មន្ត្រី​យោធា ​៤៥ ​រូប​ បាន​បោះបង់​ងារ​ឧកញ៉ា ដើម្បី​រក្សា​តួនាទី​ជា​មន្ត្រី​ ខណៈ ១៦ ​រូប​ទៀត ​ងាក​ទៅ​ចាប់​យក​ងារ​ជា «ឧកញ៉ា»

មន្ត្រី​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ៤៥ រូប ​ក្នុង​ចំណោម ​៦១ រូប​ បាន​សម្រេច​ចិត្ត​បោះបង់​ងារ​ជា «​ឧកញ៉ា​» ដើម្បី​រក្សា​ឋានន្តរស័កិ្ត ​ឬ​តួនាទី​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ក្របខ័ណ្ឌ​នេះ​ដដែល​ ខណៈ ១៦ រូប​ទៀត ​បាន​ងាក​ទៅ​ចាប់​យក​ងារ​ជា «​ឧកញ៉ា»​ ដោយ​សុខ​ចិត្ត​លាលែង​ពី​ក្របខ័ណ្ឌ​យោធា។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​យោធា។ ការ​សម្រេច​ចិត្ត​ជ្រើស​មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ទាំង ​២ ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ​បាន​បញ្ជា​ឲ្យ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ណា​ ដែល​មាន​ងារ​ជា ​«​ឧកញ៉ា​» ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ជា​បន្ទាន់ ​ថា​តើ​ត្រូវ​ជ្រើស​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​ត​ទៅ​ទៀត​។ …

ឡុង គីមម៉ារីតា
https://bit.ly/2lnUfkf