ផ្សារ​ទំនើប Olympia plaza ត្រូវ​បាន​វិនិយោគ $៦០​លាន

ក្រុមហ៊ុន​វិនិយោគ​កោះ​ពេជ្រ OCIC វិនិយោគ​ទឹក​ប្រាក់ ៦០​លាន​ដុល្លារ​លើ​សំណង់​ផ្សារ​ទំនើប Olympia plaza កម្ពស់ ៧​ជាន់។ នេះ​បើ​តាម​លោក ទូច សំណាង អគ្គនាយក​រង​ក្រុមហ៊ុន​អាណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស (OCIC) ។

លោក ម៉េង ចំរើន ប្រធាន​វិស្វករ​សម្រាប់​គម្រោង Olympia City បាន​ថ្លែង​ថា​ការ​សាងសង់​ផ្សារ​ទំនើប​Olympia plaza សម្រេច​បាន ពី ១៥ ដល់ ២០​ភាគរយ​ហើយ ហើយ​បើ​ផែន​ការ​នេះ​មិន​ត្រូវ​ផ្លាស់​ប្តូរ Olympia plaza នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧។ លោក​លើក​ឡើង​ថា៖ «ពេល​នេះ​វា​កំពុង​ដំណើរ​ការ​សាងសង់​ដែល​ធ្វើ​បាន​ពី ១៥​ដល់ ២០​ភាគរយ​ហើយ»។ ...

ចេង សុខហ័ង
http://bit.ly/1XvbWqq