អតីត​អ្នកទោស​កាប់​គ្រញូង​​​នៅ​​​ប្រទេស​ថៃ​រាងចាល​មិន​វិល​វិញ

លាក់​ខ្លួន​នៅក្នុង​ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ​នៅក្នុង​ភូមិ​អូរបេង ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដោយ​មិន​ចង់​ឲ្យ​អ្នក​​ភូមិ​ដឹង​ថា​ខ្លួន​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​អ៊ូប៊ុន​នៃ​ប្រទេស​ថៃ​ជាមួយ​​នឹង​ពលរដ្ឋ​ ២៥ ​នាក់​ផ្សេង​ទៀត​ ដោយសារ​ការ​ឆ្លងដែន​ទៅ​​កាប់​​ឈើ​គ្រញូង​ខុស​ច្បាប់​លោក​ ឡឹង សុប៊ុន ដែល​មាន​សាក់​ជា​រូប​ឥន្ទ្រី​នៅ​ស្មា​បាន​ថ្លែង​ថា លោក​រាង​ចាល​​ និង​មិន​ឆ្លងដែន​ទៅ​កាប់​ឈើ​ទៀត​នោះ​ទេ​ពីព្រោះ​ជីវិត​រស់​នៅក្នុង​គុក​មិន​ដូច​នៅ​ផ្ទះ​ទេ​។ … បុរស​រូប​នោះ​បាន​រៀបរាប់​ទាំង​​ទឹក​មុខ​ស្រងូតស្រងាត់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បាន​គឺ​គេ​​តែងតែ​វាយ​ធ្វើ​បាប​ ប៉ុន្តែ​បើ​ថ្ងៃ​ណា​មាន​អ្នក​កាសែត​គេ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ ទាហាន​ឈុត​ខ្មៅ​គេ​មិន​វាយ​ធ្វើ​បាប​ទេ គឺ​គេ​គ្រាន់តែ​ចាប់​ខ្លួន​ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​ដើម្បី​បញ្ជូន​​ទៅ​តុលាការ​កាត់ទោស​តែ​ប៉ុណ្ណោះ​។ បុរស​រូប​នេះ​បាន​ថ្លែង​ថា៖ «ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គេ​វាយ​យើង​ហើម​មុខ​ហើម​មាត់​ បាក់​ធ្មេញ​គឺ​គេ​ធ្វើឲ្យ​យើង​រាង​ចាល​តែ​ម្តង»។ … តាម​របាយការណ៍​ទិសដៅ​ការងារ​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​លួច​ឆ្លងដែន​ចូល​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ និង​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់​សរុប ៩ ​នាក់ រងរបួស ១៦ នាក់ រត់​រួច​មក​វិញ ២៨ នាក់ ថៃ​ចាប់​បាន ១៩ នាក់ និង​បញ្ជូន​ឲ្យ​មក​កម្ពុជា​វិញ​ចំនួន ៣២៨៣ នាក់ ក្នុង​ឆ្នាំ ២០១៤៕

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1RvhQmm