លោក នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបន្តផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រសួងព័ត៌មានបន្តផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដោយធានាបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាជីពរបស់ពួកគេក្នុងវិស័យសារព័ត៌មាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/36c6scwu
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-កូរ៉េ
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូនៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/dvv6az58
កម្ពុជារកចំណូលបាន ១៧០លានដុល្លារពីការនាំចេញអង្ករ
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញកាលពីម្សិលមិញថា ក្នុងរយៈពេល៤ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨៤.៤៩១ តោន ដោយរកចំណូលបាន១៧០,២ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/2rv9ardp
អង្គការមិនមែនរដ្ឋាភិបាលស្នើឱ្យរដ្ឋាភិបាលពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាពឱ្យជនជាតិដើមភាគតិចដែលប្រឈមនឹងការបាត់បង់ដីចម្ការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ដោយលើកឡើងថា រដ្ឋាភិបាលសម្រេចលទ្ធផលបាន «ឃ្លាតគ្នាឆ្ងាយ»ពីការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានដាក់ចេញកាលពីឆ្នាំ២០១៧ ក្នុងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីសមូហភាពដល់សហគមន៍ជនជាតិដើមភាគតិចឱ្យបានចំនួន ១០សហគមន៍ក្នុងមួយឆ្នាំ ។ ...
ឃួន ណារីម និង ទេព សួគានី
https://khmer.cambojanews.com/expedite-collective-land-titles-for-indigenous-people-who-risk-losing-their-farmlands-ngos-urge-government/
តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាការបន្ថែមប្រសិទ្ធភាពនៃការតភ្ជាប់គម្រោងនិងពាណិជ្ជកម្មជាមួយគ្នា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ពន្យល់បកស្រាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA ដែលប្រជាពលរដ្ឋមួយចំនួនមានមន្ទិលសង្ស័យថាអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី។ ...
នៀម ឆេង
https://www.postkhmer.com/national/2024-8-9-1217-260073
ការនាំចេញទៅកាន់សហភាពអឺរ៉ុបកើនឡើង ១៦ ភាគរយ
ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) បន្តកើនឡើងជាមួយនឹងទំហំនាំចេញទៅកាន់ប្លុកដែលមានចំនួន ២,៩ ប៊ីលានដុល្លារក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤។ ...
ជា វណ្ណយុទ្ធ
https://tinyurl.mobi/3ka5D
ចំណូលពីសំបុត្រចូលទស្សនាអង្គរកើនជាង ៣១២ ភាគរយដល់ ២៧,៨៨ លានដុល្លារ
កម្ពុជារកចំណូលបាន ២៧,៨៨ លានដុល្លារពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ កើនឡើងជាង ៣១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
Manoj Mathew
https://www.khmertimeskh.com/501388697/angkor-ticket-revenue-surges-by-over-312-percent-to-27-88m/
កម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន
កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន ក្នុងនោះមានទាំងសន្តិសុខ និងការពារជាតិ ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល ហិរញ្ញវត្ថុ និងសន្តិសុខថាមពល។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2024-2-27-2034-258775
ក្រសួងស្វែងរកជំនួយពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងស្វែងរកជំនួយបន្ថែមពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាជំនួយបច្ចេកទេសកាន់តែច្រើនសម្រាប់មន្ត្រីក្រសួង។ ...
នុប ស្រីម៉ៅ
https://www.khmertimeskh.com/501454169/ministry-seeks-more-us-help-to-manage-natural-disasters/
ស្ថាប័ន SCB EIC៖ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាត្រូវបានព្យាករណ៍ថាមានកំណើន ៦ ភាគរយ
របាយការណ៍ចុងក្រោយរបស់ស្ថាប័ន SCB EIC បានអោយដឹងថាសេដ្ឋកិច្ច កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នឹងមានកំណើនកើនឡើងនៅឆ្នាំ២០២៤ ដោយសារការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេសបើធៀបនឹងឆ្នាំមុន។ ...
James Whitehead
https://tinyurl.com/3pkmpjnf
ក្រសួងព័ត៌មាននឹងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលអូសបន្លាយពេលយ៉ាងយូរ
ក្រសួងព័ត៌មាននឹងបញ្ចប់នូវសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលបានអូសបន្លាយពេលដ៏យូរ ដែលសេចក្ដីព្រាងច្បាប់នេះគេហៅកាត់ថា A2I ។ នេះបើយោងតាមរបាយការណ៍សង្ខេបសម្រាប់ទិសដៅការងាររបស់ក្រសួងឆ្នាំ២០២៤ ដែល ខេមបូចា ទទួលបាននៅសប្តាហ៍នេះ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/ministry-of-information-finalizing-protracted-access-to-information-draft-law/
យានជំនិះជាង ៧.៥ លានគ្រឿងត្រូវបានបញ្ជាក់ជាផ្លូវការ
យានជំនិះសរុបចំនួន ៦៥២,១៦៣ គ្រឿងដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ក្នុងឆ្នាំ ២០២៣ ជាមួយនឹងការដឹកជញ្ជូនដែលមានការបញ្ជាក់សរុបចំនួន ៧,៥៦៣,៣៩៥ ត្រូវបានកត់ត្រាចាប់តាំងពីឆ្នាំ ១៩៩០ ។ ...
Yatt Malai
https://kiripost.com/stories/more-than-75m-vehicles-officially-certified
រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយអ្នកសារព័ត៌មានកម្ពុជា-ចិន ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាការងារជាមួយលោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិន (CJCA) និងសហការី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/ycyb6a73
CDC និង CYEAD បានពិភាក្សាគ្នាអំពីឱកាសវិនិយោគ
នៅថ្ងៃសុក្រនេះគណៈប្រតិភូមកពីសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍(CYEAD) បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ។ ...
Rachel David
https://tinyurl.com/9rcffx43
ធនាគារពិភពលោកអនុម័តឥណទានបន្ថែមចំនួន ៣៥ លានដុល្លារដល់កម្ពុជាសម្រាប់ការកែលម្អផ្លូវថ្នល់ដែលធន់នឹងអាកាសធាតុ
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា ធនាគារពិភពលោកបានអនុម័តឥណទានបន្ថែមចំនួន៣៥ លានដុល្លារដល់ប្រទេសកម្ពុជាសម្រាប់ការកែលម្អផ្លូវជនបទដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តចំនួនបី។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/msje4sez
ក្រសួងកែសម្រួលមាត្រាមួយចំនួនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចកែសម្រួលមាត្រាមួយចំនួននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីធ្វើឱ្យវិសោធនកម្មសេចក្ដីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះធានាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ...
ជា សុខនី
https://www.postkhmer.com/national/2024-3-19-2058-259291
កម្ពុជាគាំទ្រការវិនិយោគ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយប្រទេសជប៉ុន
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រវិនិយោគិនជប៉ុន ដែលចង់មកបណ្តាក់ទុននៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងកម្ពុជា និងជប៉ុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/43fscstc
អង្គការ ២ កំពុងបង្កើនការបង្កាត់ពូជ និងពង្រឹងការការពារជម្រកសត្វក្រពើភ្នំ
អង្គការ WWF និងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាកំពុងបង្កើនការងារបង្កាត់ពូជនិងពង្រឹងការពារដែនជម្រកសត្វក្រពើភ្នំជាមួយសហគមន៍មូលដ្ឋាន ខណៈចំនួនក្រពើភ្នំក៏ដូចជាសម្បុកពងកូនប្រភេទសត្វជិតផុតពូជកំពុងទទួលរងការគំរាមកំហែងពីការបរបាញ់ និងការបាត់បង់ទីជម្រក។ ...
ជា សុខនី
https://www.postkhmer.com/national/2024-1-18-206-257684
អង្គការ OECD នឹងបន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/435xx4hp
លោក ហ៊ុន ម៉ាណែត៖ ដីឡូត៍ដែលរាជរដ្ឋាភិបាលប្រគល់ជូនសម្បទានិក ជាទ្រព្យដ៏មានតម្លៃសម្រាប់កែច្នៃជីវភាពគ្រួសារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិក គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារ ស្របពេលដែលគ្រួសារយុទ្ធជន ២០០ គ្រួសារនៅខេត្តស្វាយរៀង ទើបបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2024-1-17-2050-257651