ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី

ជីវិតលើវាលស្រែ. រូបភាពថតដោយ CX15 កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0.

ជីវិតលើវាលស្រែ។ រូបភាព ថតដោយ CX15 កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​លក់​ និង​ការ​ជួញដូរ​ដី​នៅ​កម្ពុជា​ មិន​ទាន់​មាន​គ្រប់គ្រាន់​នៅឡើយ​។​ ទោះបីជា​ក្របខ័ណ្ឌ​ផ្លូវការ​សម្រាប់​ការ​លក់​ និង​ការ​ជួញដូរ​ដី​ ត្រូវ​បាន​តាក់តែង​ឡើង​ក្រោម​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ ប៉ុន្តែ​ច្បាប់​ស្តី​ពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណី​ឆ្នាំ​ ២០១១​ បាន​លុប​ចោល​ផ្នែក​ជា​ច្រើន​នៃ​ក្របខ័ណ្ឌ​នោះ​។​

​ការ​លក់​ដីធ្លី​តាម​រយៈ​កិច្ចសន្យា​ នាំ​ឱ្យ​មានការផ្ទេរសិទ្ធិ​នៃ​ភាពជា​ម្ចាស់​ទៅលើ​ដី​។​ យ៉ាងនេះ​ក្តី​ ដើម្បី​អាច​អនុវត្ត​បាន​ កិច្ចសន្យា​នេះ​ ត្រូវ​តែ​ចុះបញ្ជី​។1​ ម្យ៉ាងទៀត​ អចលនវត្ថុ​អាច​ត្រូវ​ផ្ទេរ​ដោយ​សន្តតិ​កម្ម​។​2 អចលនវត្ថុ​ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ស្របច្បាប់​ ប៉ុន្តែ​មិន​មានកម្ម​សិទ្ធិ​ អាច​នឹង​ផ្ទេរ​បាន​3 ដូចដែល​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បាន​ចែង​ពី​សិទ្ធិ​បណ្តោះអាសន្ន​លើ​អចលនវត្ថុ​ ដែល​ក្នុង​នោះ​ ពួក​គេ​មាន​សិទ្ធិ​ដូច​គ្នា​ទៅ​នឹង​ម្ចាស់​កម្មសិទ្ធិករ​ដែរ​។​

​កា​រខក​ខានមិនបាន​ចុះបញ្ជី​ការ​ផ្ទេរសិទ្ធិ​មាន​ទៅ​លើ​ដី​ជា​បន្តបន្ទាប់​ បង្ហាញ​ពី​ការ​ប្រឈម​សំខាន់ៗ​ ជា​ច្រើន​ចំពោះ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ និង​ប្រព័ន្ធ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។4​ ដីធ្លី​ចុះបញ្ជី​រួច​ ត្រូវ​ចុះបញ្ជី​ឡើង​វិញ​ជាមួយ​អាជ្ញាធរ​សុរិយោដី​ នៅ​ពេល​ដីនោះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ម្ចាស់​ថ្មី​។​5 ដំណើរការ​នេះ​ ធានា​ថា​ ការ​ចុះបញ្ជី​ដីធ្លី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ហើយ​ប័ណ្ណកម្មសិទ្ធិ​ថ្មី​ត្រូវ​បាន​ផ្តល់​ជូន​ និង​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ពន្ធ​ផង​ដែរ​។​ ក៏​ប៉ុន្តែ​ ជា​ក់ស្តែង​ រាល់​ការ​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​ ១​ ក្នុង​ចំណោម​៤​ករណី មិន​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវ​ការ​ទេ​។6​ ប្រសិនបើ​ស្ថានភាព​នេះ​ពិតជា​មាន​មែន​ ការ​ចុះបញ្ជី​នៅ​កម្ពុជា​ អាច​មិន​ជាក់លាក់​ និង​មិន​មាន​ បច្ចុប្បន្នភាព​នៅឡើយ​។7​ ព័ត៌មាន​មិន​ត្រឹមត្រូវ​និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ អាច​នាំ​ឱ្យ​កើត​មានការ​ដោះស្រាយ​ជម្លោះ​មិន​យុត្តិធម៌​ ខណៈ​ដែល​ម្ចាស់​កម្មសិទ្ធិ​ចុះបញ្ជី​ចុង​ក្រោយ​ នឹង​មាន​សិទ្ធិ​ទាមទារ​តាម​ផ្លូវច្បាប់​ ច្រើន​ជាង​។​ ហេតុផល​ជា​ទូទៅ​ សម្រាប់​មិន​ចុះបញ្ជី​ការ​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​ គឺ​តម្លៃ​ខ្ពស់​ (​ទាំង​តម្លៃ​ផ្លូវការ​ និង​មិន​ផ្លូវការ​)​ សម្រាប់​សេវា​នេះ​ និង​កង្វះខាត​ការ​យល់​ដល់​ពី​បញ្ហា​ចុះបញ្ជី​។​8

​បញ្ហា​នេះ​ បាន​លេច​ចេញ​ជា​រូបរៀង​កាន់តែ​ច្បាស់​ឡើងៗ​ ដែល​ថា​ ការ​លក់​ដី​ដោយ​បង្ខំ​ និង​ដោះ​ទាល់​ គឺជា​មូលហេតុ​ចម្បង​ នៃ​អសន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​។​9 ការ​លក់​ដោះ​ទាល់​ អាច​កើត​មាននៅ​ពេល​ដែល​គ្រួសារ​ប្រឈម​នឹង​បំណុល​ ឬ​បញ្ហា​លំបាក​ ដូច​ជា​ ឈឺ​ធ្ងន់​។​10 ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៥​ ទៅ​លើ​ភាព​គ្មាន​ដីធ្លី​ រាយការណ៍​ថា​ គ្រួសារ​ជិត​ ៣១​ភាគរយ​ ដែល​ស្ថិត​ក្នុង​ការ​សិក្សា​នេះ​ គឺជា​អ្នក​គ្មាន​ដីធ្លី​ ដោយសារ​ពួក​គេ​បាន​លក់​ដី​ទាំងនោះ​។​11 ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ រក​ឃើញ​ថា​ ការ​លក់​ដី​ដោយ​បង្ខំ​ ទំនងជា​ កើត​មាន​ឡើង​ នៅ​ក្នុង​តំបន់​ដែល​ដី​មាន​តម្លៃ​ខ្ពស់​ ឬ​កន្លែង​ដែល​ក្រុមហ៊ុន​ឯកជន​ចង់​បង្កើន​ទំហំ​ដី​កាន់តែ​ធំ​ឡើង​ សម្រាប់​ការ​អភិវឌ្ឍ​។12​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ ៨០​ភាគរយ​ រស់នៅ​ទី​ជនបទ​ និង​ ៧៣​ភាគរយ​ ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ សម្រាប់​ចិញ្ចឹមជីវិត​ ការ​លក់​ដី​បែប​នេះ​ អាច​ជះ​ឥទ្ធិពល​ខ្លាំង​ និង​មាន​ផល​ប៉ះពាល់​សម្រាប់​រយៈ​វែង​ លើ​ជីវភាព​រស់នៅ​ និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​ជនបទ​។13

​ធ្វើបច្ចុប្បន្នភាព​ចុង​ក្រោយ​៖ ​១​ វិច្ឆិកា​ ​២០១៥

​ទាក់ទង​នឹង​ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី

ឯកសារយោង

  1. 1. ច្បាប់ភូមិបាលឆ្នាំ ២០០១, មាត្រា ៦៩។
  2. 2. ច្បាប់ភូមិបាលឆ្នាំ ២០០១, មាត្រា ៧២-២២។
  3. 3. ច្បាប់ភូមិបាលឆ្នាំ ២០០១, ជំពូក ៤។
  4. 4. ម៉ាក ហ្រ្គីមឌីជ. ឆ្នាំ២០១២. “សិទ្ធិទទួលបានកម្មសិទ្ធិដីធ្លី នៅកម្ពុជា៖ ការសិក្សាលើការចុះបញ្ជីជាប្រព័ន្ធ នៅខេត្តចំនួនបី និងរាជធានី នៃប្រទេសកម្ពុជា.” រាជធានីភ្នំពេញ: វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។
  5. 5. ក្រមរដ្ឋប្បវេណី, មាត្រា ១៣៣-៣៥។
  6. 6. ហ្រ្គីមឌីជ. ឆ្នាំ២០១២. ទំព័រ ៩៣។
  7. 7. ដូចលេខយោងខាងលើ។
  8. 8. ដូចលេខយោងខាងលើ។
  9. 9. អាលីស ប៊ីប៊ែន និង ពូ សុវច្ចនា. ឆ្នាំ២០១៥. “សន្តិសុខមនុស្ស និងសិទ្ធិដីធ្លីនៅកម្ពុជា.” រាជធានីភ្នំពេញ: វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព. http://www.cicp.org.kh/userfiles/file/Publications/Human-Security-executive-summary-eg-2.pdf
  10. 10. អាល់ហ្វន យូលែនប៊ឺក. ឆ្នាំ២០០៩. “វិនិយោគផ្ទាល់ពីបរទេស (FDI) លើវិស័យដីធ្លីនៅកម្ពុជា.” អង្គការ ជីធីហ្សែត. http://www2.gtz.de/dokumente/bib-2010/gtz2010-0061en-foreign-direct-investment-cambodia.pdf ។
  11. 11. អាលីស ប៊ីប៊ែន និង ពូ សុវច្ចនា. ឆ្នាំ២០១៥. “សន្តិសុខមនុស្ស និងសិទ្ធិដីធ្លីនៅកម្ពុជា.” រាជធានីភ្នំពេញ: វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព. ទំព័រ២៨. http://www.cicp.org.kh/userfiles/file/Publications/Human-Security-executive-summary-eg-2.pdf
  12. 12. សែន ដេវីឌ. ឆ្នាំ២០១៥. “គ្រួសារខ្លះនិយាយថា ការលក់ដីត្រូវធ្វើដោយបង្ខំ.” ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃទី ១៣ ខែមីនា. www.phnompenhpost.com/land-sales-forced-say-families
  13. 13. អាលីស ប៊ីប៊ែន និង ពូ សុវច្ចនា. ឆ្នាំ២០១៥។ តំណាងរបស់អង្គការកសិកម្ម និង ស្បៀងអាហារ (FAO) ប្រចាំនៅកម្ពុជា. ឆ្នាំ២០១១. ប្រទេសកម្ពុជា និង ដំណើររឿងអំពីសមិទ្ធិផលសម្រេចបាន និងជោគជ័យរបស់អង្គការកសិកម្ម និង ស្បៀងអាហារ (FAO). http://www.fao.org/3/a-at004e.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KS8uH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!