រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ ខណៈ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ដែល​កើតមានឡើង​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​​ បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​ដាំ​ដុះ​កៅស៊ូ​។ អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​បញ្ហា​ប្រឈម និង​ស្វែងយល់​ពី​របៀប​ដែល​កសិករ​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ចាប់តាំងពី​ឆ្នាំ​ ២០១១ មក​ព្រមទាំង​ដើម្បី​ផ្តួចផ្តើម​វិភាគ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​កម្ពុជា ដើម្បី​វិភាគ​ឲ្យ​កាន់តែ​យល់ច្បាស់​អំពី​វិធីសាស្ត្រ​ដែល​កសិករ​ផលិត កែច្នៃ និង​ធ្វើ​ទីផ្សារ​។ …

ធូ វិរៈ
https://bit.ly/35IfkXW