អង្គរ​សង្ក្រាន្ត ​នឹង​កៀរគរ​ភ្ញៀវ​ទៅ​លេង​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​ នឹង​ត្រូវធ្វើ​ឡើង​តាម​ការ​គ្រោងទុក​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់ទី​១៦​ ខែមេសា​ ខាង​មុខ​នេះ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​លេង​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ទៅ​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ ស្រប​ពេល​ដែល​អាជីវកម្ម​ក្នុង​តំបន់​ ជា​ពិសេស​អ្នក​ផ្ដល់​សេវា​ស្នាក់​នៅ​អាហារ​ហូប​ចុក​ រំពឹង​ថា​ ជា​ឱកាសល្អ​បំផុត​មួយ​សម្រាប់​អាជីវកម្ម​ពួក​គេ​។​ ​លោក​ អាំង​ សីលា​ ប្រធាន​គ្រប់គ្រង​ផ្នែក​កក់​បន្ទប់​នៅ​សណ្ឋាគារ​ Angkor​ Paradise​ Hotel​ ខេត្តសៀមរាប​ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ បន្ទប់​នៅ​ក្នុង​សណ្ឋាគារ​ត្រូវ​បាន​កក់​អស់​ សម្រាប់​រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​១៥​ ដល់ទី​១៧​ ខែមេសា​ ហើយ​ការ​កក់​នេះ​គឺ​ចាប់តាំងពី​ចុងខែ​មីនា​ មក​ម្ល៉េះ​។​ ចំណែក​បន្ទប់​ពី​ថ្ងៃ​ទី​១៣​ ដល់​១៤​ នៅ​សល់​នៅឡើយ​។​ …​

ជា វណ្ណៈ
http://bit.ly/1Vvj1aA