ភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា គឺជារាជធានីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក
យោងតាមដៃគូយុទ្ធសាស្ត្រមេគង្គ (MSP) ភ្នំពេញគឺជារាជធានីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោកដោយមានមនុស្សពេញវ័យប្រហែល ៩៩% បានចាក់វ៉ាក់សាំងគ្រប់ដូស ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/2W4fDgq
ក្រសួង និងស្ថាប័ននានាគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធានាថាមានសញ្ជាតិខ្មែរតែមួយគត់សម្រាប់តំណែងថ្នាក់ដឹកនាំកំពូល
ថ្នាក់ដឹកនាំ មន្រ្តីនិងបុគ្គលិកនៃក្រសួងនិងស្ថាប័នផ្សេងៗ រដ្ឋបាលខេត្តក្រុង ស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជា កងកម្លាំងប្រដាប់អាវុធ សមាគមនិងអង្គការព្រមទាំងប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃពុទ្ធបរិស័ទបានផ្ញើញត្តិរបស់ពួកគេដោយសម្តែងការគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើម ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូល។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AqfH8O
កសិដ្ឋានបន្លែសរីរាង្គនៅព្រៃវែងរងផលប៉ះពាល់ដោយសារទីផ្សារតូចជាងមុនតម្លៃធ្លាក់ចុះ
ការផ្គត់ផ្គង់បន្លែសរីរាង្គនៅខេត្តព្រៃវែងមានការថយចុះ ដោយសារអ្នកដាំបានប្រឈមមុខនឹងបញ្ហាទីផ្សារបិទទ្វារក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ និងការធ្លាក់ចុះតម្លៃ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/organic-veggie-farms-prey-veng-hit-smaller-market-price-decrease
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិកបានកើនឡើងទោះបីមានវិបត្តិកូវីដ-១៩ ដោយទទួលបាន ៤ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែដំបូង
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកនៅតែបន្តកើនឡើងទោះបីវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងរបៀបរស់នៅរបស់បណ្តាប្រទេសជុំវិញពិភពលោកក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50946046/cambodia-u-s-bilateral-trade-grew-despite-covid-19-crisis-achieving-4billion-in-1st-seven-months/
អាជ្ញាធររាជធានីភ្នំពេញបន្តវិធានការរដ្ឋបាលប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចិត្តពន្យារវិធានការរដ្ឋបាលរបស់ខ្លួនរយៈពេល ១៤ ថ្ងៃទៀតរហូតដល់ថ្ងៃទី ៧ ខែតុលា បើទោះបីជា លោក នាយករដ្ឋមន្ត្រីបានអំពាវនាវអោយវិស័យទេសចរណ៍បើកឡើងវិញ ជាពិសេសពីប្រទេសចិន ទោះបីជាវិធានការនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលកូវីដ -១៩ ជាពិសេសវីរុសបំលែងDelta។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3m7cNkv
ADB បន្ថយការព្យាករផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមកត្រឹម ១.៩% ដោយសារជំងឺរាតត្បាតកូវីដ-១៩
ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍ជាងពាក់កណ្តាលលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ។ និងបានកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបមកត្រឹម ១.៩ ភាគរយពីការព្យាករណ៍កាលពីខែមេសាដែលជាការព្យាករណ៍កំណើន ៤ ភាគរយ។ ADB បានទុកការព្យាករណ៍នៅឆ្នាំក្រោយដោយមិនផ្លាស់ប្តូរលើការពង្រីកផលិតផលក្នុងស្រុកសរុបចំនួន ៥.៥ ភាគរយ។ ...
Michael Firn
https://bit.ly/2Zic2Nr
សហគមន៍ព្រៃឈើអូរបុស្សលាវទទួលបានប័ណ្ណកម្មសិទ្ធិដីសហគមន៍ជាលើកដំបូង
រដ្ឋបាលព្រៃឈើបានប្រកាសកាលពីម្សិលមិញថាសហគមន៍ព្រៃឈើអូរបុស្សលាវ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការតាមរយៈដំណើរការចុះបញ្ជីយ៉ាងម៉ត់ចត់។ នេះគឺជាឧទាហរណ៍ដំបូងនៃការកើតឡើងនៅកម្ពុជា។ ...
សែន ដាវិត
https://www.khmertimeskh.com/50949092/obosleav-given-first-ever-community-forest-land-titles/
បញ្ហាប្រមាញ់គំរាមកំហែងដល់ប្រភេទសត្វព្រៃនៅកម្ពុជា
អ្នកអភិរក្សធនធានជាតិបានសម្តែងការព្រួយបារម្ភចំពោះការបន្តបរបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ បន្ទាប់ពីសត្វកម្រ និងជិតផុតពូជជាច្រើន ត្រូវបានរកឃើញថាស្លាប់ ឬរបួសដោយសារអន្ទាក់។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/poaching-problems-threaten-kingdoms-sanctuary-species
សត្វត្រដក់តូច ៦ ក្បាលទៀត នឹងត្រូវលែងចូលទៅក្នុងដែនជម្រកធម្មជាតិវិញ ក្រោយពីជួយសង្គ្រោះ
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ដែលមានទីតាំងនៅខេត្តសៀមរាប គ្រោងនឹងលែងសត្វត្រដក់តូចចំនួន ៦ ក្បាលបន្ថែមទៀត ចូលទៅក្នុងដែនជម្រកធម្មជាតិវិញ ក្រោយពីត្រូវបានជួយសង្គ្រោះ និងស្តារនីតិសម្បទា។ ...
បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-08-31-1331-222714.html
រដ្ឋសភានឹងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ នៅសប្តាហ៍ក្រោយ
តំណាងរាស្ត្រនឹងពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ ក្នុងអំឡុងសម័យប្រជុំលើកទី ៦ នីតិកាលទី ៦ នៅសប្តាហ៍ក្រោយនេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយលេខាធិការដ្ឋានរដ្ឋសភាកាលពីម្សិលមិញ។ ...
ស សុជាតិ
https://www.khmertimeskh.com/50928395/the-national-assembly-to-approve-seven-draft-laws-next-week-2/
ជប៉ុនប្រកាសផ្តល់វ៉ាក់សាំង AstraZeneca ១ លានដូសដល់កម្ពុជា ខណៈកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៥ លាននាក់
វ៉ាក់សាំង AstraZeneca ប្រមាណ ១ លានដូស ត្រូវបានរាជរដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយមកប្រទេសកម្ពុជា ដែលនឹងត្រូវដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខ ខណៈមកដល់ពេលនេះប្រទេសកម្ពុជា ចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ ១៩ បានជាង ៥ លាននាក់ហើយ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-07-14-1011-219801.html
រដ្ឋបាលរាជធានីកំពុងសង់ស្ថានីយបូមទឹកបឹងទំពុនបន្ថែម និងបន្តស្តារប្រឡាយរំដោះទឹក
រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពុនបន្ថែម និងកំពុងបន្តស្តារប្រឡាយមួយចំនួនទៀត ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ជន់លិចក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-07-1341-223154.html
ផ្លូវជាតិចំនួន ៣ ខ្សែ ដែលក្រាលកៅស៊ូ ២ ស្រទាប់ស្តើង នឹងត្រូវដំឡើងទៅជាផ្លូវក្រាលបេតុងកៅស៊ូ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ ខ្សែ ដែលក្រាលកៅស៊ូ ២ ស្រទាប់ស្តើងនឹងត្រូវដំឡើងទៅជាផ្លូវក្រាលបេតុងកៅស៊ូនៅពេលខាងមុខ ខណៈផ្លូវជាតិទាំង ៣ ខ្សែនេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចរាល់។ ...
រី សុចាន់
https://www.postkhmer.com/national/2021-08-20-1541-222060.html
រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់មេដឹកនាំស្ថាប័នជាតិកំពូលទាំង ៤
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងច្បាប់មួយចំនួនទៀត ដោយមានការចូលរួមពីសមាជិកចំនួន ១១១ រូបនាថ្ងៃទី ២៥ តុលា។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-26-0915-225675.html
នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកសម្រេចបាននូវការងារជាអាទិភាពរបស់អាស៊ាន
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីតួនាទីដែលវិស័យឯកជនអាចដើរបានដើម្បីរួមចំណែកក្នុងការសម្រេចបាននូវការងារជាអាទិភាព និងផែនការការងាររបស់អាស៊ាននៅឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50958980/pm-hun-sen-highlights-private-sectors-role-in-contributing-to-achieving-aseans-priority-works/
ពិព័រណ៍ VIDEX 2021 កម្ពុជា-វៀតណាមនឹងធ្វើតាមអនឡាញនៅខែក្រោយ
វៀតណាម និងកម្ពុជានឹងសហការគ្នារៀបចំពិធីតាំងពិព័រណ៍ជា Vietnam Defence –Economic Exposition 2021 (VIDEX) តាមរយៈអនឡាញ ជាលើកដំបូងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-11-17-1108-226976.html
ជប៉ុនចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់
ប្រទេសជប៉ុនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយក៏ជាដៃគូឈានមុខក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ផងដែរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-12-1430-226704.html
លោក ស ខេង ឱ្យសមត្ថកិច្ចពង្រឹងសន្តិសុខ សម្រាប់ការបោះឆ្នោត
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសល្អ ដល់ការរៀបចំការបោះឆ្នោត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-15-0937-226777.html
ផែនការប្រាំមួយឆ្នាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជនបទ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ១៥ បន្ថែមទៀត និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ៤៨ ក្នុងរយៈពេល ៦ ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ ២០២០ ដល់ ខែធ្នូ ឆ្នាំ ២០២៦។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50991334/six-year-plan-for-rural-infrastructure/
RCEP នឹងផ្តល់ភាពវិជ្ជមានជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា
អ្នកជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងស្រុករំពឹងថា កម្ពុជានឹងទទួលបានប្រយោជន៍ដ៏ច្រើនពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-27-1043-228957.html