កសិកម្ម

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

ដំណាំ​ស្រូវ​ជាង​ ៦៧ ​ពាន់​ហិកតា​ ​ត្រូវបាន​បំផ្លាញ​​ដោយ​ទឹកជំនន់ និង​ភាពរាំងស្ងួត​កាលពី​ឆ្នាំមុន

ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​ប្រមាណ​ជាង​ ៦៧ ​ពាន់​ហិកតា​​ នៅក្នុង​ឆ្នាំ​ ២០១៩ បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ បណ្ដាល​មកពី​ភាពរាំងស្ងួត ហើយ​ក៏​បានធ្វើឲ្យ​ទិន្នផល​ស្រូវ​ថយចុះ​ប្រមាណ ០,៥៤ ​ភាគរយ​។ នេះ​បើ​យោងតាម​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/3be0kVV

អង្គការ​សត្វព្រៃ​ព្រមាន​អំពី​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

​កាលពី​ម្សិលមិញ​អង្គការ​សត្វព្រៃ​ចំនួន​ ២​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ដោយ​អំពាវនាវ​ ឱ្យ​ ពលរដ្ឋ​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ និង​ការ​ប្រើប្រាស់​សត្វព្រៃ​ខុសច្បាប់​ចំ​ពេល​មានការ​ភ័យ​ខ្លាច​នៃ​ការ​រាតត្បាត​វីរុស​កូ​រូ​ណា​។​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ...

សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption

នាយករដ្ឋមន្ត្រី​ជំរុញ​វិនិយោគិន​វិនិយោគ​លើ​ការកែច្នៃ​អង្ករ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគិន​វៀតណាម​មក​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​អង្ករ​នៅ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ឈាន​ដល់​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​។ ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​ជាមួយ​សហគមន៍ និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ ...

ធូ វិរៈ
https://bit.ly/2tyviqA

ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ ​កើនឡើង​ជិត​ ១០០ ​ភាគរយ ខណៈ​គុណភាព​កាន់តែ​ល្អ

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​ កម្ពុជា​ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។ លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ ...

ធូ វិរៈ
https://bit.ly/2tUse80

រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ ខណៈ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ដែល​កើតមានឡើង​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​​ បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​ដាំ​ដុះ​កៅស៊ូ​។ អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង ...

ធូ វិរៈ
https://bit.ly/35IfkXW

ការនាំចេញ​ពោត​ធ្លាក់ចុះ​ជាង​ ៤០ ​ភាគរយ

ការនាំចេញ​ពោតក្រហម​សរុប​ក្នុង​ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៤០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា បណ្តាលមកពី​ភាពរាំងស្ងួត និង​ការបំផ្លាញ​ពី​សត្វល្អិត​។ ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ពោត​សរុប​ជាង​ ១១៩ ៩៩៣ តោន​ធ្លាក់ចុះ ៤១,២៣ ​ភាគរយ​ពី​ចំនួន​ជាង ២០៤ ១៨៤ តោន​កាលពី​ឆ្នាំ​ ២០១៨ ...

ហ៊ឹន ពិសី
https://bit.ly/2tzTJDH

ឈ្មួញ​បន្ទាប​តម្លៃ​ស្រូវ​ពេល​ការនាំ​ចេញ​អង្ករ​ទៅ EU ​ធ្លាក់ចុះ​៣៣​ភាគរយ

កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​និង​មន្រ្តី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជាមួយ​កសិករ​ខ្មែរ​បាន​អះអាង​ថា​ឈ្មួញ​កណ្តាល​បាន​ប្រើ​ប្រាស់​ព័ត៌មាន​នៃ​ការ​យក​ពន្ធ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​មក​បន្ទាប​តម្លៃ​ស្រូវ​របស់​ពួកគេ។ ការ ...

ស៊ុន ណារិន
https://khmer.voanews.com/a/cambodia-s-eu-rice-exports-fall-over-30-as-tariffs-used-to-lower-farmers-crop/5228078.html

ការ​លក់​ម្រេច​កំពត​មិនសូវ​មាន​ទីផ្សារ​

ម្រេច​កំពត​ប្រហែល​ ១២០​ តោន​ដែល​ទទួល​បានការ​បញ្ជាក់​ភូមិសាស្ត្រ​ (GI​)ពី​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០១៩​ ត្រូវ​បាន​ប្រមូល​ផលកាល​ពីឆ្នាំ​មុន​ ប៉ុន្តែ​ទិន្នផល​តិច​ជាង​ពាក់កណ្តាល​ត្រូវ​បាន​លក់​តាមរបៀប​ប្រពៃណី​តាមរយៈ​សមាគម​ផ្សព្វផ្សាយ​ម្រេច​កំពត​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50676343/special-status-pepper-sales-not-so-spicy

ជំរុញ​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ដើម្បី​ទប់ស្កាត់​ការនាំចូល​

នៅ​ចុងឆ្នាំ​ ២០១៩​ ប្រទេស​កម្ពុជា​បាន​ដាំ​បន្លែ​ជាច្រើន​ប្រភេទ​លើ​ផ្ទៃដី​សរុប​ ៥៨,០០០​ ហិ​កតា​នៅ​ទូទាំង​ប្រទេស​ ដែល​ផលិត​បាន​ ៦៨​ ភាគរយ​នៃ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុទ្ធី​។ លោក​បន្ត​ថា​ នៅ​ឆ្នាំ​ ២០២៣ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50676080/boosting-domestic-vegetable-production-to-curb-imports

នាយករដ្ឋមន្ត្រី​​ អំពាវនាវ​ឲ្យ​កសិករ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ក្រៅពី​ស្រូវ​ នៅ​រដូវប្រាំង

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពាវនាវ​ឲ្យ​កសិករ​ផ្លាស់ប្តូរ​ការដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ជាជាង​គ្រាន់តែ​ដាំដុះ​ស្រូវ​នៅក្នុង​រដូវប្រាំង ដោយសារ​តែ​បញ្ហា​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកនឹង​ប៉ះពាល់​គុណភាព​ស្រូវ និង​អាច​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2MtTRen

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ចង់បាន​ការ​វិនិយោគ​បរទេស​លើ​ការ​កែ​ច្នៃ​កសិ​ឧស្សាហកម្ម​

នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​កំពុង​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​លើ​ឧស្សាហកម្ម​កែច្នៃ​កសិកម្ម​ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ស្រូវ​ជាង​ ២ លាន​ហិ​កតា​ត្រូវ​បាន​ប្រមូល​ផល​ក្នុងចំណោម ...

សុខ ចាន់
https://www.khmertimeskh.com/50674133/hun-sen-wants-foreign-money-to-invest-in-agro-processing

លោក​ហ៊ុន​សែន​ថ្លែង​ការពារ​ការកំណត់​​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារសេរី​នៅ​កម្ពុជា​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ការ​ពារ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការធ្វើ​ទី​ផ្សារសេរីទៅ​លើ​ការ​កំណត់​​តម្លៃ​ស្រូវ​​​ និង​បាន​រិះគន់​​​ថា​ កម្ពុជា​មិនមែន​ជា​ប្រទេស​កុម្មុយនិស្ត​ទេ​។ ​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50674238/hun-sen-defends-free-market-rice-pricing-in-the-kingdom

អ្នកនាំ​ចេញ​ជំរុញ​ឱ្យ​កសិករ​ដាំ​ម្រេច​កំពត​យកចិត្ត​ទុកដាក់​លើ​គុណភាព​

អ្នកនាំ​ចេញ​បាន​ស្នើសុំ​ឱ្យ​កសិករ​ផ្តោត​លើ​ការផលិត​ម្រេច​ដែល​មានគុណ​ភាព​ខ្ពស់​ដោយធ្វើ​តាម​ស្តង់ដារ​តឹង​រឹង​ដើម្បី​ពង្រឹង​តំរូវការ​ផលិតផល​របស់​ពួកគេ​នៅ​បរទេស​។ យោង​តាម​សមាគម​ផ្សព្វផ្សាយ​ម្រេច​កំពត​ ៥០​ ភាគរយ​នៃ​ម្រេច​កំពត​ត្រូវ​បាន​នាំចេញ​ទៅ​សហគមន៍​អឺរ៉ុប​ខណៈ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50673130/exporter-urges-kampot-pepper-farmers-to-focus-on-quality

WFP ​និង​ ​Green​ Trade ​បង្ហាញ​ជោគជ័យ​លើ​គម្រោង​លាយ​អង្ករ​ធម្មតា​ជាមួយ​អង្ករ​មីក្រូ​សារជាតិ

អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ (WFP​) និង​ក្រុមហ៊ុន​Green​ Trade​ កាល​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​លើ​គម្រោង​លាយ​អង្ករ​ធម្មតា​ក្នុង​ស្រុក​ ជាមួយ​អង្ករ​មីក្រូ​សារជាតិ​ ជាលើកដំបូង​នៅ​កម្ពុជា​។ ជាមួយគ្នា​នេះ​ដែរ​ WFP​ ក៏​គ្រោង​នឹង​យក ...

ប៉ិច​ សុធា​រី​
https://bit.ly/2Qbnnqt

លោក​នាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​អ្នកប្រមូល​ទិញ​កុំ​ឲ្យ​ទម្លាក់​តម្លៃ​ស្រូវ ​នៅ​រដូវ​ប្រមូលផល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នកប្រមូល​ទិញស្រូវ​កុំ​ឲ្យ​ទម្លាក់​តម្លៃ​ស្រូវ​នៅ​រដូវ​ប្រមូលផល ខណៈ​ដែល​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា (CRF) ពន្យល់​ថា​បញ្ហា​គុណភាព​ស្រូវ​មិនល្អ​បាន​ធ្វើឲ្យ​តម្លៃ​ស្រូវ​នៅ​តំបន់​មួយចំនួន​ធ្លាក់​ថ្លៃ​។ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ ...

ធូ វិរៈ
https://bit.ly/2LQLqcR

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ត្រៀម​ប្រាក់ ៥០ ​លាន​ដុល្លារ​ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ផ្តល់ទុន ៥០ ​លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​បង្វិល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ទុន​នេះ​អាច​នឹង​ជួយ​ទិញស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល ...

ធូ វិរៈ
https://bit.ly/2P134N2

ក្រសួង​ ជំរុញ​ឲ្យ​វិនិយោគ​លើ​រោងចក្រ​សម្អាត​ស្វាយ

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដើម្បី​បំពេញ​តម្រូវការ​ស្តង់ដា​នាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​ទទួល​បាន​ភ្លើង​ខៀវ​នាំចេញ​ស្វាយ​ទៅ​កូរ៉េខាងត្បូង និង​កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​ទៅ​ទីផ្សារ​ចិន​។ ...

ធូ វិរៈ
https://bit.ly/2sSXwMd

ក្រុមហ៊ុន​នាំចេញ​​អង្ករ​ ជំរុញ​ឲ្យ​កសិករ​ចូលរួម​កសិកម្ម កិច្ចសន្យា

ការធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​សហគមន៍​ផលិត​ស្រូវ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ និង​រោង​ម៉ាស៊ីនកិនស្រូវ​កំពុង​ជួយ​ឲ្យ​កសិករ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន ពិសេស​ទីផ្សារ និង​តម្លៃ​។ នេះ​បើ​តាម​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ «​កិច្ចសន្យា​កសិកម្ម​» សំដៅ​ដល់​ការធ្វើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន ជាមួយ​នឹង​សហគមន៍​កសិកម្ម​ណាមួយ​ទាក់ទង ...

ហ៊ឹន ពិសី
https://bit.ly/33TQTFZ

​ក្រុមហ៊ុន​ចិន​ស្វែងរក​ការ​វិនិយោគ​លើ​ដំណាំ​ដូង​នៅ​កម្ពុជា​

​វិនិយោគិន​មួយ​ក្រុម​មក​ពី​ខេត្ត​ហា​យ​ណា​ន​ ប្រទេស​ចិន​ ឥឡូវនេះ​កំពុង​ស្វែងរក​ឱកាស​សម្រាប់​ដំណាំ​ដូង​។​ កាលពី​ម្សិលមិញ​ គណៈប្រតិភូ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ លោក​ វេ​ង​ សា​ខុន​ នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិភាក្សា​ពី​វិស័យ​ដូង​នៅ​ក្នុង​ប្រទេស ...

ជា វណ្ណៈ
https://www.khmertimeskh.com/50667072/chinese-firms-seek-investments-in-coconut-farming-in-cambodia/

វិនិយោគិន​ ចាប់អារម្មណ៍​លើ​ការគ្រប់គ្រង​មូលនិធិ

ក្រុម​វិនិយោគិន​ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នៅ​កម្ពុជា ខណៈ​វិស័យនេះ​កំពុង​បង្ហាញ​ពី​កំណើន​នៅក្នុង​ទីផ្សារ​មូលធន​កម្ពុជា​។ ការបង្ហាញ​ចំណាប់អារម្មណ៍​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​កាលពី​ថ្ងៃ​ចន្ទ​។ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ពិភាក្សា​មួយ​កាលពី​ថ្ងៃទី ...

ធូ វិរៈ
https://bit.ly/2r7jfPY

CRF ស្នើ​រដ្ឋាភិបាល​ផ្តល់ទុន​ ២០០ ​លាន​ដុល្លារ​ ដើម្បី​ទិញស្រូវ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ (CRF) ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយផ្តល់​ទុន​ជា​ទឹកប្រាក់ ២០០ លាន​ដុល្លារ ដើម្បី​ទិញស្រូវ​ពី​កសិករ​នៅ​រដូវ​ប្រមូលផល​នេះ​ស្រប​ពេលដែល​តម្លៃ​ស្រូវ​កំពុង​ធ្លាក់​ថ្លៃ​។ ...

ធូ វិរៈ
https://bit.ly/384kM9Q

Mekong Oryza ចុះ​កិច្ចព្រមព្រៀង​ជំរុញ​ការនាំចេញ​អង្ករ

ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryza Trading បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ជាមួយ​ក្រុមហ៊ុន​បរទេស​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង​ដែល​ទីផ្សារ​ថ្មី​របស់​កម្ពុជា​។ ការចុះ MoU នេះ បានធ្វើ​ឡើង​រវាង​ក្រុមហ៊ុន Mekong Oryza Trade ជាមួយ Hong Kong-based Hong Kong Zhoghui Taifu International និង​ក្រុមហ៊ុន Gree Shield Africa Group នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ជា​សាក្សី​ក្នុង ...

ធូ វិរៈ
https://bit.ly/33G83a8

ស្រូវ​ក្នុង​ខេត្ត​ចំនួន​ ៨ ​ជួប​គ្រោះរាំងស្ងួត​ ខណៈ​មានការ​បារម្ភ​ខ្វះ​ទឹក​ប្រើ​ប្រចាំ​ថ្

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ គឺជា​ប្រភេទ​ស្រូវធ្ងន់​ចុង​រដូវវស្សា និង​ស្រូវប្រាំង​ធ្វើ​លើក​ទី​ ១ ដែល​មាន​ក្នុង​ខេត្តព្រៃវែង កណ្ដាល តាកែវ កំពង់ចាម បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។ លោក​បន្តថា លោក​កំពុង​ប្រមូល​ព័ត៌មាន​អំពី​ចំនួន​ស្រូវ​ស្រែ​ដែល​ត្រូវ​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត ...

ខន សាវិ
https://bit.ly/2qbAvCW

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ​ចេញផ្សាយ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា អ្នក​ដែល​មាន​បំណង​បង្កើត​មន្ទីរពិសោធន៍​មូលដ្ឋាន និង​ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន​ដែល​មិនទាន់ ...

ធូ វិរៈ
https://bit.ly/2R9I08H

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Zaskt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!