-
អ្នកជំនាញអះអាងថា កម្ពុជាមានសិទ្ធិការប្រើប្រាស់ច្រកសមុទ្រអន្តរជាតិ
អ្នកជំនាញក្នុងឧស្សាហកម្មដឹកជញ្ជូន បាននិយាយថា បើទោះបីជាឈូងសមុទ្រនៅជាប់ប្រទេសកម្ពុជាត្រូវបានគេហៅថា ឈូងសមុទ្រថៃ ប៉ុន្តែគឺកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ផ្លូវទឹកនេះ ព្រោះវាជាច្រកសមុទ្រដែលត្រូវបានប្រើរួមគ្នាជាមួយប្រទេសជាច្រើនដូចជា ...
-
ចំនួនពលរដ្ឋស្លាប់កើនដល់១៧នាក់ និងរបួស៧៧នាក់, យោធាថៃបន្តទំលាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 នៅភូមិព្រៃចាន់
ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ...
-
ថ្នាក់ដឹកនាំកម្ពុជាថ្លែងថា មិនមានជនជាតិរុស្ស៊ីឬជនបរទេសផ្សេងស៊ីឈ្នួលនៅសមរភូមិទេ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់យោធាថៃ និងបណ្ដាសារព័ត៌មានថៃ ដែលសង្ស័យថា ជនជាតិរុស្ស៊ី ត្រូវបានជួលឲ្យបម្រើការនៅសមរភូមិនៅព្រំដែន។ ...
-
ជប៉ុនផ្តល់ថវិកាជាង១០ម៉ឺនដុល្លារ ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក
ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ ...
-
ជនភៀសសឹកកើនជាង៤០ម៉ឺននាក់ ត្រូវការការឧបត្ថម្ភពីសប្បុរសជនបន្ថែម
ស្ដ្រីទីមួយ និងអង្គការមនុស្សធម៌កម្ពុជាអំពាវនាវរកជំនួយជាបន្ទាន់ និងពង្រីកបន្ថែមទៀត ខណៈការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យជនភៀសសឹកយ៉ាងច្រើន និងធ្វើឱ្យកុមារ ក៏ដូចជាគ្រួសាររាប់ម៉ឺននាក់ប្រឈមនឹងហានិភ័យកើនឡើង។ ...
-
សកម្មភាពផលិតកម្ម និងការនាំចេញរបស់ ISI SEZ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦
រោងចក្រចំនួន ២ គ្រោងនឹងបើកដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ នាអំឡុងពាក់កណ្តាលត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខ ខណៈមានក្រុមហ៊ុនជាច្រើនទៀតកំពុងសិក្សាលទ្ធភាពក្នុងការចូលទៅបើករោងចក្រ/សហគ្រាសនៅក្នុង ISI SEZ ផងដែរ។ ...
-
ក្រសួងការងាររៀបចំសន្និសីទថ្នាក់ជាតិលើកទី២ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំសន្និសីទថ្នាក់ជាតិលើកទី២ រយៈពេល២ថ្ងៃ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍជំនាញ។ ...
-
តំណាងក្រុមហ៊ុនអាមេរិកាំងនៅកម្ពុជាជូនដំណឹងដល់រដ្ឋាភិបាលអាមេរិកអំពីក្ដីបារម្ភករណីថៃគំរាមបិទផ្លូវដឹកជញ្ជូនតាមសមុទ្រ
តំណាងក្រុមហ៊ុនអាមេរិកនៅកម្ពុជា បានសរសេរលិខិតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ស្នើឲ្យស្ថានទូញបញ្ជូនសារទៅរដ្ឋាភិបាលអាមេរិកអំពីក្ដីបារម្ភរបស់ក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធនឹងការកំណត់របស់យោធាថៃថា កំពង់ផែរបស់កម្ពុជាថា «មានហានិភ័យខ្ពស់» និងបិទផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ ...
-
សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យប្រើប្រាស់ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់ដើម្បីពង្រឹងវិស័យជលផលសមុទ្រនៅកម្ពុជា
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដាក់ឱ្យប្រើប្រាស់ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់ដើម្បីពង្រឹងវិស័យ ...
អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)
-
សេចក្តីជូនព័ត៌មាន៖ កម្ពុជាស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរចំនួន៣រូបពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន។ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ ...
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
-
សេចក្តីថ្លែងការណ៍រួមស្ដីពីប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិលចំនួន២១ បានចេញសេចក្តីថ្លែងការណ៍រួមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រកាសថ្មីស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន”របស់ក្រសួងព័ត៌មាន និង ...
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)











