ព័ត៌មាន​

​យោធា​កម្ពុជា​-​កងទ័ព​ចិន​ បិទ​សមយុទ្ធ​វិស័យ​សុខាភិបាល​លើ​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​

​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ និង​កងទ័ព​រំដោះប្រជាជន​ចិន​ បាន​បិទ​សមយុទ្ធ​រួម​គ្នា​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ និង​កងទ័ព​លើ​វិស័យ​សុខាភិបាល​ និង​សម្រាប់​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ទាំង​ក្នុង​តំបន់​ និង​សកលលោក​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/3hs5cm8r

​ក្រសួងការពារជាតិ​ ដាក់​ផែនការ​កែទម្រង់​យោធា​ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​

​ក្រសួងការពារជាតិ​ ដាក់​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ និង​កម្មវិធី​នយោបាយ​ ឱ្យ​ស្រប​តាម​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ របស់​រដ្ឋាភិបាល​ថ្មី​ អាណត្តិ​ទី​៧​ ដើម្បី​សុខ​សន្តិភាព​ប្រជាពលរដ្ឋ​ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​។​ ...

ហង្ស ពណ្ណរាយ
http://tinyurl.com/mtu39jtm

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នារសៀលថ្ងៃទី៩ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3JJr6He

លោក ទៀ បាញ់ នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៩ Shangri la Dialogue 2022 នៅ​សប្តាហ៍​នេះ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (IISS Shangri-La Dialogue 2022) ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែមិថុនា នៅប្រទេសសិង្ហបុរី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39dNwTg

លោក ហ៊ុន ម៉ា​ណែ​ត ស្នើឱ្យ​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​បន្ត​យកចិត្តទុកដាក់ និង​ត្រៀម​បម្រុង​កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុផ្សេងៗ​

​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​លោក ហ៊ុន ម៉ា​ណែ​ត ​ស្នើឱ្យ​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច​ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​បម្រុង​កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-10-06-0936-224735.html

លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​ពិនិត្យ​លទ្ធភាព​បញ្ចូល​កងយោធពល​ខេមរភូមិន្ទ​ ២ ០០០ ​នាក់ ដើម្បី​ជួយ​ដោះមីន​ទៅ​តាម​ផែនការ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន​​ពិគ្រោះ​យោបល់​ ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ ២ ​ពាន់​នាក់ ​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​​ឆ្នាំ​ ២០២៥ ខណៈ​ដែល​ថវិកា​ត្រូវ​ប្រើ​​មាន​ប្រមាណ​ ៣៧៧ ​លាន​ដុល្លារ​ សម្រាប់​​ធ្វើ​សកម្មភាព ...

សុទ្ធ គឹមសឿន |
https://bit.ly/2SKPPC5

អាមេរិក​សន្យាថា​​ នឹង​ជួយ​បណ្ដុះបណ្ដាល​ទ័ព​មួកខៀវ​របស់​កម្ពុជា

សហរដ្ឋអាមេរិក​បាន​សន្យា​ជួយ​បណ្តុះបណ្តាល​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ល្អប្រសើរ ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី លោក Patrick Murphy បាន​ជួប​ពិភាក្សា​ជាមួយ​នាយឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ជា​អ្វីដែល​អ្នកវិភាគ​មើលឃើញ​ថា ជា​ការចាប់ផ្ដើម​ធ្វើឲ្យ​ទំនាក់ទំនង​បាន​ប្រសើរ​ឡើងវិញ​។ នៅក្នុង​ជំនួប​ជាមួយ​លោក PatrickMurphy នៅ ...

ម៉ិច ដារ៉ា
https://bit.ly/34RG48O

កងទ័ព​កម្ពុជា-វៀតណាម ​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ខែ​ធ្នូ

កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ លោក ​ថោង ​សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ប្រជាជន​វៀតណាម​នឹង ...

ម៉ិច ដារ៉ា
https://bit.ly/2Pz2hDF

កងទ័ព​កម្ពុជា​-​វៀតណាម​​ ឯកភាព​គ្នា​ពង្រឹង​កិច្ចសហការ​ប្រតិបត្តិការ​ផ្អែកលើ​ច្បាប់​ជាតិ-អន្តរជាតិ

បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​បាន​ឯកភាព​គ្នា​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែមទៀត​លើ​ការងារ​គ្រប់គ្រង ការពារ​ព្រំដែន ដោយ​ផ្អែក​លើ​យន្តការ​ក្របខ័ណ្ឌ​ច្បាប់​ជាតិ-អន្តរជាតិ និង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​ទិសដៅ​ឆ្នាំ​ ២០១៩-២០២០ ​ខាង​មុខ​នេះ​។ យោង ...

ម៉ិច ដារ៉ា
https://bit.ly/2WvcRwR

ក្រសួង​ការពារ​ជាតិ រក​ឃើញ​មន្ត្រី​មាន​ងារ​ឧកញ៉ា ៩៩ នាក់ ក្នុង​ជួរ​យោធា

មន្ត្រី​យោធា​ជាន់​ខ្ពស់​ថ្លែង​ថា ​ក្រសួង​ការពារ​ជាតិ ​​រក​ឃើញ​មាន​ឧកញ៉ា ​៩៩ នាក់ ​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ ​ហើយ​ថា​ ក្រសួង​បាន​និង​កំពុង​រៀបចំ​នីតិវិធី​ ​ដើម្បី​ដាក់​ឲ្យ​ឧកញ៉ា​ទាំង​នោះ​ធ្វើ​ការ​ជ្រើសរើស​តួនាទី ​១ ​ក្នុង​ចំណោម​តួនាទី​ទាំង ២ ...

ម៉ិច ដារ៉ា
https://bit.ly/2kBxvNk

មន្ត្រី​យោធា ​៤៥ ​រូប​ បាន​បោះបង់​ងារ​ឧកញ៉ា ដើម្បី​រក្សា​តួនាទី​ជា​មន្ត្រី​ ខណៈ ១៦ ​រូប​ទៀត ​ងាក​ទៅ​ចាប់​យក​ងារ​ជា «ឧកញ៉ា»

មន្ត្រី​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ៤៥ រូប ​ក្នុង​ចំណោម ​៦១ រូប​ បាន​សម្រេច​ចិត្ត​បោះបង់​ងារ​ជា «​ឧកញ៉ា​» ដើម្បី​រក្សា​ឋានន្តរស័កិ្ត ​ឬ​តួនាទី​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ក្របខ័ណ្ឌ​នេះ​ដដែល​ ខណៈ ១៦ រូប​ទៀត ​បាន​ងាក​ទៅ​ចាប់​យក​ងារ​ជា «​ឧកញ៉ា»​ ដោយ ...

ឡុង គីមម៉ារីតា
https://bit.ly/2lnUfkf

​កង​យោធពលខេមរភូមិន្ទ​ស្វែងរក​ជំនួយ​ភាសា​ចិន​

នាយ​ឧត្តមសេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ស្នើ​សុំ​ឱ្យ​យោធា​ចិន​ជួយ​បង្រៀន​ភាសា​ចិន​ដល់​មន្ត្រី​យោធា​។​ លោកនាយ​ឧត្តមសេនីយ៍​ សា​រ៉ាត់​ បាន​ជួប​ជាមួយ​លោក​ Xu​ Wenhua​ នាយករង​សាលា​បណ្ឌិតសភា​កាំភ្លើង​ធំ​ និង​ការពារ​អាកាស​កងទ័ពជើងគោក​ នៃ​កងទ័ព ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50622468/rcaf-seeks-chinese-language-aid/

កងទ័ព​ជិត​ ២​ ពាន់​នាក់​នឹង​ចូលរួម​លំ​ហាត់​សមយុទ្ធ​ហនុមាន​មាស​ ២០១៩​ នៅ​ខែឧសភា​

កង​យោធពលខេមរភូមិន្ទ​ប្រមាណ​ជិត​ ២​ ០០០​ នាក់​ គ្រោង​នឹង​ចូលរួម​បាញ់​សាកល្បង​គ្រាប់​ពិត​ នៅ​ក្នុង​លំ​ហាត់​សមយុទ្ធ​ហនុមាន​មាស​ ២០១៩​ ដែល​ជា​លំ​ហាត់​ប្រចាំឆ្នាំ​ធ្វើ​នៅ​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ ដើម្បី​បង្កើន​សមត្ថភាព​ លើ​វិស័យ​កងទ័ព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ លោក​ ម៉ៅ ...

រី សុចាន់
https://bit.ly/2XEoql2

លំ​ហាត់​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​ប្រទេស​ចិន​ចាប់ផ្តើម​នៅ​ថ្ងៃនេះ

នៅ​ថ្ងៃនេះ​ កងទ័ព​កម្ពុជា​ និង​ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ធំ​បំផុត​មួយ​ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ “​លំ​ហាត់​នាគ​មាស​”​។​ មន្ត្រី​យោធា​ជាន់ខ្ពស់​បាន​និយាយ​ថា​ ការ​ធ្វើ​សមយុទ្ធ​តំណាង​ឱ្យ​ទំនាក់ទំនង​ចិន​ -​ កម្ពុជា​ នា ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50586172/golden-dragon-joint-military-exercises-with-china-begin-today/

ACU ស៊ើបអង្កេត អតីត​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី

លោក ឱម យ៊ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាល​ពី​ម្សិលមិញ​បាន​អះអាង​ថា អង្គភាព​បាន​និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​លោក គឹម រស្មី អតីត​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តរតន​គិរី​ រួច​ហើយ​ ទោះ​បី​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ពី​ប្រ​ភព​ណា​មួយ​ក៏ដោយ។ ...

ខន សាវិ
https://bit.ly/2WSYbYx

លោក សៅ សុខា ដាក់​ចេញ​ផែនការ ៤ ចំណុច​ បង្ការ ទប់ស្កាត់ ស្រាវជ្រាវ និង​បង្ក្រាប បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស

លោក ​សៅ ​សុខា ​អគ្គ​មេ​បញ្ជា​កា​រ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​បាន​​ដាក់​​ចេញ​ផែន​ការ​ ៤​ ចំណុច​ដើម្បី​បង្ការ​ ​​ទប់​ស្កាត់​ ​ស្រាវជ្រាវ និង​បង្ក្រាប ...

នៀម ឆេង
https://bit.ly/2WKk0cD

ក្រសួង​ការពារ​ជាតិ​​ប្រកាស​ជ្រើសរើស​​ទាហាន​ជិត​ ៧០០ ​នាក់

ក្រសួង​ការពារជាតិ​បាន​ប្រកាស​ជ្រើសរើស​ទាហាន​ថ្មី​ជិត​​ ៧០០ ​នាក់​ជា​អ្វី​ដែល​​មន្ត្រី​ថា​ដើម្បី​បំពេញ​កន្លែង​ខ្វះខាត​ក្នុង​បំណង​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី​សន្តិភាព​ និង​សេចក្តីសុខ​របស់​ពលរដ្ឋ ប៉ុន្តែ​អ្នកវិភាគ​យល់​ថា ទាហាន​​ត្រូវ​បាន​ឃើញ​ប្រើ​លើស​ពី​​បំណង​នេះ ...

ម៉ិច ដារ៉ា
https://bit.ly/2Rp9WTG

នាយទាហាន​ជាន់ខ្ពស់ ៣ រូប​ត្រូវ​តែងតាំង​ និង​ដំឡើង​ឋានៈ

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី​ នាយទាហានជាន់ខ្ពស់​ ៣​ រូប​នៃ​កង​យោធពលខេមរភូមិន្ទ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ និង​ដំឡើង​ឋានៈ​ជា​អគ្គមេបញ្ជាការ​ នាយសេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល ...

ឃុត សុភចរិយា
https://bit.ly/2CAW7yi

CMAC​ បង្ហាញ​គម្រោង​ដោះ​មីន​ថ្មី​

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC)​ កាលពី​ថ្ងៃ​សុក្រ​ បាន​ដាក់​បញ្ចូល​មន្ត្រី​ និង​បុគ្គលិក​ ដែល​ចូល​និវត្តន៍​ និង​ពិការ​ជាង​ ២៥០​ នាក់​ ទៅ​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​។​ អង្គការ​នេះ​ក៏​បាន​ប្រកាស​អំពី​គម្រោង​ដោះ​មីន​រយៈពេល​ ១០​ ឆ្នាំ​ (២០១៦-២០២៥)​ ដែល​តម្រូវ ...

HongTholly Sonit និង អ៊ុង ដាណេ
https://www.phnompenhpost.com/national/cmac-unveils-new-demining-project

ក្រសួងការពារជាតិ​ ប្រតិកម្ម​លើ​របាយការណ៍​សិទ្ធិ​មនុស្ស​

​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ចេញ​របាយការណ៍​មួយ​ ដោយ​ចោទប្រកាន់​ថា​ មេបញ្ជាការ​កងទ័ព​ និង​នគរបាល​ចំនួន​ ១២​ នាក់​ ដែល​ជិត​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ធ្វើការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ របាយការណ៍​នេះ​បាន​ធ្វើ​ក្រសួងការពារជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា ...

កាសែតខ្មែរ​ថាមស៍
https://www.khmertimeskh.com/50506298/defence-ministry-hits-back-at-rights-report/

បក្ស​ប្រជាជន​ដាក់​មន្ត្រី​យោធា​ និង​នគរបាល​ជាន់ខ្ពស់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​

បើ​ទោះបីជា​គ្មាន​គណបក្សប្រឆាំង​ ដែល​ជា​គូប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន​ចូលរួម​ប្រកួត​ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ នា​ខែកក្កដា​ខាង​មុខ​ក៏​ដោយ​ ក៏​គណបក្សកាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​បញ្ចូល​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​មន្ត្រី​នគរបាល​ ដែល​មាន​ឥទ្ធិពល​ឱ្យ​ឈរឈ្មោះ ...

បែន សុខហ៊ាន
https://bit.ly/2KJSmFP

​ការ​ប្រឈម​មុខ​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​

​កាលពី​ចុង​ខែមករា​ឆ្នាំ​មុន​ប្រទេស​ចិន​បាន​ផ្តល់​រថក្រោះ​ ១០០​ គ្រឿង​ដល់​កម្ពុជា​។​ ហើយ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ទើបតែ​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៦០​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ចិន​ និង​កម្ពុជា​ដោយ​បញ្ចប់​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ប្រចាំឆ្នាំ​របស់ ...

សេក សុផល
https://www.bangkokpost.com/opinion/opinion/1439187/us-cambodia-standoff

បុគ្គលិក​របស់​ស៊ី​ម៉ាក់​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​យោធា​

បុគ្គលិក​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ក្នុង​បំណង​ ដើម្បី​ធ្វើ​ឱ្យ​បុគ្គលិក​ស៊ី​ម៉ាក់​ទាំងអស់​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល​។​ ...

Andrew Nachemson
http://bit.ly/2px3E7x

កងទ័ព​កម្ពុជា​-​ចិន​ ចាប់ផ្ដើម​លំ​ហាត់​រួម​គ្នា​ដើម្បី​ពង្រឹង​មិត្តភាព​ឱ្យ​រឹង​មាំ​

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ កងទ័ព​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ចិន​បាន​ចូលរួម​ជាមួយ​កងទ័ព​កម្ពុជា​ ដោយ​មាន​សព្វាវុធ​ទំនើបៗ​ខ្នាត​តូច​ និង​ធំ​មាន​រថពាសដែក​ ឧទ្ធម្ភាគចក្រ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​ប្រចាំឆ្នាំ​ជា​លើក​ទី​ ២ ...

បែន សុខហ៊ាន
http://bit.ly/2DCqAar

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

r8eAK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!