-
ការវិលត្រឡប់នៃភាពធន់៖ ការសិក្សាមួយបានលើកឡើងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំក្នុងអំឡុងពេលមានវិបត្តិព្រំដែន
សេដ្ឋកិច្ចរបស់កម្ពុជាទំនងជាមិនរងការខូចខាតធ្ងន់ធ្ងរពីភាពតានតឹងដែលកំពុងបន្តតាមបណ្តោយព្រំដែនថៃទេ ទោះបីជាមានការវិលត្រឡប់យ៉ាងខ្លាំងនៃពលករចំណាកស្រុក និងការបិទច្រកសំខាន់ៗក៏ដោយ នេះបើយោងតាមការវាយតម្លៃថ្មីមួយពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។ ...
-
ខេត្តកោះកុងបើកការដ្ឋានសាងសង់ផ្លូវជនបទតម្លៃ ៥លានដុល្លារ ដើម្បីជំរុញទេសចរណ៍ធម្មជាតិ
ខេត្តកោះកុងនៅថ្ងៃអង្គារនេះ បានបើកការដ្ឋានសាងសង់ផ្លូវជនបទពីរខ្សែដែលមានតម្លៃជាង ៥លានដុល្លារ ដែលជាការអភិវឌ្ឍដែលរំពឹងថានឹងពង្រឹងការតភ្ជាប់ទេសចរណ៍ធម្មជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅក្នុងតំបន់កំណើនបៃតងដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ...
-
ដើម្បីឆ្ពោះទៅរកប្រទេស«គ្មានមីនឆ្នាំ២០៣០»កម្ពុជាទាមទារនូវឆន្ទៈនយោបាយ ធនធាន និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍
អាជ្ញាធរមីនបានលើកឡើងថា ដើម្បីកម្ពុជាឆ្ពោះទៅរកប្រទេស «ដែលគ្មានមីនឆ្នាំ២០៣០» វាទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដោយមានការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើន។ ...
-
ក្រុមកម្ពុជា-ថៃ ត្រៀមបោះបង្គោលបណ្ដោះអាសន្ននៅភូមិជោគជ័យ ព្រៃចាន់ចន្លោះលេខ ៤២ ដល់ ៤៧
បន្ទាប់ពីបានអនុម័តលើបែបបទណែនាំបច្ចេកទេស Technical Instruction (TI) ពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសព្រំដែនកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្ងៃនេះ ដើម្បីរៀបចំផែនការលម្អិត។ ...
-
កម្ពុជាជំរុញឱ្យមានលំហូរហិរញ្ញប្បទានអាកាសធាតុ ក្នុងកិច្ចប្រជុំកំពូលCOP30
កម្ពុជាបានជំរុញឱ្យមានការបង្កើនលំហូរហិរញ្ញប្បទានអាកាសធាតុ ប្តេជ្ញារឹងមាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ស្តារដីខូចខាត និងពង្រឹងការការពារព្រៃឈើ។ ការជំរុញ និងប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្និសីទសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30) ក្នុងទីក្រុងប៉ាលឹម ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១០ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ...
-
ច្បាប់ថវិកាឆ្នាំ២០២៦ ផ្ដោតលើកិច្ចការពារអធិបតេយ្យភាព និងដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងសង្គម
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ផ្ដោតលើកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ការថមថយចំណូល និង ការស្រុតចុះនៃប្រាក់សន្សំរបស់រដ្ឋ។ សេចក្ដីព្រាងច្បាប់នេះត្រូវបានលើកយកមកសួរដេញដោលជាថ្មីនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ដើម្បីបំភ្លីបន្ថែមទៀតនូវចម្ងល់មួយចំនួនដើម្បីឱ្យកាន់តែយល់ច្បាស់លើសេចក្តីព្រាងច្បាប់នេះ។ នេះបើតាមរដ្ឋសភា។ ...
-
កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត
ជនសង្ស័យវៀតណាមចំនួន ៣០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែងក្រោមការសង្ស័យថា មានការលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ...
-
ប្រទេសអាស៊ានជាច្រើនចាប់អារម្មណ៍ក្នុងការយកគំរូតាមថ្នាល verify.gov របស់កម្ពុជា
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងនាមជាអ្នកដឹកនាំឌីជីថលក្នុងតំបន់កំពុងទាក់ទាញការកោតសរសើរកាន់តែខ្លាំងឡើងនៅទូទាំងអាស៊ាន ដោយរដ្ឋសមាជិកជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការយកគំរូតាមថ្នាល verify.gov របស់កម្ពុជា នេះបើយោងតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ...
-
សេចក្តីជូនព័ត៌មាន៖ ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?
នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។ ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មាននេះ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
-
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ឆ្នាំ២០២៥
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមាន ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-
សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ។ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគធនធានរ៉ែបន្ថែមចំនួនពីរជាមួយក្រុមហ៊ុន Renaissance ដែលជាគម្រោងមួយដែលជាសក្ខីភាពនៃវឌ្ឍនភាពរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ ...
ក្រសួងរ៉ែនិងថាមពល











