អាជ្ញាធរ​ជាតិ​អប្សរា លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ប្រើ​អគ្គិសនី​​ពន្លឺ​ព្រះអាទិត្យ

អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ …

ប៉ិច សុធារី
http://bit.ly/2bKVLDm