ក្រសួងព័ត៌មានព្រមានអ្នកផលិតមាតិកាអនឡាញពីរក្រុម បន្ដ​រឹតបន្តឹងការអនុវត្តក្រមសីលធម៌លើបណ្ដាញសង្គម

ក្រសួងព័ត៌មានបានចាត់វិធានការព្រមានជាផ្លូវការចំពោះក្រុមអ្នកផលិតមាតិកាអនឡាញចំនួនពីរក្រុម ក្រោយរកឃើញថា បានផលិត និងផ្សព្វផ្សាយមាតិកាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី និងអ្នកជំងឺ ខណៈក្រសួងព័ត៌មាន រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី បានអំពាវនាវឱ្យអ្នកផលិតមាតិកាឌីជីថលប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គម។ …

ហុង រស្មី
https://postkhmer.com/national/news/950565