបស់ពួកគាត់នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។ ...