ឈ្មួញ​បន្ទាប​តម្លៃ​ស្រូវ​ពេល​ការនាំ​ចេញ​អង្ករ​ទៅ EU ​ធ្លាក់ចុះ​៣៣​ភាគរយ

កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​និង​មន្រ្តី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជាមួយ​កសិករ​ខ្មែរ​បាន​អះអាង​ថា​ឈ្មួញ​កណ្តាល​បាន​ប្រើ​ប្រាស់​ព័ត៌មាន​នៃ​ការ​យក​ពន្ធ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​មក​បន្ទាប​តម្លៃ​ស្រូវ​របស់​ពួកគេ។ ការ​លើក​ឡើង​របស់​កសិករ កើត​ឡើង​ស្រប​ពេល​ដែល​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ប្រមាណ​១០​ម៉ឺន​តោន គឺ​ប្រហែល​៣៣​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៨ ក្រោយ​ការ​យក​ពន្ធ​របស់​សហភាព​អឺរ៉ុប។ កាល​ពី​ឆ្នាំ​២០១៨ កម្ពុជា​បាននាំ​ចេញ​អង្ករ​ប្រមាណ​៣០ម៉ឺន​តោន​ទៅ​សហភាព​អឺរ៉ុប ដែល​មាន​ប្រមាណ​៤៣​ភាគរយ​នៃ​ការ​នាំ​ចេញអង្ករ​សរុប​ទៅ​ក្រៅ​ប្រទេស​របស់​កម្ពុជា​ប្រមាណ​៦៣​ម៉ឺន​តោន។ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​ត្រូវ​បាន​ជំនួស​ដោយ​ការ​នាំ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ​២៥ម៉ឺនតោន ដែល​ច្រើន​ជាង​គេ​នៃ​ការ​នាំ​ចេញ គឺស្មើ​ប្រមាណ​៤១​ភាគរយ។ …

ស៊ុន ណារិន
https://khmer.voanews.com/a/cambodia-s-eu-rice-exports-fall-over-30-as-tariffs-used-to-lower-farmers-crop/5228078.html