ព័ត៌មាន​

ក្រសួង​វប្បធម៌​ក្រើនរំឭក​ពី​ការ​រក្សា​វប្បធម៌ប្រពៃណីទំនៀមទម្លាប់ផូរផង់របស់ខ្មែរនិងការការពារតម្លៃស្ត្រីក្នុងសង្គម

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​រំឭក​ជា​ថ្មី​ដល់សាធារណជន សិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គមខ្មែរ។ ...

នៀម ឆេង
https://postkhmer.com/national/news/951248

លោកហ៊ុន សែន ជួបលោក កឹម សុខា ៣ម៉ោង និងសរសើរ កឹម មនោវិទ្យា ថាជា «ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ»

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហាញពីជំនួបឯកជនជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ជាមួយអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដោយលើកនេះភាគីទាំងពីរបានជជែកគ្នារយៈពេល ៣ម៉ោង ខណៈលោក ហ៊ុន សែន បានសរសើរកូនស្រីរបស់លោក កឹម សុខា គឺអ្នកស្រី កឹម មនោវិទ្យា ថាជា «ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ»។ ...

ហុង រស្មី
https://postkhmer.com/national/news/951222

ចម្រៀង​វៀតណាមបញ្ចូលវប្បធម៌ខ្មែរ បង្កការជជែកវែកញែក ខណៈ ឆន ស្រីណេត ស្វាគមន៍ការទទួលស្គាល់អត្តសញ្ញាណខ្មែរ

វីដេអូចម្រៀងថ្មីរបស់តារាចម្រៀងវៀតណាមដ៏ពេញនិយម Phương Mỹ Chi ដែលបញ្ចូលសម្លៀកបំពាក់ប្រពៃណីខ្មែរ ពិធីមង្គលការ របាំ និងបរិយាកាសរស់នៅរបស់សហគមន៍ខ្មែរ បានបង្កឱ្យមានមតិយោបល់ចម្រុះក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ខណៈបវរកញ្ញា និងតារាម៉ូដែលខ្មែរក្រោម ឆន ស្រីណេត បានច្រានចោលការលើកឡើងថា នេះជាការលួចវប្បធម៌ ដោយសង្កត់ធ្ងន់ថា ក្រុមផលិតបានបញ្ជាក់យ៉ាងច្បាស់ថា ធាតុវប្បធម៌ទាំងនោះជារបស់ខ្មែរ។ ...

ហុង រស្មី
https://postkhmer.com/socialite/news/951105

លោក នេត្រ ភក្ត្រា៖ គ្រាប់បែកចង្កោមបន្តអូសបន្លាយផលវិបាកសង្គ្រាម ទោះការបាញ់ប្រហារបានបញ្ចប់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ផលវិបាកមនុស្សធម៌ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចបន្តអូសបន្លាយ ទោះសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ ខណៈគ្រាប់បែកចង្កោមមិនទាន់ផ្ទុះដែលនៅរាយប៉ាយក្នុងតំបន់ស៊ីវិល អាចបន្តគំរាមកំហែងអាយុជីវិត រារាំងការវិលត្រឡប់របស់ជនភៀសសឹក និងប៉ះពាល់ដល់ការស្តារជីវភាពសហគមន៍ព្រំដែនជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ទៅមុខ។ ...

ហុង រស្មី
https://postkhmer.com/national/news/950809

ក្រសួងព័ត៌មានជំរុញយុវជនក្លាយជា «សមរភូមិក្រោយ» ទប់ទល់ព័ត៌មានបំភ្លៃជុំវិញព្រំដែន

ក្រសួងព័ត៌មានបានអំពាវនាវឱ្យយុវជនកម្ពុជាដើរតួនាទីជា «សមរភូមិក្រោយ» ក្នុងការទប់ទល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការពង្រឹងអក្ខរកម្មព័ត៌មាន និងការប្រុងប្រយ័ត្នលើបណ្ដាញសង្គម អាចជួយការពារស្មារតីសាធារណៈពីអ្វីដែលក្រសួងហៅថា «សង្គ្រាមសតិអារម្មណ៍»។ ...

ហុង រស្មី
https://postkhmer.com/national/news/950782

ក្រសួងមហាផ្ទៃថា នឹងពិនិត្យស្វែងរកការពិតជាមុន មុនសម្រេចចាត់វិធានការលើការចោទប្រកាន់មន្ត្រីនគរបាលស្វាយរៀង

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា នឹងពិនិត្យស្វែងរកការពិតជាមុនសិន មុននឹងសម្រេចអនុវត្តវិធានការណាមួយ ជុំវិញការចោទប្រកាន់ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានទទួលប្រាក់ ៩,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់ចំនួនពីរគ្រឿង។ ...

ហុង រស្មី
https://postkhmer.com/national/news/950678

លោក ស សុខា ដាក់បញ្ជា​ឱ្យ​​ស្រាវជ្រាវ​​មុខ​សញ្ញា​គ្រឿង​ញៀន​ និង​ប្រភព​គ្រាប់បែក​ ក្រោយកើត​ហេតុ​​ស្លាប់មនុស្ស​​៦នាក់ នៅខេត្តពោធិ៍សាត់

លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ មានការ​ក្រៀម​ក្រំ​ខ្លាំង ជុំវិញករណីបង្ក្រាបមុខសញ្ញាប្រើប្រាស់​គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបាន​បោកគ្រាប់បែក​​បណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។ ...

ឈន ណន
https://postkhmer.com/national/news/950626

អភិបាលខេត្តកណ្ដាលបញ្ចប់តំណែងប្រធានមណ្ឌលសុខភាពសិត្បូ ក្រោយវីដេអូសង្គ្រោះបឋមផ្ទុះការរិះគន់

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ និងផ្ទេរឱ្យមកបម្រើការជាមន្ត្រីធម្មតា បន្ទាប់ពីវីដេអូបង្ហាញសកម្មភាពផ្ដល់ការសង្គ្រោះបឋមដល់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ បានរីករាលដាលលើបណ្ដាញសង្គម និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ ...

ហុង រស្មី
https://postkhmer.com/national/news/950536

ក្រសួងព័ត៌មានព្រមានអ្នកផលិតមាតិកាអនឡាញពីរក្រុម បន្ដ​រឹតបន្តឹងការអនុវត្តក្រមសីលធម៌លើបណ្ដាញសង្គម

ក្រសួងព័ត៌មានបានចាត់វិធានការព្រមានជាផ្លូវការចំពោះក្រុមអ្នកផលិតមាតិកាអនឡាញចំនួនពីរក្រុម ក្រោយរកឃើញថា បានផលិត និងផ្សព្វផ្សាយមាតិកាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី និងអ្នកជំងឺ ខណៈក្រសួងព័ត៌មាន រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី បានអំពាវនាវឱ្យអ្នកផលិតមាតិកាឌីជីថលប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ...

ហុង រស្មី
https://postkhmer.com/national/news/950565

របៀបដែលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកំពុងកែប្រែការតស៊ូមតិសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា

នៅពេលដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់ប្រទេសកម្ពុជាបានប្រារព្ធខែមោទកភាពនៅអគារ GIA កាលពីថ្ងៃទី២៩ ខែឧសភា អ្នកតស៊ូមតិបានគូសបញ្ជាក់ពីតួនាទីថ្មីរបស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងការផ្ដល់កន្លែងសុវត្ថិភាពសម្រាប់ការបញ្ចេញមតិ ការអប់រំសុខភាព និងការគាំទ្រសហគមន៍ ខណៈពេលដែលព្រមានថាការរើសអើង និងឧបសគ្គផ្នែកច្បាប់នៅតែបន្តមាន។ ...

ឈន រស្មី
https://kiripost.com/stories/how-digital-media-is-helping-reshape-lgbtq-advocacy-in-community

កម្ពុជា​បដិសេធ​សំណើ​របស់​ថៃ​ក្នុង​ការ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ ខណៈ​អ្នកវិភាគ​ព្រមាន​ពី​ហានិភ័យ​ស្ថិរភាព​

​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​របស់​រដ្ឋ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បដិសេធ​អនុសាសន៍​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ ដែល​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ ដើម្បី​លុប​ចោល​កិច្ចព្រមព្រៀង​ស្ទង់​មតិ​ព្រំដែន​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​ ដែល​បាន​ទទួល​បាន​ភាព​ពាក់ព័ន្ធ​ឡើង​វិញ​ បន្ទាប់ ...

ឃួន ណារីម
https://shorter.me/RJIK2

សមាជិក​សហជីព​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពី​បទ​ញុះញង់​ក្នុង​ករណី​ដែល​សកម្មជន​ហៅ​ថា​អយុត្តិធម៌​

​លោក​ ពេជ្រ​ ពិសិដ្ឋ​ មេដឹកនាំ​សហជីព​សម្ព័ន្ធ​-AI​ នៅ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ...

ឃួន ណារីម
https://shorter.me/CWuLN

កម្មករ​កាត់ដេរ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដោយសារ​ការ​អត្ថាធិប្បាយ​លើ​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​កម្ពុជា-ថៃ

កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​កាលពី​ថ្ងៃចន្ទ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ញុះញង់​ឲ្យ​រិះគន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​តាម​រយៈ​បណ្ដាញ​សង្គម និង​ប្រមាថ​មន្ត្រី​សាធារណៈ​ម្នាក់។ ...

ឃួន ណារីម
https://shorter.me/nQIAr

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់កម្ពុជាត្រូវបានសាទរថាជាជោគជ័យ និងទទួលបានការទទួលស្គាល់ក្នុងតំបន់

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (#SayNotoFakeNews) របស់ប្រទេសកម្ពុជាត្រូវបានគេសាទរថាជាជោគជ័យមួយ ដោយទាក់ទាញការចូលរួមពីមនុស្សប្រហែលប្រាំបួនលាននាក់ និងបានទៅដល់មនុស្សរាប់លាននាក់ទៀតនៅទូទាំងប្រទេស និងនៅបរទេស។ ...

ស៊ី. នីកា
https://shorter.me/szEe-

បិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី I នៅឫស្សីកែវ ក្រោយពេលមិនចុះសម្រុងជាមួយអ្នកជំងឺលើតម្លៃដេរ ៦ថ្នេរ

ក្រសួងសុខាភិបាល បិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី I ក្រោយមានការប៉ះទង្គិចជាមួយអ្នកជំងឺដែលត្រូវដេរថ្នេររបួស ៦ថ្នេរ និង ប្រើពាក្យ សម្ដីមិនសមរម្យ។   ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-12-936-264962

បណ្ដាញ​សង្គម TikTok បើក​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​អាច​រក​លុយ​បាន

វា​ជា​ព័ត៌មាន​គួរ​ឲ្យ​រំភើប​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok នៅ​ពេល​ដែល​មាតិកា​ល្អៗ​ មាន​ភាព​ទាក់​ទាញ​ និង​គោរព​គោលការណ៍​បណ្ដាញ​សង្គម​នេះ​ត្រូវ​បាន​បើក​ឲ្យ​រក​លុយ​បាន​នៅ​កម្ពុជា។​ នេះ​បើ​តាម​​លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-3-19-157-261658

មន្ត្រី​ព័ត៌មាន​ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ថ្នាក់​មូលដ្ឋាន

មតិ​ណែនាំ​នាពេល​ថ្មីៗ​នេះ​របស់​ក្រសួង​ព័ត៌មាន​ដែល​ជំ​រុញឱ្យ​មន្ទីរ​តាម​ខេត្ត​ត្រួតពិនិត្យ និង​គ្រប់គ្រងការ​មតិ​​សាធារណៈ ជាពិសេស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ថា​តើ​ចេតនា​ចម្បង​គឺ​ដើម្បី​រក្សា​ស្ថិរភាព ឬ​រារាំង​មតិ​ក្នុងស្រុក​។ ...

ហុង រស្មី
https://www.postkhmer.com/national/2024-10-14-158-260459

​ស្ថាប័ន​ជំនាញ​ច្រាន​ចោលការ​បង្ហោះ​ថា​ ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​ ប្រាក់​១​ ០០០​ដុល្លារ​ពី​រដ្ឋាភិបាល​

លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​និង​សាធារណ​មតិ​ (​គ​.​ស​.​ព​.​ស​.)​ បាន​ច្រាន​ចោលការ​បង្ហោះ​និង​ចែករំលែក​បន្ត​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បាន​លើក​ឡើង​ថា​ ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​សាច់ប្រាក់​ចំនួន ...

ត​ន​ ​វិបុល​
http://tinyurl.com/5evbs2bd

អ្នក​បង្កើត​មាតិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​តែ​គោរព​ច្បាប់​ និង​តម្លៃ​វប្បធម៌​

​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​កិច្ចការ​នារី​កាលពី​ម្សិលមិញ​ថា​ អ្នក​បង្កើត​មាតិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់​ត្រូវ​តែ​គោរព​ច្បាប់​ និង​តម្លៃ​វប្បធម៌​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/9vk8dacy

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ នេត្រ​ ភក្ត្រា​ ទទួល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដឹកនាំ​ដោយ​អគ្គ​នាយិកា​ យ៉ែ​ម​ ស​នី​តា​ និង​លោក​ សំ​ រិ​ទ្ធ​ ប្រធាន​គ្រប់គ្រង​ការី​និពន្ធ​ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​ ២០២៣ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.postkhmer.com/national/2023-09-14-0830-254449.html

​រដ្ឋាភិបាល​បង្កើត​ក្រុម​តាមដាន​ក្ដាប់​គ្រប់​ស្ថានការណ៍​ និង​ការពារ​រូបភាព​វិជ្ជមាន​របស់​កម្ពុជា​

​រដ្ឋាភិបាល​ ចេញ​អនុក្រឹត្យ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​ និង​សាធារណ​មតិ​ (​គ​.​ស​.​ព​.​ស​)​ ដើម្បី​តាមដាន​ក្ដាប់​គ្រប់​ស្ថានការណ៍​ និង​លើក​មុខមាត់​កម្ពុជា​ទាំង​ក្នុងស្រុក​ និង​លើ​ឆាក​អន្តរជាតិ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/464d2wkh

​ការ​ផ្សព្វផ្សាយ​លើ​វេទិកា​បណ្តាញ​សង្គម​បាន​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជ​តាម​អន​ឡាញ​នា​ពេល​បច្ចុប្បន្ន​

​យោង​តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មានការ​កើនឡើង​ក្នុង​ការ​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​កម្ពុជា​ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​អ្នកជំនួញ​ក្នុងស្រុក​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​ និង​ សេវាកម្ម​ពួក​គេ​នៅ​ក្នុង​វេទិកា​បណ្តាញ​សង្គម​។ ...

Sreekanth Ravindran
https://tinyurl.com/2p89bjbt

​គណៈកម្មការ​ទន្លេមេគង្គ​ បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សព្វផ្សាយ​ពី​ហានិភ័យ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​

គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​បាន​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​លើ​ Facebook​ និង​ YouTube​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ហានិភ័យ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​ (LMB)​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc3drazn

រដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបិទគេហទំព័រសារព័ត៌មាន និងមូលដ្ឋានទិន្នន័យកំណត់ត្រា

រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិតបិទគេហទំព័រ និងទំព័របណ្តាញ​សង្គមរបស់​បណ្តាញផ្សព្វផ្សាយព័ត៌មាន​ឯករាជ្យមួយចំនួន និងមូលដ្ឋានទិន្នន័យសាធារណៈមួយ​​ នេះបើតាម​ឯកសារ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី១២ ខែកក្កដា ដែលខេមបូចាទើប​ទទួលបាននៅ​ថ្ងៃចន្ទនេះ។ ...

Andrew Califf និង ហ៊ែល កំសាន
https://khmer.cambojanews.com/government-orders-internet-providers-to-block-media-outlets-kamnotra-database/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons។

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aD98Y
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!