តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

228 Topicsរកឃើញសម្រាប់ "seo and social【telegram∶@dremf】TUTU"

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។22 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

ការអប់រំ និងការបណ្តុះបណ្តាល

សាលាបឋម​សិក្សា​ជីផាត ខេត្ត​កោះកុង។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.ការ​ទទួល​បានការ​អប់រំ​មួយ​ ដែល​មានគុណ​ភាព​ និង​ឥត​គិតថ្លៃ​ គឺជា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​​មាត្រា​៦៥៖​ “​រដ្ឋ​ត្រូវ​ការពារ​ និង​ លើក​ស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ ...

វិមជ្ឈការ និងវិសហមជ្ឈការ
https://www.flickr.com/photos/worldbank/10476009745/

វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ កំណែទម្រង់​ “​ចេញពី​ឆ​ន្ទះ​”​120  ដែល ​រដ្ឋាភិបាល​ជាតិ ធ្វើការ​ផ្ទេរអំណាច​ ជា​ដំណាក់ៗ​ ទាំង​អំណាច​ហិរញ្ញវត្ថុ​ ឬ​អំណាច​រដ្ឋបាល​ ទៅ​ឱ្យ​ រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​គ្រប់គ្រង​កិច្ចការ​ក្នុង​តំបន់​របស់​គេ​។​ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ ...

ប្រព័ន្ធតុលាការ និងតុលាការ

​ប្រព័ន្ធ​តុលាការ គឺជា​អំណាច​មួយ​ក្នុង​ចំណោម​អំណាច​ទាំង​បី ​”រួមទាំងអង្គ​នីតិប្រតិបត្តិ​ (​រដ្ឋាភិបាល​)​ និង​អង្គនីតិប្បញ្ញត្តិ​ (​រដ្ឋសភា​ និង​ព្រឹទ្ធសភា​)​” ​ដែល​អាចបង្កើត​រដ្ឋ។​ ស្ថាប័ន​នេះ​មាន​តួនាទី​តាមដាន​ការ​អនុវត្ត​ច្បាប់​ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភច្បាប់​។​158​ អំណាច​នេះ ...

រដ្ឋធម្មនុញ្ញ និងសិទ្ធិ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយ​ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបាន​រចនា​ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​របស់​ប្រទេស​។​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ផ្អែក​លើ​គោលការណ៍​សម័យ​បច្ចុប្បន្ន​ដូច​ជា ...

សេដ្ឋកិច្ច និងពាណិជ្ជកម្ម

រាប់លុយ. រូបភាព ថតដោយ Aaron Gilson, ៥ មេសា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ប្រទេសកម្ពុជា ​បើក​អោយ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បើក​អោយ​មាន​ការ​វិនិយោគ​ពីបរទេស​នៅ​ឆ្នាំ​១៩៩៤។  ប្រទេសកម្ពុជា បានចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង​​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។274សេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ...

ទឹក និងអនាម័យ

ក្មេងៗនៅស្រុកមោង ខេត្តបាត់ដំបង លាងដៃជាមួយទឹក នឹងសាប៊ូ។ រូបភាពដោយ អង្គការ Worldfish Cambodia បានថតនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)។ដោយ​​ទទួលស្គាល់​ថា​ជា​ទឹក​ និង​អនាម័យ​ជា​វិបត្តិ​សកល​ អង្គការសហប្រជាជាតិ​បានដាក់​​បញ្ចូល​​បញ្ហា​នេះ​​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពគោលដៅ​ទី​ ៦​ ​ដើម្បី​ធានា​​​​ឱ្យ​​​​មាន​ការ​ប្រើ​ប្រាស់​​​ទឹក​ និង ...

ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្ម​មាន​ប្រមាណ ៧ ភាគរយ នៃ​ផលិតកម្មត្រី​សរុប​នៅកម្ពុជា។ ប្រព័ន្ធ​វារីវប្បកម្មទឹកសាប រួមមាន បែរ និង​ទ្រុង ស្រះ​ខ្នាត​ធំ ស្រះ​ចិញ្ចឹមត្រីតាមគ្រួសារ ស្រះ​ផ្តល់​ជម្រក​ត្រី​ក្នុង​សហគមន៍ (CFR) និង​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រែ។ ស្រះ​ចិញ្ចឹមផ្តល់ជម្រក​​ត្រី​ក្នុង​សហគមន៍ គឺជាទម្រង់មួយនៃ​ការ​បង្កើន​បរិមាណត្រី​ ឬ​វិធានការ​អភិរក្សត្រី​ ដែល​មាន​គោលបំណង​បង្កើន​ផលិតភាព​ជលផល​តាមវាលស្រែ ដោយ​បង្កើត​ជម្រក​ត្រី​ក្នុង​រដូវ​ប្រាំង​សម្រាប់​មេពូជ ...

ធនធានប្រេង និងឧស្ម័ន
https://www.flickr.com/photos/st33vo/5848576484

ប្រេង ​និង​ឧស្ម័ន​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទឹកដី ​ប្រទេសកម្ពុជា​ ប៉ុន្តែ​មិន​មានការ​ទាញ​យក​ជា​លក្ខណៈ​ឧស្សាហកម្ម​ណាមួយ​បាន​ចាប់ផ្តើមនៅ​ឡើយទេ​។​ ផលិតផល​ប្រេង​គ្រប់ប្រភេទ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​ត្រូវ​បាន​នាំ​ចូល​។​ តួរលេខតម្រូវការ​ប្រេងឥន្ធនៈ​ប៉ានស្មាន​គឺ​ ៤៧​ ៤៩០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។​ ការ​ប្រើប្រាស់​នេះ​កំពុង​នឹង​កើនឡើង​។​ កម្ពុជា​បាន​នាំ​ចូល​ប្រេង​ចំនួន​ ៤៥៣​ ០០០​តោន ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ ដែល​ជា​កំណើន​ ១០​% ​បើ​ធៀបទៅ​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២០១៣​។ ...

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0។នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ ...

គោលនយោបាយ និងការគ្រប់គ្រងការនេសាទ

ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman,​ ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផល​នៅកម្ពុជា ​ត្រូវ​បានបែងចែកចេញជាកម្រិត​រដ្ឋាភិបាលថ្នាក់កណ្តាល និង​ថ្នាក់ខេត្ត។ នៅ​ថ្នាក់កណ្តាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រង​លើ​វិស័យ​ជល​ផល។ ក្នុងក្រសួងនេះ រដ្ឋបាល​ជលផល​ ទទួលខុសត្រូវ​លើ​ការ​ស្រាវជ្រាវ​ តាក់តែង​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធនឹង​វិស័យជល​ផល និង​មានអំណាចធ្វើ​អធិការកិច្ច។453ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល​ប្រកប​​ដោយ​និរន្តរភាព ដើម្បី​ចូល​រួមចំណែកដល់​ការ​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​បង្កើន ...

ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី

(English) The legal framework surrounding land sales and transfers was obliterated by the 2007 Civil Code, leaving little legal guidance. Forced land sales and distress sales are a substantial cause of land tenure insecurity in Cambodia. They are a significant cause of landlessness, and it ...

គោលនយោបាយ និងការគ្រប់គ្រងពលកម្ម

កុមារកំពុងធ្វើការជាមួយនឹងដុំឥដ្ឋ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ជា សុដានី កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។ប្រទេស​កម្ពុជា​ មាន​ប្រជាជន​សរុប​ជាង​១៥​លាន​នាក់​ ដែល​ភាគច្រើន​មាន​អាយុ​ក្រោយ​៣០​ឆ្នាំ​។​ មនុស្ស​ប្រហែលជា​ ២៥០,០០០​នាក់​ ឈាន​ជើង​ចូល​ទីផ្សារ​ការងារ​ ជា​រៀង​រាល់​ឆ្នាំ​។​470 បើ​ទោះបីជា​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​ប្រមាណ​ជា​ ៧​ភាគរយ​ ក្នុង ...

ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង

ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។499 ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...

ការការពារបរិស្ថាន និងជីវៈចម្រុះ

(English) Cambodia is one of the most biodiverse countries in Southeast Asia. Biodiversity supports Cambodians ecologically, economically and culturally. It plays an important role in providing ecosystem services and economic development to achieve the Cambodian Millennium Development Goals including poverty reduction. ...

គោលនយោបាយនិងការគ្រប់គ្រងឧស្សាហកម្មនិស្សរណកម្ម

ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​ ធ្វើ​តាម​បែប​ប្រពៃណី​ក្រោម​ ទ្រង់ទ្រាយ​ជា​ពាណិជ្ជកម្ម​ខ្នាត​តូច​ ដែល​ភាគច្រើន​ជា​ការ​រុករក​វត្ថុធាតុដើម​សម្រាប់​សាងសង់​ មាស​ និង​ត្បូង​។​ ខណៈ​ដែល​ការ​រុករក​រ៉ែ​ ប្រេង​ និង​ឧស្ម័ន​ កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បទបញ្ជា​ជា​ធរមាន​ ច្បាប់​ថ្មី ...

គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ

រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌551។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។583ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។584ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ585 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។586យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

សុខភាពមាតា និងទារក

ចំនួន​ម្តាយ​ដែល​ស្លាប់​នៅ​ក្នុងអំឡុងពេល​សម្រាលបុត្របាន​កាត់​បន្ថយ​ជិត​ពាក់កណ្តាល​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​មកនេះ ពី​ចំនួន ១៨២​ នាក់​ នៅ​ឆ្នាំ​ ២០១១​ មកនៅ​ត្រឹម​ ១០០​ នាក់​ នៅ​ឆ្នាំ​ ២០១៥​។​610 ការ​ស្លាប់​ក្នុង​ចំនោម​កុមារ​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ បើ​ទោះជា​ចំនួននេះនៅ​តែ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SmJdk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!