សកម្មជនអំពាវនាវរកអន្តរាគមន៍ជួយពលករបានមកបោះឆ្នោត
អ្នកជំនាញសិទ្ធិពលករ និងតំណាងពលករធ្វើការនៅប្រទេសថៃ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកវិធី ដើម្បីជួយសម្រួលឱ្យពលករដែលបានចុះឈ្មោះ ហើយបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ។
អ្នកជំនាញយល់ថា ក្នុងចំណោមពលករជាងមួយលាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ គឺអាចនឹងបាត់បង់ឱកាសបោះឆ្នោតស្ទើតែទាំងអស់ ដោយមានតែពលករចំនួនតិចតួចទេ នឹងអាចមកបោះឆ្នោតបានបើសិនជាមិនមានអន្តរាគមន៍ទាន់ពេល។ …