សេចក្តីថ្លែងការណ៍បើករបស់ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា៖ កិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ)។
សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្តោតសំខាន់អំពីកម្ពុជា និងសេចក្តីសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សា គោលបំណងរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា
