ព័ត៌មាន
ពលរដ្ឋនៅសហគមន៍មួយចំនួនក្នុងខេត្តកោះកុងខកចិត្ត ក្រោយក្រសួងបដិសេធដោះស្រាយវិវាទដីធ្លីឱ្យពួកគេ
ប្រជាពលរដ្ឋនៅសហគមន៍មួយចំនួនក្នុងស្រុកចំនួន៣ នៃខេត្តកោះកុង ដែលអះអាងថាមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ បង្ហាញការខកចិត្ត ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធដោះស្រាយវិវាទដីធ្លីឱ្យ ...
អ្នកភូមិស្នាសង្គ្រាមជាង៧០គ្រួសារដាក់ស្នាមមេដៃជាថ្មី ស្នើឱ្យដោះស្រាយរឿងដីធ្លីក្រោយអាជ្ញាធរបដិសេធ
ប្រជាពលរដ្ឋជិត១០០នាក់ តំណាងពលរដ្ឋជាង៧០គ្រួសារ នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា បានដាក់ស្នាមមេដៃជាថ្មីទៀតទៅអាជ្ញាធរឃុំ និងស្រុក នៅថ្ងៃនេះ ដើម្បីស្នើសុំដោះស្រាយបញ្ហាដីធ្លី ក្រោយអាជ្ញាធរបដិសេធ។ ...
ពលរដ្ឋនៅខេត្តឧត្ដរមានជ័យថាអាជ្ញាធរគំរាមចាប់ខ្លួននិងឈូសផ្ទះចោល បើមិនរើចេញពីដីជម្លោះជាមួយក្រុមហ៊ុន
ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ «សុខ សំណាង» ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អះអាងថា អាជ្ញាធរបានគំរាមចាប់ខ្លួន និងឈូសឆាយលំនៅឋានរបស់ពួកគាត់ចោល ប្រសិនបើពួកគាត់មិនព្រមរុះរើផ្ទះចេញពីដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន។ ...
ពលរដ្ឋជាង៣០០គ្រួសារក្នុងខេត្តកំពតស្នើអាជ្ញាធរផ្ដល់កម្មសិទ្ធិដីធ្លីក្រោយមានជម្លោះជាមួយក្រុមហ៊ុនឯកជន
ពលរដ្ឋជាង៣០០គ្រួសាររស់នៅស្រុកឈូកខេត្តកំពតស្នើឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីដែលពួកគេបានរស់នៅនិងអាស្រ័យផលជាង២០ឆ្នាំ។ ...
ពលរដ្ឋមកពីសហគមន៍ចំនួន១០ ស្នើអាជ្ញាធរខេត្តកោះកុងពន្លឿនការដោះស្រាយវិវាទដីធ្លី
ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន១០ នៅខេត្តកោះកុង ស្នើដល់អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លី បញ្ឈប់ការរើសអើងលើអ្នកមានបញ្ហាដីធ្លី និងលើកលែងការចោទប្រកាន់លើពលរដ្ឋចំនួន ៣២នាក់ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/12/06/10-communities-ask-koh-kong-authorities-to-expedite-resolving-land-disputes/
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចោទមន្ត្រីម្នាក់និងឧកញ៉ាម្នាក់ថាគប់គិតគ្នាយកដីពួកគេជិត៣៦ហិកតា
ជនជាតិដើមភាគតិចប្រមាណ១០នាក់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំគ្នាដាក់ញត្តិជាថ្មីទៀតនៅក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី និងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ពីស្ថាប័នទាំងនេះឱ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់។ ...
ជនជាតិដើមភាគតិចព្នងថារដ្ឋាភិបាលបានផ្តល់ដីសហគមន៍ឲ្យឧកញ៉ា
គ្រួសារជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរីកំពុងដាក់ញត្តិទៅស្ថាប័នរដ្ឋាភិបាលអំពីដីសហគមន៍ចំនួន ២៥៥ ហិកតាដែលត្រូវបានផ្ទេរទៅឧកញ៉ាម្នាក់ចំពេលការធ្វើឯកជនភាវូបនីយកម្មដីរដ្ឋទូទាំងប្រទេស។ ...
ឃុត សុគន្ធ និង សូត សុខប្រាថ្នា
https://vodenglish.news/bunong-residents-say-govt-gave-community-land-to-tycoon/
ទាហានបន្តឈូសឆាយរំលោភយកដីសហគមន៍ឧត្ដមស្រែពស់ ខណៈអាជ្ញាធរកាត់ឱ្យពលរដ្ឋរួចទៅហើយ
ប្រជាសហគមន៍បានឱ្យដឹងថា ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយរំលោភបំពានដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត ខណៈអាជ្ញាធរបានកាត់ឆ្វៀលដីនោះឱ្យទៅប្រជាសហគមន៍រួចទៅហើយ។ ...
ការចាក់ដីនៅរុនតាឯកសម្រេចបានជាច្រើនតំបន់ និងកំពុងបន្ដកសាងហេដ្ឋារចនាសម័ន្ធផ្សេងៗ
ការអភិវឌ្ឍនៅទីតាំងរុនតាឯកត្រូវបានចាក់ដីរួចរាល់ជាច្រើនតំបន់ និងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀតជាបន្តបន្ទាប់ដែលអាចនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ខណៈប្រជាពលរដ្ឋមួយចំនួនបានទៅរៀបចំធ្វើ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-28-1717-244096.html
អ្នកភូមិទាមទារឱ្យមេភូមិដែលចូលរួមតវ៉ារឿងដីធ្លីនៅអង្គរត្រឡប់មកវិញ
ប្រជាពលរដ្ឋនៅខេត្តសៀមរាបកំពុងប្រមូលស្នាមមេដៃរាប់រយសន្លឹក ដើម្បីសុំឲ្យមេភូមិមួយរូបដែលត្រូវបានបណ្ដេញចេញពីការងារមកចូលរួមតវ៉ាប្រឆាំងនឹងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋអង្គរ។ ...
ឃុត សុគន្ធ
https://vodenglish.news/village-demands-return-of-chief-who-joined-angkor-protest/
សង្គមស៊ីវិលថា ពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួននៅតែជួបបញ្ហាប៉ះពាល់ដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋ
អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មកពីបណ្តារាជធានី-ខេត្តមួយចំនួន លើកឡើងថា ពលរដ្ឋនៅតែជួបបញ្ហាប៉ះពាល់ដីធ្លី ផ្ទះសម្បែង និងមិនទាន់ទទួលបានសំណងសមរម្យ ដោយសាររដ្ឋាភិបាលធ្វើការអភិវឌ្ឍមិនបានសិក្សាពីផលប៉ះពាល់ជាមុន ហើយអាជ្ញាធរនៅតែបន្តឃ្លាំមើល និងគំរាមកំហែងអ្នកមានជម្លោះដីធ្លី។ ...
តំណាងជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីដើម្បីរក្សាទុកដីសហគមន៍
តំណាងជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី នាំគ្នាមកដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយអន្តរាគមន៍ឱ្យរក្សាទុកដីសហគមន៍ជាង២០០ហិកតា សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងបញ្ឈប់ការផ្តល់ដីនោះទៅឱ្យក្រុមហ៊ុនឯកជនមួយសម្រាប់អភិវឌ្ឍន៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ ...
សូត សុខប្រាថ្នា
https://www.vodkhmer.news/2022/11/26/indigenous-representatives-in-mondulkiri-seek-prime-ministers-intervention-to-save-community-land/
ពលរដ្ឋប្រមាណ៣០០នាក់មកពីខេត្ត៣ ជំរុញរដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ
ប្រជាពលរដ្ឋប្រមាណ៣០០នាក់ដែលឡើងមកពីខេត្តចំនួន៣ ដោយជំរុញឱ្យក្រសួង៣ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ក្រោយជម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំហើយ។ ...
ខាន់ លក្ខិណា
https://www.vodkhmer.news/2022/11/17/about-300-people-urged-government-to-expedite-resolving-their-land-disputes/
ប្រជាពលរដ្ឋនិងអាជីវករនៅរមណីយដ្ឋានភ្នំសំពៅ ស្នើឱ្យដោះស្រាយសំណងជាថ្នូរនឹងការរុះរើ
ប្រជាពលរដ្ឋ និងអាជីវករប្រមាណ២០គ្រួសារដែលរស់នៅនិងលក់ដូរជុំវិញជើងភ្នំសំពៅ ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយសំណងទៅតាមតម្លៃទីផ្សារឱ្យបានសមរម្យ ជាថ្នូរនឹងការរុះរើទៅតាំងទីលំនៅថ្មី ខណៈដែលអាជ្ញាធរអះអាងថា វិធានការរបស់ខ្លួន គឺដើម្បីយកទីតាំងនេះរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ ...
បុគ្គលិកវីអូឌី
https://www.vodkhmer.news/2022/11/17/residents-and-traders-at-phnom-sampov-request-compensation-in-exchange-for-demolition/
ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តចំនួន៣ ដាក់ញត្តិនៅក្រសួងពាក់ព័ន្ធទាមទារឱ្យមានដំណោះស្រាយ
ប្រជាសហគមន៍ប្រមាណ៣០០នាក់ មកពីខេត្តចំនួន៣ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងស្ថាប័នទាំងនោះពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ ...
មេភូមិម្នាក់នៅខេត្តសៀមរាប ត្រូវបានដកចេញពីតំណែងក្រោយតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ខ្លួនជាមួយពលរដ្ឋ
មេភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានថ្នាក់លើដកចេញពីតំណែង ក្រោយចេញមុខតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីជាមួយប្រជាពលរដ្ឋជាង២១០គ្រួសារទៀត នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ...
ពលរដ្ឋជាង២០០គ្រួសារនៅខេត្តសៀមរាប រុះរើតង់ពីដីជម្លោះទាំងយប់ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប
ប្រជាពលរដ្ឋចំនួន២១០គ្រួសារ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលកំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា បានរុះរើតង់ពីដីជម្លោះទាំងយប់ ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប។ ...
ពលរដ្ឋនៅជាប់បឹងតាមោកធ្វើពិធីដាក់បណ្តាសារចំពោះអ្នកដែលមានបំណងយកដីធ្លីរបស់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់ពួកគេ ខណៈជម្លោះដីធ្លីនៅបន្តអូសបន្លាយ ដោយនៅពុំទាន់មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។ ...
ជនជាតិដើមភាគតិចប្រមូលផ្ដុំមុខតុលាការខេត្តកំពង់ធំ ខណៈសាក្សីម្នាក់ចូលបំភ្លឺក្នុងសំណុំរឿងដីធ្លីរបស់តំណាងពួកគេ
តំណាងជនជាតិដើមភាគតិចកួយជាង២០នាក់ នៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃសុក្រនេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ធំ ខណៈជនជាតិដើមភាគតិចម្នាក់ដែលជាសាក្សី ចូលបំភ្លឺជុំវិញសំណុំរឿងតំណាងរបស់ពួកគេដែលជាប់បណ្ដឹងពាក់ព័ន្ធរឿងជម្លោះដីធ្លី។ ...
ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី រក្សាជំហរមិនយកសំណង៨ដុល្លារក្នុង១ម៉ែត្រការ៉េ
ប្រជាពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែរក្សាជំហរមិនទទួលយកសំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ តាមការកំណត់របស់ដ្ឋាភិបាល ខណៈពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/07/some-citizens-affected-kandal-airport-project-remain-non-compensation/
ពលរដ្ឋបឹងតាមោកបោះតង់យាមមិនឱ្យអាជ្ញាធរចាក់ដីលុបកន្លែងអាស្រ័យផល ខណៈវិវាទដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេនគ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ...
សហគមន៍ចម្រុះវិស័យទាមទារឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិដីធ្លី នយោបាយ សិទ្ធិមនុស្ស និងការងារ
វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបានពលរដ្ឋមកពីសហគមន៍ចម្រុះវិស័យ ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ដើម្បីឱ្យជីវភាពរស់នៅរបស់ពួកគេ ទទួលបានអត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។ ...
ពលរដ្ឋ២៥០គ្រួសារនៅជាប់បឹងតាមោកប្តឹងទៅទូតអាមេរិកជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ
ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំអន្តរាគមន៍ករណីជម្លោះដីធ្លីរបស់ពួកគេ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរកម្ពុជា។ ...
តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា
តំណាងពលរដ្ឋ២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។ ...