លោក ស សុខា ដាក់បញ្ជាឱ្យស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន និងប្រភពគ្រាប់បែក ក្រោយកើតហេតុស្លាប់មនុស្ស៦នាក់ នៅខេត្តពោធិ៍សាត់
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានការក្រៀមក្រំខ្លាំង ជុំវិញករណីបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបានបោកគ្រាប់បែកបណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។ …