អាមេរិក​សន្យាថា​​ នឹង​ជួយ​បណ្ដុះបណ្ដាល​ទ័ព​មួកខៀវ​របស់​កម្ពុជា

សហរដ្ឋអាមេរិក​បាន​សន្យា​ជួយ​បណ្តុះបណ្តាល​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ល្អប្រសើរ ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី លោក Patrick Murphy បាន​ជួប​ពិភាក្សា​ជាមួយ​នាយឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ជា​អ្វីដែល​អ្នកវិភាគ​មើលឃើញ​ថា ជា​ការចាប់ផ្ដើម​ធ្វើឲ្យ​ទំនាក់ទំនង​បាន​ប្រសើរ​ឡើងវិញ​។ នៅក្នុង​ជំនួប​ជាមួយ​លោក PatrickMurphy នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃទី​ ៣ ធ្នូ លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​សំណូមពរ​ឲ្យ​ភាគី​សហរដ្ឋ-អាមេរិក​ជួយ​បណ្តុះបណ្តាល​​ធនធាន​មនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ក្នុង​នោះ​មាន​​ការពង្រឹង​កិច្ចប្រតិបត្តិការ​នៃ​កម្លាំង​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ត្រូវ​ទៅ​បំពេញ​បេសកកម្ម​ការងារ​​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​។ …

ម៉ិច ដារ៉ា
https://bit.ly/34RG48O