សេចក្តីថ្លែងការណ៍ស្តីពីកម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ស្តីពីកម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋានក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា (JIC) និង លោក Phanombut Chantharachote អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ ដោយបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ជាមូលដ្ឋានយោធា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
