មន្ត្រី​ថា ករណីទឹក​ជំនន់នៅ​តាម​បណ្តាខេត្ត​មិន​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់ប្រជាពលរដ្ឋ​ទេ​

មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ករណីទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនមិនធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងអាយុជីវិតពួកគេនោះទេ ដោយសារវាគ្រាន់តែជាជំនន់មកពីទឹកភ្លៀងតែប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរនៅតែបន្តធ្វើការឃ្លាំមើល និងការពារជាប្រចាំ។ លោកកែវ វីនាយខុទ្ទកាល័យនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់កាសែតខ្មែរថាមស៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ទឹកជំនន់ទឹកភ្លៀងបានកើតមានឡើងតាំងពីក្នុងខែសីហា មកម៉្លេះ ប៉ុន្តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋាន និងអាយុជីវិតរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែមានការខូចខាតដល់ផ្លូវលំមួយចំនួនដែរ។ …

មុំ គន្ធា
http://bit.ly/2c9NiL4