ព័ត៌មាន
ក្រុមហ៊ុន Think Biotech បដិសេធការរិះគន់ពីការកាប់បំផ្លាញព្រៃឈើ
នាយកក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុកសេចក្ដីរាយការណ៍របស់ក្រុមសកម្មជនព្រៃឈើ និងបរិស្ថានមួយចំនួន ដែលបានលើកឡើងថា ក្រុមហ៊ុនរបស់លោ នៅពីក្រោយបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍មួយចំនួនទៀតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីថ្ងៃទី ៤ ខែធ្នូ ក្រុមសកម្មជនព្រៃឈើ និងបរិស្ថានមួយចំនួនបានរាយការណ៍ថា ក្រុមហ៊ុន Think Biotech និងក្រុមហ៊ុន Angkor Plywood បានធ្វើសកម្មភាពប្រមូលទិញ ...
ឃុត សុភចរិយា
https://bit.ly/2PaW00D
ជំងឺគ្រុនឈាមនិងការលុបបំបាត់ជំងឺគ្រុនចាញ់កំពុងស្ថិតនៅក្នុងតំបន់ព្រៃឡង់
ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀតចេញពីសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាពីឆ្នាំ ២០១១ ដល់ ២០២៥។ ...
រី សុចាន់
https://bit.ly/2XTx7cs
របាយការណ៍៖ ការកាប់ឈើខុសច្បាប់នៅតែកើតមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់របស់ប្រទេសកម្ពុជា
យោងតាមរបាយការណ៍ថ្មីមួយរបស់បណ្តាញយុវជនកម្ពុជា (CYN) បានបង្ហាញឱ្យឃើញថា សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តមាននៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់នៅប្រទេសកម្ពុជា។ ព្រៃឡង់មានទីតាំងស្ថិតនៅតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជាជាប់នឹង ...
Shreya Dasgupta
https://news.mongabay.com/2019/11/illegal-logging-persists-in-cambodias-prey-lang-wildlife-sanctuary-report/
NGO រាយការណ៍អំពីការឈូសឆាយព្រៃឈើយ៉ាងច្រើននៅតំបន់ព្រៃឡង់
បណ្តាញយុវជនកម្ពុជាកាលពីម្សិលមិញបាននិយាយថាដីព្រៃរាប់រយហិកតានៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានឈូសឆាយខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50657343/ngo-reports-massive-forest-clearing-in-prey-lang-area/
CYN បារម្ភការបាត់គម្របព្រៃឈើក្នុងតំបន់ព្រៃឡង់
សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network [CYN) បានចេញរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃអង្គារកន្លងមកនេះដោយបង្ហាញថា គម្របព្រៃឈើប្រមាណ ៣ ពាន់ហិកតា ក្នុងតំបន់ដែនជម្រកសត្វ ព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារកំពុងរងការគំរាមកំហែង និងត្រូវបាត់បង់ដោយហេតុការណ៍កាប់ទន្ទ្រានដីព្រៃយ៉ាងអាថ៌កំបាំងកើតឡើងតាំងពី ...
ខន សាវិ
https://bit.ly/2CpgPxX
សហគមន៍ព្រៃឡង់ បង្ហាញពីការកាប់ឈើក្នុងតំបន់ព្រៃឡង់កើនឡើងខ្លាំង ប៉ុន្តែមន្ត្រីច្រានចោល
បណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងថា សកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាង ៥ ខែ ក្នុងឆ្នាំ ២០១៩ នេះ និងបានអំពាវនាវឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលចាត់ទុកការលើកឡើងនេះថាជាការមិនពិត និង ...
ខន សាវិ
https://bit.ly/2IoaEOt
ក្រុមសកម្មជនព្រៃឡង់ គ្រោងចុះល្បាតនៅចុងខែនេះ
ក្រុមសកម្មជនបណ្ដាញព្រៃឡង់គ្រោងចុះល្បាតព្រៃរួមគ្នានៅចុងខែឧសភានេះ ដើម្បីស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ ខណៈកាលពីខែមេសាកន្លងទៅ បទល្មើសព្រៃឈើប្រមាណ ៥៥ ...
ឃុត សុភចរិយា
https://bit.ly/2Qh7Zsc
ជម្រកសត្វព្រៃកម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង
ដែនជម្រកសត្វព្រៃបឹងពែរក្នុងប្រទេសកម្ពុជា គឺជានិមិត្តរូបនៃការគ្រប់គ្រងព្រៃឈើដ៏ទន់ខ្សោយរបស់ប្រទេស។ ដែនជម្រកសត្វព្រៃប្រហែល ២០០០ គីឡូម៉ែត្រការ៉េ ដែលមានទំហំប្រហែលបីដងនៃប្រទេសសិង្ហបុរី ត្រូវបានបាត់បង់ដោយសារការកាប់ឈើខុសច្បាប់នៅកម្ពុជាជារៀងរាល់ ...
Jason Thomas
https://theaseanpost.com/article/cambodias-sanctuaries-under-threat
ក្រសួងបរិស្ថាន និង USAID ចាប់ផ្តើមអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានទឹកប្រាក់ជាង ២១លានដុល្លារ
ក្រសួងបរិស្ថាន និងភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះ បានប្រកាសជាផ្លូវការចាប់ផ្តើមអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានទឹកប្រាក់ជាង២១លានដុល្លារ សម្រាប់ការអភិរក្សធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមដែលកើតមាននៅតំបន់ព្រៃឡង់ រួមនិងលើកកម្ពស់ ...
ប៉ិច សុធារី
https://bit.ly/2UsAcRs
ក្រសួងបរិស្ថាន និងប្រជាសហគមន៍ព្រៃឡង់ បំបួសដើមឈើ
ក្រសួងបរិស្ថាន និងពលរដ្ឋជាង ៣០០ នាក់ មកពីសហគមន៍ការពារធម្មជាតិ នៃខេត្តចំនួន ៤ មានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលគ្រប ដណ្តប់ដោយព្រៃឡង់ បានជួបជុំគ្នា ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ធ្វើពិធីបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់គ្រង ...
វ៉ន ដារ៉ា
https://bit.ly/2EktX9t
ក្រសួងកំពុងកំណត់ប្រភេទឈើល្មើស និងឈើក្នុងដីក្រុមហ៊ុន
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានអះអាងកាលពីម្សិលមិញថា ក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននិងកំពុងកំណត់មុខសញ្ញាប្រភេទឈើដែលបានដឹកចេញរាល់ ...
សុទ្ធ គឹមសឿន
https://bit.ly/2tjQ0H0
បទល្មើសព្រៃឈើនៅព្រៃឡង់នៅតែបន្ត
កាលពីថ្ងៃអាទិត្យ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅឃុំធ្មា ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានអះអាងថា អាជ្ញាធរមិនអាចលុបបំបាត់បទល្មើសព្រៃឈើនៅក្នុងតំបន់បម្រុងធម្មជាតិ ដែលករណីទាំងនោះបានកើតឡើងអស់រយៈពេលជាច្រើនខែមកហើយ។ ...
ខន សាវិ
https://www.phnompenhpost.com/national/forest-crime-rife-prey-lang
ក្រសួងចាត់ទុករបាយការណ៍សហគមន៍ព្រៃឡង់ថា ជាការបំពុលព័ត៌មាន
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់នៅក្នុងខេត្តចំនួន ៤ បានរួមគ្នាបង្ហាញរបាយការណ៍កាប់បំផ្លាញព្រៃឈើកាលពីដើមខែមករាបានឲ្យដឹងថា គល់ឈើដែលគេកាត់រួចចំនួន ៤១ ភាគរយនៃដែនជម្រកសត្វព្រៃ ព្រៃឡង់ទាំងមូលត្រូវបានគេរកឃើញ ...
សុទ្ធ គឹមសឿន
https://bit.ly/2SSo34l
បណ្តាញសហគមន៍ព្រៃឡង់៖ ការកាប់ឈើខុសច្បាប់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន៤
បណ្តាញសហគមន៍ព្រៃឡង់កាលពីម្សិលមិញបានអះអាងថា ក្រុមល្បាតរបស់ខ្លួនបានរកឃើញថា ការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានឡើងនៅខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ហើយបានជំរុញឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធពង្រឹងការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50567130/illegal-logging-still-rampant-in-four-provinces-plcn/
សហគមន៍បណ្ដាញព្រៃឡង់ ចោទក្រុមហ៊ុនកូរ៉េមួយថា បានបំផ្លាញដើមច្បោះជ័រ
ក្រុមសហគមន៍ព្រៃឡង់បានចោទក្រុមហ៊ុនកូរ៉េមួយថា បានបំផ្លាញដើមច្បោះជ័រពួកគាត់ និងព្រៃផ្សេងទៀតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់រួចដឹកចូលក្នុងតំបន់ស្ដារសម្បទានព្រៃឈើពួកគេដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ប៉ុន្តែតំណាងក្រុមហ៊ុននេះ បដិសេធហើយថាជាការប្រឌិតដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2LXLoPs
មន្ត្រីកំពុងរៀបចំបណ្ដឹងប្រឆាំងអ្នកមករំដោះគោយន្តដឹកឈើ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តព្រះវិហារកំពុងរៀបចំដាក់បណ្ដឹងប្រឆាំងក្រុមជនប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាតជាង ១០ នាក់ទៅតុលាការ បន្ទាប់ពីពួកគេបានញុះញង់ និងកេណ្ឌអ្នកភូមិប្រមាណ ៧០ នាក់មករំដោះយកវត្ថុតាងគោយន្ត ៣ គ្រឿងចេញពីស្នាក់ការ ...
ឃុត សុភចរិយា
https://bit.ly/2R1ORlN
សកម្មជនឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើបាន ៧៣ នាក់
យ៉ាងហោចណាស់មនុស្ស ៧៣ នាក់ត្រូវបានក្រុមសកម្មជនបណ្ដាញការពារព្រៃឡង់ចាប់ឃាត់ខ្លួន និងរណារយន្ត ១២៣ គ្រឿងត្រូវបានរឹបអូសប្រគល់ឲ្យមន្ត្រីជំនាញបរិស្ថានពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងរយៈពេល ១ ឆ្នាំ ២០១៨ នេះ។ នេះបើ ...
ឃុត សុភចរិយា
https://bit.ly/2LFYxwo
មានការឈូសឆាយនៅក្នុងឧទ្យាននានាក្នុងខេត្តព្រះវិហារ
មន្ត្រីអនុរក្សព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ (PLCN) បាននិយាយកាលពីថ្ងៃអង្គារថា ព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃព្រៃឡង់នៅខេត្តព្រះវិហារកំពុងត្រូវបានកាប់ឆ្ការដោយក្រុមជនល្មើសពីខេត្តកំពង់ធំ ខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/preah-vihear-parks-see-clearing
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
បណ្តាញសហគមន៍ព្រៃឡង់ស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល
បណ្តាញសហគមន៍ព្រៃឡង់នៅថ្ងៃនេះ បានបញ្ជូនរបាយការណ៍ទៅក្រសួងបរិស្ថាន ដោយចោទប្រកាន់អាជ្ញាធរមូលដ្ឋានក្នុងខេត្តថា បានឃុបឃិតជាមួយអ្នកជំនួញឱ្យកាប់ឈើខុសច្បាប់ក្នុងព្រៃការពារ។ ...
ឃួន ណារីម
https://www.khmertimeskh.com/50539403/prey-lang-community-network-seeks-government-intervention/
មេឃុំ និង មេភូមិកំពង់ចាម ដែលតំណាងពលរដ្ឋ នឹងស្នើដកមន្ដ្រីដែនជម្រកសត្វព្រៃ ព្រៃឡង់ និង មន្ដ្រីបរិស្ថាន
មេឃុំនិងមេភូមិតំណាងពលរដ្ឋនៅឃុំ កំពង់ចាម ស្រុកសំបូរ ខេត្ដក្រចេះចំនួន ១២៩៤ នាក់ នឹងស្នើដកលោក ញ៉ែម វិសាល មន្ដ្រីបរិស្ថានទទួលបន្ទុកដែនជម្រកសត្វព្រៃព្រៃឡង់ និង មន្ដ្រីបរិស្ថានមួយចំនួន នៅក្នុងពេលកិច្ចប្រជុំអន្ដរ ...
វ៉ន ដារ៉ា
https://bit.ly/2IxqwN6
មេភូមិ និងពលរដ្ឋជាង ១ ពាន់នាក់ប្តឹងមន្ត្រីបរិស្ថាន រឿងបើកឲ្យឈ្មួញដឹកឈើ
មេឃុំកំពង់ចាម ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍រដ្ឋបាល និងមេភូមិចំនួន ៧ ភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន ១២៩៤ គ្រួសារនៅក្នុងស្រុកសំបូរកាលពីថ្ងៃទី ២៨ កញ្ញា បានដាក់ពាក្យប្ដឹងលោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃព្រៃឡង់ទៅអភិបាលខេត្តក្រចេះពីបទគំរាមពលរដ្ឋ និងបើកដៃឲ្យឈ្មួញចូលដឹកឈើយ៉ាងអនាធិបតេយ្យ។ នេះបើតាមពាក្យ ...
វ៉ន ដារ៉ា
https://bit.ly/2NTvARJ
បទល្មើសព្រៃឈើកក្រើកឡើងវិញ ពេលសមត្ថកិច្ចរវល់ការពារសន្ដិសុខ យុទ្ធនាការបោះឆ្នោត
ប្រជាសហគមន៍ព្រៃឈើនៅខេត្តភាគឧត្តរ និងភាគឦសាននៃកម្ពុជាបានអះអាងថាបទល្មើសព្រៃឈើកំពុងកក្រើកឡើងវិញ ខណៈសមត្ថកិច្ចកំពុងរវល់ការពារសន្តិសុខសណ្ដាប់ធ្នាប់ពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ។ ...
ឃុត សុភចរិយា
https://bit.ly/2L4jBP1
អ្នកកាប់ឈើ ១០ នាក់ត្រូវបានចាប់មកសួរនាំ ខណៈបទល្មើសព្រៃឈើកំពុងកើតមាន
ក្រុមល្បាតសហគមន៍ចំនួន ១៧ រូប និងមន្ត្រីនគរបាលម្នាក់បានរួមគ្នាចុះល្បាតព្រៃរយៈពេល ៣ ថ្ងៃនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតនៅឃុំធ្មា ស្រុកជ័យសែនដោយចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។ អ្នកស្រី ថី ជា អ្នកល្បាតម្នាក់បានឲ្យដឹងថាលទ្ធផលនៃការចុះ ...
ផាក់ ស៊ាងលី
https://bit.ly/2LGtrnG