ព្រះមហាក្សត្រ យាងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំង
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារបញ្ជាក់ពីអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសរយៈពេល ៣ ថ្ងៃ ដោយសារព្រះអង្គនឹងយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-03-0938-231020.html
កំណាត់ផ្លូវជាតិលេខ ៧ ត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ ៧ ដែលមានប្រវែងជាង ៩៣ គីឡូម៉ែត្រក្នុងខេត្តក្រចេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើជាផ្លូវការ បន្ទាប់ពីបញ្ចប់គម្រោងលើកកម្ពស់គុណភាពផ្លូវនេះកាលពីឆ្នាំ ២០១៨ ក្រោមជំនួយឥតសំណងរបស់ចិនក្នុងតម្លៃជាង ៣៣ លានដុល្លារ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-08-1104-231291.html
ក្រសួងនឹងសង់ស្ដូបវិមានឈ្នះឈ្នះក្នុងខេត្តឧត្តរមានជ័យ នៅខែក្រោយ
ក្រសួងការពារជាតិគ្រោងសាងសង់ «ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះអន្លង់វែង» នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ ២០០ ក្នុងស្រុកអន្លង់វែងនៅខែមីនា ខណៈមន្ត្រីថា ស្តូបនេះនឹងបង្កើតតឹកតាងដល់មនុស្សជំនាន់ក្រោយបានរៀនសូត្រពីប្រវត្តិសាស្ត្រ និងបង្កើតអត្តសញ្ញាណជាតិ ស្មារតីស្នេហាជាតិ និងការចូលរួម ...
រី សុចាន់
https://www.postkhmer.com/national/2022-02-09-0920-231370.html
ការនាំចេញផលិតផលមិនមែនកាត់ដេររបស់កម្ពុជាមានចំនួន ៤,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន
យោងតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញផលិតផលមិនមែនកាត់ដេររបស់កម្ពុជាមានតម្លៃ ៤,៥៤១ លានដុល្លារកាលពីឆ្នាំមុន ៤៤,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501025911/cambodias-non-garment-manufacturing-product-export-amounts-4-5-billion-last-year/
រដ្ឋាភិបាលផ្តល់មូលនិធិចំនួន ១០០ លានដុល្លារបន្ថែម សម្រាប់ SME Bank និង ARDB
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារទៅធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា វិស័យកសិកម្ម និងវិស័យកសិឧស្សាហកម្ម។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-15-1127-231727.html
មន្ត្រីអតីតបក្សសង្គ្រោះជាតិ ៣ រូប ទទួលនីតិសម្បទានយោបាយវិញ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៥ ខែកុម្ភៈ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៣ រូបរួមមានលោក ចាន់ ចេង លោក កែត ឃី និងលោកស្រី ពត ពៅ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-23-0949-232199.html
គ្រូពេទ្យប្រមូលសំណាកពីតំបន់កុមារឆ្លងជំងឺគ្រុនផ្តាសាយបក្សីទៅធ្វើពិសោធន៍
ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាលបានប្រមូលសំណាកចេញពីតំបន់ដែលកុមារឆ្លងជំងឺផ្តាសាយបក្សី A/H9 (Influenza A/H9) ទៅធ្វើពិសោធន៍បន្ត ខណៈណែនាំដល់បុគ្គលទូទៅដែលមិនមានភាពចាំបាច់កុំទៅប៉ះពាល់ជាមួយសត្វបក្សីដូចជា មាន់ ទា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-15-0946-233328.html
សម្បទានដីសេដ្ឋកិច្ច
ស្វែងយល់ពីមូលដ្ឋានទិន្នន័យ និងផែនទីសម្បទានដីសេដ្ឋកិច្ចទីដែលបានកែសម្រួល និងធ្វើបច្ចុប្បន្នភាព។អានបន្ត ...
អន្តរក្រសួងប្រជុំគោលនយោបាយអភិវឌ្ឍន៍កសិកម្មទំនើបកម្ម
អន្តរក្រសួងបានបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍កសិកម្មសម្រាប់ឆ្នាំ២០២១-២០៣០កាលពីម្សិលមិញ ដោយទាញក្តីសង្ឃឹមខ្ពស់ចំពោះគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍន៍កសិកម្មជាមួយនឹងវិធីសាស្រ្តប្រកួតប្រជែង ...
ជា វណ្ណយុទ្ធ
https://bit.ly/36FQ7nB
កម្ពុជា និងចិន ប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់
កម្ពុជា និងចិនបញ្ជាក់ជាថ្មីក្នុងការប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់ ខណៈចិនអះអាងជាថ្មីពីការប្តេជ្ញាចិត្តពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើគ្រប់វិស័យ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-05-1126-232855.html
ផ្ទះជិត ៣០០ ខ្នង ត្រូវបានកាកបាទក្រហមប្រគល់ជូនគ្រួសារអតីតយុទ្ធជនក្រីក្រ
ផ្ទះជាង ៣០០ ខ្នង ត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនេះជាការប្រគល់ផ្ទះក្នុងជំហានទី៣ ក្នុងចំណោមផ្ទះសរុបជាង ៦០០ ខ្នង។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-21-1121-233598.html
ជប៉ុន ផ្តល់ជំនួយជាង ៨១ ម៉ឺនដុល្លារ ដល់អង្គការចំនួន ២ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន
ជប៉ុនចុះហត្ថលេខាផ្តល់ជំនួយជាង ៨១ ម៉ឺនដុល្លារអាមេរិកដល់អង្គការ Nature Center Risen និងអង្គការ Save the Children Japan ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-12-0955-233239.html
ស្ថានីយបញ្ចូលថាមពលអគ្គិសនីរបស់ ឈេហ្វរ៉ុន បើកដំណើរការ
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីលើកដំបូងរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលស្ថិតនៅផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-04-27-1113-235477.html
មន្ត្រី៖ ការចាក់វ៉ាក់សាំងកូវីដច្រើនដូស មិនប៉ះពាល់ដល់សុខភាពឡើយ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ជាច្រើនដូស មិនមានបញ្ហាណាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ ដោយសារគ្រប់វ៉ាក់សាំងដែលបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-05-05-0945-235920.html
ក្រសួងសុខាភិបាលសហការជាមួយ ACU ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ
ក្រសួងសុខាភិបាលសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមគ្រូពេទ្យជំនាញបានរៀបចំកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីលើកកម្ពស់សុខុមាលភាព និងសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-10-0941-236137.html
រដ្ឋសភាច្រានចោលសេចក្ដីសម្រេចសភាអឺរ៉ុប ស្ដីពីការបង្ក្រាបក្រុមប្រឆាំង
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី «ការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ និងប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង។ យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជានៅថ្ងៃទី ៩ ខែឧសភានេះ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-11-1011-236218.html
គណបក្សនយោបាយ ១៦ ក្នុងចំណោម ១៧ បានមកចូលរួមកម្មវិធី Cross Talk-សន្ទនានយោបាយរបស់ខ្មែរថាមស៍មុនការបោះឆ្នោត
មួយសប្តាហ៍មុនការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ គណបក្សនយោបាយចំនួន ១៦ ក្នុងចំណោម ១៧ ដែលបានចូលប្រកួតប្រជែងសម្រាប់ថ្នាក់មូលដ្ឋានបានបញ្ជូនតំណាងរបស់ខ្លួនមកនិយាយពីគោលនយោបាយ ដើម្បីទទួលបានសំឡេងឆ្នោត និងការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងកិច្ចសន្ទនា Cross Talk-សន្ទនានយោបាយ ដែលរៀបចំដោយកាសែតខ្មែរថាមស៍។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3NsiiX8
អាជ្ញាធរមីន ប្រកាសខេត្តព្រៃវែងជាខេត្តអស់មីន
អាជ្ញាធរមីនបានប្រកាសខេត្តព្រៃវែងជាខេត្តអស់មីន បន្ទាប់ពីខេត្តកែប ប៉ុន្តែខេត្តព្រៃវែងនេះនៅទទួលរងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាច្រើនទៀត។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-13-1622-236405.html
រដ្ឋមន្ត្រីមហាផ្ទៃសរសើរកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ឡាវ បំពេញការងារបានល្អ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងកម្លាំងដែលឈរតាមព្រំដែនរវាងកម្ពុជា និងឡាវ បានបំពេញការងារប្រកបដោយជោគជ័យ ហើយលោកក៏បង្ហាញក្តីរំពឹងថា ភាគីទាំង ២ នឹងបន្តទំនាក់ទំនងសហប្រតិបត្តិការកសាងសន្តិភាព និងរួមគ្នាទប់ស្កាត់បទល្មើសនៅតាមព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-19-1104-236620.html
ពលរដ្ឋជាង២០០នាក់នៅខេត្តសៀមរាប តវ៉ាឱ្យអាជ្ញាធរដោះស្រាយដីធ្លីតាមការសន្យាមុនបោះឆ្នោត
ពលរដ្ឋជាង២០០នាក់ តំណាងឱ្យជាង៣០០គ្រួសារ បានប្រមូលផ្តុំតវ៉ានៅមុខសាលាឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ តាមការសន្យាដែលបានធ្វើឡើងមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/12/21/people-protest-to-siem-reap-authorities-to-resolve-the-land/