αžαžΎαž’αŸ’αž“αž€αž…αž„αŸ‹αž˜αžΆαž“αž“αŸαž™αž”αŸ‚αž”αž“αŸαŸ‡αž¬?
αžŸαŸ†αž’αžΆαž

30192 Newsαžšαž€αžƒαžΎαž‰αžŸαž˜αŸ’αžšαžΆαž”αŸ‹ "ins ε’žεŠ η²‰δΈπŸ‘‰γ€SMMFS.COM】葨情反应,SV6"

β€‹αžαŸ’αžšαžΉαž˜β€‹αž–αžΆαž€αŸ‹αž€αžŽαŸ’αžαžΆαž›β€‹αžαŸ‚αžαž»αž›αžΆβ€‹αžαžΆαž„β€‹αž˜αž»αžβ€‹ αž€αŸ’αžšαž»αž˜αž αŸŠαž»αž“β€‹ Tienit​ αž“αžΉαž„β€‹αž”αž„αŸ’αž€αžΎαž“β€‹αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αž”αž„αŸ’αž€αž„β€‹αž€αžŽαŸ’αžαžΌαž”β€‹αž±αŸ’αž™β€‹αžŠαž›αŸ‹β€‹αž‡αžΆαž„β€‹ αŸ‘β€‹ αŸ αŸ αŸ β€‹ αž‚αžΈαž‘αžΌαž€αŸ’αžšαžΆαž˜β€‹αž‘αŸ…β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αž…αž·αž“β€‹

ក្រុមហ៊ុន​ Cambodia​ Tienit​ International​ Trading​ គ្រោង​នឹង​បង្កើន​នាំ​ចេញ​បង្កង​កណ្តូប​ ឬ​ប្រកាំង​ធម្មជាតិ​៦​លើក​ទៀត​ស្មើនឹង​ប្រមាណ​ ១​ ០៥០​ គីឡូក្រាម​ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ក្រោយ​ពី​ក្រុមហ៊ុន​បាន​នាំ​ចេញ​ ២​ ដងដោយ​ជោគជ័យ​ និង​ទទួល​បាន​គាំទ្រ​ច្រើន​ពី​ទីផ្សារ​ចិន ...

αžœαžŽαŸ’αžŽ αžŸαž»αž‡αžΆαžαžΆ
https://www.postkhmer.com/business/2023-09-24-1723-254709.html

αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αž€αžΆαžšαž–αžΆαžšβ€‹αž‡αžΆαžαž·β€‹ ADMM-Plus​ αž‡αž½αž”β€‹αž”αŸ’αžšαž‡αž»αŸ†β€‹αž‚αŸ’αž“αžΆβ€‹αž“αŸ…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž–αž·αž—αžΆαž€αŸ’αžŸαžΆβ€‹αž’αŸ†αž–αžΈβ€‹αžŠαŸ†αžŽαŸ„αŸ‡αžŸαŸ’αžšαžΆαž™β€‹αž…αŸ†αž–αŸ„αŸ‡β€‹αž”αž‰αŸ’αž αžΆβ€‹αž”αŸ’αžšαžˆαž˜β€‹αžŸαž“αŸ’αžαž·αžŸαž»αžβ€‹αžŸαŸ†αžαžΆαž“αŸ‹αŸ—β€‹

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើក​ទី​៩​ (9th​ ADMM-Plus)​ លើក​ទី​៩​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ពិភាក្សា​អំពី​វិធី​ពង្រឹង​សន្តិសុខ​ ស្ថិរភាព​ និង​វិបុលភាព​ក្នុង​តំបន់​ និង​ក្នុង​ពិភពលោក​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3tThl1Y

αž€αŸ’αžšαž»αž˜αž αŸŠαž»αž“β€‹β€‹αž•αž›αž·αžβ€‹αžŸαž˜αŸ’αž›αŸ€αž€β€‹αž”αŸ†αž–αžΆαž€αŸ‹β€‹αž“αŸ…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž–αŸ’αžšαž½αž™β€‹αž”αžΆαžšαž˜αŸ’αž—β€‹αž–αžΈβ€‹αž€αžΆαžšβ€‹αž’αŸ’αž›αžΆαž€αŸ‹β€‹αž…αž»αŸ‡β€‹αž“αŸƒβ€‹αž€αžΆαžšβ€‹αž”αž‰αŸ’αž‡αžΆβ€‹αž‘αž·αž‰β€‹αž–αžΈβ€‹αž›αŸ„αž€β€‹αžαžΆαž„β€‹αž›αž·αž…

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការបញ្ជាទិញពីប្រទេសលោកខាងលិចសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២២។ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3zLfW01

αž”αž‘αž™αž€αž€αžΆαžšαžŽαŸαŸ– αž–αž›αžšαžŠαŸ’αž‹β€‹αž“αŸ…β€‹αžŸαŸ’αžšαž»αž€αž‘αžΉαž€αžˆαžΌ αžαŸαžαŸ’αžαž€αŸ†αž–αž αž”αŸ’αžŠαŸαž‡αŸ’αž‰αžΆβ€‹αž€αžΆαžšαž–αžΆαžšβ€‹αž–αŸ’αžšαŸƒαžŸαž αž‚αž˜αž“αŸβ€‹αž—αŸ’αž“αŸ†αž‘αž‘αžΉαž„ αžŠαŸ„αž™αžŸαžΆαžšβ€‹αžαŸ’αž›αžΆαž…β€‹αž–αŸ’αžšαŸƒαžˆαžΎβ€‹αž”αžΆαžαŸ‹αž”αž„

នេះជាប្រសាសន៍របស់ពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត លោក ប្រាក់ អ៊ីន លើកឡើងថា​ ព្រៃសហគមន៍ភ្នំទទឹង មិនត្រឹមតែជាជម្រកសត្វនោះទេ ប្រជាពលរដ្ឋដែលរស់តំបន់ជិតៗព្រៃសហគមន៍នេះ ក៏អាចអាស្រ័យផលអនុផលព្រៃឈើ ដូចជា ដកផ្សិតយកទៅលក់ ជីកទំពាំង ឃ្វាលគោ រកឧស ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារផងដែរ។ ...

សុត αž”αžΆαž“
https://www.vodkhmer.news/2022/11/17/people-in-teuk-chhou-district-vow-to-protect-phnom-toteung-community-forest/

αžšαžŠαŸ’αž‹β€‹αž…αŸ‚αž€β€‹αžŠαžΈβ€‹αž‡αžΌαž“β€‹αž’αžαžΈαžβ€‹αž™αŸ„αž’αž·αž“ αž“αž·αž„β€‹αž–αž›αžšαžŠαŸ’αž‹β€‹αž‡αžΆαž„β€‹ ៀ៨ β€‹αž˜αŸ‰αžΊαž“β€‹αž‚αŸ’αžšαž½αžŸαžΆαžšβ€‹ αž–αžΈβ€‹αž‘αžŸαžœαžαŸ’αžŸαžšαŸβ€‹ ្០០០ β€‹αžŠαž›αŸ‹β€‹ ៦ β€‹αžαŸ‚β€‹αž†αŸ’αž“αžΆαŸ†αž“αŸαŸ‡

គិតពី​ពេល​ចាប់ផ្ដើម​ (​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ២០០០) រហូត​មកដល់​ ៦ ​ខែ ឆ្នាំ​ ២០២២ ក្រសួង​រៀបចំ​ដែនដី​បាន​ចែក​ដី​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ គ្រួសារ​យោធិន នគរបាល​នៅតាម​បណ្តោយ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​បាន​ជាង​ ១,៣ ​លាន​ហិកតា ដល់​ពលរដ្ឋ​ជាង​ ៤៨ ​ម៉ឺន​គ្រួសារ និង​បាន​សាងសង់​ផ្ទះ​ជូន​ក្រុមគ្រួសារ​កងទ័ព និង ...

αžœαŸ‰αž“ αžŠαžΆαžšαŸ‰αžΆ
https://www.postkhmer.com/national/2022-08-29-1002-240250.html

αžŸαž αž‚αž˜αž“αŸβ€‹αž‡αž“αž‡αžΆαžαž·β€‹αžŠαžΎαž˜β€‹αž—αžΆαž‚αžαž·αž…β€‹αž‡αž„β€‹αžαŸ’αžšαžΌαžœβ€‹αž”αžΆαž“β€‹αž αžΆαž˜αžƒαžΆαžαŸ‹β€‹αž’αŸ’αžœαžΎβ€‹αž…αž˜αŸ’αž€αžΆαžšαž›αžΎβ€‹αž‘αžΈαžαžΆαŸ†αž„β€‹αžŠαŸ‚αž›β€‹αž˜αž·αž“β€‹αž‘αžΆαž“αŸ‹β€‹αž€αŸ†αžŽαžαŸ‹β€‹αž–αŸ’αžšαŸ†αž”αŸ’αžšαž‘αž›αŸ‹β€‹αž…αŸ’αž”αžΆαžŸαŸ‹αž›αžΆαžŸαŸ‹β€‹αž“αŸ…β€‹αžαŸ†αž”αž“αŸ‹β€‹αž’αžΆβ€‹αžšαŸ‰αŸ‚β€‹αž„β€‹

​លោក​ ព្រាវ​ ហ៊ុន​ ជា​កសិករ​ដាំ​ស្វាយ​ និង​ចេក​នៅ​តំបន់​អា​រ៉ែ​ង​នៅ​ជួរ​ភ្នំក្រវាញ​ជាង​២៥​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​កាលពី​ប្រាំមួយ​ខែ​មុន​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ហាមឃាត់​លោក​ និង​ជនជាតិ​ដើម​ភាគតិច​ជង​ផ្សេង​ទៀត​ពី​ការ​ធ្វើ​ចម្ការ​នៅ ...

αžŸαŸŠαžΎαž„ αž“αž·αž˜αž›αŸ‹
https://khmer.cambojanews.com/indigenous-community-banned-from-farming-over-unclear-zoning-in-areng-valley/

β€‹αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αžŸαž˜αŸ’αž›αŸ€αž€β€‹αž”αŸ†αž–αžΆαž€αŸ‹β€‹αžšαž”αžŸαŸ‹β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž‘αŸ…β€‹αž”αŸ’αžšαž‘αŸαžŸβ€‹αžαž½β€‹αž‚αžΈβ€‹αž€αžΎαž“αž‘αžΎαž„β€‹ ៑៑០%β€‹αžŠαž›αŸ‹β€‹ αŸ¨αŸ€β€‹αž›αžΆαž“β€‹αžŠαž»αž›αŸ’αž›αžΆαžšβ€‹αž€αŸ’αž“αž»αž„β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ’αŸ’

​ការ​នាំ​ចេញ​ទំនិញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ការ​ធ្វើ​ដំណើរ​ (GFT)​ របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ ២២,៦២​ ភាគរយ​ក្នុង​រយៈពេល​ ៣​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ (Q1)​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២​ ខណៈ​ដែល​ការ​ធ្លាក់​ចុះ​ដែល​បាន ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://www.khmertimeskh.com/501272800/cambodias-garment-exports-to-turkiye-jump-110-to-84-million-in-2022/

β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž‡αžΆαž”αŸ‹β€‹αž…αŸ†αžŽαžΆαžαŸ‹αžαŸ’αž“αžΆαž€αŸ‹β€‹αž‘αžΈβ€‹αŸ‘αŸ£β€‹ αž€αŸ’αž“αž»αž„β€‹αžαŸ†αž”αž“αŸ‹β€‹αž’αžΆαžŸαŸŠαžΈβ€‹αž”αŸ‰αžΆβ€‹αžŸαŸŠαžΈβ€‹αž αŸ’αžœαž·β€‹αž€β€‹ αž›αžΎαžŸβ€‹αž“αŸ’αž‘β€‹αžŸαŸ’αžŸαž“αŸβ€‹αžŸαž“αŸ’αžαž·αž—αžΆαž–β€‹αžŸαž€αž›β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ’αŸ£

​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៣​ ទាក់ទង​នឹង​សន្តិភាព​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​ទី​ចំណាត់ថ្នាក់​ទី​៧៣​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៣​ ជុំវិញ​ពិភពលោក​ នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​សន្តិភាព​សកល​ឆ្នាំ​ ២០២៣​ ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ដោយ​វិទ្យាស្ថាន ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/3XG6R48

αž›αŸ„αž€β€‹αž“αžΆαž™αž€β€‹αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈ αž αŸŠαž»αž“ αžŸαŸ‚αž“ αž‡αŸ†αžšαž»αž‰β€‹αž±αŸ’αž™β€‹αž’αžΆαž‡αŸ’αž‰αžΆαž’αžšβ€‹αž•αŸ’αžαž›αŸ‹β€‹αž”αŸαžŽαŸ’αžŽβ€‹αž€αŸ’αžšαžΈαž€αŸ’αžšβ€‹αžŠαž›αŸ‹β€‹αž”αŸ’αžšαž‡αžΆαž“αŸαžŸαžΆαž‘ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αž»αŸ†αž±αŸ’αž™β€‹αžŸαžαŸ’αžœβ€‹αž•αŸ’αžŸαŸ„αžβ€‹αž”αž“αŸ’αžβ€‹αž„αžΆαž”αŸ‹

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជានេសាទ​នៅ​តំបន់​សត្វផ្សោត ដើម្បី​ធានា​ថា ពួកគាត់​បញ្ឈប់​ការ​បន្ត​ដាក់​មង ដើម្បី​ទប់ស្កាត់​ការ​បន្ត​ងាប់​របស់​សត្វផ្សោត​ត​ទៅ​ទៀត។ ...

រី αžŸαž»αž…αžΆαž“αŸ‹
https://www.postkhmer.com/national/2023-03-25-1114-248395.html

β€‹αž€αŸ’αžšαžŸαž½αž„β€‹αž‘αžΌαžšαž‚αž˜αž“αžΆαž‚αž˜αž“αŸβ€‹αž₯αžŽαŸ’αžŒαžΌβ€‹αž“αŸβ€‹αžŸαŸŠαžΈβ€‹αžšαž€β€‹αžƒαžΎαž‰β€‹αž˜αŸ‰αžΆαžŸαŸŠαžΈαž“β€‹αž˜αŸβ€‹αž›αŸ’αž”αŸ‚αž„αžŸαŸŠαžΈαžŸαž„β€‹αž’αž“β€‹αž‘αžΆαž‰β€‹αžŠαŸ‚αž›β€‹αžŠαžΆαž€αŸ‹β€‹αž“αŸ…β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž“αž·αž„β€‹αž αŸ’αžœαžΈβ€‹αž›αžΈβ€‹αž–αžΈβ€‹αž“β€‹

​លោក​ Budi​ Arie​ Setiadi​ រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​ និង​ព័ត៌មាន​ឥណ្ឌូ​ណេ​ស៊ី​ បាន​បញ្ជាក់​ថា​ ម៉ាស៊ីន​មេ​(servers)​ នៃ​គេហទំព័រ​ល្បែងស៊ីសង​អន​ឡាញ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ ត្រូវ​បាន​ដាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ហ្វី​លី​ពី​ន​ ដែល​សកម្មភាព​ល្បែងស៊ីសង ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://tinyurl.com/3n67f93d

αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αžŸαž˜αŸ’αž›αŸ€αž€β€‹αž”αŸ†αž–αžΆαž€αŸ‹β€‹ αžŸαŸ’αž”αŸ‚αž€αž‡αžΎαž„β€‹ αž“αž·αž„β€‹αž•αž›αž·αžαž•αž›β€‹αž’αŸ’αžœαžΎβ€‹αžŠαŸ†αžŽαžΎαžšβ€‹αžšαž”αžŸαŸ‹β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αž’αŸ’αž›αžΆαž€αŸ‹β€‹αž…αž»αŸ‡β€‹ ៑αŸ₯​ αž—αžΆαž‚αžšαž™β€‹αž€αŸ’αž“αž»αž„β€‹αžšαž™αŸˆαž–αŸαž›β€‹ αŸ‘αŸ‘β€‹ αžαŸ‚

​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ មាន​តម្លៃ​ ៩,៩​ ប៊ី​លាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈពេល​ ១១​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣​ ធ្លាក់​ចុះ​ ១៥​ ភាគរយ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
http://tinyurl.com/bddkv99s

αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹-β€‹αž“αžΆαŸ†β€‹αž…αžΌαž›β€‹αž“αŸ…β€‹αžαŸ†αž”αž“αŸ‹β€‹αžŸαŸαžŠαŸ’αž‹αž€αž·αž…αŸ’αž…β€‹αž–αž·αžŸαŸαžŸβ€‹αž€αŸ’αžšαž»αž„αž–αŸ’αžšαŸ‡αžŸαžΈαž αž“αž»β€‹ αž˜αžΆαž“β€‹αž‘αŸ†αž αŸ†β€‹αž‘αžΉαž€αž”αŸ’αžšαžΆαž€αŸ‹β€‹αž”αŸ’αžšαž˜αžΆαžŽβ€‹ ៣,αŸ£αŸ¦β€‹ αž–αžΆαž“αŸ‹β€‹αž›αžΆαž“β€‹αžŠαž»αž›αŸ’αž›αžΆαžšβ€‹αž€αŸ’αž“αž»αž„β€‹αž†αŸ’αž“αžΆαŸ†β€‹αŸ’αŸ αŸ’αŸ£

​ប្រតិបត្តិ​ករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ)​ បានឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ទំហំ​នៃ​ការ​នាំ​ចូល​ និង​នាំ​ចេញ​សរុប​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ មាន​តម្លៃ​ ៣,៣៦​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣​ កើនឡើង​ ៣៤,៨​ ភាគរយ​ធៀប​នឹង ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/489OLez

αž€αŸ’αžšαž»αž˜αž”αŸ’αžšαžΉαž€αŸ’αžŸαžΆβ€‹αž’αž—αž·αžœαžŒαŸ’αžαž“αŸβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹ αž’αž“αž»αž˜αŸαžβ€‹αž‚αž˜αŸ’αžšαŸ„αž„β€‹αžœαž·αž“αž·αž™αŸ„αž‚β€‹αž…αŸ†αž“αž½αž“β€‹αŸ‘αŸ§αŸ£β€‹ αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‘αŸ†αž αŸ†β€‹αž‘αžΉαž€αž”αŸ’αžšαžΆαž€αŸ‹β€‹αž”αŸ’αžšαž αŸ‚αž›β€‹ αŸ€β€‹ αž–αžΆαž“αŸ‹β€‹αž›αžΆαž“β€‹αžŠαž»αž›αŸ’αž›αžΆαžšβ€‹αž€αŸ’αž“αž»αž„β€‹αžšαž™αŸˆαž–αŸαž›β€‹αŸ¦β€‹αžαŸ‚β€‹

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ១៧៣​ គម្រោង​ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៤​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦​ខែ​ចុង​ក្រោយ​ ចាប់ពី​ខែកញ្ញា​ ឆ្នាំ​២០២៣​ ដល់​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​។​ ​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://bit.ly/4aP7jT6

β€‹αž€αžΆαžšβ€‹αž“αžΆαŸ†β€‹αž…αŸαž‰β€‹αžŸαž˜αŸ’αž›αŸ€αž€β€‹αž”αŸ†αž–αžΆαž€αŸ‹β€‹ αž“αž·αž„β€‹αžŸαŸ’αž”αŸ‚αž€αž‡αžΎαž„β€‹αž€αžΎαž“αž‘αžΎαž„β€‹ αŸ’αŸ β€‹αž—αžΆαž‚αžšαž™β€‹ αžŠαž›αŸ‹β€‹ ្,αŸ©β€‹αž”αŸŠαžΈβ€‹αž›αžΆαž“β€‹αžŠαž»αž›αŸ’αž›αžΆαžšβ€‹αž“αŸ…β€‹αž€αŸ’αž“αž»αž„β€‹αžαŸ’αžšαžΈαž˜αžΆαžŸβ€‹αž‘αžΈβ€‹αŸ‘

​ក្នុង​ត្រីមាស​ទី​ ១​ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​កាត់ដេរ​ ស្បែកជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​រហូត​ដល់​ ២០​ ភាគរយ​ ស្មើនឹង​ប្រមា​ន​ ២,៩​ ប៊ី​លាន​ដុល្លារ​ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​។​ ...

Rachel David
https://tinyurl.com/5t5yvhuy

β€‹αž˜αž αŸ„αžŸαŸ’αžšαž–β€‹αž–αž·αž–αŸαžšαžŽαŸβ€‹αžœαž·αž‘αŸ’αž™αžΆαžŸαžΆαžŸαŸ’αžαŸ’αžšβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž”αŸ’αžšαž…αžΆαŸ†αž†αŸ’αž“αžΆαŸ†β€‹αž›αžΎαž€β€‹αž‘αžΈβ€‹αŸ‘αŸ¨αŸ–β€‹ αž‡αŸ„αž‚αž‡αŸαž™β€‹αžŠαŸβ€‹αž’αŸ†αž’αŸαž„β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž›αžΎαž€αž€αž˜αŸ’αž–αžŸαŸ‹β€‹αž“αžœαžΆαž“αž»αžœαžαŸ’αžαž“αŸβ€‹ αž“αž·αž„β€‹αž…αžΈαžšαž—αžΆαž–β€‹αž”αŸƒαžαž„β€‹

​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៨​ (ACSF)​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​១០-១១​ ខែឧសភា​ ឆ្នាំ​២០២៤​ ដែល​ជា​ឆ្នាំ​ជោគជ័យ​មួយទៀត​នៃ​ការ​បំផុសគំនិត​ច្នៃប្រឌិត​ និង​ការ​លើកកម្ពស់​ការ​អប់រំ​ផ្នែក​ STEM ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://tinyurl.com/2fxz7v88

αž–αž·αž’αžΈβ€‹αžŸαž˜αŸ’αž–αŸ„αž’β€‹αžšαŸ„αž„αž…αž€αŸ’αžšβ€‹αž€αŸ‚β€‹αž…αŸ’αž“αŸƒβ€‹αž‚αŸ’αžšαžΆαž”αŸ‹αžŸαŸ’αžœαžΆαž™αž…αž“αŸ’αž‘αžΈβ€‹ αž“αž·αž„β€‹αž€αžΆαžšβ€‹αž€αŸ‚β€‹αž…αŸ’αž“αŸƒβ€‹αžŸαŸ†αž”αž€β€‹αžŸαŸ’αžœαžΆαž™αž…αž“αŸ’αž‘αžΈβ€‹αž‘αŸ…β€‹αž‡αžΆβ€‹αž”αŸ’αžšαŸαž„β€‹αž‡αžΈαžœβ€‹αž₯αž“αŸ’αž’αž“αŸˆβ€‹αž“αŸ…β€‹αžαŸαžαŸ’αžαž€αŸ†αž–αž„αŸ‹αž’αŸ†β€‹

​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ និង​ការ​កែ​ច្នៃ​សំបក​ស្វាយចន្ទី​ទៅ​ជា​ប្រេង​ជីវ​ឥន្ធនៈ​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ MIRATH​ GREEN​ TECH​ របស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខេត្តកំពង់ធំ​។​ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://tinyurl.com/54r3hkwt

αž˜αž“αŸ’αžšαŸ’αžαžΈβ€‹αž–αž“αŸ’αž™αž›αŸ‹β€‹αž–αžΈβ€‹αž˜αžΌαž›β€‹αž αŸαžαž»β€‹αž“αŸƒβ€‹αž—αžΆαž–β€‹αž™αžΊαžβ€‹αž™αŸ‰αžΆαžœβ€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž”αŸ’αžšαž€αžΆαžŸβ€‹αž‘αž‘αž½αž›β€‹αžŸαŸ’αž‚αžΆαž›αŸ‹β€‹ αž“αž·αž„β€‹αž…αž»αŸ‡β€‹αž”αž‰αŸ’αž‡αžΈβ€‹αžŠαžΈβ€‹αžŸαž˜αžΌαž β€‹αž—αžΆαž–β€‹αž‡αž“β€‹αž‡αžΆαžαž·β€‹αžŠαžΎαž˜β€‹αž—αžΆαž‚β€‹αžαž·αž…

សហគមន៍​ជនជាតិ​ដើមភាគ​តិច​ចំនួន​១៩៤ ​ក្នុង​ចំណោម​៤៥៥​សហគមន៍​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ ​រហូតមក​ដល់​ពេល​បច្ចុប្បន្ន ​ដែល​ស្មើ​នឹង​ប្រមាណ​៤៣​ភាគ​រយ​ប៉ុណ្ណោះ។​ ចំណែក​ឯ​ការ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​សហគមន៍​វិញ​មាន​តែ​ប្រមាណ​ជា៥២ភាគ​រយ ...

αž•αžΆαž€αŸ‹ αžŸαŸŠαžΆαž„αž›αžΈ
https://www.postkhmer.com/national/2024-8-9-1837-260076

αž–αžΆαžŽαž·αž‡αŸ’αž‡αž€αž˜αŸ’αž˜β€‹αž’αž“αŸ’αžαžšαž‡αžΆαžαž·β€‹αžšαž”αžŸαŸ‹β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αžˆαžΆαž“β€‹αžŠαž›αŸ‹β€‹αž‡αžΆαž„β€‹ αŸ£αŸ‘β€‹ αž–αžΆαž“αŸ‹β€‹αž›αžΆαž“β€‹αžŠαž»αž›αŸ’αž›αžΆαžšβ€‹ αž€αžΎαž“αž‘αžΎαž„β€‹ ៑αŸ₯%​ αž€αŸ’αž“αž»αž„β€‹αžšαž™αŸˆαž–αŸαž›β€‹ αŸ§β€‹ αžαŸ‚β€‹αžŠαŸ†αž”αžΌαž„β€‹

​ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កម្ពុជា​ឈាន​ដល់​ ៣១,១៨​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៤​ កើនឡើង​ ១៥​ ភាគរយ​ពី​ ២៧,១​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ...

αž”αž»αž‚αŸ’αž‚αž›αž·αž€β€‹ αžαŸ’αž˜αŸ‚αžšβ€‹αžαžΆβ€‹αž˜β€‹αžŸαŸβ€‹
https://www.khmertimeskh.com/501539306/cambodias-intl-trade-reaches-over-31bn-up-15-in-first-7-months/

β€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αžšαžΆαž™αž€αžΆαžšαžŽαŸβ€‹αžαžΆβ€‹αž˜αžΆαž“β€‹αž‡αŸ†αž„αžΊαž‚αŸ’αžšαž»αž“αžˆαžΆαž˜β€‹αž…αŸ†αž“αž½αž“β€‹ ៣.αŸ£αŸ£αŸ©β€‹ αž€αžšαžŽαžΈβ€‹αž€αŸ’αž“αž»αž„β€‹αžšαž™αŸˆαž–αŸαž›β€‹ αŸ¦β€‹ αžαŸ‚β€‹αžŠαŸ‚αž›β€‹αž…αŸ†αž“αž½αž“β€‹αž“αŸαŸ‡β€‹αžαž™β€‹αž…αž»αŸ‡β€‹ αŸ¨αŸ¨β€‹ αž—αžΆαž‚αžšαž™β€‹

​កាលពី​ថ្ងៃ​ពុធ​ លោក​ម៉​ម​ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​ ៣.៣៣៩​ ករណី​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០២០​ ដែល​ធ្លាក់​ចុះ​ ៨៨​ ភាគរយ​ពី​ ២៨​ ២៨៥​ ករណី​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី ...

αž”αž»αž‚αŸ’αž‚αž›αž·αž€ αžαŸ’αž˜αŸ‚αžšαžαžΆαž˜αžŸαŸ
https://www.khmertimeskh.com/50744864/cambodia-reports-3339-cases-of-dengue-fever-in-6-months-down-88-percent/

β€‹αž“αžΆαž™αž€β€‹αžšαžŠαŸ’αž‹αž˜αž“αŸ’αžαŸ’αžšαžΈβ€‹αž€αž˜αŸ’αž–αž»αž‡αžΆβ€‹αž…αžΌαž›αžšαž½αž˜β€‹ Β«β€‹αž€αž·αž…αŸ’αž…αž”αŸ’αžšαž‡αž»αŸ†β€‹αž€αŸ†αž–αžΌαž›β€‹αžŸαŸ’αžαžΈβ€‹αž–αžΈβ€‹αž€αžΆαžšβ€‹αž”αŸ’αžαŸαž‡αŸ’αž‰αžΆβ€‹αž…αž·αžαŸ’αžβ€‹αž–αžΆαž€αŸ‹αž–αŸαž“αŸ’αž’β€‹αž“αžΉαž„β€‹αž’αžΆαž€αžΆαžŸαž’αžΆαžαž»β€‹Β»β€‹ αž“αŸ…β€‹αž…αž»αž„β€‹αžŸβ€‹αž”αŸ’αžαžΆβ€‹αž αŸβ€‹αž“αŸαŸ‡β€‹

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ចូលរួម​នៅ​ក្នុង​ «​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​»​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២០​ តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​ពិភពលោក​។​ ...

αž αŸαž„ αž”αž‰αŸ’αž‰αžΆ
https://www.khmertimeskh.com/50791568/cambodian-pm-to-participate-in-the-leader-level-virtual-climate-ambition-summit-this-weekend/

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž‘αŸ†αž“αžΆαž€αŸ‹αž‘αŸ†αž“αž„αž™αžΎαž„αžαŸ’αž‰αž»αŸ†

αž”αžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αžŸαŸ†αž“αž½αžšαž‘αžΆαž€αŸ‹αž‘αž„αž“αžΉαž„αžαŸ’αž›αžΉαž˜αžŸαžΆαžšαž•αŸ’αžŸαžΆαž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžš Open Development Cambodia (ODC)? αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž†αŸ’αž›αžΎαž™β€‹αžαž”β€‹β€‹αžŠαŸ„αž™β€‹αž€αŸ’αžαžΈβ€‹αžšαžΈαž€β€‹αžšαžΆαž™αŸ”

αžαžΎαž’αŸ’αž“αž€αž”αžΆαž“αžƒαžΎαž‰αž”αž‰αŸ’αž αžΆαž”αž…αŸ’αž…αŸαž€αž‘αŸαžŸαžŽαžΆαž˜αž½αž™αž“αŸ…αž›αžΎαž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšαž¬αž‘αŸ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž™αž›αŸ‹αž™αŸ‰αžΆαž„αžŠαžΌαž…αž˜αŸ’αžαŸαž…αžŠαŸ‚αžšαž…αŸ†αž–αŸ„αŸ‡αž€αžΆαžšαž„αžΆαžšαžšαž”αžŸαŸ‹αž’αžΌαžŒαžΈαžŸαŸŠαžΈ?

αžαžΎαž›αŸ„αž€αž’αŸ’αž“αž€αž˜αžΆαž“αž―αž€αžŸαžΆαžšαžŠαŸ‚αž›αž’αžΆαž…αž‡αž½αž™αž–αž„αŸ’αžšαžΈαž€β€‹αž‚αŸαž αž‘αŸ†αž–αŸαžšOpen Development Cambodia (ODC) αžŠαŸ‚αžšβ€‹αž¬αž‘αŸβ€‹?​ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž’αŸ†αž–αžΈβ€‹αž•αŸ‚αž“αž‘αžΈβ€‹ αž…αŸ’αž”αžΆαž”αŸ‹β€‹ αž’αžαŸ’αžαž”αž‘β€‹ αž“αž·αž„β€‹ αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž–αž»αŸ†β€‹αž˜αžΆαž“αž“αŸ…β€‹αž›αžΎβ€‹αž‚αŸαž αž‘αŸ†αž–αŸαžšβ€‹αž“αŸαŸ‡β€‹ αž αžΎαž™β€‹αž–αž·αž…αžΆαžšαžŽαžΆβ€‹αž”αŸ„αŸ‡αž•αŸ’αžŸαžΆαž™β€‹αž‘αž·αž“αŸ’αž“αž“αŸαž™β€‹αž‘αžΆαŸ†αž„αž“αŸ„αŸ‡β€‹αŸ”β€‹ αžŸαžΌαž˜β€‹αž˜αŸαžαŸ’αžαžΆβ€‹αž•αŸ’αž‰αžΎβ€‹αžαŸ‚β€‹αž―αž€αžŸαžΆαžšβ€‹αžŽαžΆβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative CommonsαŸ”

αž―αž€αžŸαžΆαžšαžαŸ’αžšαžΌαžœαž”αžΆαž“αž›αž»αž”
αž˜αžΆαž“αž”αž‰αŸ’αž αžΆ!

αž€αŸ†αžŽαžαŸ‹αžŸαž˜αŸ’αž‚αžΆαž›αŸ‹αŸ– Open Development Cambodia (ODC) αž“αžΉαž„β€‹αž’αŸ’αžœαžΎαž€αžΆαžšβ€‹αžαŸ’αžšαž½αžαž–αž·αž“αž·αžαŸ’αž™β€‹αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž‰αŸ’αž‡αžΌαž“β€‹αž˜αž€β€‹αž™αŸ‰αžΆαž„β€‹αž αŸ’αž˜αžαŸ‹αž…αžαŸ‹β€‹ αžŠαžΎαž˜αŸ’αž”αžΈβ€‹αž€αŸ†αžŽαžαŸ‹β€‹αž—αžΆαž–β€‹αžαŸ’αžšαžΉαž˜αžαŸ’αžšαžΌαžœβ€‹ αž“αž·αž„β€‹αž–αžΆαž€αŸ‹αž–αŸαž“αŸ’αž’β€‹ αž˜αž»αž“β€‹αž–αŸαž›αž’αŸ’αžœαžΎαž€αžΆαžšβ€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αŸ”β€‹ αžšαžΆαž›αŸ‹β€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž”αžΆαž“β€‹αž”αž„αŸ’αž αŸ„αŸ‡β€‹αž•αŸ’αžŸαžΆαž™β€‹αž“αžΉαž„β€‹αž‡αžΆβ€‹αž―αž€αžŸαžΆαžšβ€‹αžŠαŸ‚αž›β€‹αž˜αžΆαž“β€‹αž‡αžΆβ€‹αžŸαžΆαž’αžΆαžšαžŽαŸˆβ€‹ αž¬β€‹αžŸαŸ’αžαž·αžβ€‹αž“αŸ…β€‹αž€αŸ’αžšαŸ„αž˜β€‹αž’αžΆαž‡αŸ’αž‰αžΆαž”αŸαžŽαŸ’αžŽβ€‹ Creative​ Commonsβ€‹αŸ”β€‹ αž™αžΎαž„αžαŸ’αž‰αž»αŸ†β€‹αžŸαžΌαž˜β€‹αž’αž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž‚αžΆαŸ†αž‘αŸ’αžšβ€‹αžšαž”αžŸαŸ‹β€‹αž›αŸ„αž€β€‹αž’αŸ’αž“αž€β€‹αŸ”β€‹

c4Zf4
* αž”αŸ’αžšαž’αž”αŸ‹αž˜αžαž·αž˜αž·αž“αž’αžΆαž…αž‘αž‘αŸ! αž˜αž·αž“αž’αžΆαž…αž”αž‰αŸ’αž…αžΌαž“αž”αžΆαž“ αžŸαžΌαž˜αž’αŸ’αžœαžΎαž€αžΆαžšαž”αž‰αŸ’αž…αžΌαž“αž˜αŸ’αžαž„αž‘αŸ€αž! Please add the code correctly​ first.

αžŸαžΌαž˜β€‹αž’αžšαž‚αž»αžŽβ€‹αžŸαŸ†αžšαžΆαž”αŸ‹β€‹αž€αžΆαžšβ€‹αž…αŸ†αž“αžΆαž™β€‹αž–αŸαž›β€‹αž€αŸ’αž“αž»αž„β€‹αž€αžΆαžšβ€‹αž…αŸ‚αž€β€‹αžšαŸ†αž›αŸ‚αž€β€‹αž˜αž€β€‹αž€αžΆαž“αŸ‹β€‹αž™αžΎαž„αžαŸ’αž‰αž»αŸ†!