រដ្ឋាភិបាល ផ្តល់មេដាយដល់សកម្មជនការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្តល់មេដាយមុនីសារាភ័ណ្ឌ ចំនួន១១គ្រឿង ជូនទៅដល់អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង សកម្មជន Facebook កញ្ញា ធី សុវណ្ណថា ដោយរដ្ឋាភិបាលបានចាត់ទុកថា មានស្នាដៃក្នុងការចូលរួម អភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cgT9wg
រាជរដ្ឋាភិបាល បញ្ចេញ$២៧លានដើម្បីទប់តម្លៃស្រូវធ្លាក់ចុះ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...
សុខ ចាន់
http://bit.ly/2cx6EsO
ក្រសួងនឹងបន្តជំរុញលើការបញ្ចុះតម្លៃប្រេង
ជាថ្មីម្តងទៀតក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំក្រុមហ៊ុនប្រេងសាំងនៅសប្តាហ៍ក្រោយដើម្បីជំរុញឲ្យមានការបញ្ចុះតម្លៃប្រេងបន្ទាប់ពីមានការរិះគន់ពីលោកនាយករដ្ឋ មន្ត្រីជុំវិញតម្លៃប្រេងសាំងនៅកម្ពុជាដែលមិនឆ្លើយតប ...
ស៊ន សារ៉ាត
http://bit.ly/1KS8th6
អាកាសចរណ៍ ចិន ភ្ជាប់ជើងហោះហើរមកខេត្ត ព្រះសីហនុ លើកដំបូង
ក្រុមហ៊ុនអាកាសចរណ៍ Lucky Air របស់ចិនបានក្លាយជាក្រុមហ៊ុនលើកដំបូងដែលបានបន្ថែមជើងហោះហើរមកកាន់ខេត្តព្រះសីហនុដើម្បីចាប់យកឱកាសទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជា។ក្រុមហ៊ុន Lucky Air បានចាប់ផ្ដើមដំណើរការជើងហោះហើរត្រង់ពីទីក្រុង Kunming ប្រទេសចិនមកកាន់ក្រុងព្រះសីហនុ ដែលផ្ដល់សេវា ...
Cam McGrath
http://bit.ly/1OHRRcm
អង្គការទិន្នន័យអំពីការអភិវឌ្ឍបានធ្វើបច្ចុប្បន្នភាពលើគេហទំព័រអំពីដី
អូឌីស៊ីទើបតែធ្វើបច្ចុប្បន្នភាពនិងបកប្រែជាខេមរភាសាលើទំព័អំពីដីនៅកម្ពុជា ដែលរួមមានគោលនយោបាយ និងការបែងចែកដី, សិទ្ធិកាន់កាប់ដីធ្លី, ការផ្ទេរ និងជួលដី, ការដោះស្រាយវិវាទដីធ្លី និងមានភា្ជប់ជាមួយនូវផែនទីអំពីស្ថិតិក្រុមគ្រួសារតាមឃុំនីមួយៗដែលមានដីស្រែតិចជាងមួយហិកតា និងផែនទីអំពីតំបន់ និងក្រុមហ៊ុនដែលមានអាជ្ញាបណ្ណរុករករ៉ែ។សូមចុច ទីនេះ ដើម្បីចូលទៅកាន់ទំព័រ។ ...
ពេលវេលាអស់សង្ឃឹមសម្រាប់កសិករកម្ពុជា
ភ្លៀងធ្លាក់លើកដំបូងនៅកម្ពុជាឆ្នាំនេះមិនទាន់មកដល់ទេ រហូតដល់ដើមខែមិថុនាសម្រាប់ខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលដីតំបន់នេះមើលទៅឡើងក្រាំង និងស្ងួតហួតហែងនៅក្នុងពេលដែលជារដូវមាមារញឹកនឹងការដាំដុះ។ គ្រោះរាំងស្ងួតដ៏អាក្រក់នេះ រដ្ឋាភិបាលបានរៀបរាប់ថាវាមានស្ថានភាពអាក្រក់ខ្លាំងដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ ១៩៧៩ បន្ថែមពីនេះជាមួយនឹងការខ្សត់ភ្លៀងធ្លាក់កាលពីឆ្នាំមុនផង ដែលក្នុងស្ថានភាពនេះកសិករបានទទួលទឹកសម្រាប់ផឹកដែលបានផ្ដល់ដោយរដ្ឋាភិបាលជំនួសការផ្តល់ទឹកដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេទៅវិញ។ ...
Ana Salvá
http://thediplomat.com/2016/08/desperate-times-for-cambodias-farmers/
បណ្ដាញអគ្គិសនីភ្ជាប់បាន៧១ភាគរយ នៃភូមិទូទាំងប្រទេស
ការភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិនៅទូទាំងប្រទេសសម្រេចបាន៧១ភាគរយនៅក្នុងរយៈពេល៧ខែដើមឆ្នាំកើនឡើង៦,៧ភាគរយធៀបនឹងតួលេខត្រឹមចុងឆ្នាំ២០១៥ស្របពេលរដ្ឋាភិបាលកំណត់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យបាន១០០ភាគរយ នៃភូមិទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អិុត ប្រាំង មានប្រសាសន៍កាលពីម្សិលមិញថា គិតត្រឹមខែសីហា នេះ ការភ្ជាប់បណ្ដាញអគ្គិសនីនឹងខ្នងផ្ទះប្រជាពលរដ្ឋ សម្រេចបាន ៥៧ភាគរយ ហើយរំពឹងថា ប្រមាណ ៧០ភាគរយខ្នងផ្ទះទូទាំងប្រទេស នឹងអាចភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ...
ជា វណ្ណៈ
http://bit.ly/2aLpR8m
កម្ពុជាទទួលបាន FDI ជាង $ ៥០០ លាន
ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសាច់ប្រាក់សុទ្ធចូលមកកម្ពុជានៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះដែលកត់ត្រាដោយធនាគារជាតិនៃកម្ពុជាមានចំនួន ៥១១ លានដុល្លារអាមេរិកកើនឡើង ៦ ភាគរយពីចំនួន ៤៨១ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៦ ចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍ដែលវាយតម្លៃចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ចពាក់ណ្តាលឆ្នាំរបស់កម្ពុជានេះមិនបានបង្ហាញលម្អិតពីលំហូរតាមវិស័យទេប៉ុន្តែបង្ហាញថាតិចជាង ១ ភាគ ៤ នៃលំហូរទុនវិនិយោគទៅក្នុងវិស័យធនាគារ។ ...
ហ៊ គឹមសាយ
http://bit.ly/2bLsF83
មន្ត្រីថា ករណីទឹកជំនន់នៅតាមបណ្តាខេត្តមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋទេ
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ករណីទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនមិនធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងអាយុជីវិតពួកគេនោះទេ ដោយសារវាគ្រាន់តែជាជំនន់មកពីទឹកភ្លៀងតែប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរនៅតែបន្តធ្វើការឃ្លាំមើល និងការពារជាប្រចាំ។ លោកកែវ វីនាយខុទ្ទកាល័យនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់កាសែតខ្មែរថាមស៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទឹកជំនន់ទឹកភ្លៀងបានកើតមានឡើងតាំងពីក្នុងខែសីហា មកម៉្លេះ ប៉ុន្តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋាន និងអាយុជីវិតរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែមានការខូចខាតដល់ផ្លូវលំមួយចំនួនដែរ។ ...
មុំ គន្ធា
http://bit.ly/2c9NiL4
តំបន់សេដ្ឋកិច្ចពិសេសជាគន្លឹះសម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត
តំបន់សេដ្ឋកិច្ចពិសេសបាននាំយកឱកាសការងារប្រមាណជិត ៧០ ០០០ នៃការងារថ្មីមកកាន់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ជាមួយនឹងការលើកលែងពន្ធលើសម្ភារផលិតកម្មពន្ធ ពន្ធលើប្រាក់ចំណេញទាប ...
Jonathan Cox
http://www.khmertimeskh.com/news/16920/special-economic-zones----key-to-future---/
លោក ហ៊ុន សែន ទាមទារឲ្យមានការទទួលខុសត្រូវចំពោះសង្គ្រាមនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តីបានទាមទារឲ្យអ្នកដែលបានបង្កសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ជីវិតរបស់ប្រជាជនដោយអះអាងថាមូលហេតុដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះថ្ងៃទី ២៣ ខែតុលា ...
មាស សុខជា
http://bit.ly/1H3Xf40
ការបង្ក្រាបយីហោក្លែងក្លាយនៅសៀមរាបកើនឡើង
នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបបានឆ្មក់ចូលឆែកឆេរហាងលក់សម្លៀកបំពាក់យីហោ North Face ក្លែងក្លាយចំនួន៤លើកកាលពីថ្ងៃសៅរ៍មុនចាប់តាំងពីការឆែកឆេរពីរលើកកាលពីខែកក្កដា។លោក សឿន សេន ប្រធាននគរបាលសេដ្ឋកិច្ចសៀមរាបថ្លែងថា ការឆែកឆេរនេះត្រូវបានធ្វើឡើងនៅ ...
Ananth Baliga និង ធិក កល្យាណ
http://bit.ly/209kYeZ
មូលនិធិស្វីសផ្តល់ជំនួយស្តាប់ទៅកុមារកម្ពុជាខ្វះលក្ខណសម្បត្តិ
កាលពីថ្ងៃសុក្រនេះ មូលនិធិ Hear The World Foundation ដែលជាគម្រោងផ្តួចផ្តើមរបស់អង្គការសូណូវ៉ា ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានផ្តល់ឧបករណ៍ជំនួយការស្តាប់ ទៅអង្គការមនុស្សធម៌កម្ពុជាមួយ ដើម្បីជួយដល់កុមារកម្ពុជា ដែលបាត់បង់សមត្ថភាពក្នុងការ ...
បុគ្គលិកសារព័ត៌មាន Xinhua
http://news.xinhuanet.com/english/2015-11/14/c_134816284.htm
សេវាផ្តល់ប្រាក់កម្ចីប្រឈមខ្ពស់ដែលផ្តល់ការខ្ចីប្រាក់ភ្លាមៗ
សុក្រ រស្មី (ឈ្មោះប្រឌិត) ធ្វើការឱ្យអង្គការមិនមែនរដ្ឋាភិបាលមួយនៅទីក្រុងភ្នំពេញដោយទទួលបានប្រាក់បៀរវត្តន៍៣៥០ដុល្លារក្នុងមួយខែ។ប្រាក់បៀរវត្តន៍នេះជានិច្ចកាលអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃតិចតួច ប៉ុន្តែប្រសិនបើ ...
Kun Kourchettana
http://www.phnompenhpost.com/business/risky-new-lending-service-offers-quick-cash-price
អាណាចក្រពាណិជ្ជកម្មរបស់គ្រួសារត្រកូលហ៊ុន
ក្នុងការស៊ើបអង្កេតរបស់អង្គការ Global Witnessបានឱ្យដឹងថា គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ដែលជាម្ចាស់នៃក្រុមហ៊ុនក្នុងស្រុកយ៉ាងតិច១១៤ក្រុមហ៊ុនក្នុងវិស័យចម្បងៗនៃប្រទេស រួមមានវិស័យអគ្គីសនី ទូរគមនាគម វិស័យរ៉ុករកនិងពាណិជ្ជកម្ម។ អង្គការនេះបានចោទប្រកាន់ក្រុមគ្រួសារត្រកូលហ៊ុនថាបំពានលើច្បាប់របស់ប្រទេសដើម្បីបង្កើតនូវអាណាចក្រពាណិជ្ជកម្មរបស់ខ្លួន។ ...
Shaun Turton and ផាក់ សៀងលី
http://www.phnompenhpost.com/national/inside-hun-familys-business-empire
សេចក្តីប្រកាសព័ត៌មានស្តីពីការប្រមូលរក្សាទុកគេហទំព័រចាស់របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងប្រមូលរក្សាទុកគេហទំព័រចាស់ “opendevelopmentcambodia.net” ដោយផ្លាស់ទៅដាក់នៅលើអាសយដ្ឋានថ្មី “archive.opendevelopmentcambodia.net” ជំនួសវិញ។ នៅពេលដំណើរការនេះបញ្ចប់ អាសយដ្ឋាន “www.opendevelopmentcambodia.net” នឹងត្រូវបានប្រើប្រាស់ជំនួស https://opendevelopmentcambodia.net/ វិញ ជាអាសយដ្ឋានតែមួយគត់នៃគេហទំព័រផ្លូវការ របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ អាស្រ័យហេតុនេះ យើងខ្ញុំសូមអភ័យទោស នូវរាល់ប្រការឆ្គាំឆ្គងទាំងឡាយដែលអាចកើតមានឡើង។ ...
វៀតណាមថ្កោលទោសការវាយប្រហារតាមហ្វេសប៊ុកលើលោកនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាមមិនបានជាប់ទាក់ទងនឹងការបង្ហោះបង្ហាញកំហឹង ដែលពលរដ្ឋរបស់ខ្លួនបានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយថាទង្វើនេះមិនគួរត្រូវប្រើប្រាស់ដើម្បីបញ្ឆេះភាពតានតឹងរវាង “ប្រទេសជិតខាងល្អ”ទេ។ ទោះជាយ៉ាងនេះក្តី លិខិតពីក្រសួងការបរទេសវៀតណាមមិនបានធ្វើតាមការទាមទារដោយសមភាគីកម្ពុជារបស់ខ្លួនឲ្យ “ថ្កោលទោស” អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដែលបានចូលធ្វើអត្ថាធិប្បាយប្រមាថតបទៅនឹងជំហររបស់ប្រទេសកម្ពុជាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33999
ក្រសួងហាមរាយការណ៍ព័ត៌មានបើបោះឆ្នោតមិនទាន់ចប់
ក្រសួងព័ត៌មាន បានដាក់បម្រាមទៅដល់អ្នកសារព័ត៌មាន មិនឲ្យអត្ថាធិប្បាយ ឬផ្សាយណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះទេ ប្រសិនបើការបោះឆ្នោតមិនទាន់បានបញ្ចប់ ដើម្បីចៀសវាងកុំឲ្យមានការភាន់ច្រឡំពីសាធារណជន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងនៅ ក្នុងសិក្ខាសាលាស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោត ដែលធ្វើនៅក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ថា ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោតគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម ដោយសារលោកយល់ឃើញថា បួន ទៅប្រាំលើកមកហើយនេះ ដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2c2Uk6x
ក្រសួងឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទឹកជំនន់ដោយសារភ្លៀងនឹងបន្តធ្លាក់ទៀត
ចាប់ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃចន្ទសបា្តហ៍ក្រោយភ្លៀងនឹងបន្តធ្លាក់ចុះខ្លាំងទូទាំងប្រទេសដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ...
មុំ គន្ធា
http://bit.ly/2dAmSC0
រដ្ឋាភិបាល និងសង្គមស៊ីវិលជំរុញដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា កាលពីថ្ងៃម្សិលមិញ បានចុះអនុស្សរណៈនៃការយោគយល់ (MOU) គាំទ្រគោលនយោបាយជាតិស្ដីពីលំនៅឋាននៅកម្ពុជា ដើម្បីដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ សម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។ ការចុះ MOU នេះ សំដៅគាំទ្រការអនុវត្តគោល ...
ប៉ិច សុធារី
http://bit.ly/2ekjJIA