ការប្រឆាំងអំពើពុករលួយត្រូវដាក់ចូលក្នុងកម្មវិធីសិក្សា
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចាប់ពីថ្នាក់ក្រោមទៅលើក្រសួងអប់រំបានប្រកាសកាលពីម្សិលមិញអំពីការបន្ថែមកម្មវិធីសិក្សាស្តីពីការប្រឆាំងអំពើពុករលួយដល់សិស្សអនុវិទ្យាល័យ។ ...
Charles Rollet
http://bit.ly/1MiadfB
ក្រសួងកំពុងជំរុញឲ្យហាមឈប់ជក់បារីនៅតាមទីសាធារណៈ
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការបង្កើនការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ចំពោះសុខភាពជាពិសេសផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតកុមារពីការស្រូបផ្សែងបារីដើម្បីស្វែងរកការគាំទ្រវិធានការបរិស្ថានគ្មានផ្សែងបារី ...
ប៉ិច សុធារី
http://bit.ly/1JfKtk5
រកឃើញយុវជនចាប់ពី ១២ ទៅ ១៥ ឆ្នាំខ្លះប្រញាប់រួមភេទ
ក្រសួងអប់រំយុវជន និងកីឡា និងអង្គការសង្គមស៊ីវិលបានរកឃើញយុវវ័យអាយុចាប់ពី ១២ ទៅ ១៥ ឆ្នាំមួយចំនួនប្រញាប់ប្រឡូកក្នុងសកម្មភាពរួមភេទដែលធ្វើឲ្យពួកគេមានហានិភ័យក្នុងការសិក្សា និងងាយឆ្លងមេរោគជាដើម។ ...
សែន ដាវីត
http://bit.ly/1QTme1k
រកឃើញវត្ថុបុរាណជាច្រើននៅស្ថានីយប្រវត្តិសាស្ត្រពីរកន្លែង
វត្ថុបុរាណជាច្រើនប្រភេទដែលរួមមានទាំងពូថៅថ្មរំលីង និងឆ្អឹងមនុស្សជំនាន់ដើមដែលអាចមានអាយុជាង ១ ពាន់ឆ្នាំមកហើយនោះត្រូវបានអ្នកភូមិ និងក្រុមអ្នកស្រាវជ្រាវរកឃើញនៅស្ថានីយប្រវត្តិសាស្ត្រពីរកន្លែងនៅជុំវិញរាជធានីភ្នំពេញ។ប្រជាពលរដ្ឋ និងព្រះសង្ឃ ...
ផាក់ ស៊ាងលី
http://bit.ly/1Pw0KrK
មណ្ឌលកុមារកំព្រាពាក់កណ្តាលរបស់កម្ពុជាមិនបានចុះឈ្មោះ
មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ ...
ប៊ុត គឹមសាយ និង Taylor O'connell
http://www.cambodiadailykhmer.com/31879
គិតត្រឹមខែមិថុនាទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារកម្ពុជាបច្ចុប្បន្នកើនដល់ ២៥.៦ ពាន់លានដុល្លារអាមេរិក
ទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ ២៥.៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមិថុនា ឆ្នាំ ២០១៦ ដែលជាកំណើន ២៣.៣ ភាគរយក្នុងរយៈពេល១២ខែចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍ពីរឆ្នាំម្តងរបស់ធនាគារជាតិកម្ពុជា ឬធនាគារកណ្តាល កាលពីថ្ងៃអង្គារ។ ...
ស៊ិនហ័រ
http://www.shanghaidaily.com/article/article_xinhua.aspx?id=332556
ការស្តុកទំនិញកសិកម្មច្រើនអាចនឹងធ្វើឲ្យតម្លៃផលិតផលកសិកម្ម ទូទាំងពិភពលោកធ្លាក់ចុះ
ធនាគារRabobankមានមូលដ្ឋាននៅទីក្រុងហុងកុងនិងជាធនាគារស្បៀងអាហារ និងកសិពាណិជ្ជកម្ម ជាសកលនាំមុខគេមួយកាលពីម្សិលមិញបានឲ្យដឹងថា ការស្តុកទំនិញកសិកម្មច្រើនអាចនឹងធ្វើឲ្យតម្លៃផលិតផលកសិកម្ម នៅទូទាំងពិភពលោកធ្លាក់ចុះក្នុងឆ្នាំ២០១៧ ដោយអះអាងថា ប្រសិនបើ ...
ម៉ៃ គុណមករា
http://bit.ly/2gj7gni
តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិនឹងហក់ឡើងទៅដល់ ២.៥០០ដុល្លារក្នុង១តោន
តម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងរហូតដល់២.៥០០ដុល្លារអាមេរិកក្នុងមួយតោននាប៉ុន្មានខែបន្តបន្ទាប់នេះដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមានលំនឹងល្អ ស្របពេលដែលប្រទេសចំនួនបួន រួមមានវៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ីដែលជាសមាជិកនៃសមាគមប្រទេសផលិតកៅស៊ូរបស់ពិភពលោក ...
សុខ ចាន់
http://bit.ly/2fNnZ1n
SECC ផ្អាកផ្តល់អាជ្ញាប័ណ្ណក្រុមហ៊ុនសមភាគីកណ្តាល
គណៈកម្មការមូលបត្រកម្ពុជា(SECC) ប្រកាសផ្អាកផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីកណ្តាលក្នុងទីផ្សារឧបករណ៍និស្សន្ទ ដោយបញ្ជាក់ថាក្រុមហ៊ុនដែលមានស្រាប់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់ការជួញដូរនាពេលបច្ចុប្បន្នដោយសារសកម្មភាព នៅមានកម្រិតនៅឡើយ។ នេះបើយោង ...
ហ៊ គឹមសាយ
http://bit.ly/2nfigIr
គំរោងបង្កើនការដាំដុះបន្លែ
ប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់បានឈានដល់អនុស្សារណៈនៃការយោគយល់មួយសំដៅលើកកម្ពស់ផលិតភាពកសិកម្មដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5080733/project-boost-veggie-farming/
ការអនុវត្តស្លាកតម្លៃប្រាក់រៀល នៅតែទាប
២ ខែបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានចេញផ្សាយប្រកាសមួយដែលតម្រូវឲ្យក្រុមហ៊ុនត្រូវដាក់ស្លាកតម្លៃនៅលើផលិតផល និងសេវារបស់ពួកគេជាប្រាក់រៀល ការអនុវត្តនេះមិនត្រូវបានអនុវត្តទូលំទូលាយក្នុងចំណោមក្រុមហ៊ុនជាច្រើននោះទេមកដល់ពេលនេះ ខណៈ ...
ហ៊ គីមសាយ
http://bit.ly/2y9fk3U
ប្រជាជនពីរលាននាក់បានជំរុញឱ្យទៅធ្វើការកែតម្រូវទិន្នន័យនៃបញ្ជីអត្រារានុកូលដ្ឋានរបស់ខ្លួន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ បានជំរុញប្រជាពលរដ្ឋចំនួនពីរលាននាក់ ដែលមានទិន្នន័យអត្រានុកូលដ្ឋានមិនត្រឹមត្រូវ ដើម្បីទៅធ្វើការកែតម្រូវទិន្នន័យអត្តសញ្ញាណរបស់ពួកគេជាមួយនឹងមន្ត្រីអត្រានុកូលដ្ឋាន។ ...
មុំ គន្ធា
http://www.khmertimeskh.com/5089918/two-million-urged-correct-civil-records/
ក្រសួងផ្តល់ឲ្យខេត្ត ២ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ដោយផ្ទាល់
ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមគម្រោងសាកល្បងដោយបានផ្តល់សិទ្ធិឲ្យខេត្តចំនួន ២ ជាប់ព្រំដែនថៃ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ដល់ក្រុមហ៊ុននាំចេញ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាវិធានការនេះនឹងជំរុញទៅដល់ការនាំចេញផលិតផលកសិកម្មរបស់ ...
ចេង សុខហ័ង
http://bit.ly/2nC7deR
នាយករដ្ឋមន្ត្រីចិនបញ្ចប់ទស្សនកិច្ចនៅភ្នំពេញ ដោយធ្វើកិច្ចព្រមព្រៀងជំនួយនិងវិនិយោគទុនដ៏សន្ធឹកសន្ធាប់
នាយករដ្ឋមន្ត្រីចិនកុម្មុយនីស្ត គឺលោក Li Keqiang បានបញ្ចប់ទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយបានធ្វើកិច្ចព្រមព្រៀង ការវិនិយោគ និងជំនួយជាហិរញ្ញប្បទានជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា។ យ៉ាងហោចណាស់ ...
កំណើននៃការនាំចេញស្រូវអង្ករយឺតនាំអោយមានកង្វល់
មន្ត្រីក្រសួងកសិកម្មម្នាក់បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា កំណើនយឺតនៃការនាំចេញអង្កររបស់កម្ពុជា ដែលកើនបាន ០.៧ ភាគរយកាលពីឆ្នាំមុន ជាលទ្ធផលនៃគោលនយោបាយហួសសម័យ និងជានិន្នាការដែលគួរតែពិចារណា។ ...
ឆន ភារុណ
https://www.cambodiadaily.com/business/slowing-rice-export-growthworrisome-123114/
សេចក្តីព្រាងច្បាប់ការពារអ្នកប្រើប្រាស់ គ្រោងឆ្លងគណៈរដ្ឋមន្ត្រីពេលខាងមុខ
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ការងារតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងគ្រោងដាក់ឆ្លងនៅគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។ សេចក្តីព្រាងច្បាប់នេះ រំពឹងថា នឹងត្រូវអនុម័តឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៧ នេះ។ ...
ជា វណ្ណៈ
http://bit.ly/2jpwC5o
លោក ស ខេង ឲ្យស្រាវជ្រាវចាប់មេខ្លោងប្រព្រឹត្តបទល្មើសនេសាទ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យថ្នាក់ដឹកនាំតាមជំនាញចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវរកចាប់ខ្លួនមេខ្លោងមេឈ្មួញកែនប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនេសាទដើម្បីចាត់វិធានការអនុវត្តច្បាប់ដោយគ្មានលើកលែង។យោងតាមប្រសាសន៍របស់លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គស្នងការរង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jtCwBc
រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយខេត្តសានស៊ី
កាលពីម្សិលមិញ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពីការជំរុញវិស័យពាណិជ្ជកម្មនិងវិស័យទេសចរណ៍ ជាមួយខេត្តសានស៊ីនៃប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-signs-deal-chinese-province
ហត្ថាកសិករ បានមូលនិធិ $១៥ លានដើម្បីពង្រីកអាជីវកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ( HLK) ទទួលបានមូលនិធិ ១៥ លានដុល្លារពីភាគហ៊ុនិករបស់ខ្លួន ដែលជាធនាគារ Ayudhya របស់ថៃ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម និងសេវាកម្មបន្ថែម។ នេះបើតាមអគ្គនាយក HLK បានឲ្យដឹងកាលពីថ្ងៃម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2prs9W4
ការធានាអះអាងពីជំងឺក្អកមាន់
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានបដិសេធចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដែលលើកឡើងថា កុមារកម្ពុជាក្រោមអាយុមួយឆ្នាំ ៥០ ភាគរយមានឱកាសកើតជំងឺក្អកមាន់។ ...
សែន ដាវីត
http://www.khmertimeskh.com/news/38756/whooping-cough-assurance/