ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ការប្រឈមមុខនឹងអនាគតបន្ទាប់ពីបន្ទុះមេរោគអេដស៍
លោកស្រី សោម សារ៉នមិនបានទៅធ្វើការទេចាប់តាំងពីធ្វើតេស្តវិជ្ជមានលើការឆ្លងមេរោគអេដស៍នៅចុងឆ្នាំមុន។ ស្ត្រីវ័យ៣៧ឆ្នាំរូបនេះ ដែលកំពុងថែទាំក្មួយស្រីវ័យក្មេងនៅឯផ្ទះឪពុកម្តាយនាងក្នុងឃុំរកា ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/after-shock-of-hiv-outbreak-facing-the-future-99077/
Yaunta សម្លឹងមើលតួនាទីថ្មីដើម្បីចាប់ផ្តើមក្នុងទីផ្សារមូលបត្រអសកម្ម
Yaunta Securities ជាភ្នាក់ងារធានាទិញមូលបត្រឈានមុខគេក្នុងទីផ្សារភាគហ៊ុនកម្ពុជាដែលមានការលូតលាស់សន្សឹមៗ បានស្ថិតនៅក្នុង កិច្ចពិភាក្សាជាមួយនិយ័តករនិងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដើម្បីទទួលបានតួនាទីជាអ្នកបង្កើតទីផ្សារផ្តល់លំហូរ ...
May Kunmakara
http://www.khmertimeskh.com/news/17404/yaunta-eyes-new-role-to-jump-start-moribund-market/
របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតនៅកម្ពុជា បង្ហាញពីចំនុចគ្រោះថ្នាក់នៅពេលខាងមុខ
ខណៈពេលដែលប្រទេសកម្ពុជាខ្វះខាតនូវ “អភិក្រមលក្ខណៈប្រព័ន្ធដើម្បីត្រួតពិនិត្យអ៊ីនធឺណែត” កម្មវិធីថ្មីៗនានា ដែលគ្រប់គ្រងលើទូរគមនាគមន៍ ការបញ្ចេញមតិអនឡាញ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ត្រូវបានគំរាមកំហែងដល់សេរីភាពរបស់ពួកគេនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការហ្វ្រីដឹម ហៅស៍។របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតឆ្នាំ២០១៥ ចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការហ្វ្រីដឹម ហៅស៍ (Freedom House) ជាអង្គការឃ្លាំមើលមួយរបស់អាមេរិក។ នៅក្នុងរបាយការណ៍នេះ សេរីភាពលើអ៊ីនធើណែតនៅប្រទេសកម្ពុជាមានភាគខ្លះនៅឡើយ ដែលស្ថានភាពដូចគ្នានេះ មានរយៈពេលពីរឆ្នាំមកហើយ។ ការវិនិច្ឆ័យនេះ ផ្អែកលើលក្ខណៈនៃ “ឧបសគ្គក្នុងការចូលប្រើប្រាស់”, “ដែនកំណត់លើមាតិកា” និង “ការរំលោភបំពានសិទ្ធិរបស់អ្នកប្រើ”។ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៣៨ ក្នុងបណ្តាប្រទេសចំនួន៦៥ ដែលបានធ្វើការអង្កេត។ កម្ពុជា ទទួលបានពិន្ទុ៤៨ លើ១០០ ដែលក្នុងនោះ សូន្យជាពិន្ទុដែលអាចធ្វើបានល្អបំផុត។ ...
Daniel Nass
http://www.phnompenhpost.com/national/pitfalls-ahead-web-freedom-report-finds
ផែនការណ៍នៃគោលនយោបាយបរិស្ថានប្រាំពីរឆ្នាំ
កាលពីថ្ងៃម្សិលមិញ ផែនការបរិស្ថានជាតិលើកដំបូងរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាងមួយទសវត្សរ៍ត្រូវបានចាប់ផ្តើម។ នៅពេលបញ្ចប់ យុទ្ធសាស្ត្របរិស្ថានជាតិនិងផែនការសកម្មភាព(NESAP)នេះនឹងបង្កើតជាមូលដ្ឋានសម្រាប់គោលការណ៍បរិស្ថានរបស់ប្រទេសកម្ពុជារហូតដល់ ឆ្នាំ២០២៣ ...
Jonathan Cox
http://www.khmertimeskh.com/news/17414/charting-the-next-seven-years-of-environmental-policy/
កម្ពុជាបញ្ជូនកងរក្សាសន្តិភាពជំនាន់ទី២ ទៅសាធារណរដ្ឋអាហ្វ្រិចកណ្តាលហែកហួរដោយសង្គ្រាម
មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទនេះ ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជា លើកទី២ ចំនួន ២១៦នាក់ ទៅចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិចកណ្តាល។ ...
បុគ្គលិកសារព័ត៌មាន Xinhua News Agency
http://www.globalpost.com/article/6679674/2015/11/01/cambodia-sends-2nd-batch-peacekeepers-war-torn-central-african-republic
ប្រញាប់តែរិះគន់ អ្នកបើកបរភ្លេចថា ពួកគេក៏បានចូលរួមធ្វើឲ្យចរាចរច្របូកច្របល់ដែរ
អ្នកបើកបរនៅលើផ្លូវវឹកវរក្នុងប្រទេសកម្ពុជា ជានិច្ចកាល ប្រញាប់តែរិះគន់នគរបាលចរាចរ ដែលទំនងជាមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ យ៉ាងណាមិញ អ្នកបើកបរផ្ទាល់ ភ្លេចខ្លួនថា ការបើកបរមិនត្រឹមត្រូវ និងការខ្វះការយល់ដឹងច្បាប់ចរាចរ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/quick-to-criticize-drivers-forget-they-have-a-role-in-snarled-traffic/3033004.html
ទំនប់វារីអគ្គិសនី ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ទន្លេមេគង្គ
អ្នកជំនាញ កំពុងព្រមានថា អាងទន្លេមេគង្គក្រោម អាចប្រឈមនឹងការហិនហោចទិន្នផលត្រី សំណឹកឆ្នេរ និងការកើនឡើងកំហាប់អំបិលដែល ធ្វើឲ្យវាលស្រែមិនអាចបង្ករបង្កើនផលបាន។ការសិក្សាដ៏ធំមួយក្រោមការគាំទ្រថវិការដ្ឋាភិបាល ដោយ ...
Nirmal Ghosh
http://www.straitstimes.com/asia/se-asia/mekong-dams-a-grave-threat-to-river
ធនាគារអភិវឌ្ឍន៍អាសុីគាំទ្រកម្ពុជាអភិវឌ្ឍផែនការបរិស្ថាន
ធនាគារអភិវឌ្ឍន៍អាសុី កំពុងជួយគាំទ្ររាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រនិងផែនការសកម្មភាពជាតិបរិស្ថាន ដើម្បីជួយប្រទេសនេះ ឲ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ដោយចេរភាព។ ...
បុគ្គលិកសារព័ត៌មាន The FINANCIAL
http://www.finchannel.com/index.php/business/item/51340-adb-supports-cambodia-s-push-to-develop-new-environmental-plan
ការរីកដុះដាលខុនដូនៅរាជធានីនៃប្រទេសកម្ពុជា ដោយសារតម្រូវការជនបរទេស និងការជឿជាក់លើវិស័យនេះ
ផ្ទះល្វែងខ្ពស់ៗ កំពុងរីកដុះដាលនៅពាសពេញរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ដោយសារតម្រូវការរបស់ជនបរទេស ខណៈពេលដែលអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនវត្ថុកំពុងតែភ្នាល់ថា កំណើនប្រជាជនចំណូលមធ្យមនៃប្រទេសនេះ នឹងនាំឲ្យមានការបំបាត់ទម្លាប់ស្អប់ការរស់នៅលើលំនៅ ...
ប្រាក់ ចាន់ថុល, Aradhana Aravindan
http://www.reuters.com/article/2015/11/02/cambodia-condominiums-idUSL3N12N3UL20151102
គណបក្សប្រឆាំងកម្ពុជា ស្នើឲ្យពន្លឿនការសុើបអង្កេតលើការវាយតប់
គណបក្សប្រឆាំងនៃប្រទេសកម្ពុជា បានស្នើឲ្យរដ្ឋាភិបាល ពន្លឿនការសុើបអង្កេតទៅលើការវាយប្រហារដោយហិង្សាលើតំណាងរាស្ត្រ២រូបរបស់ខ្លួន និងជម្រុញឲ្យអង្គការសហប្រជាជាតិ ចូលរួមការសុើបអង្កេត បន្ទាប់ពីអង្គការអន្តរជាតិមួយនេះ បានសម្តែងការ ...
ឡេង ម៉ាលី
http://www.rfa.org/english/news/cambodia/probe-11022015171340.html
ធនាគារអភិវឌ្ឍន៍អាសុី និងកម្ពុជា ចាប់ផ្តើមកម្មវិធីមេដឹកនាំស្ត្រីអាសីុ
ធនាគារអភិវឌ្ឍន៍អាសុី សហការជាមួយក្រសួងកិច្ចការនារី កំពុងតែប្រារព្ធ កម្មវិធីភាពជាអ្នកដឹកនាំស្ត្រីអាសីុ លើកទី២ ដែលចាប់ផ្តើមពីថ្ងៃនេះ ក្នុងគោលបំណងជួយគាំទ្រមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាស្ត្រី ឲ្យអភិវឌ្ឍសក្តានុពលរបស់ពួកគេ ដើម្បីក្លាយជាមេដឹកនាំ ...
បុគ្គលិកសារព័ត៌មាន The FINANCIAL
http://finchannel.com/index.php/business/item/51339-adb-cambodia-launch-second-asia-women-leaders-program
ខណៈកំដៅនយោបាយកើនឡើង ភាគទីទាំងពីរប្តេជ្ញាបន្តកិច្ចសន្ទនានយោបាយ
មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង បានឲ្យដឹងថា គណបក្សទាំងពីរ នឹងបន្តកិច្ចសន្ទនានយោបាយ បើទោះបីមានការបង្កររបួសស្នាមលើ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ២រូប កាលពីសប្តាហ៍មុន និង ការ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/amid-tensions-two-sides-vow-to-continue-political-dialogue/3032973.html
ពិធីបុណ្យអុំទូក ត្រូវបានផ្អាកដោយសារបញ្ហាគ្រោះរាំងស្ងួត
ដោយលើកឡើងពីកម្រិតទឹកទន្លេសាបទាបជាមូលហេតុ នៅក្នុងការថ្លែងសុន្ទរកថាក្នុងខេត្តកំពតកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវហេតុផលចំពោះការសម្រេចចិត្ត លើការផ្អាកពិធីបុណ្យអុំទូកនាពេលខាងមុខ នៅរាជធានីភ្នំពេញ។ ទោះបីជាអ្នកសង្កេតការមួយចំនួន បានលើកឡើងថាបញ្ហានយោបាយ ជម្រុញឱ្យមានការលុបចោលព្រឹត្តិការណ៍នេះ។ ...
មុំ គន្ធា និង Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/races-hung-out-dry
នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការបង្ក្រាបល្បែងស៊ីសង
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យមានការបង្ក្រាបល្បែងស៊ីសងក្នុងអំឡុងពេលថ្លែងសុន្ទរកថាដើម្បីប្រារព្ធការចាប់បវេសកាលឆ្នាំសិក្សាថ្មីនៅខេត្តកំពត។ ...
Ven Rathavong and Ros Chanveasna
http://www.khmertimeskh.com/news/17380/pm-calls-for-crackdown-on-gambling/
អ្នកកាសែតនិងនគរបាលបានផ្តល់ព័ត៌មានខុសគ្នាយ៉ាងខ្លាំងពីព្រឹត្តិការណ៍នៅតាមព្រំដែន
កាលពីថ្ងៃអាទិត្យ មន្ត្រីនៅតាមច្រកព្រំដែនមួយរូបនិងអ្នកកាសែតម្នាក់បានផ្ដល់ព័ត៌មានខុសគ្នាយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍ដែលកើតមានឡើង បន្ទាប់ពីក្រុមអ្នកកាសែតមួួយក្រុមនោះត្រូវបានបង្អាកដំណើរនៅពេលដែលពួកគេព្យាយាមទៅទស្សនាច្រកព្រំដែន ...
ល្បែងបន្ទោសដាក់គ្នាទៅលើការដកលោកកឹមសុខាចេញពីតំណែង
អ្នកវិភាគនយោបាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជាកំពុងពិភាក្សាគ្នាយ៉ាងក្តៅគគុក អំពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់សភាជាតិ ដែលបានអនុម័តកាលពីសប្ដាហ៍មុន ស្តីអំពីការដកលោកកឹមសុខាអនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP)ចេញពីតំណែង ...
Chea Takihiro
http://www.khmertimeskh.com/news/17381/blame-game-on-removal-of-kem-sokha/
គ្រួសារអ្នកកាសែតត្រូវបានសម្លាប់អំពាវនាវឱ្យបញ្ចប់ "និទណ្ឌភាព"
អ៊ឹមចន្ធី មានផ្ទៃពោះប្រាំខែនៅពេលដែលស្វាមីរបស់នាងត្រូវបានសម្លាប់កាលពីរយៈពេលបីឆ្នាំមុន សាកសពរបស់គាត់ត្រូវបានលាក់ទុកនៅក្នុងឃ្លុប រថយន្តតូយ៉ូតាកាមរីរបស់គាត់។ ...
Olivia Harlow
https://www.cambodiadaily.com/news/exhibit-remembers-slain-journalists-calls-for-end-to-impunity-98964/
លោកហ៊ុនសែនសន្យាផ្តល់ប្រាក់បៀវត្សរ៍ ២៥០ដុល្លារដល់មន្ត្រីរាជការស៊ីវិលនៅឆ្នាំ ២០១៨
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថា មន្ត្រីរាជការស៊ីវិលនិងសមាជិកកងកម្លាំងប្រដាប់អាវុធនឹងទទួលបានប្រាក់បៀវត្សរ៍ ប្រចាំខែអប្បបរមាចំនួន២៥០ដុល្លារ នៅឆ្នាំ២០១៨ ជាឆ្នាំដែលការបោះឆ្នោតជាតិត្រូវបានគ្រោងនឹងប្រារព្ធធ្វើឡើង។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/hun-sen-pledges-250-civil-servant-salary-by-2018-98954/
និស្សិតដែលគម្រាមបោកគ្រាប់បែក ត្រូវបានដោះលែង
កាលពីថ្ងៃសុក្រ និស្សិតម្នាក់ត្រូវបានចាប់ខ្លួនពីបទគម្រាមគំហែងដល់ជីវិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ត្រូវបានដោះលែងពីពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានបន្ធូរបន្ថយទោស។ ...
ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/national/bomb-threat-uni-graduate-released
កម្ពុជាមានសង្ឃឹមលើការអភិវឌ្ឍសេដ្ឋកិច្ច ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
ប្រជាជនកម្ពុជា កំពុងរំពឹងទុកពីការផ្លាស់ប្តូរជាច្រើន នៅពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានបង្កើតឡើងនៅក្នុងរយៈពេល ២ខែខាងមុខ និងទទួលបានចរន្តវិនិយោគជាលើកទីពីរ ដែលគ្រប់គ្រាន់នឹងប្រែក្លាយពីប្រទេសពលកម្មមិន ...
Luke Hunt
http://www.voanews.com/content/cambodia-pins-economic-hopes-on-aec/3031723.html
រដ្ឋសភាបោះឆ្នោតលើវិធានការថ្មីពីរដោយអវត្តមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ
កាលពីម្សិលមិញ នៅសម័យប្រជុំរដ្ឋសភាដែលចូលរួមដោយសមាជិកមកពីគណបក្សប្រជាជនកម្ពុជាតែមួយគត់ សមាជិកសភាបានធ្វើការបោះឆ្នោត ក្នុងការអនុម័តច្បាប់ថ្មីស្តីពីការបោះឆ្នោតឃុំសង្កាត់និងសំណុំបទបញ្ជាផ្ទៃក្នុងសម្រាប់សភាដែលត្រូវបានធ្វើបច្ចុប្បន្នភាព ...
Kuch Naren
https://www.cambodiadaily.com/news/national-assembly-votes-in-two-new-measures-cnrp-absent-98917/
អតីតអគ្គកុងស៊ុលទៅកាន់ប្រទេសវៀតណាមត្រូវបានផ្តន្ទាទោសរយៈពេល៣ឆ្នាំក្នុងករណីក្លែងបន្លំ
អតីតអនុប្រធានកុងស៊ុលទូទៅរបស់កម្ពុជាទៅកាន់ទីក្រុងហូជីមិញដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនពីបទសង្ស័យនៃការក្លែងបន្លំឯកសារដើម្បីអនុញ្ញាតឱ្យមានឈើប្រណីតនាំចេញទៅកាន់ប្រទេសវៀតណាម ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ...
លោក កឹម សុខា ត្រូវដកចេញពីតំណែងអនុប្រធានរដ្ឋសភា
តំណាងរាស្ត្រគណបក្សកាន់អំណាចបានដកអនុប្រធានគណបក្សប្រឆាំងគឺលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភាកាលពីថ្ងៃសុក្រ នៅក្នុងការបោះឆ្នោតធ្វើពហិការមិនចូលរួមដោយគណបក្ស ...
គុច ណារ៉េន
https://www.cambodiadaily.com/news/kem-sokha-removed-as-assembly-vice-president-98833/
ការបោះឆ្នោតរបស់ប្រទេសកម្ពុជាធ្វើឲ្យមានកំដៅនយោបាយជាថ្មី
អនុប្រធានគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ត្រូវបានបោះឆ្នោតទម្លាក់ពីមុខងារនៅក្នុងរដ្ឋសភា ដែលការបោះឆ្នោតនោះ ត្រូវបានគេមើលឃើញថា មិនមានមូលដ្ឋានច្បាប់រឹងមាំ។អ៊ូ វីរៈ អ្នកវិភាគ និងជាស្ថាបនិកស្ថាប័នស្រាវជ្រាវ វេទិកាអនាគត បានប្រាប់ ...
Nathan A. Thompson
http://www.aljazeera.com/news/2015/10/cambodia-vote-revives-political-tensions-151030105126165.html