អ្នកទិញនឹងអាចបង់ថ្លៃបន្ថែម ៥០០ រៀលសម្រាប់ថង់ប្លាស្ទិក ១ ដាក់អីវ៉ាន់
អ្នកដើរផ្សារទិញអីវ៉ាន់អាចនឹងត្រូវកំណត់យក ៥០០ រៀលក្នុងមួយថង់ប្លាស្ទិកសម្រាប់ដាក់អីវ៉ាន់ទៅតាមសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងមួយដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សេចក្តីព្រាងប្រកាសនេះត្រូវបានពិនិត្យកាលពីម្សិលមិញនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថានជាមួយនឹងតំណាងមកពីក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងទេសចរណ៍អភិបាលរាជធានីភ្នំពេញអភិបាលខេត្តសៀមរាប និងអភិបាលខេត្តព្រះសីហនុ និងម្ចាស់ហាងនានា។ …
គង់ មេត្ដា
http://bit.ly/28OP6qe