ព័ត៌មាន​

RDB ប្រកាស​គម្រោង​កម្ចី​ឃ្លាំង​ស្តុក​ស្រូវ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​(RDB) បាន​ឲ្យ​ដឹង​ថា​មក​ដល់​ពេល​នេះ​មាន​ក្រុម​ហ៊ុន​បួន​ហើយ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​សម្រាប់​សាង​សង់​ឃ្លាំង​ស្តុក​ និង​ឡស​ម្ងួត​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ក្នុង​ទឹក​​ប្រាក់​១០​លាន​ដុល្លារ។ ...

ហ៊ គឹមសាយ
http://bit.ly/2hWRmiD

ស្ថាប័ន​ធំ​​ពីរ​រួមគ្នា​ជំរុញ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​យក​ចលនវត្ថុ​ធ្វើ​​ទ្រព្យ​បញ្ចាំ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ខ្នាត​តូច​និង​មធ្យម​និង​ក្រុមហ៊ុន​នាំចេញ​ដែល​បច្ចុប្បន្ន​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជា​របស់​បញ្ចាំ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានាធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ចូលរួម​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ ...

ម៉ៃ គុណមករា
http://bit.ly/2eh3iL9

ការប្រើប្រាស់មូលនិធិស្រូវរបស់រដ្ឋាភិបាលនៅទាប

មូលនិធិ​ស្រោចស្រង់​ស្រូវ​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ ២៧​ លាន​ដុល្លារ​ ដែល​បាន​ប្រកាស​កាលពី​ខែ​មុន​ចំ​ពេល​ដែល​មាន​បណ្តឹង​ជា​ច្រើន​ពី​ក្រុម​កសិករ​ និង​រោង​ម៉ាស៊ីនកិនស្រូវ​អំពី​តម្លៃ​ប្រកួតប្រជែង​ទាប​ និង​សមត្ថភាព​ផ្ទុកស្រូវ​នៅ​មាន​កម្រិត​ដែល​បាន​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ ...

សុខ ចាន់
http://www.khmertimeskh.com/news/31195/low-uptake-of-gov---t-rice-fund/

RDB បាន​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ចំនួន​ពីរជិត ១ លានដុល្លារ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ (RDB)​ បានផ្តល់​​កម្ចី​ប្រមាណ ៨០០ ០០០ ​ដុល្លារ​ដល់​​រោង​ម៉ាស៊ីន​កិន​ស្រូវពីរ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​អនុ​ម័តទឹក​ប្រាក់ ២៧ លាន​ដុល្លារ​ក្នុង​ការគាំទ្រ​តម្លៃ​ស្រូវ​មក​។ នេះបើ​យោង​ទៅ​តាម​អគ្គនាយក​ (RDB)​។​ ... ...

ចេង សុខហ័ង
http://bit.ly/2dMXU3w

សហព័ន្ធ​ស្រូវ​អង្ករ​ ស្នើ​​​​បង្កើត​​ឥណទាន​​គ្រប់គ្រង​កញ្ចប់​ថវិកា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា(CRF)បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ស្នើ​បង្កើត​គណៈកម្មាធិការ​ឥណទាន​ចម្រុះ​មួយ​ដើម្បី​គ្រប់គ្រង​កញ្ចប់​ថវិកា​ពិសេស​ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ជូន​ដល់​បណ្តា​រោង​ម៉ាស៊ីន​កិនស្រូវ​និង​អ្នក​នាំចេញ​អង្ករ​ដែល​ត្រូវ​ការ​ទុន​បង្វិល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ដើម្បី ...

សុខ ចាន់
http://bit.ly/2dDAhw9

RDB បន្ទាប​ការប្រាក់​ដើម្បី​​បង្កើន​តម្លៃ​នៃ​ការ​ទិញ​ស្រូវ

ធនាគារ​អភិវឌ្ឍន៍ជនបទ​ (RDB)​ បាន​សម្រេច​បន្ទាប​អត្រា​ការ​ប្រាក់​ដែល​ផ្តល់​ឲ្យ​រោង​ម៉ា​ស៊ី​កិនស្រូវ​ ១​ ភាគរយ​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទិញ​ស្រូវ​ពី​កសិករ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ នេះ​បើ​តាម​អគ្គនាយក​ RDB​។​ RDB​ ភ្លាមៗ​បន្ទាប់​ពី​ទទួល ...

ហ៊ គឹមសាយ
http://bit.ly/2dvnUzR

កម្ពុជា ​ស្នើ​ចិន​ ពន្លឿន​ទិញ​អង្ករ​ពី​កម្ពុជា តាម​ការ​សន្យា

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ភាគី​ចិន​ ឲ្យ​ព​ន្លឿ​ន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ គ្រប់​ចំនួន​ តាម​ការ​សន្យា​ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​សម្រេច​កិច្ចសន្យា​ទិញ​លក់​ស្រូវ​ថ្មី​កាលពី​ពេល​ថ្មី​នេះ​។​ ការ​ស្នើ​សុំ​ព​ន្លឿ​ន​ការ​ទិញ ...

ជា វណ្ណៈ
http://bit.ly/2dy9Jg4

ស្ថាប័នហិរញ្ញវត្ថុ​កំពុង​មើល​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ស្ថាប័នហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ឃ្លាំមើល​នូវ​ប្រាក់​កម្ចី​ដែល​បាន​ផ្ដល់​ឲ្យ​កសិករ​ដែល​ជា​អតិថិជន​របស់​ខ្លួន​ខណៈ​ដែល​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ​អាច​នឹង​ប៉ះពាល់​ការ​ទូទាត់​សង​ត្រឡប់​នៃ​ប្រាក់​កម្ចី​។ ...

ម៉ៃ គុណមករា
http://bit.ly/2de2FCa

កសិករ​នៅ​ខេត្ត​បាត់ដំបង​ ពុំ​ហ៊ាន​ច្រូត​ស្រូវ​បន្ទាប់​ពី​តម្លៃ​អង្ករ​ធ្លាក់​ចុះហើយ​គ្មាន​កន្លែង​ស្តុក

វាគឺជាពេលវេលាដ៏ក្តៅមួយសម្រាប់មនុស្សធម្មតាដែលធ្វើការនៅក្រោមពន្លឺព្រះអាទិត្យចាប់ផ្តើមពីម៉ោង១០ព្រឹកប៉ុន្តែវាគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមគ្រួសារកសិករនៅក្នុងខេត្តបាត់ដំបង ដើម្បីហាលស្រូវរបស់ពួកគេបន្ទាប់ពីពួកគេបរាជ័យក្នុងការលក់ចេញទៅឲ្យឈ្មួញដែលបានផ្តល់នូវតម្លៃទាបជាងតម្លៃទីផ្សារ។ លោក សួន សារិទ្ធ ជាកសិករដែលមានអាយុ ៥៥ឆ្នាំ មានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានដាក់ស្រូវចុះនៅលើប្លាស្ទិកដែលមានប្រវែងពីមួយទៅមួយនៅតាមបណ្តោយផ្លូវក្នុងឃុំបវេល ដើម្បីហាលបន្ទាប់ពីឈ្មួញបានបដិសេធមិនទទួលទិញស្រូវរបស់លោក។ លោកថា មានឈ្មួញអង្ករមួយចំនួនមកហើយឲ្យតម្លៃស្រូវទាបជាងលោកចង់បានហើយបន្ទាប់មកពួកគេត្រឡប់ទៅវិញដែលបន្សល់ទុកនូវស្រូវដែលគេមិនត្រូវការ។ ... ...

ជា វណ្ណៈ
http://bit.ly/2d3eTBq

មន្ត្រី រដ្ឋ ឯកជន និង​បក្ស​ផ្សេង​នាំ​គ្នា​ទិញ​អង្ករ

មន្ត្រីនៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនក្នុងស្រុករួមទាំងមកពីគណបក្សផ្សេងៗផងនោះបានចាប់ផ្ដើមបញ្ជាទិញអង្ករខ្មែរជាអ្វីដែលជាការលើកទឹកចិត្តដល់ប្រជាកសិករឲ្យផលិតបានច្រើនជាងមុនខណៈពួកគាត់កំពុងបារម្ភពីការចុះថោកតម្លៃស្រូវនាពេលបច្ចុប្បន្ន និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ១៩ ខែកញ្ញាឲ្យពលរដ្ឋខ្មែររួមគ្នាទិញអង្ករខ្មែរ។ ... ...

ទូច សុខា
http://bit.ly/2d0Njlo

RDB ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំង​អស់​ស្នើកម្ចី​ឥណទាន​របស់​រដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ... ...

សុខ ចាន់
http://bit.ly/2cqlgwo

នាយក​រដ្ឋមន្ត្រី​ថា ​តម្លៃ​ស្រូវ​រង​ឥទ្ធិពល​ពី​ក្រៅ

ខណៈមានការផ្ទុះឡើងនូវការតវ៉ារបស់កសិករទៅលើតម្លៃស្រូវដែលធ្លាក់ចុះខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកសិករយោគយល់ចំពោះសភាពការណ៍ជារួមស្របពេលរដ្ឋាភិបាលបញ្ចេញមូលនិធិដើម្បីទ្រទ្រង់តម្លៃស្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីអះអាងថានេះមិនមែនជាបញ្ហាក្នុងស្រុកប៉ុណ្ណោះទេនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានឆ្លងផុតនៅឡើយនោះ។ ... ...

ហ៊ គឹមសាយ
http://bit.ly/2cDL9bI

នាយករដ្ឋមន្ត្រី ស្វែងរកថវិកា ៣០០ លានដុល្លារពីចិនដើម្បីជួយដល់វិស័យស្រូវអង្ករ

ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះ ដើម្បីកាត់បន្ថយការប៉ះពាល់នៃការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបាននឹងកំពុងស្វែងរកថវិកា ៣០០ លានដុល្លារពីចិន ដើម្បីជួយជម្រុញដល់ក្រុមម៉ាស៊ីនកិនស្រូវ និងផ្តល់មូលនិធិដល់ពួកគេសម្រាប់ការទិញស្រូវពីកសិករ។ ... ...

គុច ណារ៉េន និង Janelle Retka
https://www.cambodiadaily.com/news/prime-minister-seeks-300-million-china-rice-sector-118209/

រាជរដ្ឋាភិបាល​ ​បញ្ចេញ​$២៧​លាន​ដើម្បីទប់​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ... ...

សុខ ចាន់
http://bit.ly/2cx6EsO

ធនាគារ​ស្រូវ​ឲ្យ​កសិករ​ឈប់​លក់​ស្រូវក្នុង​​​តម្លៃ​ ​ក្រោម៨៤០​រៀល

ដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុប្បន្ននេះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី បានប្រកាសជូនដំណឹងដល់ប្រជាកសិករទាំងអស់នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ឈប់បន្តលក់ស្រូវសែនក្រអូបសើមនៅក្នុងតម្លៃក្រោម៨៤០រៀលក្នុងមួយគីឡូក្រាមមិនតែប៉ុណ្ណោះធនាគារស្រូវនឹងចុះទៅទិញស្រូវប្រជាកសិករនៅនឹងកន្លែងក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារស្រូវដែលបានចេញផ្សាយកាលពីម្សិលមិញ។ ... ...

សុខ ចាន់
http://bit.ly/2cBd9NU

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​បារម្ភ​ការ​នាំចូល​​ផ្តួល​តម្លៃ​អង្ករ​ក្នុង​ស្រុក​

អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ... ...

ជា វណ្ណៈ
http://bit.ly/2ciX3qs

ឥណទាន​សង្គ្រោះ​លើ​វិស័យ​ស្រូវ​អង្ករ​រំពឹង​ធ្លាក់​មុន​រដូវ​ប្រមូល​ផល

វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ... ...

ជា វណ្ណៈ
http://bit.ly/2cmOews

ធនាគារ​ស្រូវ​ត្រូវការ​ទុន​បន្ថែម $៧០ លាន

បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ... ...

ចេង សុខហ័ង
http://bit.ly/2bV36ju

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ត្រូវ​ការ​ប្រាក់​ប្រមាណ​$៣០​លាន​ជួយ​ស្រោច​ស្រង់​វិបត្តិ

ដូច​ការ​គ្រោងទុក​កាលពី​ថ្ងៃ​ម្សិលមិញ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​សហជីព​បាន​ដំណើរការ​ដោយ​មានការ​ជជែក​ដេញដោល​ការ​ស្នើ​សុំ​កែ​លំអ​និង​ការ​ស្នើ​បំពេញ​ខ្លឹមសារ​បន្ថែម​ទៅ​លើ​បទបញ្ញត្តិ​មួយ​ចំនួន​ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ធានា​ប្រយោជន៍​រួម​ដល់​កម្មករ​និ ...

សុខ ចាន់
http://bit.ly/1SECg0V

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fZ2fc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!