ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

គណបក្សប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​សន្និសីទ​អំពី​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

តំណាងរាស្ត្រ ​គណបក្សប្រឆាំង​មួយ​រូប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ពហិការ​មិន​មិន​ចូលរួម​សន្និសីទ​ជាតិ​ រៀបចំ​ដោយ​សភា​ ដើម្បី​ពិភាក្សា​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​មួយ​ ដែលសំដៅគ្រប់គ្រងអង្គការ​មិនមែន​រដ្ឋាភិបាល​​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ​ ដោយសារ ...

ឆេង ម៉េងជូ និង យន់​ សាមៀន​
http://www.rfa.org/english/news/cambodia/opposition-party-to-boycott-conference-on-ngo-draft-law-07072015154522.html

ការព្រួយបារម្ភអំពីសុខភាពបន្តពូជរបស់កម្មកររោងចក្រកាត់ដេរ

អង្គការសហប្រជាជាតិមានគម្រោងនឹងផ្តល់ធនធានសម្រាប់កម្មាការិនីវ័យក្មេងដែលកំពុងធ្វើការក្នុងរោងចក្រកាត់ដេរជាច្រើននេោះ។ ...

Donald Lee and Va Sonyka
http://www.khmertimeskh.com/news/12954/un-concerned-over-garment-workers----reproductive-health/

តំណាងរាស្ត្រ​ជម្រុញ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជៀសវាង​ពលកម្ម​នេសាទ​ដោយ​បង្ខំ​

តំណាងរាស្ត្រ ​មួយ​រូប​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​សហការ​ជាមួយនឹង​ប្រទេស​ថៃ​ ដើម្បី​កំណែ​ទម្រង់ការ​អនុវត្ត​នេសាទ​ខុសច្បាប់​នៅ​ទីនោះ​។​ ​តំណាងរាស្ត្រ​រូប​នោះ​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ “​មិន​ទាន់​បាន​និយាយ​ឱ្យ​ប្រាកដប្រជា​ពី​ការ ...

ម៉ែន គឹមសេង
http://www.voacambodia.com/content/lawmaker-urges-more-cooperation-to-prevent-force-fishing-labor/2850581.html

ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា​ ស្នើ​សុំ​ផែនទី​ពី​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បញ្ចប់​ជម្លោះផ្ទៃក្នុង ​​ពាក់ព័ន្ធ​នឹង​ព្រំដែន​ជាមួយ​វៀតណាម​

ដោយ​សង្ឃឹម​នឹង​ដោះស្រាយ​ការ​ប្រកែក​គ្នា​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ អំពី​ការ​រំលោភ​ដែនដី​ពី​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ដែល​រៀបចំ​ដោយ​ប្រទេស​បារាំង​ ពី​អង្គការសហប្រជាជាតិ​ ដើម្បី​យក​មក ...

សេក បណ្ឌិត
http://www.rfa.org/english/news/cambodia/map-07062015173648.html

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ កើនឡើង​ច្រើន​ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ដោយ​តម្រូវការ​ចិន​និង​អឺរ៉ុប​

តាម​ប្រភព​ព័ត៌មាន​ពី ​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​អង្ករ​នាំ​ចេញ​ជា​ផ្លូវការ​ ដែល​ត្រូវ​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ បាន ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​ ២៨៣,៨២៥​តោន​ ក្នុង​រយៈពេល​ ៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥​នេះ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23115/cambodia-rice-exports-increase-sharply-first-half-2015-driven-chinese-european-demand

កម្មវិធី​ច្នៃប្រឌិត​ នាំ​ការ​ធ្វើតេស្ត​ហុីវ​មក​ដល់​សហគមន៍​កម្ពុជា​

កម្មវិធី​ធ្វើតេស្ត​ហុី​វ​តាម​សហគមន៍​ គឺជា​កម្មវិធី​ទី​មួយ​នៅ​ក្នុង​តំបន់​នេះ​។​ ​ខណៈ​ពេល​ដែល​ការ​ធ្វើតេស្ត​និង​ប្រឹក្សា​ហុីវ​តាម​រយៈ​បណ្តាញ​ បាន​បង្កើន​ចំនួន​អ្នក​មក​ធ្វើតេស្ត​ក្នុង​បណ្តា​ប្រជាជន​គោលដៅ​ កម្មវិធី​មិន​ទាន់​ទទួល​បាន​ករណី​ហុីវ​ថ្មី ...

Saya Oka
http://thediplomat.com/2015/07/innovative-program-brings-hiv-testing-to-cambodia/

សកម្មជន​ និង​ព្រះសង្ឃ​កម្ពុជា​ ជម្រុញ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​សង្គ្រោះ​ព្រៃ​ជិត​ផុត​ពូជ​

កាលពី​ថ្ងៃ​ច័ន្ទ​ សកម្មជន​ប្រមាណ​ជិត​១០០​នាក់​និង​អង្គ​ រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ដែរ​នោះ​ បាន​ប្រមូលផ្តុំ​នៅ​មុខ​សភា​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​ និង​រដ្ឋ​បាល​ព្រៃឈើ​នៃ​ប្រទេស​នេះ​ ចាត់វិធានការ​ណ៍​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ ...

ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html

អង្គការសិទ្ធិមនុស្ស​ហៅ​ការ​ចោទប្រកាន់​បុគ្គលិក​សិទ្ធិ​មនុស្ស​ថា​ជា ​ការ​បំភិតបំភ័យ​

អង្គការឃ្លាំមើល​អន្តរជាតិ​ Frontline​ Defenders​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​បណ្តឹង​បរិហា​កេរ្តិ៍​ ប្រឆាំង​នឹង​បុគ្គលិក​សិទ្ធិ​មនុស្ស​លេចធ្លោរ​មួយ​រូប​។​​ នី ​ ចរិយា​ ប្រធាន​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ កំពុង​តែ​ប្រឈម​នឹង​បណ្តឹង​មួយ​ចោទប្រកាន់​ដោយ​មន្ត្រី​តុលាការ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/group-claims-suit-against-rights-worker-is-intimidation/2850618.html

ប្រធានអង្គការក្រៅរដ្ឋាភិបាលម្នាក់ត្រូូវបានអាជ្ញារធរវៀតណាមចាប់ខ្លួន

ប្រធានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយរូប បាននាំសិស្សសាលារបស់ខ្លួនថ្នាក់បឋមសិក្សានិងវិទ្យាល័យ​ទៅកាន់ដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ជម្លោះព្រំដែនក្នុងខេត្តស្វាយរៀង នឹងត្រូវបានប្រជាជនស៊ីវិលវៀតណាមព្រួតវាយដំនិងចាប់ដាក់គុកទាំងយប់។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ngo-director-arrested-by-vietnamese-authorities-87341/

អូស្ត្រាលីចង់បញ្ចូនជនភៀសខ្លួនមកកាន់តែច្រើន

ក្រុមសិទ្ធមនុស្សមួយក្រុមបានឱ្យដឹងថា រយៈពេលមួយខែបន្ទាប់ពីជនភៀសខ្លួនចំនួន៤នាក់បានមកកាន់ប្រទេសកម្ពុជា ក្រោមការរៀបចំដែលរងការរិះគន់ជា​ច្រើនរវាងរដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលីកាលពីឆ្នាំមុន មន្ត្រីអន្តោប្រវេសន៍ប្រចាំការលើក្នុងនេរុក្នុងសមុទ្រប៉ាស៊ីហ្វិចខាងត្បូង​បានព្យាយាមបញ្ចុះបញ្ចូលជនភៀសខ្លួនកាន់តែច្រើនឱ្យចូលរួមជាមួយពួកគេ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/australia-pushing-to-send-more-refugees-to-cambodia-group-87347/

វៀតណាមចាប់បានភ្លុកដំរីដែលឆ្លងកាត់កម្ពុជា

យោងតាមការសែត ព័ត៊មានវៀតណាមបានឱ្យដឹងកាលពីថ្ងៃសុក្រថា នគរបាលនៅភាគខាងត្បូងនៃប្រទេសវៀតណាមដកហូតបាន​ភ្លុកដំរីចំនួន ៣៨៧ គីឡូក្រាមកាលពីសប្តាហ៍មុន បន្ទាប់ពីភ្លុកដំរីទាំងនេះបានឆ្លងកាន់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ​ព្រែកចាកក្នុងខេត្តកំពត ។ ...

Saing Soenthrith
https://www.cambodiadaily.com/news/vietnam-seizes-ivory-that-passed-through-cambodia-87355/

សមាគម​កាត់ដេរ​ GMAC​ នឹង​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​ថ្មី​មួយ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចាប់ផ្តើម​ស្វែងរក​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​ក្នុង​ការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​កាត់ដេរ​ថ្មី​មួយ​ នៅ​កម្ពុជា​។​ ​ ...

Sean Teehan
http://www.phnompenhpost.com/national/gmac-create-new-training-institute

មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​សមាជិក​សភា​លើ​ការ​រំលោភ​បំពាន​

មជ្ឈមណ្ឌល​សង្គមកិច្ច​ពោធិ៍​សែន​ជ័យ​ ឬ​ព្រៃ​ស្ពឺ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ការ​រំលោភសិទ្ធិ​មនុស្ស​ ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​។​ ​ ...

សែន ដាវីត
http://www.phnompenhpost.com/national/prey-speu-faces-mps-probe-over-violations

អាកាសយានដ្ឋាន​នៃ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នកដំណើរ​ជាង​៣.២​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥

យោង​ទៅ​តាម​របាយការណ៍​នៃ​អាកាសយានដ្ឋាន​កម្ពុជា ​កាលពី​ថ្ងៃអាទិត្យ​ បានឱ្យ​ដឹង​ថា​ អាកាសយានដ្ឋាន​អន្តរជាតិ​ ៣​ កន្លែង​ នៃ​ប្រទេស​កម្ពុជា​ បាន​ទទួល​អ្នកដំណើរ​ជាង​៣.២​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ កើនឡើង​១៤​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិកសារព័ត៌មាន​ Global Post
http://www.globalpost.com/article/6604420/2015/07/04/cambodias-airports-handle-over-32-mln-passengers-first-half-2015

សេដ្ឋកិច្ច​ នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផល​ប៉ះពាល់​យ៉ាង​ជ្រៅ​ និង​អវិជ្ជមាន​ ទៅ​លើ​គ្រួសារ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្បែរ​ដី​សម្បទាន​ទាំងនោះ​ ដែល​កម្រិត​ការ​ចូល​ប្រើប្រាស់​ធនធានធម្មជាតិ​របស់​ប្រជាជន​ និង​បណ្តាល​ឱ្យប្រាក់​ចំណូល​មានការ​ធ្លាក់​ចុះ​ជិត​មួយ​ភាគ ...

Ethan Harfenist
http://www.phnompenhpost.com/national/economics-elcs

កម្ពុជា​ និង​វៀតណាម​ នឹង​សុើប​អង្កេត​ភាព​តានតឹង​នៅ​ព្រំដែន​

​ យោង​តាម​ប្រភព​ព័ត៌មាន​មួយ​កាលពី​ថ្ងៃអាទិត្យ​ ភាព​តានតឹង​នៅ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ នឹង​ត្រូវ​បាន​សុើប​អង្កេត​ដោយ​ក្រុមការងារ​ទ្វេភាគី​។​ ក្រុមការងារ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយនឹង​សមាជិក​រដ្ឋសភា​ ដែល​កំពុង​ធ្វើ ...

Lauren Crothers
http://www.aa.com.tr/en/politics/549889--cambodia-vietnam-to-investigate-border-tensions

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ជម្រុញ​ឱ្យ​មានការ​ពិភាក្សា​ទ្វេភាគី​លើ​បញ្ហា​ព្រំដែន​

អ្នកនាំពាក្យ​របស់​លោក​ អេ​រិ​ក​ ឃេ​នី​កូ​ បាន​ប្រាប់​សារព័ត៌មាន​វី​អូ​អេ​ខ្មែរ​ថា​ អគ្គ​លេខា​ធិ​ការ​នៃ​អង្គការសហប្រជាជាតិ​ បាន​ គី​មូ​ន​ កំពុង​តាមដាន​កា​រវិ​វ​ឌ្ឍ​ស្ថានការណ៍​លើ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម ​ ហើយ​បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​នៃ ...

សុខ ខេមរា
http://www.voacambodia.com/content/un-secretary-general-encourages-bilateral-talks-over-border/2847792.html

ជប៉ុន​ និង​កម្ពុជា​ ព្រមព្រៀង​ធ្វើការ​ឲ្យ​ជិត​ស្និត​ដើម្បី​អភិវឌ្ឍ​តំបន់​មេគង្គ​

ក្រសួងការបរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ ហ្វូ​មី​អូ​ គី​សុីដា​ និង​សម​ភាគី​កម្ពុជា​របស់​លោក​ ហោ​ ណាំ​ហុង​ បាន​យល់ព្រម​នៅ​តែ​ធ្វើការ​រួម​គ្នា​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​៤​ទៀត​ នៅ​តាម ...

បុគ្គលិកសារព័ត៌មាន The Japan Times
http://www.japantimes.co.jp/news/2015/07/03/national/politics-diplomacy/japan-cambodia-agree-work-closely-developing-mekong-region/#.VZYTaEY2XHA

មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​រំពឹង​កំណើនសេដ្ឋកិច្ច​៧ភាគរយ​ នៅ​ឆ្នាំ​នេះ​

ខណៈពេល​ដែល​អតិផរណា​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើនឡើង​ មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​រំពឹង​ទុក​ថា​ កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ នឹង​នៅ​តែ​មាន​ស្ថេ​រ​ភាព​ នៅ​ប្រមាណ​ជា​ ៧ភាគរយ នៅ​ឆ្នាំ​នេះ​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/imf-expects-economic-growth-of-7-percent-this-year/2847775.html

ទិន្នផល​នេសាទ​កើនឡើង​២.៤​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​

កាលពី​ថ្ងៃ​ពុធ​នេះ​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ បាន​ឲ្យ​ដឹង​ថា​ ផលិតផល​នេសាទ​នៃ​ប្រទេស​កម្ពុជា​ បាន​កើនឡើង​រហូត​ដល់​ ៧៤៥,២៥៥​ តោន​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ដែល​ជា​កំណើន​ស្មើនឹង​ ២.៤​ភាគរយ​ ពី​ទិន្នផល​ ៧២៨,០០០​ តោន​ កាលពី ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/fisheries-production-rises-24-percent-in-latest-year-8733

ខេត្ត​នៃ​ប្រទេស​វៀតណាម​ ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ ការពារ​កុំ​ឲ្យ​កើត​អំពើ​ហិង្សា​នៅ​ព្រំដែន​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខេត្ត​ ឡុ​ង​ អាន​ បាន​ស្នើ​សុំអាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​ ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​នៅ​តំបន់​ព្រំដែន​ ដែល​អ្នក​ជ្រុលនិយម​កម្ពុ​ជាមួយ​ចំនួន​ បាន​វាយ​ប្រហារ​មក​លើ​អ្នក​ភូមិ​វៀតណាម​ កាលពី​ខែ​មុន​។​​ ...

បុគ្គលិកសារព័ត៌មាន Thanh Nien
http://www.thanhniennews.com/politics/vietnamese-province-asks-cambodia-to-prevent-violent-acts-at-border-47485.html

កម្មករ​កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​ បើ​មិន​មាន​ជំនាញ​ថ្មី​

​ អ្នកជំនាញ​ពលកម្ម​បាន​ឲ្យ​ដឹង​ថា​ ជាមួយនឹង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ដែល​ខិត​កាន់តែ​ជិត​ កម្មករ​នៃ​ប្រទេស​កម្ពុជា​ នឹង​ត្រូវការ​ជំនាញ​ថ្មីៗ​ ប្រសិនបើ​ពួក​គេ​មាន​បំណង​ចង់​ប្រកួតប្រជែង​ក្នុង​តំបន់​មួយ​ដែល​បើកចំហរ​។​ ​ លោក​ អាត់​ ធន​ បាន​ឲ្យ​ដឹង​ថា ...

សុខ ខេមរា
http://www.voacambodia.com/content/without-new-skills-cambodian-workers-face-challenges-in-asean/2847736.html

កម្ពុជា​រក​ចំណូល​ពី​ការ​ធ្វើ​ដំណើរ​តាម​ឧទ្យាន​ជាតិ​

ក្រុមហ៊ុន​ជប៉ុន​ A2A​ Town​ (Cambodia)​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​មួយ​ទៅ​ក្រសួងបរិស្ថាន​ ដើម្បី​បង្កើត​ជើងហោះហើរ​តាម​ឧទ្ធម្ភាគចក្រ​ពី​រាជធានី​ភ្នំពេញ​ ទៅ​ឧទ្យាន​ជាតិ​គិរី​រម្យ​ ព្រះ​សុរា​ម្រឹត​កុស​មៈ​ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។​​ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/cambodia-taps-national-park-travel/

តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ទទួល​រង​ការ​រិះគន់​ជុំវិញ​ការ​រាំងស្ទះ​ការ​ផ្តល់​ព័ត៌មាន​លើ​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​អង្គការសិទ្ធិមនុស្ស​និង​អង្គការ​អ្នក​សារព័ត៌មាន​ បាន​រិះគន់​តំណាង​រាស្ត្រ​មួយ​រូប​មក​ពី​គណបក្សកាន់អំណាច​ សម្រាប់​ការ​ហាមឃាត់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ មិន​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​ព្រួយបារម្ភ​របស់ ​លោក​ ជំុវិញ​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​មួយ​ស្តី​ពី​អង្គការ​មិនមែនរ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/lawmaker-07022015153933.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bg9nc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!