ព័ត៌មាន
ពលករចំណាកស្រុកត្រូវបានផ្តល់ឲ្យរយៈពេល៦ខែដើម្បីរៀបចំឯកសារ
កាលពីម្សិលមិញ ក្រសួងការងារ បានចេញផ្សាយកាលវិភាគលម្អិតមួយសម្រាប់ពលករកម្ពុជាខុសច្បាប់ដែលនៅក្នុងប្រទេសថៃ ដើម្បីជួយពួកគេក្នុងការរៀបចំឯកសារឲ្យពួកគេទទួលបានភាពស្របច្បាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5074775/migrants-given-six-months-get-legal/
រដ្ឋមន្ត្រីការងារបានចុះជួបពលករខុសច្បាប់នៅប្រទេសថៃ
កាលពីចុងសប្តាហ៍ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានទៅសួរសុខទុក្ខពលករចំណាកស្រុកនៅក្នុងប្រទេសថៃ និងបានជំរុញឲ្យពួកគេចុះបញ្ជីជាមួយមន្ទីការងារថៃ ដើម្បីឲ្យពួកគេទទួលបាននូវឯកសារស្របច្បាប់ក្នុងការស្នាក់នៅក្នុងប្រទេស ...
សែន ដេវិដ
ថៃបានពង្រីកការស្នាក់នៅដោយគ្មានទិដ្ឋាការដល់អ្នកជំងឺមកពី ៥ប្រទេស
កាលពីម្សិលមិញ មន្ត្រីម្នាក់នៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃពុធ រដ្ឋាភិបាលថៃបានប្រកាសជាសាធារណៈថា ពលរដ្ឋនៃប្រទេសចំនួន៥ រួមទាំងប្រទេសកម្ពុជា អាចស្នាក់នៅប្រទេសថៃរហូតដល់ ៩០ថ្ងៃ ដោយមិន ...
Yesenia Amaro
http://www.phnompenhpost.com/national/visa-free-medical-travel-period-tripled-thais
ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានបញ្ជូនអ្នកនេសាទកម្ពុជាចំនួន ១៤នាក់ ដែលបានរត់គេចតាមទូកនេសាទថៃ ហើយត្រូវបានគេជឿថាជាជនរងគ្រោះនៃការជួញដូរមនុស្ស មកប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/
ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា រដ្ឋាភិបាលថៃបានព្រមព្រៀងបង្កើតស្ថានីយ៍នៅទូទាំងប្រទេស ដែលអនុញ្ញាតឲ្យពលករខ្មែរខុសច្បាប់ចុះបញ្ជីឯកសារ ដើម្បីឲ្យពួកគេអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ...
ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/
ពលករចំណាកស្រុកកម្ពុជាត្រឡប់មកពីប្រទេសថៃ
ថ្វីបើរដ្ឋាភិបាលថៃបានពន្យាពេលជាបណ្តោះអាសន្នលើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើពលករអន្តោប្រវេសន៍ដែលគ្មានឯកសារក៏ដោយ ក៏ប្រជាជនកម្ពុជារាប់រយនាក់ដែលកំពុងធ្វើការនៅប្រទេសថៃ នៅតែបន្តត្រលប់ទៅស្រុកកំណើតវិញកាលពីម្សិលមិញ។ ...
Leonie Kijewski និង យុន ស៊ីនាថ
http://www.phnompenhpost.com/national/cambodian-migrant-workers-return-thailand
ការយល់ច្រឡំធ្វើឱ្យពលករចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់ភៀសខ្លួនចេញពីថៃ
ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38064
ច្រកក្រៅផ្លូវការទៅកាន់ប្រទេសថៃត្រូវបានបិទ
រដ្ឋាភិបាលកម្ពុជាបានបិទច្រកព្រំដែនក្រៅផ្លូវការទាំងស្រុងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងក្នុងការឆ្លើយតបយ៉ាងច្បាស់ទៅនឹងច្បាប់របស់ប្រទេសថៃដែលដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើកម្មករចំណាកស្រុក។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/unofficial-crossings-thailand-closed
អាជ្ញាធរថៃនៅតែបន្តចាប់បញ្ជូនពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់មកស្រុកវិញ
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ប្រមាណជាជិតមួយពាន់នាក់ត្រូវបានក្រុមមានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញបន្ថែមទៀតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីរដ្ឋាភិបាលថៃបានកែសម្រួលព្រះរាជក្រឹត្យស្ដីអំពីការគ្រប់គ្រងការធ្វើការ ...
យុន ស៊ីនាថ និង Leonie Kijewski
http://bit.ly/2ufCNOy
សកម្មជនអំពាវនាវរកអន្តរាគមន៍ជួយពលករបានមកបោះឆ្នោត
អ្នកជំនាញសិទ្ធិពលករ និងតំណាងពលករធ្វើការនៅប្រទេសថៃ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកវិធី ដើម្បីជួយសម្រួលឱ្យពលករដែលបានចុះឈ្មោះ ហើយបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ។អ្នកជំនាញយល់ថា ក្នុងចំណោមពលករ ...
អាជ្ញាធរថៃបង្ក្រាបកម្មករធ្ចើការខុសច្បាប់
ទាហានថៃកាលពីថ្ងៃព្រហស្បត្តិ បានចាប់ឃាត់ខ្លួនជនជាតិខ្មែរបួននាក់ ក្នុងនោះមានស្ត្រី ៣ នាក់ និងទារកមួយដែលមានអាយុមួយខែ បន្ទាប់ពីពួកគេបានឆ្លងដែនទៅស្វែងរកការងារ។ ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/38801/thais-crack-down-on-illegal-workers/
អ្នកចូលទៅកាប់ឈើក្នុងប្រទេសថៃត្រូវបានឃុំខ្លួន
ជនជាតិខ្មែរ ៦ នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ពីបទឆ្លងដែនខុសច្បាប់ ដើម្បីចូលទៅកាប់ឈើគ្រញូងនៅក្នុងខេត្តសាកែវ ប្រទេសថៃ។ បុរសទាំងនោះមានអាយុចាប់ពី ១៦ ឆ្នាំ ដល់ ៥៥ ឆ្នាំ ដែលជាពលរដ្ឋនៅ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/38744/loggers-detained--in-thailand/
ក្រសួង ឲ្យពលករខ្មែរធ្វើការនៅថៃដកលិខិតឆ្លងដែន ចុងខែកញ្ញា
ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...
មុំ គន្ធា
http://bit.ly/2cdrQWY
ថៃ នាំទំនិញមកកម្ពុជា ធ្លាក់ចុះ១៦ភាគរយខណៈពាណិជ្ជកម្មទ្វេភាគីថយ ៧ខែដើមឆ្នាំ
ការនាំទំនិញពីប្រទេសថៃចូលមកផ្គត់ផ្គង់នៅទីផ្សារកម្ពុជាបានធ្លាក់ចុះនៅក្នុងរយៈពេល៧ខែដើមឆ្នាំបង្ហាញឲ្យឃើញពីការប្រជែងខ្លាំងក្នុងប្រទេសមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ ខណៈមន្ត្រីជំនាញថា កត្តាផលិតកម្មក្នុងស្រុកកើនឡើងអាចជំនួសការនាំចូលផលិតផលពីប្រទេសជិតខាង។ យោងតាមតួលេខពីស្ថានទូតព្រះរាជាណាចក្រថៃ បង្ហាញថា ការនាំទំនិញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណ ១៦ភាគរយ នៅក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា បានថយចុះ ប៉ុន្តែការនាំចូលទំនិញកម្ពុជា ទៅប្រទេសថៃ កើនឡើងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/2cIK94z
ផ្ទុះគ្រាប់បែកនៅថៃ មិនប៉ះពាល់ដល់ទេសចរណ៍ ប្រទេសកម្ពុជា
មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ...
សុខ ចាន់
http://bit.ly/2bcL2mM
ក្រុមគ្រួសារជាប់ឃុំនៅថៃស្វែងរកលុយ ២០០ ដុល្លារជាថ្នូរដោះលែងកូន
ក្រុមគ្រួសារពលករខ្មែរចំនួន ៦ នាក់ដែលត្រូវតម្រួតថៃចាប់រឿងឆ្លងដែនខុសច្បាប់ដែលកំពុងជាប់ឃុំនៅប្រទេសថៃកំពុងស្វែងរកការអន្តរាគមន៍ដោយសារតម្រួតថៃទាមទារឲ្យបង់ប្រាក់ ៨០០០ បាតជាថ្នូរនៃការដោះលែង។ ...
សែន ដាវីត
http://bit.ly/1EkJxsf
ទេសចរណ៍កម្ពុជានឹងបានផលពីគម្រោងទិដ្ឋាការថៃ
មន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានស្វាគមន៍ការអនុម័តរបស់ប្រទេសថៃលើទិដ្ឋាការចេញចូលច្រើនដងសម្រាប់ភ្ញៀវទេសចរ ហើយថា វានឹងជះឥទ្ធិពលមកលើវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។ ...
Ayanna Runcie និង ហេង សុគន្ធា
http://bit.ly/1gOhc8I
ថៃព្រមពន្យារពេលឲ្យពលករខ្មែរខុសច្បាប់ ៧០ ម៉ឺននាក់បន្តធ្វើការនៅថៃ
សមភាគីថៃបានព្រមព្រៀងពន្យារពេលថ្ងៃកំណត់រហូតដល់ខែមីនាឆ្នាំក្រោយដើម្បីអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជាប្រមាណជា ៧០ ម៉ឺននាក់ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃអាចទៅបំពេញសំណុំបែបបទដែលចាំបាច់ ...
វង្ស សុខេង
http://bit.ly/1Hpniov
កម្មករខ្មែរនៅថៃជាង ១០ ម៉ឺននាក់ប្រឈមការបញ្ជូនមកវិញ
ពលករកម្ពុជា មីយ៉ាន់ម៉ា និងឡាវជាច្រើនម៉ឺននាក់ដែលគ្មានឯកសារត្រូវប្រញាប់ប្រញាល់នៅនាទីចុងក្រោយទៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅថៃខណៈដែលអាជ្ញាធរថៃបានផ្តល់សញ្ញាពីការបង្ក្រាបទៅលើពលករទាំងឡាយដែលខកខាន ...
Shaun Turton
http://bit.ly/1R6FFWK
កម្ពុជាបង្កើតគណៈកម្មការទទួលយកពលករខែ្មរដែលថៃចាប់បញ្ជូនមកវិញ
អជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការកាលពីសប្តាហ៍មុននេះដើម្បីទទួលពលករខ្មែរដែលភាគីថៃបានចាប់ និងដឹកជញ្ជូនតាមរថយន្តឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ...
មុំ គន្ធា
http://bit.ly/1dtLMSl
អតីតអ្នកទោសកាប់គ្រញូងនៅប្រទេសថៃរាងចាលមិនវិលវិញ
លាក់ខ្លួននៅក្នុងផ្ទះដែលធ្វើអំពីឈើនៅក្នុងភូមិអូរបេង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមិនចង់ឲ្យអ្នកភូមិដឹងថាខ្លួនត្រូវបានដោះលែងពីពន្ធនាគារខេត្តអ៊ូប៊ុននៃប្រទេសថៃជាមួយនឹងពលរដ្ឋ ២៥ នាក់ផ្សេងទៀត ដោយសារការឆ្លងដែនទៅ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1RvhQmm
ថៃឃាត់ខ្លួនស្ត្រីខ្មែរប្រើលិខិតឆ្លងដែនក្លែងក្លាយ
ក្រុមតម្រួតថៃកាលពីរសៀលថ្ងៃអង្គារ បានចាប់ឃាត់ខ្លួនស្ត្រីខ្មែរម្នាក់រួមទាំងមិត្តប្រុសរបស់នាង ដែលជាជនជាតិម៉ាឡេស៊ីពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំនៅច្រក ...
ឃុត សុភចរិយា
http://bit.ly/1QF5s8e
ប្រទេសអាស៊ាន ៤ ឯកភាពបង្កើតផ្លូវអាកាសថ្មីមួយ
ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមបានយល់ព្រមថានឹងចាប់ផ្ដើមផ្លូវអាកាសថ្មីមួយក្នុងបំណងកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងសន្សំពេលវេលាសម្រាប់ការដឹកជញ្ជូនផ្នែកអាកាសចរណ៍ក្នុងចំណោមប្រទេសទាំងនេះ។ នេះបើតាមអ្នក ...
ចាន់ មុយហុង
http://bit.ly/1Gkk5Hk
ថៃបញ្ជូនពលរដ្ឋកម្ពុជាឆ្លងដែនកាប់ឈើមកវិញ
ពលរដ្ឋខ្មែរ ៧ នាក់ ដែលបានលួចឆ្លងដែនចូលទៅកាប់ឈើនៅក្នុងប្រទេសថៃដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃសៅរ៍ តាមច្រកអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយ ...
ឃុត សុភចរិយា
http://bit.ly/1eXfq41