ព័ត៌មាន​

គជប ​ទទួល​បណ្តឹង​ជាង​ ២២០០ ​ក្នុង​ការ​បោះឆ្នោត​អាណតិ្ត​ទី​ ៦ ​នេះ

ក្រោយ​ការបោះឆ្នោត​ ២ ​ថ្ងៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ជាង​ ២២០០ ​បណ្តឹង​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត ក្នុង​នោះ​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​មាន​ចំនួន​ជាង​ ២១៧០ ​បណ្តឹង​ដោយ​ប្តឹង​លើ ...

សុទ្ធ គឹមសឿន
https://bit.ly/2LExcOd

មន្ត្រី គ.ជ.ប ចាត់ទុក​សន្លឹកឆ្នោត​មិន​បាន​ការ​ជិត​ ៦០ ​ម៉ឺន​សន្លឹក​ថា ជា​ការ​បង្ហាញ​ឆន្ទៈ​ពលរដ្ឋ

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ​បាន​ចាត់ទុក​សន្លឹកឆ្នោត​មិន​បាន​ការប្រមាណ​ជិត ៦០០ ០០០ សន្លឹក​ថា ក៏​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ដែរ ខណៈ​ដែល​ចំនួន​សន្លឹកឆ្នោត​មិន​បាន​ការ​នេះ​មាន​ការ​កើនឡើង​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣​។ ...

ម៉ិច ដារ៉ា

មន្ត្រី​ប្រតិកម្ម​ទៅ​ប្រទេស​ ៣ ​ដែល​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មិន​បញ្ជាក់​ការពិត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រតិកម្ម​ប្រឆាំង​នឹង​​សហរដ្ឋអាមេរិក ប្រទេស​អូស្ត្រាលី និង​កាណាដា​ដែល​បាន​វាយតម្លៃ​ការបោះឆ្នោត​ដោយ​ងងឹត និង​មិន​បញ្ជាក់​ពី​បរិយាកាស​បោះឆ្នោត​ពិត​នៅ​កម្ពុជា​។ ...

នៀម ឆេង
https://bit.ly/2Arqp5p

អ្នក​នាំពាក្យ​៖ CPP ទទួល​បាន​ជ័យជម្នះ​នឹង​កាន់កាប់​អាសនៈ​ស្ទើរតែ​ទាំងអស់​នៅ​សភា

បើ​ទោះបី​ជា​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ មិន​ទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ប្រកាស​ជា​ផ្លូវការ​ក្ដី​ក៏​កាលពី​ម្សិលមិញ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​គណបក្ស​កាន់​អំណាច​មួយ​នេះ​ទទួល​បាន​ជ័យជម្នះ​លើស​ពី ...

បែន សុខហ៊ាន
https://bit.ly/2M6KzTs

អ្នកសង្កេតការណ៍​មកពី​ប្រទេស​ ៦ ថា​ការបោះឆ្នោត សេរី យុត្តិធម៌​ និង​តម្លាភាព

តំណាង​អ្នក​សង្កេតការណ៍​ការបោះឆ្នោត​មកពី​ប្រទេស​ចំនួន​ ៦ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អះអាង​ថា ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ថ្ងៃទី​ ២៩ ខែ​កក្កដា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ហើយ​ពួកគេ​បាន​សាទរ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​រហូត​ដល់​ ៨២,១៧ ភាគរយ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2OsmTL7

​ប្រជាជន​គ្មាន​កំលាំង​បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​

​កាលពី​ម្សិលមិញ​ ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​កង្វះ​កំលាំង​ក្នុង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះ​ឆ្នោតជាតិ​កាលពី​ថ្ងៃអាទិត្យ​។​ អ្នកស្រុក​ជា​ច្រើន​ក្នុង​ឃុំ​កោះមិត្ត​ ស្រុក​កំពង់សៀម​បាន​និយាយ​ថា​ ពួក​គេ​មាន​អារម្មណ៍​មិន​ខុស​ពី​មុន​ ទោះបីជា​គណៈកម្មាធិការ​បោះ ...

ឃួន ណារីម
https://www.khmertimeskh.com/50517412/no-energy-after-national-election/

គ.ជ.ប ប្រកាស​ភាពជោគជ័យ​របស់​កម្ពុជា ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដោយ​អ្នក​បោះឆ្នោត​មាន​ចំនួន​ជិត​ ៧ ​លាន​ស្មើ​​ ៨២,១៧ ​ភាគរយ

ប្រមាណ​ជាង​ ១ ​ម៉ោង​ក្រោយ​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​បាន​ប្រកាស​លទ្ធផល​​បឋម​ចំពោះ​ការជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​នីតិកាល​ទី​ ៦ ​គឺជា​ជោគជ័យ​របស់​កម្ពុជា​ដែល​មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បានចេញ​ទៅ​បោះឆ្នោត​ចំនួន​ជាង ...

នៀម ឆេង, ម៉ិច ដារ៉ា និង មាស សុខជា
https://bit.ly/2NWmmjm

CCJ ថា ព័ត៌មាន​មិន​ពិត (Fake News) កំពុង​តែ​មានការ​រីក​រាល​ដាល​ខ្លាំង

ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​អះ​អាង​ថា «ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែង (Fake News)»​ កំពុង​តែរីក​រាលដាល​ខ្លាំង​ឡើង​ នៅ​​លើ​បណ្ដាញ​សង្គម ខណៈ​ដែល​ គ.ជ.ប ​បាន​បង្កើត​ក្រុម​តាម​ដាន​ព័ត៌​មាន​មិន​ពិត​នេះ ដែល​អាច​នឹង​មាន​ការ​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ នៅ​ក្នុង​ការ ...

វ៉ន ដារ៉ា
https://bit.ly/2LFCmWd

ជនបរទេស​ជាង​ ២០០ ​នាក់​នឹង​តាម​ឃ្លាំមើល​ការបោះឆ្នោត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​អះអាង​ថា​ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​ឃ្លាំមើល​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​បាន​កើន​ជាង​ ២០០ ​នាក់ បើ​ទោះបី​គ្មាន​អ្នក​សង្កេតការណ៍​មកពី​បស្ចិមប្រទេស​ក៏ដោយ​។ ...

បែន សុខហ៊ាន
https://bit.ly/2O9a8Vk

​តើ​មាន​អ្វី​នឹង​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​លើក​ក្រោយ​របស់​ខ្លួន​?

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពេល​ខាង​មុខ​របស់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ទំនងជា​មាន​ភាព​ចម្រូងចម្រាស​បំផុត​ចាប់តាំងពី​ការ​បោះ​ឆ្នោតជាតិ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​។​ នៅ​ចុងឆ្នាំ​ ២០១៧​ គណបក្សប្រឆាំង​ធំ​គឺ​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ ...

ឈាង វណ្ណារិទ្ធ
http://www.eastasiaforum.org/2018/07/20/what-lies-ahead-for-cambodia-after-its-next-election/

ប្រធាន​ LDP ​រិះគន់​ CPP ​ក្រោយ​ពេល​ គ.ជ.ប បាន​​បដិសេធ​សំណើ

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​លោក ខឹម វាសនា បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការគំរាម​កំហែង​ដើម្បី​យក​ឈ្នះ​ការបោះឆ្នោត​ ខណៈ​សំណើសុំ​ធ្វើ​វិសោធនកម្ម​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ត្រូវ​បាន គ.ជ.ប បដិសេធ ហើយ​លោក​ក៏​បាន​ឆ្លៀត​វាយប្រហារ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដោយ​ថា​មិន ...

បែន សុខហ៊ាន
https://bit.ly/2Nv0cV1

មន្ត្រី​មហាផ្ទៃ​ បង្ហាញ​ពី​សុវត្ថិភាព​ដល់​មន្ត្រី​ គ.ជ.ប ​ទប់ទល់​នឹង​ក្រុម​ហេកឃើរ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​សុវត្ថិភាព​នៃ​ការប្រើប្រាស់​អ៊ីមែល​ដល់​មន្ត្រី និង​បុគ្គលិក​ (​គ.ជ.ប​) ​ស្រប​ពេល​ដែល​មាន​​ព័ត៌មាន​ថា ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ពី​ប្រទេស​ចិន​កំពុង​វាយលុក​​ស្ថាប័ន​នានា​នៅ​កម្ពុជា​រួមទាំង គ.ជ.ប ផង ...

នៀម ឆេង
https://bit.ly/2LqL2PY

គ.ជ.ប បង្ហាញ​ទឹកខ្មៅ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) កាលពី​ម្សិលមិញ​បាន​បង្ហាញ​ចំនួន និង​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​ ២៩ កក្កដា​ខាង​មុខ​ក្រោយពី​បាន​ចំណាយ​ថវិកា​ចំនួន ៨០ ​ម៉ឺន​ដុល្លារ​ទិញ​ពី​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ឥណ្ឌា​។ យោង​តាម​លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទទួល ...

សុទ្ធ គឹមសឿន

អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​កើន​ទ្វេដង បើ​ធៀប​ឆ្នាំ​ ២០១៣

ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នឹង​មាន​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ចូលរួម​សង្កេតការណ៍​ជិត ៨ ម៉ឺន​នាក់​គឺ​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៣ ខណៈ​ដែល​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​ក៏​កើនឡើង​ជិត​ដល់ ៨ ម៉ឺន​នាក់​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រី គ.ជ.ប ដែល​បាន​ថ្លែង ...

បែន សុខហ៊ាន
https://bit.ly/2JtFbI5

បក្ស​ ២ ​ថា​មាន​ការ​គំរាមកំហែង​រហូត​ដល់​បក្ស​ ១ ​ព្រមាន​ដើរចេញ​ពី​របោះឆ្នោត

ខណៈ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ឈាន​ចូល​ដល់​ថ្ងៃទី​ ៩ កាលពី​ម្សិលមិញ​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ចំនួន​ ២ ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា​រួមទាំង ការគំរាម​កំហែង​រហូត​ដល់​ព្រមាន​ដើរ​ចេញពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ ខណៈ គ.ជ.ប ចាត់​ទុក​បញ្ហា ...

បែន សុខហ៊ាន
https://bit.ly/2NltEg5

ជប៉ុន​ប្រគល់​ហិប​ឆ្នោត​ជាង​ ១ ​ម៉ឺន​​ និង​រថយន្ត​ ៤០ ​គ្រឿង​ដល់ គ.ជ.ប

ហិប​ឆ្នោត​ចំនួន​ ១១-០០០ ​និង​រថយន្ត​ភិកអាប់​ ៤០ ​គ្រឿង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​.) ​សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​​ទី​ ៦ ​ឆ្នាំ​នេះ ដែល​គិត​ទាំង​លើក​នេះ​ទៀត​មាន​ទឹកប្រាក់​ជាង​ ៧ ​លាន ...

វ៉ន ដារ៉ា
https://bit.ly/2ulWMwT

មន្ត្រី គ.ជ.ប ថា​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​មាន​ជាង​ ៥ ​ម៉ឺន​នាក់ ខណៈ​បក្ស​ខ្លះ​ខ្វះ​លទ្ធភាព

បើទោះ​ជា​គ្មាន​ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​មកពី​គណបក្ស​ប្រឆាំង​ដូច​មុនៗ​ក្ដី ក៏​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជាង​ ៥ ​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​​ដើម្បី​សង្កេត​មើល​ការបោះឆ្នោត​ និង​រាប់​សន្លឹកឆ្នោត ...

បែន សុខហ៊ាន
https://bit.ly/2NIL9bq

LDP និង CYP ប្រតិកម្ម​លើបំ​រាម ​គ.ជ.ប ដែល​ហាម​មិន​ឲ្យ​រិះ​គន់​វាយ​ប្រ​ហារ ​គោល​នយោបាយបក្ស​គូ​ប្រ​ជែង

គណបក្ស​យុវជន​កម្ពុជា​ (CYP) និង​គណ​បក្ស​សម្ព័ន​ដើម្បី​ប្រ​ជា​ធិបតេយ្យ​ (LDP) កាល​ពី​ម្សិល​មិញ​បាន​ប្រតិ​កម្ម​លើ​បំរាម​របស់​គណៈកម្មា​ធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.ប​)​ ថា​ ជា​ការ​រឹត​​បន្តឹង​ដល់​សេរី​ភាព​នយោ ...

សុទ្ធ គឹមសឿន
https://bit.ly/2NKJfXQ

​កម្ពុជា​៖​ អ្នកបោះឆ្នោត​ជ្រើសរើស​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​លទ្ធិប្រជាធិបតេយ្យ​

​ក្នុង​ពេល​តិច​ជាង​៤​ស​ប្តា​ហ៍​ ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នឹង​ទៅ​កាន់​ស្ថានីយ៍បោះឆ្នោត​ ដើម្បី​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួក​គេ​ ដើម្បី​កំណត់​អនាគត​របស់​ប្រទេស​ពួក​គេ​។​ វា​នឹង​ក្លាយជា​មហោស្រព​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​ ខណៈ ...

Veeramalla Anjaiah
https://www.eurasiareview.com/05072018-cambodia-voters-to-choose-between-economic-development-and-democracy-oped/

គ.ជ.ប​ នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​សម្រួលការ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នឹង​ប្រើ​ឧទ្ធម្ភាគចក្រ​រយៈពេល ៣ ថ្ងៃ​ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​នា​ចុង​ខែ​កក្កដា ឆ្នាំ​នេះ ជា​អ្វី​ដែល​អ្នក​នាំពាក្យ គ.ជ.ប ថ្លែង​ថា ក្នុង​ប្រវត្តិសាស្ត្រ​បោះ​ឆ្នោត ២០ ឆ្នាំ នៅ​កម្ពុជា គ.ជ.ប តែង​ប្រើប្រាស់​ដោយ​សំអាង​លើ​មូលហេតុ​ចំនួន ៣ យ៉ាង ។ ...

នៀម ឆេង
https://bit.ly/2KBlQKB

CPP នឹង​ហែ​ក្បួន​​ធំ​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​ដំបូង

ក្រៅពី​ការប្រមូលផ្តុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​ដែល​អ្នក​នាំពាក្យ​របស់​គណបក្ស​នេះ​ថ្លែង​ថា នឹង​មាន​ការចូលរួម​ពី​អ្នក​គាំទ្រ​ ១០ ​ម៉ឺន​នាក់ គណបក្ស​ ២ ​ទៀត​បាន​ប្រកាស​ផែនការ​សម្រាប់​កម្មវិធី​ជួបជុំ​របស់​ពួកគេ​នៅ​ថ្ងៃ​ចាប់ផ្តើម​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង​ដែរ​។ ...

បែន សុខហ៊ាន
https://bit.ly/2lQBwKT

ក្រសួង​ ២ ​ហាម​មន្ត្រី​ និង​អាជ្ញាធរ​យក​ឥទ្ធិពល និង​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​ឃោសនា​បម្រើ​បក្ស

ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៧ ខែ​កក្កដា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ មិន​ត្រូវ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ជា​សមាជិក ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​មិន​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​សម្ភារ ថវិកា​ ឬ​ម៉ោង​ធ្វើការ​របស់​រដ្ឋ​ទៅ​បម្រើ​ឲ្យ​សកម្មភាព​របស់​គណបក្ស​នយោបាយ ...

ម៉ិច ដារ៉ា
https://bit.ly/2z8depf

គ.ជ.ប ថា ខុសច្បាប់​បើ​​ ខុមហ្វ្រែល ​​ដាក់​ពង្រាយ​អ្នកឃ្លាំមើល​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាន​រំឭក​ដល់​ប្រធាន​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ថា ជា​រឿង​ខុស​ច្បាប់​ដែល​អង្គការ​ខុមហ្វ្រែល​ដាក់​ពង្រាយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​ដើម្បី​ឃ្លាំមើល​បរិយាកាស​នយោបាយ​ និង​សិទ្ធិ​មនុស្ស​តាម​ឃុំ​សង្កាត់​មួយ​ចំនួន​។ ប៉ុន្តែ​មន្ត្រី​ខុមហ្វ្រែល​ថ្លែង​ថា វា​ជា​​សិទ្ធិ​ពលរដ្ឋ ...

នៀម ឆេង
https://bit.ly/2KzJI0a

គ.ជ.ប ​ប្រតិកម្ម​នឹង​អង្គការ​អន្ដរជាតិ​​មួយ ​រឿង​គាំទ្រ​ញត្តិ​លោក​ សម រង្ស៊ី

គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប កាលពី​ម្សិល​ម្ង៉ៃ​បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រតិកម្ម​នឹង​អង្គការ​អន្តរជាតិ​មួយ​មាន​ឈ្មោះថា «​អង្គការ​សេរីនិយម​អន្តរជាតិ​ (Liberal International) ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ភ្លាមៗ​បន្ទាប់ពី​អង្គការ​នេះ​បាន​គាំទ្រ​លើ​ញត្តិ​របស់​ចលនា​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​ធ្វើ ...

សុទ្ធ គឹមសឿន
https://bit.ly/2ICecty

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3C2Xr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!