កម្ពុជា​ទទួល​បាន FDI ជាង $ ៥០០ លាន

ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសាច់ប្រាក់សុទ្ធចូលមកកម្ពុជានៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះដែលកត់ត្រាដោយធនាគារជាតិនៃកម្ពុជាមានចំនួន ៥១១ លានដុល្លារអាមេរិកកើនឡើង ៦ ភាគរយពីចំនួន ៤៨១ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៦ ចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍ដែលវាយតម្លៃចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ចពាក់ណ្តាលឆ្នាំរបស់កម្ពុជានេះមិនបានបង្ហាញលម្អិតពីលំហូរតាមវិស័យទេប៉ុន្តែបង្ហាញថាតិចជាង ១ ភាគ ៤ នៃលំហូរទុនវិនិយោគទៅក្នុងវិស័យធនាគារ។ …

ហ៊ គឹមសាយ
http://bit.ly/2bLsF83