ព័ត៌មាន​

ប្រទេសពីរ,គោលដៅតែមួយ

ប្រទេសកម្ពុជា និងប្រទេសថៃ កំពុងជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍មួយ។ ... ...

សុខ ចាន់
http://www.khmertimeskh.com/news/37925/two-kingdoms--one-destination/

រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក

រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ... ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/

វិញ្ញាបនបត្រ Gold Green បានទៅសណ្ឋាគារ Knai Bang Chatt

សណ្ឋាគារ Knai Bang Chatt ខេត្តកែប គឺជាសណ្ឋាគារកម្ពុជាដំបូងដែលទទួលបានលិខិតបញ្ជាក់មាសនៅក្នុងកិច្ចផ្តួចផ្តើមអន្តរជាតិ Green Growth 2050 បន្ទាប់ពីសណ្ឋាគារនេះត្រូវបានទទួលស្គាល់ដោយអ្នកឯកទេសឧស្សាហកម្ម។ ក្នុងខែសីហា ក្រុមអ្នកឯកទេសអូស្ត្រាលីមួយក្រុម បានធ្វើអូឌីតឯករាជ្យមួយ និងបានរកឃើញថា សណ្ឋាគារនេះត្រូវបានគ្របដណ្តបដោយការទទួលខុសត្រូវសង្គមចំនួន ៤០០ និងសូចនករប្រកបដោយនិរន្តភាព ដែលរាប់ចាប់តាំងពីសិទ្ធិមនុស្ស ដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន។ ... ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29916/gold-green-for-knai-bang-chatt/

ក្រសួង​គាំទ្រ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ... ...

សុខ ចាន់
http://bit.ly/2cEUKBN

ក្រសួង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ អេកូ​ទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ... ...

ហ៊ គឹមសាយ
http://bit.ly/2c8zuSE

តំបន់​ទេសចរណ៍​កោះក្របី ​នឹង​បើក​ជា​សាធារណៈ​​ពាក់​កណ្តាល​ឆ្នាំ​២០១៧

គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ... ...

សុខ ចាន់
http://bit.ly/2bTwEAC

ក្រសួង​ ជំរុញ​មន្ទីរ​ទេសចរណ៍​សហការ​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​សន្តិសុខ តាម​ឆ្នេរ

ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ... ...

ប៉ិច សុធារី
http://bit.ly/2bCZ8AA

កម្ពុជា កំណត់​គោល​ដៅ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន ឲ្យ​បាន​៣០​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ ​២០២០

កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ... ...

ជា វណ្ណៈ
http://bit.ly/2b0KwLE

រដ្ឋាភិបាល​​​គ្រោង​​​ដំឡើង​​​ថ្លៃសំបុត្រ​ចូលទស្សនាប្រាសាទអង្គរ​វត្ត

កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ... ...

កង សុធា
http://www.cambodiadailykhmer.com/33509

កម្ពុជា រំពឹង​នឹង​​សម្រេច​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ២​លាន​នាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងឲ្យដឹងថាគោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន២លាននាក់នៅក្នុងឆ្នាំ២០២០មកកម្ពុជានឹងទទួលបានជោគជ័យស្របពេលដែលក្រសួងទេសចរណ៍និងវិទ្យាស្ថានខុងជឺនៅកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការផ្តល់វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីទេសចរណ៍ និស្សិតផ្នែកទេសចរណ៍ និងអ្នកនាំភ្ញៀវទេសចរ។ ... ...

សុខ ចាន់
http://bit.ly/29GpsUh

ចិន នឹងភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​ហៃណាន មក​ភ្នំពេញ និង​សៀមរាប

នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ... ...

ជា វណ្ណៈ
http://bit.ly/29UIKLn

ក្រសួង​ទេសចរណ៍ និង​ក្រុង​ម៉ាកាវ រួម​គ្នា​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS

រុស្ស៊ី​ចាប់​អារម្មណ៍​បើក​ការ​ហោះហើរ​ត្រង់​មក​តំបន់​ឆ្នេរ

រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ... ...

ចេង សុខហ័ង
http://bit.ly/1XPTgTR

គ្រប់​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បើក​ជា​សាធារណៈ​

ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានឱ្យដឹងថា គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ នេះរាប់បញ្ចូលទាំងឆ្នេរបច្ចុប្បន្ននៅពីមុខរមណីយដ្ឋានឆ្នេរសុខាដែលបច្ចុប្បន្នអនុញ្ញាត្តិឱ្យប្រើប្រាស់សម្រាប់តែភ្ញៀវផងដែរ។ ... ...

សេក ឧត្តម
https://www.cambodiadaily.com/news/sihanoukville-beaches-get-public-access-112666/

ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា

ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ... ...

Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/

ទិដ្ឋការថ្មីនឹងបង្កើនការចូលមកដល់របស់ទេសចរណ៍

ដើម្បី​បង្កើន​ចំនួន​អ្នក​ចូល​មក​ទស្សនា​ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចេញ​ទិ​ដ្ឋ​ការ​សម្រាប់​ចេញចូល​ញឹកញាប់​ដែល​មាន​សុពលភាព​ ៣​ឆ្នាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅ​ចុងឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោ​ង​ ឃុន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24524/new-visas-aim-to-increase-arrivals/

ក្រសួង និង​សាលា​ក្រុង​ស្វាគមន៍​គម្រោង​វិនិយោគ​ដុត​កាក​សំណល់​ផលិត​អគ្គិសនី​

ក្រសួងទេសចរណ៍​និង​សាលាក្រុង​ភ្នំពេញ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​បារាំង​បង្កើត​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​យក​កាក​សំណល់​សំរាម​ដុត​ផលិត​ជា​អគ្គិសនី​នៅ​ក្រុងភ្នំពេញ​ដែល​គម្រោង​នេះ​នឹង​រួមចំណែក​ជាមួយ​ក្រសួងទេសចរណ៍​ជំរុញ​ឲ្យ​ទីក្រុង​ស្អាត​។​ ...​ ...

ជា វណ្ណៈ
http://bit.ly/1ViiZ7i

កម្ពុជាពិចារណាទិដ្ឋាការការមកដល់សម្រាប់ប្រជាជនរុស្ស៊ី

ក្រសួងទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ បាន​ស្នើ​សុំ​រដ្ឋាភិបាល​ដើម្បី​អនុញ្ញាត​ឱ្យ​ទិដ្ឋាការ​ការ​មក​ដល់​សម្រាប់​ពលរដ្ឋ​រុ​ស្ស៊ី​នេះ​បើ​តាម​ព័ត៌មាន​ខ្មែរ​ថា​ម​ស៍បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​ ៦​ ខែមេសា​។​ ...​ ...

Alexander Korablinov
https://rbth.com/news/2016/04/06/cambodia-mulls-visa-on-arrival-for-russians_582251

អង្គរ​សង្ក្រាន្ត ​នឹង​កៀរគរ​ភ្ញៀវ​ទៅ​លេង​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​ នឹង​ត្រូវធ្វើ​ឡើង​តាម​ការ​គ្រោងទុក​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់ទី​១៦​ ខែមេសា​ ខាង​មុខ​នេះ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​លេង​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ ...

ជា វណ្ណៈ
http://bit.ly/1Vvj1aA

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍ទន្លេមេគង្គ

TravelNewsAsia​ បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា​ ​ក្នុង​ខែកក្កដា​នេះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​ទន្លេមេគង្គ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ប្រទេស​ជា​សមាជិក​ទាំង​ប្រាំមួយ​នៃ​មហា​អនុ​តំបន់​មេគង្គ​ (GMS)​ បាន​រួម​គ្នា​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​អនុ​តំបន់​ និង ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23569/kingdom-to-host-mekong-tourism-forum/

ក្រុមហ៊ុន​​ ឥណ្ឌា ​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​សួនកម្សាន្ត​នៅ​កម្ពុជា

រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​ Pan India Paryatan Pvt. Ltd (PIPPL) ដែល​គ្រប់គ្រង​សួនកម្សាន្ត​ EsselWorld ​ឈាន​មុខ​គេ​របស់​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​របស់​ខ្លួន​​ នៅក្នុង​ការ​វិនិយោគ​​សួនកម្សាន្ត​នៅ​កម្ពុជា។ ... ...

ស ច័ន្ទដារ៉ា
http://bit.ly/1ZG2voG

កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសថៃកំពុងបង្កើនល្បឿនទៅមុខ

មន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ ដើម្បី​បង្កើត​គោលដៅ​ទេសចរណ៍​ដែល​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នៅ​ក្នុង​តំបន់​នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។​ ...​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/22476/tourism-cooperation-with-thailand----speeding-up---/

ឥណ្ឌា កំពុង​សម្លឹង​មើល​ការ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​សម្រាប់​ប្រទេស​អាស៊ាន

ប្រទេស​ឥណ្ឌា​កំពុង​សម្លឹង រក​ការ​បន្ធូរ​បន្ថយ​របប​ទិដ្ឋាការ​របស់​ខ្លួន​សម្រាប់ប្រ​ទេស​អាស៊ាន​ក្នុង ​គោល​បំណង​ដើ​ម្បី​បង្កើន​​ទេសចរ​​ជា​ពុទ្ធ​សាសនិក​ ដែ​ល​ស្វែងរក​ការធ្វើ​ដំណើរ​ទៅ​តំបន់​បេតិកភណ្ឌ​អ្នក​កាន់​ពុទ្ធ​សាសនា​នៅ​ ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម ...

Ananth Baliga
http://bit.ly/1PvSynx

ក្រសួង​ទេសចរណ៍​រៀប​ចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​បន្ថែម​​

រដ្ឋាភិបាល ​រៀប​ចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេស​ចរណ៍​កម្ពុជា​២០១៦-២០២០ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន ​ដែល​មាន​សក្ដានុពល​ខ្លាំង​​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ចំណាយ។​ ... ...

ស៊ុំ ម៉ាណេត
http://bit.ly/1JDP45f

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rD3R4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!