-
វិវាទការងារនៅណាហ្គាវើលដ៍ត្រូវបានលើកមកជជែកឡើងវិញ បន្ទាប់ពីជាប់គាំងរយៈពេល៤ឆ្នាំ
សហជីពដែលមានជម្លោះការងារដ៏យូរជាងគេនៅកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ ដើម្បីជួយដោះស្រាយភាពជាប់គាំង នៃជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ...
-
ដីព្រៃបម្រុងទុក៤៥ហិកតាត្រូវជនល្មើសលួចកាប់ទន្រ្ទាន ពេលកងទ័ពជាប់បំពេញភារកិច្ចការពារព្រំដែន
មេបញ្ជាការយោធាជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរដែនដីស្រាវជ្រាវស្វែងរកជនល្មើសដែលលួចកាប់ទន្រ្ទានយកដីបម្រុងទុករបស់រដ្ឋចំនួន ៤៥ ហិកតា នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ នៅពេលដែលកម្លាំងកងទ័ពជាប់រវល់ទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ...
-
យុវជនក្រីក្រ និងងាយរងហានិភ័យ ដែលស្នើសុំចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៥
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) បានកើនឡើងដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦២ ០០០នាក់ ក្នុងឆ្នាំ២០២៥កន្លងមក។ ...
-
កម្ពុជាបន្ដជំរុញភាគីថៃបញ្ជូនក្រុមវាស់វែងចុះបោះបង្គោលព្រំដែនជាជាងរកលេសពន្យារពេលគ្រប់គ្រងដីកម្ពុជាខុសច្បាប់
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តការងារកំណត់ព្រំដែនលើដីជាក់ស្តែងជាមួយថៃ ទោះបីភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាលើកទីពីរក៏ដោយ ដែលបង្ហាញឱ្យឃើញថា កម្ពុជាមិនទទួលយកការពន្យារពេលដោយហេតុផលនយោបាយមករារាំងដល់ការងារ ...
-
អ្នកវិភាគ៖ កម្ពុជាប្រឆាំងនឹងផែនការឈរជើងរបស់ទាហានថៃលើទឹកដីកម្ពុជា«យ៉ាងហោចណាស់ ១ឆ្នាំ»
អ្នកវិភាគបានជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់វិធានការដែលអាចពង្រឹងការគ្រប់គ្រងទឹកដីដោយខុសច្បាប់ និងជៀសវាងការបង្កើត «អង្គហេតុដែលសម្រេចរួចហើយ» (faits accomplis) ដែលមិនអាចកែប្រែបាននៅនឹងកន្លែង។ ពួកគេបានជំរុញឱ្យប្រទេសថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ប្រកបដោយសុឆន្ទៈ។ ...
-
ចូលផ្ទះខ្លួនឯងត្រូវលឹបលៗដូចចោរ៖ ជីវិតអ្នកភូមិជោគជ័យ ក្រោយសំឡេងកាំភ្លើងស្ងប់ស្ងាត់
សម្រាប់លោក ថុល ដាលិត ការវិលត្រឡប់ទៅផ្ទះវិញ មិនមែនជាអារម្មណ៍នៃស្ងប់សុខ និងកក់ក្ដៅដូចមុនទៀតទេ ប៉ុន្តែជាអារម្មណ៍នៃការភ័យខ្លាច និងឈឺចាប់ពីការបាត់បង់។ ...
-
នាយករដ្ឋមន្ត្រីស្នើឲ្យមានសាមគ្គីភាពទាំងរឿងព្រំដែននិងការបោសសម្អាតការឆបោកដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរសាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងគ្រាលំបាកកើតចេញពីការឈ្លានមកលើអធិបតេយ្យរបស់កម្ពុជា និងស្នើឲ្យបន្តសាមគ្គីភាពនេះ ព្រមទាំងចូលរួមលុបបំបាត់ភាពអសកម្មទាំងឡាយនៅក្នុងសង្គម ជាពិសេសការឆបោកតាមអនឡាញ។ ...
-
មន្ត្រី៖ កម្ពុជាខិតខំប្រឹងប្រែងរក្សាការពារអធិបតេយ្យនិងបូរណភាពដែនដីតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា រដ្ឋាភិបាល និង មន្ត្រីការទូតកម្ពុជា កំពុងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូតនិងផ្អែកលើច្បាប់។ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៥.១០១នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ មានប្រមាណជិត៥សែននាក់បានវិលទៅលំនៅឋាន។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥០.១៤៦នាក់។ ...
ក្រសួងមហាផ្ទៃ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សំណើររបស់កម្ពុជាទៅភាគីថៃ ចំនួន២ចំណុចដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នា។ស្របតាមខ្លឹមសារនៃកំណត់ហេតុ ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចក្នុងឯកសារភ្ជាប់។ ...
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក៤.០៨៦នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៩ម៉ឺននាក់ហើយបានវិលទៅលំនៅឋាន។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៥.៥០៦នាក់។ ...
ក្រសួងមហាផ្ទៃ











