The Cambodia Daily

អ្នក​រិះគន់និយាយ​​ថា គ.ជ.ប. ​ត្រូវការ​កែ​ទម្រង់ទាំងស្រុង​

អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ និង​អ្នក​វិភាគ​បាន​និយាយ​កាល​ពីម្សិលមិញថា  ការ​បន្ត​បរាជ័យរបស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ បង្ហាញថា គ.ជ.ប.​ គ្មាន​ទាំង​ឆន្ទៈ និង​មិន​អាច​បំពេញ​តួ​នាទី​របស់​ខ្លួន​ ឲ្យបាន​ត្រឹម​ត្រូវ​ក្នុង​នាម​ជា​ស្ថាប័ន​ឯករាជ្យ​ និង​មិន​ប្រកាន់​បក្ខ​ ពួក​ ដើម្បី​ធានា​ឲ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិ​ធម៌​ និង​ តម្លាភាពនៅកម្ពុជា​បាន​ទេ​។ ការ​ចោទ​ប្រកាន់​ជាច្រើន​ដែល​បាន​ភ្ជាប់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ បោះឆ្នោត​ទៅ​នឹង​ភាពមិន​ប្រក្រតីក្នុងការ​បោះ​ឆ្នោត​ដែល​ខ្លួន​ត្រូវ​ ស៊ើបអង្កេត​ និង​ការ​បដិ​សេធ​យ៉ាង​​ដាច់​អហង្ការ​​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន ​ឯក​រាជ្យ​មួយ​ត្រួត​ពិនិត្យការ​ស៊ើបអង្កេត​នោះ ​បាន​បន្ត​​ធ្វើ​ឲ្យ​គណបក្ស ​ប្រឆាំង​ អង្គការ​សិទ្ធិ​មនុស្ស ​និង​សាធារណជន​មិន​សប្បាយ​ចិត្ត​ ដោយ​ធ្វើ ​ឲ្យ​មនុស្ស​ជាច្រើន​ចាត់​ទុក​ គ.ជ.ប. ថា​ជា​ដៃ​ជើង​របស់​គណបក្ស​ប្រជា​ជន​ កម្ពុជា​។ កាល​ពីថ្ងៃ​អាទិត្យ​ ភាព​ចម្រូង​ចម្រាសពាក់​ព័ន្ធ​នឹង​ស្ថាប័ន​នេះបាន​ លេច​ឡើង​ជាថ្មី​ម្តង​ទៀត​នៅ​ពេល​ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ បោះឆ្នោតធ្វើ​ការ​ស៊ើប​អង្កេត​ទៅលើ​ភាពមិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​​បន្ទាប់​ពីទទួលបាន​បទបញ្ជា​ឲ្យ​ស៊ើប​អង្កេត​ពីក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ ថ្វីបើ​លោក អ៊ឹម​ សួស្តី ប្រធាន​គណៈកម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​និយាយ​កាល​​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​ថា  កញ្ចប់​សុវត្ថិភាព​សម្រាប់​ ដាក់​ឯកសារ​បោះឆ្នោត​ច្បាប់​​ដើម​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ទី​ ស្នាក់ការ​ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតក៏​ដោយ​ ក៏គេ​បាន​រក​ឃើញ​ កញ្ចប់​ប្រាំបី​ក្នុង​ចំណោម​កញ្ចប់​ទាំង​នោះ​ត្រូវ​បាន​បិទ​មិន​​ត្រឹម​ ត្រូវ​ ហើយ​កញ្ចប់​មួយ​ចំនួន​គ្រាន់​តែ​យក​ខ្សែ​ចង​មាត់​តែ​ប៉ុណ្ណោះ​។ យោងទៅ​តាម​របាយការណ៍​ឆ្នាំ​១៩៩៩​របស់​​លោក​ ជេសហ្វ្រេ  ហ្គែល​ឡាប់ ដែល​ នៅ​​ពេល​​នោះជាទីប្រឹក្សា​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​កម្ពុជា​ ការ​ ឈ្នះ​ឆ្នោត​បន្តិច​បន្តួច​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ឆោះ​ ឆ្នោត​ឆ្នាំ​១៩៩៨​ គឺ​ប្រហែល​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ របាយការណ៍​នោះ​បាន​ សន្និ​ដ្ឋាន​ថា ទោះជាយ៉ាង​ណា  ​ការ​កែ​ប្រែ​លទ្ធ​ផល​បន្តិច​បន្តួច​អាច​ធ្វើ ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាត់​បង់​សំឡេងភាគ​ច្រើន​​ដាច់​ខាត​នៅ​​ក្នុង ​រដ្ឋ​សភា​។ អតីតសមាជិកគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោតម្នាក់ ​ដែល​និយាយនៅ​​ ក្នុង​លក្ខណៈ​​អនាមិក​ដោយសារភាព​រសើប​ពី​បញ្ហានេះ​បាន​ឲ្យ​ដឹង​ថា  គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​កំពុង​ទទួល​រង​​ឥទ្ធិពល​ ពីរដ្ឋាភិបាល​ ហើយ​ខ្លួនមាន​បំណង​កែ​ទម្រង់​ដែរ​ ប៉ុន្តែ កិច្ច​ខិត​ខំប្រឹង ​ប្រែង​របស់ខ្លួន​ត្រូវ​បាន​រារាំង​។ អតីត​សមាជិក​រូប​នេះ​បាន​និយាយថា “កុំបន្ទោស​តែគណៈកម្មាធិការជាតិ​រៀបចំ​ ការ​បោះឆ្នោតអី​  ស្ថាប័ននេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្រោម​ការគ្រប់​គ្រង​​ ពី​រដ្ឋាភិ​បាល​​ ​និង​គណបក្ស​កាន់​អំណាច​។ ​ដោយ​សារគណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​បង្កើតឡើង​ដោយពឹង ​​ផ្អែក​លើ​ថវិកា​របស់​រដ្ឋាភិបាល​ និង​តែង​តាំង​សមាជិក​ដោយ​គណ​បក្ស​នយោបាយ ​នោះ គ.ជ.ប. មិន​អាច​នៅ​ជា​អព្យាក្រឹត និង​មិន​លម្អៀង​បាន​ទេ​”។ ...

http://www.cambodiadailykhmer.com/news/4766/

គណបក្ស​សង្គ្រោះ​ជាតិ​គំរាម​ប្ដឹង​គ.ជ.ប.ជុំវិញ​​​​ភាព​មិន​ប្រក្រតី​​​​នៃការ​​​បោះ​ឆ្នោត​​​​​​​

កាលពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​គំរាម​ប្ដឹង​គណៈកម្មាធិការ​ ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ ហៅ​កាត់​ថា គ.ជ.ប. ជុំវិញ​​​​ភាព​មិន​​​​ ប្រក្រតី​​​​ក្នុង​​​ការ​បោះ​ឆ្នោត​​​​ជាតិ​កាល​ពី​ថ្ងៃ​​ទី​២៨​ ខែ​កក្កដា  ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ សុទ្ធ​តែ​អះ​អាង​អំពី​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​ បើ​​​ទោះ​ជា​លទ្ធផលបឋម​​​​នៃ​ ការ​បោះ​ឆ្នោត​របស់​ គ.ជ.ប.​ ​បង្ហាញ​ថា គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​គឺ​ជា​អ្នក​ឈ្នះ​​​​ក៏​​​ ដោយ​​​។ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សន្យា​​ប្ដឹង ​គ.ជ.ប. ​តាម​រយៈ​តុលាការ​កម្ពុជា​ ប្រសិន​បើ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ដែល​ គណបក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា មាន​ការ​លួច​បន្លំ​ ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​តម្កល់​នោះ​។ លោក កឹម សុខា បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​ទី​ស្នាក់​ការ​ កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “ប្រសិន​បើគណៈ ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គណបក្ស​ប្រជា​ជន​កម្ពុជា និង​ក្រុម ​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​ប្រជា​ពល​រដ្ឋ​​​​ទេ​​​នោះ​​ យើង​នឹង​ប្រើ​ច្បាប់​ ដើម្បី​ប្ដឹង​​​​អស់លោក​​​​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​សូម​​​ផ្ញើ​សារ​ទៅ​មេ​ដឹក​នាំ​មួយ​ចំនួន​នៅ ​គ.ជ.ប. យើង​នឹង​មិន​ឈប់​ទេ គឺ​​​ទាល់​​​តែ​​​យើង​ប្ដឹង​អស់លោក​​​​​​តាម​រយៈ​តុលាការ​រួច​​​​។ យើង​នឹង​ ពិនិត្យ​​​មើល​​​ច្បាប់​អន្តរជាតិ​ ហើយ​ជួល​មេធា​វី​ ប្រសិន​បើ​ពួក​គេ​បដិសេធ​មិន​​ព្រមធ្វើ​ការ​ស៊ើប​អង្កេត​ ប្រកប​​​ដោយ​តម្លា​ភាព​នោះ”។ ...

http://www.cambodiadailykhmer.com/news/4783/

NGOs Raise Concern Over Freedom of Expression to UN

Seven NGOs have raised their concerns that the government is using the law, media and Internet to further stifle freedom of expression, ahead of Cambodia submitting its first Universal Periodic Review (UPR) of human rights to the U.N. The UPR is the process through which Geneva’s ...

Lauren Crothers and Kuch Naren
http://www.cambodiadaily.com/news/ngos-raise-concern-over-freedom-of-expression-to-un-40748/

NGOs Raise Concern Over Freedom of Expression to UN

Seven NGOs have raised their concerns that the government is using the law, media and Internet to further stifle freedom of expression, ahead of Cambodia submitting its first Universal Periodic Review (UPR) of human rights to the U.N. The UPR is the process through which Geneva’s ...

Lauren Crothers and Kuch Naren
http://www.cambodiadaily.com/news/ngos-raise-concern-over-freedom-of-expression-to-un-40748/

New Campaign Aims to Clean Phnom Penh’s Drainage System

The Phnom Penh Municipality on Saturday launched a new campaign to clean up the city’s drainage system in an effort to alleviate chronic flooding during the rainy season. The campaign would encourage people to discard their waste correctly and would also see City Hall cleaning the ...

Mech Dara and Simon Henderson
http://www.cambodiadaily.com/news/new-campaign-aims-to-clean-phnom-penhs-drainage-system-40812/

UK to Request Extradition of Biofuel Company’s Chairman

The U.K.’s fraud office plans to request the extradition of a British national currently detained in Cambodia, after it brought charges against four people for their part in a $36 million Ponzi scheme involving a biofuel plantation. Gregg Fryett was arrested in Phnom Penh in March ...

Simon Lewis
http://www.cambodiadaily.com/news/uk-to-request-extradition-of-biofuel-companys-chairman-40796/

UK to Request Extradition of Biofuel Company’s Chairman

The U.K.’s fraud office plans to request the extradition of a British national currently detained in Cambodia, after it brought charges against four people for their part in a $36 million Ponzi scheme involving a biofuel plantation. Gregg Fryett was arrested in Phnom Penh in March ...

Simon Lewis
http://www.cambodiadaily.com/news/uk-to-request-extradition-of-biofuel-companys-chairman-40796/

Legal Body Calls for Bar Association to Ensure Independence

The Bar Association of Cambodia should consider stricter standards on admission to the bar, make lawyers take regular mandatory training and set up a new disciplinary committee in order to ensure that Cambodia’s legal professionals are independent, the International Commission of Jurists (ICJ) has said. The ...

Simon Lewis and Eang Mengleng
http://www.cambodiadaily.com/news/legal-body-calls-for-bar-association-to-ensure-independence-40802/

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​​គ.ជ.ប.ចំពោះ​​កញ្ចប់​សុវត្ថិភាព

កាល​ពី​ម្សិល​មិញ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បានបើក​ជា​ សាធារណៈ​នូវ​ឯក​សារ​បោះ​ឆ្នោត​ផ្លូវ​ការ​​មក​ពី​ខេត្ត​ក្រចេះ​ បន្ទាប់​ពី​ ទទួល​បាន​បទ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​​​​ការ​ចោទ​ប្រកាន់​​ពី​ការ​លួច​ បន្លំ​សន្លឹក​ឆ្នោត ប៉ុន្តែ ភ័ស្តុតាង​ជា​ច្រើន​មិន​ត្រូវ​បាន​បិទ​ឲ្យ​មាន​ ​​​សុវត្ថិ​ភាព​ទេ​ និង​បាន​លើក​ឡើង​ពី​ក្តី​​បារម្ភ​ថា ឯក​សារទាំងនោះ​ ត្រូវ​បាន​គេ​លួច​កែប្រែ។ បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ឲ្យ​បើក​ កញ្ចប់​សុវត្ថិ​ភាព​ចំនួន​១៣នោះ​ គេ​បាន​រក​ឃើញ​ថា កញ្ចប់​ចំនួន​៥​ត្រូវ​ បាន​បិទ​​​​មិន​ត្រឹម​ត្រូវ​​ក្នុង​កញ្ចប់​សុវត្ថិ​ភាព ​“ក” ។ ដោយ​កញ្ចប់​ចំនួន​៥មក​ពី​ឃុំ​ស្វាយ​ជ្រះ​ខេត្ត​ក្រចេះ​បិទ​​មិន​ត្រឹម​ត្រូវ ​នោះ​ កញ្ចប់​ទាំង​១៣​មាន​លទ្ធ​ផល​បោះ​ឆ្នោត​ខុស​ពី​តួ​លេខ​ ដែល​ត្រូវ​បាន​ចែក​ ឲ្យ​គណ​បក្ស​នយោ​បាយ​ និងមន្ត្រី​ ​គ.ជ.ប.​ នៅ​ឃុំនោះ​ ព្រម​ទាំង​មន្ត្រី​​ គ.ជ.ប. ខេត្ត​។ គណ​បក្ស​សង្គ្រោះ​ជាតិ​ និងអ្នក​​​​​សង្កេត​​ការ​បោះ​ឆ្នោត​ដែល​សុទ្ធ​តែ ​ចោទ ​គ.ជ.ប.​ ថា​ ខ្វះ​ឯក​រាជ្យ​ភាព​ និង​ធ្វើ​ការឲ្យ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​  បាន​រិះ​គន់​ខ្លាំងៗ​ចំពោះ​ការ​ដែល​ គ.ជ.ប.​ ប្រើ​ប្រាស់​ឯក​សារ​បិទ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ ខ្លួន​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ ប្រសាសន៍ថា “នេះ​ជា​​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ ជា​បញ្ហា​ធំ​មួយ​ដែល​បង្ហាញ​ថា  ការ​បោះ​ឆ្នោត​នេះ​មិន​សេរី និង​យុត្តិ​ធម៌”។ លោក​បាន​បន្ថែម​ថា “នេះ​ គ្រាន់​តែ​ជា​ចំណុច​​​មួយ​ប៉ុណ្ណោះ ហើយ​មាន​អ្នក​បោះ​ឆ្នោត​​១,៣​លាន​នាក់​  ដែលបាន​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​​​​បោះ​ឆ្នោត​ រួម​ជាមួយ​នឹង​ភាព​មិន​ ប្រក្រតី​ផ្សេងៗ​ទៀត”។ ...

http://www.cambodiadailykhmer.com/news/4702/

លោក​ សម រង្ស៊ី អាច​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​រដ្ឋ​សភា​

កាល​ពីថ្ងៃ​សុក្រ​ សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ឈាង​  វុន បាន​លើកឡើង​ថា ទ្វារ​នៅតែ​បើក​ចំហ​សម្រាប់​លោក សម រង្ស៊ី​ មេដឹកនាំ​ គណបក្ស​ប្រឆាំង​ ដើម្បី​ក្លាយ​ជា​សមាជិក​សភា​ក្នុងនីតិកាល​ទី​៥​​ បើ​ទោះ​បី ​ជា​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​មិន​ទាន់​ត្រូវ​បាន​ប្រគល់​ឲ្យ​វិញ​ ហើយ​ លោក​មិន​មែន​ជា​បេក្ខ​ជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មុន​ក៏ដោយ​ ។ មាន​ប្រសាសន៍​ទៅកាន់​អ្នក​យក​ព័ត៌​មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយនៅ​ ឯរដ្ឋ​​សភា​លោក ឈាង វុន​ បាន​លើក​ឡើង​ថា លោក​ ​សម រង្ស៊ី អាច​នឹង​ត្រូវ​ អនុញ្ញាត​ឲ្យ​ធ្វើ​ជា​សមា​ជិក​សភា​ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​សមា​ជិក​សភា​​ ចាប់ផ្តើមនៅខែ​តុលា​ ហើយបើសិន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា​ ផ្សេង​យល់​ព្រម​លាលែង​ពី​មុខ​តំណែង​របស់​ខ្លួន​។ លោកបាន​មាន​​ប្រសាសន៍​ដោយ​សំដៅ​ដល់​មាត្រា​១៨​នៃ​ច្បាប់​​ស្តីពីការ​បោះ​ ឆ្នោត​ជ្រើសតាំង​​តំណាង​រាស្ត្រ​ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្មថា “ពិតមែន​ ហើយ[​ឯកឧត្តម​ សម រង្ស៊ី​ ]  អាច​ជាសមាជិកនៃ​រដ្ឋ​សភា​ក្នុង​នីតិកាលទី​៥​ នេះ​ តាម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​”។ ...

http://www.cambodiadailykhmer.com/latest/4731/

CNRP Says Rally’s Size Could Exceed Government’s Demands

With a major opposition rally planned for this afternoon in Phnom Penh, City Hall and Ministry of Interior officials were at odds with CNRP leaders on Sunday over how many people would be allowed to attend the event. Though the Interior Ministry has said only 6,000 ...

http://www.cambodiadaily.com/elections/cnrp-says-rallys-size-could-exceed-governments-demands-40783/

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បើក​​​កញ្ចប់​​​សុវត្ថិភាព​​​ឲ្យ​​​សាធារណជន​​​បាន​ឃើញ

កាលពីថ្ងៃ​​​សុក្រ​​​ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​បានប្រកាស ​​​ថា ខ្លួន​​​បានសម្រេច​​​បើក​​​​​​កញ្ចប់​​​សុវត្ថិភាព​​​សរុបចំនួន​​​១៣​ ​​ ដែល​​​ផ្ទុ​​​ក​​ច្បាប់ដើម​​​នៃ​​​ឯក​​​សារ​​​បោះ​​​ឆ្នោត​​​សំខាន់ៗ​​​  ដើម្បី​​​ស៊ើប​អង្កេត​​​ពីភាព​​​មិន​​​ប្រក្រតី​​​នៅការិយាល័យ​​​បោះ​​​ ឆ្នោត​នានា​​​ក្នុង​​​ខេត្ត​​​ក្រចេះ។​​​ លោក អ៊ុត​​​ ឈន​​​ អ្នក​​​នាំពាក្យ​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​  បានលើក​​​ឡើងថា ស្ថាប័ន​​​របស់​លោក​​​ ​នឹង​​​អញ្ជើញ​​​សាធារណជន​​​ឲ្យមក​​​ ទីស្នាក់​​​ការ​​​កណ្តាល​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​ចំ​ការ​​​​​បោះ ​​​ឆ្នោត​​ ​(គ.ជ.ប.) នៅថ្ងៃអាទិត្យ​ដើម្បី​​​​ធ្វើ ជា​សាក្សី​​​​ពេល​បើក​​ ​កញ្ចប់​សុវត្ថិភាព​នេះ។​​​ លោក អ៊ុត ឈន ​បាន​​​មាន​​​ប្រសាសន៍​​​ថា  “[កាលពីថ្ងៃ​​​សុក្រ​​​] ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​ សម្រេចថា គ.ជ.ប. នឹង​​​បើក​​​កញ្ចប់​​​សុវត្ថិភាព​​​ចំនួន​​​១៣​​​ ដែលបាន​​ ​មកពី​​​ការិយា​​​ល័យ​​​បោះ​ឆ្នោត​​​នានា​​​នៅ​​​​​​ក្នុង​ឃុំ​​​ស្វាយ​​​ ជ្រះ ស្រុក​​​ស្នួល​​​ដើម្បី​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធផលនៃការ​​​បោះឆ្នោត។​​​ លោកបានបន្ថែមថា ការបើកកញ្ចប់សុវត្ថិភាព​នេះ​​​នឹងត្រូវធ្វើឡើង​​​នៅម៉ោង​​​៨ ​​​ព្រឹក​​​។ ការ​សម្រេច​ដើម្បី​ផ្ទៀង​ផ្ទាត់​ឯកសារ​បោះ​ឆ្នោត​នៅ​ក្នុង​កញ្ចប់​ សុវតិ្ថភាព​ ដែល​នឹង​បង្ហាញ​ឯកសារបោះ​ឆ្នោត​​ដើម​ និង​ចំនួន​សន្លឹក​ឆ្នោត​ សរុប​ បន្ទាប់​ពី​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​កាល​ពីថ្ងៃ​ទី ២៨​ខែ​ កក្កដានោះ  ​គឺ​​ផ្តោត​សំខាន់​លើ​​ខេត្ត​ក្រចេះ​។ បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​មិន​ផ្លូវ​ការ​ត្រូវ​បាន​ប្រកាស​ភ្លាម​  គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម ​ហ្វ្រែល​) បាន​លើក​ឡើង​ថា  តាម​ពិត​​​គណ​​បក្ស​សង្គ្រោះ​ជាតិ​​បាន​ឈ្នះមួយ ​អាសនៈ​​​បន្ថែម​ទៀត​នៅក្នុង​ខេត្ត​នេះ​ ដែល​គួរ​តែ​ធ្វើ​ឲ្យ​គណបក្ស​នេះ​ ទទួល​បាន​អាសនៈ​សរុប​ចំនួន​៥៦​នៅ​ក្នុង​រដ្ឋ​សភា​នោះ​។ លោក​ កែវ  ភិរម្យ​ បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​ របស់​គណ​បក្ស​សង្គ្រោះជាតិ​នៅមណ្ឌល​ខេត្ត​ក្រចេះ​បាន​កោត​សរសេើរ​ការ​សម្រេច ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា គណ​ បក្ស​របស់​លោក​ទាម​ទារ​ឲ្យ​បើកកញ្ចប់​សុវត្ថិ​ភាព​ ដែល​បាន​មក​ពី​ការិយាល័យ ​ពីរ​បន្ថែម​ទៀត​នៅ​​​ក្នុង​ឃុំ​កំពង់​ដំរី និង​ឃុំដំរី​ផុង​ ក្នុង​ស្រុក​ ឆ្លូង​ ខេត្ត​ក្រចេះ​។ ...

http://www.cambodiadailykhmer.com/news/4727/

CNRP Decries NEC’s Use of Unsealed Voter Documents

The National Election Committee (NEC) on Sunday publicly released official election documents from Kratie province after receiving orders to investigate allegations of electoral fraud, though a substantial amount of the evidence was unsealed, raising fears the documents had been tampered with. After receiving orders from the ...

Khuon Narim
http://www.cambodiadaily.com/elections/cnrp-decries-necs-use-of-unsealed-voter-documents-40766/

Chheang Vun Says Rainsy Will Be Allowed Lawmaker Position

CPP lawmaker Chheang Vun on Friday said the door was open for opposition party president Sam Rainsy to become a lawmaker during the government’s fifth mandate, even though his parliamentary immunity has not yet been restored and he was not a candidate in last month’s ...

Kuch Naren
http://www.cambodiadaily.com/elections/chheang-vun-says-rainsy-will-be-allowed-lawmaker-position-40750/?

Rainsy Amasses Support Ahead of Monday’s Rally

Opposition leader Sam Rainsy on Friday visited vendors in Phnom Penh’s Olympic and Russian markets and appealed to voters disgruntled by preliminary election results awarding a victory to the CPP to join a planned opposition rally at Freedom Park on Monday. As he toured both markets, ...

Khy Sovuthy and Simon Henderson
http://www.cambodiadaily.com/elections/rainsy-amasses-support-ahead-of-mondays-rally-40743/?utm_source=rss&utm_medium=rss&utm_campaign=rainsy-amasses-support-ahead-of-mondays-rally

Canadia, Cambodia Post to Launch New Bank

Canadia Bank PLC and Cambodia’s postal service are expected to open a commercial bank next month with financial backing from one of Singapore’s largest financial institutions, officials and sources with knowledge of the venture said Thursday. The bank, known as Cambodia Post Bank PLC, will provide ...

Joshua Wilwohl and Hul Reaksmey
http://www.cambodiadaily.com/business/canadia-cambodia-post-to-launch-new-bank-40699/

Wife of Pailin Governor Reaps Benefits From Casino Deal

Venturing into Cambodia’s casino market in May 2011, Macau-backed gambling firm Entertainment Gaming Asia (EGA) promised tens of thousands of dollars to the wife of Pailin’s provincial governor in order to lease land for the construction of a new casino, documents filed with the U.S. ...

Simon Lewis and Hul Reaksmey
http://www.cambodiadaily.com/news/wife-of-pailin-governor-reaps-benefits-from-casino-deal-40660/

លោក​សម រង្ស៊ី ​ស្នើ​​គ.ជ.ប.​រក្សា​ឯកសារនៅ​កន្លែង​មាន​​សុវត្ថិភាព​​ខ្ពស់​​

លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ផ្ញើ​ទៅ​កាន់​លោក​ អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ ឆ្នោត (គ.ជ.ប.) ដោយ​ស្នើ​ឲ្យ​រក្សា​ច្បាប់​ដើម​​នៃ​ឯក​សារ​​​បោះឆ្នោត​​នៅ​ កន្លែង​​មាន​សុវត្ថិភាព​ ព្រោះ​ក្លាច​ក្រែង​មាន​គេ​មក​រុះរើ​។ លិខិត​ដែល​ចុះ​កាល​បរិច្ឆេទ​​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​ទទួល​បាន​​កាល​ពី​ ម្សិលមិញ​​បាន​លើក​ឡើង​ថា ឯកសារ​ ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​  “កញ្ចប់​សុវត្ថិភាព​ក” ​អាច​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​​ការ​ស៊ើប​អង្កេត​​លើ ​ភាព​មិន​ប្រក្រតី​ ដែល​កើត​មាន​អំឡុង​​ការ​បោះ​ឆ្នោត​ជាតិ​​ កាលពី​ថ្ងៃ​ទី ​២៨ ខែ​កក្កដា។ លោក​ សម រង្ស៊ី បាន​លើក​ឡើង​​នៅ​ក្នុង​លិខិត​នោះ​​ដោយ​រៀប​រាប់​ពី​ ទម្រង់​១១០២ និង​​១១០៨ បញ្ជី​ឈ្មោះ​​បោះឆ្នោត​​ និង​​សន្លឹក​ឆ្នោត​ ដែល​ខូច ​ គ្មាន​សុពល​ភាព​និង​​មិន​បាន​ប្រើប្រាស់​ ដែល​ត្រូវ​បាន​ប្រមូល​ដោយ​  គ.ជ.ប.​ ថា “កញ្ចប់​សុវត្ថិភាព​ក​គឺ​មាន​សារៈ​សំខាន់​ណាស់​ ពី​ព្រោះ​កញ្ចប់ ​សុវត្ថិភាព​​នេះ​ផ្ទុក​​ឯក​សារ​ដើម​​ជា​ច្រើន​ពី​​ការិយា​ល័យ​បោះ​ឆ្នោត​ នានា​ និងតួ​លេខ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​​”។ ...

http://www.cambodiadailykhmer.com/news/4674/

Wang Yi’s Show of Support for Government Is Applauded

A government spokesman on Thursday welcomed remarks of support for the ruling CPP from China’s foreign minister, saying they showed Cambodia’s main benefactor was an example to other foreign states. Following meetings with Prime Minister Hun Sen and Foreign Min­ister Hor Namhong on Wednesday, Chinese Foreign ...

Simon Lewis and Khuon Narim
http://www.cambodiadaily.com/elections/wang-yis-show-of-support-for-government-is-applauded-40662/

Peace a Priority as Officials Prepare for CNRP Rally Security

With the opposition CNRP expecting at least 10,000 people to turn out for a rally in Phnom Penh on Monday, a military police official said Thursday that any attempt to disturb the peace would not be tolerated. Brigadier General Kheng Tito, spokesman for the military police, ...

Khy Sovuthy
http://www.cambodiadaily.com/elections/peace-a-priority-as-officials-prepare-for-cnrp-rally-security-40678/

រដ្ឋមន្ត្រីការបរទេសចិន​ទទួល​ស្គាល់​ថាបក្ស​ប្រជាជន​ជា​អ្នក​ឈ­្នះឆ្នោត

ក្រុម​មន្ត្រី​បាន​និយាយថា លោក​ វ៉ាង យី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន ​កាល​ពីម្សិល​មិញ​បាន​ទទួល​ស្គាល់​​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងការ​បោះឆ្នោត​ជាតិ​កាល​ពី​​​ថ្ងៃទី​២៨​ខែ​កក្កដា​ បន្ទាប់​ពី​មាន​ការ​ ​ជួប​ពិភាក្សា​​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ហោ ណាំហុង​  រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។ បើ​តាម​​លទ្ធផល​បឋម​​ដែល​ គ.ជ.ប. និង​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្សព្វ​ ផ្សាយ​​ គឺគណបក្ស​​ប្រជាជន​កម្ពុជា​ឈ្នះបាន​៦៨​អាសនៈ​ទល់​នឹង​៥៥​អាសនៈ​ គឺ​ បង្ហាញ​ពីការ​ធ្លាក់ចុះសំឡេង​គាំទ្រ​របស់​លោក ហ៊ុន សែន ចាប់​តាំង​ពី​ការ​ បោះ​ឆ្នោតឆ្នាំ១៩៩៣ ​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​​មក​។​ ប៉ុន្តែ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អះអាង​ថា មាន​ ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​បាន​តវ៉ា​នឹង​លទ្ធផល​នេះ ​ ហើយ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាពអឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​​នេះ​មុន​ពេល​ខ្លួន​ទទួល​ស្គាល់​ លទ្ធផល​នៃការ​បោះឆ្នោត​នេះ​។ លោក​ វ៉ាង យី បាន​មាន​ប្រសាសន៍ថា “នៅ​​​​ក្នុងការ​បោះប្នោ​តនេះ​ គណបក្សប្រជា​ជន​កម្ពុជា​​ដែល​ជាគណបក្ស​កាន់​អំណាច​​ទទួលបាន​សំឡេង​ភាគ​ច្រើន ​ដាច់​ខាត​នៅ​​រដ្ឋ​សភា​ ហើយ​មេដឹកនាំ​ចិន​បាន​សរសេរ​លិខិត​អបអរ​សាទរ​ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ...

http://www.cambodiadailykhmer.com/news/4607/

CNRP Calls For Large Rally in Phnom Penh

The opposition CNRP has called on its supporters to gather in Phnom Penh’s Freedom Park on Monday for a large rally, though party leaders insisted that the event would be peaceful and not considered to be a demonstration against contested national election results. In a statement ...

Colin Meyn and Khy Sovuthy
http://www.cambodiadaily.com/elections/cnrp-calls-for-large-rally-in-phnom-penh-40499/

Election Observers Call for Recount of Votes in Kandal

Election observers on Wednesday released a joint statement regarding the fallout from the disputed national election, calling for a recount of votes in Kandal province’s Takhmao City, where a particularly large number of irregularities were reported. The Situation Room, a conglomerate of NGO’s and election monitors ...

Neou Vannarin and Matt Blomberg
http://www.cambodiadaily.com/elections/election-observers-call-for-recount-of-votes-in-kandal-40509/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

KvPve
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!