ភ្នំពេញប៉ុស្តិ៍

ធនាគារ​ពិភព​លោក​ត្រលប់​មក​ផ្តល់​ជំនួយ​វិញ ក្រោយ​ដក​ខ្លួន​អស់ ៥ ឆ្នាំ

ធនាគារពិភពលោកបានអនុម័តផ្តល់ថវិកាចំនួន ១៣០ លានដុល្លារអាមេរិកក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការចូលរួមដោយផ្ទាល់ឡើងវិញជាលើកដំបូងរបស់ធនាគារនេះក្នុងប្រទេសកម្ពុជា បន្ទាប់ពីធនាគារនេះបានដកខ្លួនកាលពីឆ្នាំ ២០១១ ក្រោយពីមានការបណ្តេញចេញដោយបង្ខំដ៏ធំបំផុតមួយដោយរដ្ឋាភិបាលដែលបានធ្វើឲ្យប្រជាពលរដ្ឋជាង ៣០០០ គ្រួសារបាត់បង់លំនៅឋាន។ ...

Kali Kotoski
http://bit.ly/1U6SETU

គជប ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​នឹង​ NGO ដើម្បី​បំបាត់​មន្ទិល

ស្ថាប័នរៀបចំការបោះឆ្នោតដែលកំពុងជួបបញ្ហាបានស្នើឲ្យមានកិច្ចប្រជុំជាប្រចាំជាមួយនឹងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងគោលបំណងលុបបំបាត់ការសង្ស័យពីភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ ...

ប៊ុន សេងគង់
http://bit.ly/1OI80wJ

ក្រុម​កម្មករ​បារម្ភ​ ខណៈ​កិច្ចសន្យា​ការងារ​មាន​រយៈពេល​ខ្លី

មណ្ឌលព័ត៌មានកម្មករ និងសហជីពបានសម្តែងការព្រួយបារម្ភពីស្ថានភាពការងាររបស់កម្មករក្រោយពីរកឃើញថាមានតែកម្មករ ២០ ភាគរយប៉ុណ្ណោះមានកិច្ចសន្យារយៈពេលវែងជាមួយថៅកែហើយក្រៅពីនោះមានកិច្ចសន្យាខ្លីដែលជាការងាយស្រួលដល់ថៅកែក្នុងការបញ្ឈប់ការងារពេលគេមិនពេញចិត្តណាមួយ។ ...

សែន ដាវីត
http://bit.ly/25aKfXA

មន្ត្រី​យោធា​ជាន់​ខ្ពស់​កំពុង​នៅ ​ឡាវ​ ដើម្បី​ប្រជុំ​ពី​បញ្ហា​សន្ដិសុខ​បច្ចេកវិទ្យា

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដទៃៗប្រមាណ ១០ នាក់កំពុងស្ថិតនៅក្នុងប្រទេសឡាវនាសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានដែលនឹងផ្តោតជាសំខាន់ទៅលើការពិភាក្សាអំពីសន្តិសុខបច្ចេកវិទ្យាការពារជាតិ និងមធ្យោបាយដោះស្រាយបញ្ហាដែលកើតឡើងពីគ្រោះធម្មជាតិ។ ...

វង្ស សុខេង
http://bit.ly/1XqTXlX

ច្បាប់រ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ថ្មី​នឹង​កើត​មាន​សម្រាប់​វិស័យ​រុករក​

ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...

Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ​ធ្លាក់​ចុះ​ ១៣%

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...

ចេង សុខហ័ង
http://bit.ly/1U6TakT

កម្ពុជា-រុស្ស៊ី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៨

ប្រទេសកម្ពុជា និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាផ្លូវការដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរហូតដល់ឆ្នាំ ២០២០ ទោះបីជាព័ត៌មានជាក់លាក់អំពីរបៀបដែលនឹងត្រូវសម្រេចបានចំពោះកិច្ចព្រមព្រៀងទាំងនោះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយក្តី។ ...

Kali Kotoski
http://bit.ly/1WJPNqt

ឈ្មោះ​ម៉ាក​អង្ករ​​ដែល​ទើប​បង្កើត​ថ្មី​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​មួយ​ចំនួន

បើទោះជាមានភាពសុទិដ្ឋិនិយមចំពោះការបង្កើតឈ្មោះម៉ាកអង្ករថ្មីមួយសម្រាប់ក្រុមអង្ករក្រអូបតម្លៃថ្លៃដែលបង្កើតឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏ដោយ ក៏ក្តីបារម្ភនៅតែមានដោយសារភាពមិនច្បាស់លាស់នៃឈ្មោះ និងការចំណាយពេលវេលា និងប្រាក់ច្រើនដើម្បីធ្វើទីផ្សារឡើងវិញ។ នេះបើតាមការលើកឡើងរបស់អ្នកនៅក្នុងវិស័យឧស្សាហកម្មនាំចេញអង្ករ។ ...

ចេង សុខហ័ង
http://bit.ly/1YQj8NV

របាយការណ៍​៖​ បញ្ហា​កង្វះ​ខាតអាហាររូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​

កង្វះខាតអាហាររូបត្ថម្ភអាចធើ្វឱ្យសេដ្ឋកិច្ចកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ២៦៦លានដុល្លារក្នុងឆ្នាំនីមួយៗ នេះបើយោងតាមការរកឃើញក្នុងឯកសារថ្មីមួយ ដែលបានក្រើនដល់រដ្ឋាភិបាលឱ្យធ្វើការវិនិយោគកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានេះ។ ...

Erin Handley
http://www.phnompenhpost.com/national/nutrition-shortfalls-harming-kingdoms-economy-report-finds

អាជ្ញាធរ​ឲ្យ​អ្នក​ផ្តល់​កម្ចី​ក្រៅ​ផ្លូវការ​ចុះ​បញ្ជី​ឲ្យ​បាន​ឆាប់

មន្ដ្រីរដ្ឋាភិបាលបានឲ្យដឹងថាការដាក់ពាក្យចុះបញ្ជីផ្លូវការរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលប្រតិបត្តិការផ្តល់កម្ចីខ្នាតតូចនៅតែមានល្បឿនយឺតនៅឡើយ និងបានជំរុញឲ្យគ្រឹះស្ថានដែលមិនបានចុះឈ្មោះអនុវត្តតាមតម្រូវការច្បាប់ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ ...

Kali Kotoski
http://bit.ly/25aVHWy

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​​ឯកសារ​ផ្លូវ​​ច្បាប់​​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

ក្នុងទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នាខួបទី ១១ ឆ្នាំនេះអង្គការសង្គមស៊ីវិលក្រុមហ៊ុនអាជីវកម្ម និងអ្នកស្រឡាញ់ភេទដូចគ្នាបានស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលអត្តសញ្ញាណយេនឌ័ររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងឯកសារច្បាប់ដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីឲ្យមានសមភាពពេញលេញសម្រាប់ពួកគេ។ ...

ប៉ិច សុធារី
http://bit.ly/1TmWZGA

រដ្ឋាភិបាលបន្ថែមតំបន់ការពារក្នុងព្រៃឡង់ដោយរួមបញ្ចូលខេត្តព្រះវិហារ

រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តសារជាថ្មីទៅលើសេចក្តីសម្រេចមុនដែលកាត់បន្ថយព្រំដែនសំណើរនៃតំបន់ការពារសម្រាប់ព្រៃឡង់ ដែលជាព្រៃស្តុកធំជាងគេដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...

អូនភាព និង Zsombor Peter
https://www.cambodiadaily.com/news/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/

ក្រុមហ៊ុន​រ៉ែ​ពីរ​របស់​អូស្រ្តាលី​សម្រេច​បាន​កិច្ចព្រមព្រៀង

ក្រុមហ៊ុនរុករករ៉ែ Renaissance Minerals និង Emerald Resources បានបញ្ចប់កិច្ចព្រមពៀងវិនិយោគរួមរបស់ខ្លួនហើយបានចាប់ផ្ដើមការខួងរុករករ៉ែនៅជិតអណ្ដូងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/australian-firms-jv-exploratory-drilling

មន្ត្រី​មក​ពី​បណ្តា​ខេត្ត​សិក្សា​អំពី​វគ្គប​ណ្តុំ​បណ្តាល​បន្សាប​គ្រឿងញៀន​តាម​សហ​គម​

មន្ត្រីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីម្សិលមិញ មន្ត្រីមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសបានមកជួបជុំគ្នានៅខេត្តបន្ទាយមានជ័យដើម្បីសិក្សាអំពីវគ្គបណ្តុំបណ្តាលស្តីអំពីសេវាកម្មបន្សាបគ្រឿងញៀនតាមសហគមនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/meeting-touts-new-approach-rehab

កាលបរិច្ឆេទ​សម្រាប់​ការ​ចុះបញ្ជី​យានយន្ត​ចង្កូត​ស្តាំ​ត្រូវ​បាន​ពន្យា​ពេល

បន្ទាប់ពីកាលបរិច្ឆេទចាស់ត្រូវបានផុតកំណត់ ម្ចាស់យានយន្តចង្កូតស្តាំនឹងត្រូវបានទុករយៈពេលរហូតដល់ថ្ងៃទី១២ខែមិថុនាដើម្បីចុះបញ្ជីយានយន្តរបស់ពួកគេក្រោមក្រសួងសាធារណៈការនិងដឹកជញ្ជូនឬត្រូវប្រឈមនឹងការប្រព្រឹត្តខុសច្បាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួួយដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...

Pav Suy
http://www.khmertimeskh.com/news/25023/deadline-for-right-hand-drives-delayed/

អង្គការ​ WHO​ កំពុង​ពិចារណា​ការ​ធ្វើតេស្ត​ព្យាបាល​ជម្ងឺ​TB​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​

ការធ្វើរោគវិនិច្ឆ័យថ្មីមួយដែលកាន់តែលឿននិងចំណាយប្រាក់កាន់តែតិចចំពោះបញ្ហាជម្ងឺរ៉េស៊ីស្តង់ច្រើនប្រភេទក្នុងប្រទេសកម្ពុជានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពេលឆាប់ៗនេះ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/who-eyes-new-tb-test-regime-kingdom

ភាព​រាំងស្ងួត​ប៉ះពាល់​បរិមាណ​ផល​ត្រី​ទឹក​សាប​កម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ទិសដៅបង្កើនបរិមាណផលត្រីទឹកសាបនៅឆ្នាំនេះខណៈផលិតកម្មត្រីកាលពីឆ្នាំ ២០១៥ បង្ហាញពីការធ្លាក់ចុះធៀបនឹងឆ្នាំ ២០១៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/1TdB4n2

ហានិភ័យ​នៅក្នុង​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​តែ​បន្ត

ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...

ចេង សុខហ័ង
http://bit.ly/22eCbn0

ក្រុមហ៊ុន​រ៉ែ​របស់​អូស្ត្រាលី​ប្រកាស​ពី​ការ​ឡើង​ផ្សារហ៊ុន​ជាថ្មី​ម្តង​ទៀត

ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសអូស្ត្រាលី Emerald Resources NL ដែលមានចំណាប់អារម្មណ៍ក្នុងប្រទេសកម្ពុជានឹងចុះបញ្ជីជាថ្មីលើផ្សារមូលបត្រអូស្ត្រាលី (ASX) នៅថ្ងៃនេះបន្ទាប់ពីការអនុលោមរបស់ក្រុមហ៊ុននេះតាមជំពូកទី ១ និងទី ២ នៃការគ្រប់គ្រងការចុះបញ្ជីរបស់ផ្សារហ៊ុន និងបទប្បញ្ញត្តិ ១១,១,៣។ នេះបើយោងតាមក្រុមហ៊ុនបានឲ្យដឹងនៅក្នុងឯកសារមួយកាលពីម្សិលមិញ។ ...

ក្រុមការងារភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/1OztocX

ក្រុមហ៊ុន​សេវាហិរញ្ញវត្ថុ​បង់​រំលស់ GL ទទួល​បាន​កំណើន​នៅ​កម្ពុជា

ក្រុមហ៊ុនហិរញ្ញវត្ថុសេវាបង់រំលស់ THAI financing firm Group Lease Plc (GL) បានបង្ហាញការកើនឡើងប្រាក់ចំណេញខ្ពស់បំផុតរហូតដល់ ២២២,១៧ លានបាត (៦,៣ លានដុល្លារអាមេរិក) បានពីប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី ១ ឆ្នាំនេះដែលកើនឡើង ១០១,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ក្រុមការងារភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/24WrgQw

Royal Railway ពិចារណា​ផ្លូវ​ដែក​​ទៅ​ព្រលាន​យន្តហោះ

ក្រុមហ៊ុនផ្លូវដែក Royal Railways របស់កម្ពុជានឹងដឹងថាតើខ្លួននឹងជំរុញឲ្យមានផ្លូវរថភ្លើងកណ្តាលទីក្រុងភ្នំពេញតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើយោងតាមអគ្គនាយករបស់ក្រុមហ៊ុននេះបានថ្លែងកាលពីម្សិលមិញខណៈលោកបានបដិសេធរបាយការណ៍ព័ត៌មានក្នុងស្រុកថានេះដល់សំណើទ្រង់ទ្រាយធំបានផ្ដល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ...

Kali Kotoski
http://bit.ly/1TWS3Hk

ឈើប្រណិតនៅថៃមានចារឈ្មោះជាភាសាខ្មែរ

កាលពីថ្ងៃអង្គារ ឈើប្រណិតជាងមួយរយដុំដែលមានចារឈ្មោះជាភាសាខ្មែរនិងលេខទូរស័ព្ទត្រូវបានរកឃើញ ដោយ នគរបាលថៃទទួលបន្ទុកអភិរក្សព្រៃឈើក្នុងសួនឧទ្យានជាតិនៃខេត្តស្រះកែវប្រទេសថៃ។ ...

ឃុត សុភក្រ្តចរិយា
http://www.phnompenhpost.com/national/thai-timber-found-khmer-script

ផលិតកម្ម​កសិកម្ម​កម្ពុជា ២០១៥ ​ធ្លាក់​ចុះ

ក្រសួងកសិកម្មបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីម្សិលមិញថា ផលិតផលកសិកម្មសរុបរបស់កម្ពុជា បានធ្លាក់ចុះបន្តិចកាលពីឆ្នាំមុនខណៈក្រសួងដាក់ទិសដៅពង្រីក ការនាំចេញ ផលិតផលកសិកម្មកែច្នៃ។ ...

ចេង សុខហ័ង
http://bit.ly/1TR8qF4

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3gJRn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!