រកឃើញឈើជាង ៣០០ កំណាត់នៅជិតសិប្បកម្មឈើវៀតណាម
ឈើខុសច្បាប់ជាង ៣០០ កំណាត់ត្រូវបានរកឃើញ និងដកហូតនៅជិតសិប្បកម្មកែច្នៃឈើ និងផ្នូរខ្មោចរបស់ជនជាតិវៀតណាមក្នុងក្រុងស្ទឹងត្រែងខណៈដែល កម្លាំងរបស់គណៈកម្មការចម្រុះកំពុងតែចុះពិនិត្យនៅទូទាំងខេត្ត ជាថ្មីទៀតក្នុងនោះក៏មានក្រុមហ៊ុនទ្រីភាពផងដែរ។ ...
ផាក់ ស៊ាងលី
http://bit.ly/244u9iH
សណ្ឋាគារដែលខ្ពស់ជាងគេបំផុតនៅទីក្រុងភ្នំពេញ
សណ្ឋាគារខ្ពស់បំផុតនៅរាជធានីភ្នំពេញនឹងបង្ហាញស្នាដៃរបស់ខ្លួនជាមួយចំណតយានយន្តដ៏ទូលាយសម្រាប់ភ្ញៀវ និងអ្នកមកទស្សនានៅសណ្ឋាគារនេះ។ អាគារ Ding Li Sunshine City នេះនឹងត្រូវបានសាងសង់កម្ពស់ ៣៧ជាន់ជាមួយនឹងចំណតយានយន្តក្រោមដី ៤ជាន់ទៀត នេះបើតាមប្រសាសន៍របស់ស្ថាបនិកនៃក្រុមហ៊ុន Ding Li industrial Co. Ltd។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25725/highest-hotel-in-sunshine-city/
ធនាគារ MAYBANK និងឧទ្យាន LE URBAN ECO រួមគ្នាផ្តល់សេវាទិញលំនៅឋាន និងហាងទំនិញ
ឧទ្យានLeUrbanEcoParkជាទីក្រុងរណបបែបធម្មជាតិនិងធនាគារម៉ាឡេស៊ីMaybankបានចាប់ដៃគ្នាផ្តល់សេវាលក់លំនៅឋាននិងអាគារពាណិជ្ជកម្មក្រោមកម្ចីឥណទានលំនៅឋានរបស់ធនាគារMaybank ដល់អតិថិជន ស្របពេលដែលគម្រោងទាំងមូលនៃឧទ្យានគ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំនេះ។ ...
ជា វណ្ណៈ
http://bit.ly/1UFmzG1
ចំនួននៃសត្វផ្សោតមានការកើនឡើងតិចតួច
ស្ថិតិត្រីផ្សោតក្នុងទន្លេមេគង្គកម្ពុជាបានកើនឡើងចំនួន ៤ក្បាល បន្ថែមក្នុងរយៈពេលត្រីមាសក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ ២០១៦ ខណៈដែលឃើញថាអត្រាស្លាប់មានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26288/slight-increase-in-dolphin-numbers/
ការរំលោភបំពានពលកម្មកុមានៅកម្ពុជា ប្រហែលប្រទេសជិតខាង
ការរំលោភបំពានពលកម្មកុមារនៅក្នុងប្រទេសតូចប្រជាជនតិចដូចកម្ពុជានៅតែមានស្ថានភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃនិងវៀតណាមដែលមានប្រជាជនច្រើនជាងកម្ពុជា។ ...
ជា វណ្ណៈ
http://bit.ly/28S4Efp
ក្រុមតន្រ្តីករ Cebuano ប្រគំតន្រ្តីនៅកម្ពុជា
ក្រុមនិស្សិតនៃសាលាដូតន្ត្រីវង់ភ្លេងបែបបុរាណ (COMS) ប្រមាណ ១២នាក់ បានបង្ហាញសមត្ថភាពថ្វាយព្រះមហាក្សត្រកម្ពុជា ដែលធ្វើឱ្យពួកគេត្រូវបានកត់សម្គាល់នោក្នុងឆាកតន្ត្រីអន្តរជាតិ។ ...
Jenara Regis Newman
http://www.sunstar.com.ph/cebu/entertainment/2016/07/24/cebuano-musicians-play-cambodia-487174
SMEs ចាប់ដៃគូជាមួយអង្គការតម្លាភាពកម្ពុជា
សម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMAC) បានស្វែងរកការគាំទ្រពីអង្គការប្រឆាំងអំពើពុករលួយតម្លាភាពអន្តរជាតិ ដើម្បីរៀបចំខ្លួនក្លាយជាអង្គភាពអាជីវកម្មដែលគ្មានអំពើពុករលួយ និងដើម្បីជួយដល់សមាជិករបស់ខ្លួនអាចនេងត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/29307/smes-in-anti-graft-partnership/
IMF៖ រដ្ឋាភិបាលត្រូវចាត់វិធានការសមស្របដើម្បីរក្សាកំណើន
ខណៈពេលសេដ្ឋកិច្ចពិភពលោកនិងក្នុងតំបន់មានការធ្លាក់ចុះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះនេះ កម្ពុជាគួរតែអនុវត្តនូវវិធានការរយៈពេលខ្លីព្រមទាំងវិធានការរយៈពេលវែងដ៏សមស្របមួយដើម្បីរក្សាបាន ...
ម៉ៃ គុណមករា
http://bit.ly/2fDNrdP
ផ្ទះជិត ៣០ ខ្នងត្រូវរុះរើ បន្ទាប់ពីផ្ទះ ៣ ខ្នងបានរលំចូលទន្លេ
លំនៅឋាន ៣ ខ្នងបានបាក់ធ្លាក់ចូលទន្លេ ខណៈដែលលំនៅឋានជិត ៣០ ខ្នងផ្សេងទៀតកំពុងតែត្រូវ បានរុះរើ និងជម្លៀសពលរដ្ឋទៅ កាន់កន្លែងមានសុវត្ថិភាពក្រោយ ពីមានឧប្បត្តិហេតុបាក់ច្រាំងទន្លេមេគង្គនៅ ក្នុងស្រុកឆ្លូងចាប់តាំងពី ដើមសប្តាហ៍នេះមក។ ប្រជាពលរដ្ឋសរុប ៣១ គ្រួសារដែលភាគច្រើនជាខ្មែរអ៊ិស្លាមរស់នៅក្នុងភូមិ ...
ផាក់ ស៊ាងលី
http://bit.ly/2hY62zr
សិស្ស ៥០% នៅបាត់ដំបង មានប៉ារ៉ាស៊ីត
ពាក់កណ្តាលនៃសិស្សនៅតាមសាលាក្នុងខេត្តបាត់ដំបងត្រូវបានរកឃើញថាមានប៉ារ៉ាស៊ីតក្នុងពោះវៀនដែលអាចប៉ះពាល់ដល់សុខភាព និងការអប់រំរបស់ពួកគេ។ នេះបើតាមការសិក្សាថ្មីមួយ។ ក្នុងចំណោមសិស្ស ៣០៨ នាក់ដែលត្រូវ ...
Erin Handley
http://bit.ly/2jfhpUO
ចរាចរណ៍ទំនិញតាមកំពង់ផែ បានកើនឡើងតិចតួច
ចរាចរណ៍ទំនិញឆ្លងកាត់តាមកំពង់ផែសំខាន់ពីររបស់កម្ពុជាឆ្នាំ ២០១៦ មានកំណើនតិចតួច ទោះបីកម្ពុជាមានលទ្ធភាពនាំចេញកាន់តែច្រើនក៏ដោយ។ នេះបើតាមរបាយការណ៍។ ...
ហ៊ គឹមសាយ
http://bit.ly/2kELbRC
ដំឡើងប្រាក់របបសន្តិសុខសង្គមដល់រាជការ និងយុទ្ធជនចូលនិវត្តន៍
រាជរដ្ឋាភិបាលគ្រោងនឹងដំឡើងប្រាក់របបសន្តិសុខសង្គមដល់មន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលចូលនិវត្តន៍ នៅដើមខែមេសា ខាងមុខ ហើយពួកគាត់ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខែក្នុងម្នាក់៥ម៉ឺនរៀល ដូចទៅនឹងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធដែលកំពុង ...
ប៉ិច សុធារី
http://bit.ly/2mYEbEr
ការប៉ុនប៉ងយកដីធ្វើកន្លែងបាញ់ស៊ីប ត្រូវពលរដ្ឋជំទាស់
ទំនាស់ដីធ្លី ២០ ហិកតាក្នុងភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះរវាងពលរដ្ឋ ៦ គ្រួសារ និងយោធាវរសេនាធំលេខ ៤២ បាននិងកំពុងកើតឡើងជាថ្មី បន្ទាប់ពីទាហាន ១០ នាក់ដែលមានអាវុធ ១ ដើមបានដឹកគ្រឿងសំណង់ទៅចាក់ធ្វើរបងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2om3PTN
សហករណ៍កសិកម្មកម្ពុជាកំពុងឆ្ពោះទៅរកទិសដៅតែមួយ
សាជីវកម្មសហករណ៍សកសិកម្មកម្ពុជា នឹងត្រូវគ្រោងសម្រាប់ជួយលើកកម្ពស់ការកែច្នៃកសិកម្មដែលមានការចួលរួមដោយវិស័យឯកជន និងអ្នកផលិតជាលក្ខណៈបុគ្គល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37755/farm-cooperative-venture-in-pipeline/
ពលរដ្ឋស្រុកអន្លង់វែង មកភ្នំពេញសុំឲ្យលោក ហ៊ុន សែន ជួយរឿងដី
តំណាងប្រជាពលរដ្ឋ ២៥ គ្រួសារមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានប្រមូលផ្ដុំគ្នានៅភ្នំពេញកាលពីម្សិលមិញដើរមកដាក់ញ្ញតិបំណងផ្ញើសារទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យជួយអន្តរាគមន៍រកដំណោះស្រាយដីធ្លីដល់ពួកគេ ខណៈពេលដែលយុទ្ធនាការរកសំឡេងឆ្នោតរបស់ ...
ទូច សុខា
http://bit.ly/2rKrCwg
បុរសដឹកឈើគ្រញូង ២៩៥ ដុំត្រូវបញ្ជូនទៅតុលាការថ្ងៃនេះ
បុរសម្នាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងសម្រេចកសាងសំណុំរឿងចោទប្រកាន់ពីបទប្រមូល និងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ បន្ទាប់ពីត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តនេះចាប់បាននៅចំណុចស្ពានអូរគគីរ ស្ថិតនៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសានកាលពីម៉ោង ១:៣០ នាទី ...
ឃុត សុភចរិយា
http://bit.ly/2rbss88
ឈើប្រមាណ ២០ ម៉ែត្រគុបត្រូវបានរឹបអូស
កងរាជអាវុធហត្ថស្រុកគងពិសី និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានរឹបអូសឈើប្រណីតប្រមាណ ២០ ម៉ែត្រគុបនៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើដោយឡែកពីគ្នាកាលពីចុងសប្ដាហ៍កន្លងមកនេះហើយបានឃាត់ខ្លួនបុរស ២ នាក់ និងរថយន្តខណៈដែលកំពុងដឹកឈើដោយ ...
សុទ្ធ គឹមសឿន
http://bit.ly/2w3oDAC
អ្នកនេសាទនៅតែត្រូវបានរំលោភបំពាននៅប្រទេសថៃ
បើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)ដែលបានចេញផ្សាយកាលពីម្សិលមិញបានអោយដឹងថា ពលកម្មដោយបង្ខំនៅតែបន្តកើតមានលើទូកនេសាទថៃជាង បីឆ្នាំមកហើយ បន្ទាប់ពីមានការតវ៉ាជាអន្តរជាតិ ជាមួយនឹងអ្នកនេសាទកម្ពុជាដែលបានរាយការណ៍ ...
Erin Handley និង យន់ ស៊ីនាត
http://www.phnompenhpost.com/national/fishermen-still-abused-thailand
អំពើពុករលួយជំរុញការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា
ព្រៃឈើកម្ពុជាកំពុងត្រូវបានធ្លាក់ចុះក្នុងអត្រាដ៏គួរអោយភ្ញាក់ផ្អើល ខណៈដែលអ្នកប្រមាញ់ និងមន្ត្រីពុករលួយទទួលបានផលប្រយោជន៍ពីការជួញដូរនៅទីផ្សារងងឹតនៃប្រភេទឈើកម្រដែលកំពុងត្រូវបាននាំចេញទៅប្រទេសវៀតណាម និងលើសពីនេះ។ អ្នកកាប់ឈើបានកាប់ដើមឈើដ៏កម្រ និងមានតម្លៃដោយខុសច្បាប់ដើម្បីលក់នៅក្នុងប្រទេសចិន និងអឺរ៉ុបដែលធ្វើឱ្យអត្រានៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាអាក្រក់បំផុតក្នុងចំណោមប្រទេសក្នុងពិភពលោក។ ហើយកងទ័ពត្រូវបានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងឃាតកម្មផងដែរ។ ...
Kris Janssens
http://www.dw.com/en/corruption-fueling-deforestation-in-cambodia/a-42674051
ចំនួនកម្មករចំណាកស្រុកកើនឡើង
ប្រជាជនកម្ពុជាជាង ១០០.០០០ នាក់ ត្រូវបានបញ្ជូនទៅបម្រើការងារនៅក្រៅប្រទេសកាលពីឆ្នាំមុន ដែលបង្ហាញពីកំនើន ១២,៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលមានប្រហែល ៨៥.០០០នាក់ នេះបើយោងតាម របាយការណ៍របស់ក្រសួងការងារ។ របាយការណ៍នេះ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ឆ្នាំមុន កម្ពុជាបញ្ជូន កម្មករ ៩៦.៣៣៨នាក់ ...
មុំ គន្ធា
http://www.khmertimeskh.com/113661/spike-in-migrant-worker-numbers/