លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ចង់បាន​ការ​វិនិយោគ​បរទេស​លើ​ការ​កែ​ច្នៃ​កសិ​ឧស្សាហកម្ម​

នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​កំពុង​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​លើ​ឧស្សាហកម្ម​កែច្នៃ​កសិកម្ម​ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ស្រូវ​ជាង​ ២ លាន​ហិ​កតា​ត្រូវ​បាន​ប្រមូល​ផល​ក្នុងចំណោម​ផ្ទៃដី​ដាំដុះ​សរុប​ ២,៧​ លាន​ហិ​កតា​ក្នុង​ឆ្នាំ​ ២០១៩​។ លោក​បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​បរិមាណ​ស្រូវ​លើស​ពី​ ៦ លាន​តោន​ ដែល​នឹង​លើស​ពី​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ ទុក​ពូជ​ និង​ចំណីសត្វ​។ … 

សុខ ចាន់
https://www.khmertimeskh.com/50674133/hun-sen-wants-foreign-money-to-invest-in-agro-processing