ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០ លានដុល្លារ សម្រាប់វិស័យស្រូវអង្ករកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានប្រកាសផ្តល់ទុន ៥០ លានដុល្លារ សម្រាប់ជាកម្ចីផ្តល់ឲ្យអ្នកនៅក្នុងវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាកង្វះទុនបង្វិលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ទុននេះអាចនឹងជួយទិញស្រូវបានជិត ៣០ ម៉ឺនតោនក្នុងរដូវប្រមូលផលស្រូវស្រាលនេះ។ ការផ្តល់ទុនបន្ថែម ៥០ លានដុល្លារនេះបានធ្វើឡើងបន្ទាប់ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើសុំឲ្យរដ្ឋាភិបាលជួយផ្តល់ទុន ២០០ លានដុល្លារ សម្រាប់ជាកម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅចុងខែវិច្ឆិកាឆ្នាំនេះ។ …
ធូ វិរៈ
https://bit.ly/2P134N2