ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ក្រុមហ៊ុន​អាកាស​ចរ​បាយ័ន​ផ្តល់​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ទៅ​កាន់​ប្រទេស​វៀតណាម​

​តំណាង​ក្រុមហ៊ុន​អាកាស​ចរ​បាយ័ន​កម្ពុជា​ ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង​នៃ​សាជីវកម្ម​ឧស្សាហកម្ម​ អាកាសចរណ៍​ចិន​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ផ្តល់​ជើងហោះហើរ​ពី​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​និង​ទីក្រុង​ហូ​ ជី​មិ​ញ​នៃ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ​ ចាប់ពី​ថ្ងៃនេះ​តទៅ​។ ...

Khmer Times team
http://www.khmertimeskh.com/news/12753/bayon-launches-daily-flights-to-vietnam/

មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ជួប​ជាមួយ​គណៈប្រតិភូ​សភា​អា​ឡឺ​ម៉​ង់​មួយ​ក្រុម​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បានឱ្យ​ដឹង​ថា​ មេដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ រាប់​បញ្ចូល​ទាំង​ប្រធាន​ និង​ អនុប្រធាន​ នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយនឹង​គណៈប្រតិភូ​សភា​អា​ឡឺ​ម៉​ង់​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/nec%E2%80%99s-leaders-to-meet-a-group-of-german-bundestag-delegation-8739

ប្រា​យុទ្ធ​សង្កត់ធ្ងន់​លើ​ការ​វិនិយោគ​នៅ​តាម​ព្រំដែន​

​ប្រទេស​ថៃ​ចង់ឱ្យ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ថែម​ទៀត​ ពង្រីក​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ថៃ​ ជា​ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​លើកទឹកចិត្ត​ដោយរ​ដ្ឋា​ភិ​បាល​ ដែល​អាច​ប្រើ​ជាទី​មូលដ្ឋាន​ផលិត​ នៅ​ពេល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដំណើរការ​ពេញលេញ​។ ...

Lamonphet Apisitniran
http://www.bangkokpost.com/business/news/615412/

សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​ គ្រោង​នឹង​ពង្រីក​តួនាទី​

ទីភ្នាក់ងារសារព័ត៌មាន ​វៀតណាម​ បាន​រាយការណ៍​ថា​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​តួនាទី​ និង​លើកកម្ពស់​ចំណងមិត្តភាព​ រវាង​ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំជាមួយនឹង​គណៈកម្មាធិការ​ដឹកនាំ​ប្រចាំ​តំបន់​និរតី​ នៅ​ទីក្រុង​កាន់​ធឺ​។​​ ...

បុគ្គលិកសារព័ត៌មាន Bernama
http://www.bernama.com.my/bernama/v8/wn/newsworld.php?id=1150688

ប្រទេស​កម្ពុជា​ និង​វៀតណាម​ បាន​ចាប់ផ្តើម​កិច្ចប្រជុំ​បិទទ្វារ​អំពី​បញ្ហា​ព្រំដែន​

​នៅ​ព្រឹក​ថ្ងៃនេះ​ វ៉ា​ គឹ​ម​ហុង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ និង​សម​ភាគី​របស់​លោក​ ហូ​ ហ្សា​ន​ បាន​ចាប់ផ្តើម​កិច្ចប្រជុំ​បិទទ្វារ​ របស់​គណៈកម្មាធិការ​កិច្ចការព្រំដែន​រួម​កម្ពុជា​-​វៀតណាម​ នៅ​ទីស្តីការគណៈរដ្ឋ មន្ត្រី​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodia-vietnam-began-closed-door-meeting-on-joint-border-8738

ជប៉ុន​ព្យាយាម​ចូល​ទៅ​ពិនិត្យ​មើល​ចិន​លើ​គម្រោង​អភិវឌ្ឍន៍​ដា​វៃ​

​បន្ទាប់​ពី​បាន​ឈាន​ជើង​ចូល​ រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ បាន​យល់ព្រម​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ធំ​មួយ​នៅ​ក្នុង​ ប្រទេស​ភូមា​។​ ការ​សម្រេចចិត្ត​នេះ​ គឺ​ច្បាស់​ណាស់​ កើត​ឡើង​ដោយសារ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ប្រទេស​ចិន​ នៅ​ក្នុង​ការ​អភិវឌ្ឍ ...

បុគ្គលិកសារព័ត៌មាន Asia Times
http://atimes.com/2015/07/japan-tries-to-check-china-with-dawei-development-project/

អ្នកនេសាទ​កម្ពុជា​ សង្ឃឹមថានឹង​មាន​ចំណាត់ការ​លើ​នេសាទ​​ថៃ​ខុសច្បាប់​

ឧស្សាហកម្ម​នេសាទ​នៃ​ប្រទេស​ថៃ​ បាន​ទទួល​ការ​ព្រមាន​ជា​ “​កាត​លឿង​”​ ពី​សហ​ភាព​អឺរ៉ុប​ សម្រាប់​ភាព​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​កិច្ច​ដំណើរការ​នេសាទ​ខុស​ច្បាប់​។​ ​ ...

ផន បុផ្ផា
http://www.voacambodia.com/content/cambodian-fishermen-hope-for-crackdown-on-illegal-thai-fishing/2850813.html

ឧស្សាហកម្ម​មជ្ឈមណ្ឌល​កុមារ​កំព្រា​របស់​អា​សុីមាន​តម្លៃ​រាប់​លាន​

អំណោយ​ជា​ឯកជន​ទៅ​ឲ្យ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ន័យ​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ កំពុង​តែ​ជួប​ការ​លំបាក​ ក្នុង​ការ​ដោះស្រាយ​កំណែទម្រង់​របស់​ពួក​គេ​ ជាមួយនឹង​កង្វះខាត​តម្លាភាព​ និង​កង្វះខាត​ការ​ពិនិត្យ​សុវត្ថិភាព​។​ ​ភាគច្រើន​នៃ​មជ្ឈមណ្ឌល​កុមារ ...

បុគ្គលិកសារព័ត៌មាន Asian Pacific Post
http://www.asianpacificpost.com/article/7013-asia%E2%80%99s-orphanage-industry-worth-millions.html

គណបក្សប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​សន្និសីទ​អំពី​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

តំណាងរាស្ត្រ ​គណបក្សប្រឆាំង​មួយ​រូប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ពហិការ​មិន​មិន​ចូលរួម​សន្និសីទ​ជាតិ​ រៀបចំ​ដោយ​សភា​ ដើម្បី​ពិភាក្សា​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​មួយ​ ដែលសំដៅគ្រប់គ្រងអង្គការ​មិនមែន​រដ្ឋាភិបាល​​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ​ ដោយសារ ...

ឆេង ម៉េងជូ និង យន់​ សាមៀន​
http://www.rfa.org/english/news/cambodia/opposition-party-to-boycott-conference-on-ngo-draft-law-07072015154522.html

ការព្រួយបារម្ភអំពីសុខភាពបន្តពូជរបស់កម្មកររោងចក្រកាត់ដេរ

អង្គការសហប្រជាជាតិមានគម្រោងនឹងផ្តល់ធនធានសម្រាប់កម្មាការិនីវ័យក្មេងដែលកំពុងធ្វើការក្នុងរោងចក្រកាត់ដេរជាច្រើននេោះ។ ...

Donald Lee and Va Sonyka
http://www.khmertimeskh.com/news/12954/un-concerned-over-garment-workers----reproductive-health/

តំណាងរាស្ត្រ​ជម្រុញ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជៀសវាង​ពលកម្ម​នេសាទ​ដោយ​បង្ខំ​

តំណាងរាស្ត្រ ​មួយ​រូប​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​សហការ​ជាមួយនឹង​ប្រទេស​ថៃ​ ដើម្បី​កំណែ​ទម្រង់ការ​អនុវត្ត​នេសាទ​ខុសច្បាប់​នៅ​ទីនោះ​។​ ​តំណាងរាស្ត្រ​រូប​នោះ​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ “​មិន​ទាន់​បាន​និយាយ​ឱ្យ​ប្រាកដប្រជា​ពី​ការ ...

ម៉ែន គឹមសេង
http://www.voacambodia.com/content/lawmaker-urges-more-cooperation-to-prevent-force-fishing-labor/2850581.html

ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា​ ស្នើ​សុំ​ផែនទី​ពី​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បញ្ចប់​ជម្លោះផ្ទៃក្នុង ​​ពាក់ព័ន្ធ​នឹង​ព្រំដែន​ជាមួយ​វៀតណាម​

ដោយ​សង្ឃឹម​នឹង​ដោះស្រាយ​ការ​ប្រកែក​គ្នា​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ អំពី​ការ​រំលោភ​ដែនដី​ពី​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ដែល​រៀបចំ​ដោយ​ប្រទេស​បារាំង​ ពី​អង្គការសហប្រជាជាតិ​ ដើម្បី​យក​មក ...

សេក បណ្ឌិត
http://www.rfa.org/english/news/cambodia/map-07062015173648.html

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ កើនឡើង​ច្រើន​ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ដោយ​តម្រូវការ​ចិន​និង​អឺរ៉ុប​

តាម​ប្រភព​ព័ត៌មាន​ពី ​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​អង្ករ​នាំ​ចេញ​ជា​ផ្លូវការ​ ដែល​ត្រូវ​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ បាន ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​ ២៨៣,៨២៥​តោន​ ក្នុង​រយៈពេល​ ៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥​នេះ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23115/cambodia-rice-exports-increase-sharply-first-half-2015-driven-chinese-european-demand

កម្មវិធី​ច្នៃប្រឌិត​ នាំ​ការ​ធ្វើតេស្ត​ហុីវ​មក​ដល់​សហគមន៍​កម្ពុជា​

កម្មវិធី​ធ្វើតេស្ត​ហុី​វ​តាម​សហគមន៍​ គឺជា​កម្មវិធី​ទី​មួយ​នៅ​ក្នុង​តំបន់​នេះ​។​ ​ខណៈ​ពេល​ដែល​ការ​ធ្វើតេស្ត​និង​ប្រឹក្សា​ហុីវ​តាម​រយៈ​បណ្តាញ​ បាន​បង្កើន​ចំនួន​អ្នក​មក​ធ្វើតេស្ត​ក្នុង​បណ្តា​ប្រជាជន​គោលដៅ​ កម្មវិធី​មិន​ទាន់​ទទួល​បាន​ករណី​ហុីវ​ថ្មី ...

Saya Oka
http://thediplomat.com/2015/07/innovative-program-brings-hiv-testing-to-cambodia/

សកម្មជន​ និង​ព្រះសង្ឃ​កម្ពុជា​ ជម្រុញ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​សង្គ្រោះ​ព្រៃ​ជិត​ផុត​ពូជ​

កាលពី​ថ្ងៃ​ច័ន្ទ​ សកម្មជន​ប្រមាណ​ជិត​១០០​នាក់​និង​អង្គ​ រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ដែរ​នោះ​ បាន​ប្រមូលផ្តុំ​នៅ​មុខ​សភា​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​ និង​រដ្ឋ​បាល​ព្រៃឈើ​នៃ​ប្រទេស​នេះ​ ចាត់វិធានការ​ណ៍​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ ...

ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html

អង្គការសិទ្ធិមនុស្ស​ហៅ​ការ​ចោទប្រកាន់​បុគ្គលិក​សិទ្ធិ​មនុស្ស​ថា​ជា ​ការ​បំភិតបំភ័យ​

អង្គការឃ្លាំមើល​អន្តរជាតិ​ Frontline​ Defenders​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​បណ្តឹង​បរិហា​កេរ្តិ៍​ ប្រឆាំង​នឹង​បុគ្គលិក​សិទ្ធិ​មនុស្ស​លេចធ្លោរ​មួយ​រូប​។​​ នី ​ ចរិយា​ ប្រធាន​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ កំពុង​តែ​ប្រឈម​នឹង​បណ្តឹង​មួយ​ចោទប្រកាន់​ដោយ​មន្ត្រី​តុលាការ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/group-claims-suit-against-rights-worker-is-intimidation/2850618.html

ប្រធានអង្គការក្រៅរដ្ឋាភិបាលម្នាក់ត្រូូវបានអាជ្ញារធរវៀតណាមចាប់ខ្លួន

ប្រធានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយរូប បាននាំសិស្សសាលារបស់ខ្លួនថ្នាក់បឋមសិក្សានិងវិទ្យាល័យ​ទៅកាន់ដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ជម្លោះព្រំដែនក្នុងខេត្តស្វាយរៀង នឹងត្រូវបានប្រជាជនស៊ីវិលវៀតណាមព្រួតវាយដំនិងចាប់ដាក់គុកទាំងយប់។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ngo-director-arrested-by-vietnamese-authorities-87341/

អូស្ត្រាលីចង់បញ្ចូនជនភៀសខ្លួនមកកាន់តែច្រើន

ក្រុមសិទ្ធមនុស្សមួយក្រុមបានឱ្យដឹងថា រយៈពេលមួយខែបន្ទាប់ពីជនភៀសខ្លួនចំនួន៤នាក់បានមកកាន់ប្រទេសកម្ពុជា ក្រោមការរៀបចំដែលរងការរិះគន់ជា​ច្រើនរវាងរដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីកាលពីឆ្នាំមុន មន្ត្រីអន្តោប្រវេសន៍ប្រចាំការលើក្នុងនេរុក្នុងសមុទ្រប៉ាស៊ីហ្វិចខាងត្បូង​បានព្យាយាមបញ្ចុះបញ្ចូលជនភៀសខ្លួនកាន់តែច្រើនឱ្យចូលរួមជាមួយពួកគេ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/australia-pushing-to-send-more-refugees-to-cambodia-group-87347/

វៀតណាមចាប់បានភ្លុកដំរីដែលឆ្លងកាត់កម្ពុជា

យោងតាមការសែត ព័ត៊មានវៀតណាមបានឱ្យដឹងកាលពីថ្ងៃសុក្រថា នគរបាលនៅភាគខាងត្បូងនៃប្រទេសវៀតណាមដកហូតបាន​ភ្លុកដំរីចំនួន ៣៨៧ គីឡូក្រាមកាលពីសប្តាហ៍មុន បន្ទាប់ពីភ្លុកដំរីទាំងនេះបានឆ្លងកាន់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ​ព្រែកចាកក្នុងខេត្តកំពត ។ ...

Saing Soenthrith
https://www.cambodiadaily.com/news/vietnam-seizes-ivory-that-passed-through-cambodia-87355/

សមាគម​កាត់ដេរ​ GMAC​ នឹង​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ថ្មី​មួយ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចាប់ផ្តើម​ស្វែងរក​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​កាត់ដេរ​ថ្មី​មួយ​ នៅ​កម្ពុជា​។​ ​ ...

Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute

មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​សមាជិក​សភា​លើ​ការ​រំលោភ​បំពាន​

មជ្ឈមណ្ឌល​សង្គមកិច្ច​ពោធិ៍​សែន​ជ័យ​ ឬ​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ការ​រំលោភសិទ្ធិ​មនុស្ស​ ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​។​ ​ ...

សែន ដាវីត
http://www.phnompenhpost.com/national/prey-speu-faces-mps-probe-over-violations

អាកាសយានដ្ឋាន​នៃ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នកដំណើរ​ជាង​៣.២​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥

យោង​ទៅ​តាម​របាយការណ៍​នៃ​អាកាសយានដ្ឋាន​កម្ពុជា ​កាលពី​ថ្ងៃអាទិត្យ​ បានឱ្យ​ដឹង​ថា​ អាកាសយានដ្ឋាន​អន្តរជាតិ​ ៣​ កន្លែង​ នៃ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នកដំណើរ​ជាង​៣.២​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ កើនឡើង​១៤​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិកសារព័ត៌មាន​ Global Post
http://www.globalpost.com/article/6604420/2015/07/04/cambodias-airports-handle-over-32-mln-passengers-first-half-2015

សេដ្ឋកិច្ច​ នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផល​ប៉ះពាល់​យ៉ាង​ជ្រៅ​ និង​អវិជ្ជមាន​ ទៅ​លើ​គ្រួសារ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្បែរ​ដី​សម្បទាន​ទាំងនោះ​ ដែល​កម្រិត​ការ​ចូល​ប្រើប្រាស់​ធនធានធម្មជាតិ​របស់​ប្រជាជន​ និង​បណ្តាល​ឱ្យប្រាក់​ចំណូល​មានការ​ធ្លាក់​ចុះ​ជិត​មួយ​ភាគ ...

Ethan Harfenist
http://www.phnompenhpost.com/national/economics-elcs

កម្ពុជា​ និង​វៀតណាម​ នឹង​សុើប​អង្កេត​ភាព​តានតឹង​នៅ​ព្រំដែន​

​ យោង​តាម​ប្រភព​ព័ត៌មាន​មួយ​កាលពី​ថ្ងៃអាទិត្យ​ ភាព​តានតឹង​នៅ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ នឹង​ត្រូវ​បាន​សុើប​អង្កេត​ដោយ​ក្រុមការងារ​ទ្វេភាគី​។​ ក្រុមការងារ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយនឹង​សមាជិក​រដ្ឋសភា​ ដែល​កំពុង​ធ្វើ ...

Lauren Crothers
http://www.aa.com.tr/en/politics/549889--cambodia-vietnam-to-investigate-border-tensions

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

d5th4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!