លោក ស ខេង ​ឲ្យ​​​ស្រាវជ្រាវ​ចាប់​មេខ្លោង​ប្រព្រឹត្ត​បទល្មើសនេសាទ​

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ឲ្យ​ថ្នាក់​ដឹកនាំ​តាម​ជំនាញ​ចាត់​វិធាន​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​មេខ្លោងមេ​ឈ្មួញ​កែន​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទដើម្បី​ចាត់​វិធាន​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​លើក​លែង។​

យោង​តាម​ប្រសាសន៍​របស់​លោក នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ដក​ស្រង់​ប្រសាសន៍​លោក ស ខេង ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​នេសាទ លើ​ផ្ទៃ​បឹង​ទន្លេសាប និង​កន្លែង​នេសាទ​ខុស​ច្បាប់​នានា នៅ​ទីស្ដីការ​ក្រសួង​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០១៧​ នេះ ថា បន្ទាប់​ពី​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួន​មេខ្លោង មេ​ឈ្មួញ​កែន​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​បាន​ហើយត្រូវ​ចាប់​ខ្លួន​ចាត់​វិធាន​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​លើក​លែង​បញ្ជូន​ទៅ​តុលាការ​ដាក់​ពន្ធនាគារ​ទៅ​តាម​ផ្លូវ​ច្បាប់។​ …

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2jtCwBc