ព័ត៌មាន
អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តពលរដ្ឋឲ្យប្រើអគ្គិសនីពន្លឺព្រះអាទិត្យ
អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ ...
ប៉ិច សុធារី
http://bit.ly/2bKVLDm
សង្គមស៊ីវិលស្នើឲ្យឈប់បន្ថែមក្រោយភ្ជុំដើម្បីចុះឈ្មោះបោះឆ្នោត
មន្ត្រីសង្គមស៊ីវិលមួយរូបបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួយអន្តរាគមន៍ទៅក្រសួងការងារដោយអនុញ្ញាតឲ្យមន្ត្រីរាជការនិងឯកជនព្រមទាំងកម្មករនិយោជិកនិងពលករចំណាកស្រុកបានឈប់សម្រាក៥ថ្ងៃបន្ថែម បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ ដើម្បីបានទៅចុះឈ្មោះបោះឆ្នោត។ ...
មុំ គន្ធា
http://bit.ly/2aHRCjm
ប្រធានអង្គការមួយរូបសុំទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...
Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec
ACU បដិសេធបណ្តឹងពីរប្រឆាំងលោក កឹម សុខា និងថ្នាក់ដឹកនាំគ.ជ.ប.
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចមិនចាត់ការលើបណ្តឹងចំនួនពីររួមមានករណីចោទប្រកាន់លោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីបទឆបោកប្រាក់និងករណីចោទប្រកាន់លើថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ៤រូប ថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌ។ ...
តាំង វីដា
http://bit.ly/1UD79lr
ACU ប្រជុំពីរឿងចោទមន្ត្រី គ.ជ.ប ពុករលួយថ្ងៃនេះ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃចន្ទនេះនឹងចាប់ផ្តើមបើកអង្គប្រជុំទាក់ទងនឹងបណ្តឹងរបស់ប្រធានសមាគមមួយដែលបានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក និងមន្ត្រីជាន់ខ្ពស់បីរូបទៀតដោយចោទថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នឯករាជ្យមួយនេះ។ ...
ឡាយ សាមាន
http://bit.ly/1TVNIaM
![](https://opendevelopmentcambodia.net/wp-content/plugins/wp-odm_user_feedback/images/right-circular.png)