កងទ័ពកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហការប្រតិបត្តិការផ្អែកលើច្បាប់ជាតិ-អន្តរជាតិ
បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀតលើការងារគ្រប់គ្រង ការពារព្រំដែន ដោយផ្អែកលើយន្តការក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ និងការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទិសដៅឆ្នាំ ២០១៩-២០២០ ខាងមុខនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកបានឲ្យដឹងថានៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមនាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានឯកភាពជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន-វៀតណាម ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀតលើការងារគ្រប់គ្រង និងការពារព្រំដែន។ …
ម៉ិច ដារ៉ា
https://bit.ly/2WvcRwR