ក្រសួងបរិស្ថាន​ និង​ USAID​ ចាប់ផ្តើម​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃតង​ ដែល​មាន​ទឹកប្រាក់​ជាង​ ២១​លាន​ដុល្លារ​

ក្រសួងបរិស្ថាន​ និង​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ នៅ​ថ្ងៃនេះ​ បាន​ប្រកាស​ជា​ផ្លូវការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃតង​ ដែល​មាន​ទឹកប្រាក់​ជាង​២១​លាន​ដុល្លារ​ សម្រាប់​ការ​អភិរក្ស​ធនធានធម្មជាតិ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាននៅ​តំបន់​ព្រៃ​ឡង់​ រួម​និង​លើកកម្ពស់​ជីវភាព​សហគមន៍​ប្រកបដោយ​ចិ​រ​ភាព​។​ ក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​គម្រោង​ USAID​ ព្រៃ​ឡង់​បៃតង​ នៅ​រាជធានី​ភ្នំពេញ​ លោក​ សៅ​ សុភាព​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ គម្រោង​ដែល​មាន​រយៈពេល​៥​ឆ្នាំ​នេះ​ គិត​ចាប់ពី​ខែសីហា​ ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣​នេះ​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​សំខាន់​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ ឬ​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ និង​តំបន់​ទេសភាព​នៅ​តំបន់​ព្រៃ​ឡង់​ដែល​ក្រប​ដណ្តប់​ក្នុង​ខេត្តស្ទឹងត្រែង​ ព្រះ​វិហារ​ ក្រចេះ​ និង​កំពង់ធំ​។​ …​

ប៉ិច​ សុធារី
https://bit.ly/2UsAcRs